ភាគ:១៥

168 3 0
                                    

ស្គាល់គីម ហ្កាអ៊ុនតិចណាស់ នាងមិនចូលចិត្តសូញសាញច្រើនជាមួយពួកជនពាលឡើយ ។ នាងចង់តែចាប់ពួកវាទៅស្ងោរហើយយកទៅឲ្យក្រពើស៊ីទើបសមជាមួយទង្វើរបស់ពួកវា ។
« សម្ដីហំដល់ហើយណ៎?? មកតែម្នាក់ឯងអញ្ចឹងអូនមិនខ្លាចបងទេ??តែទោះបីជាយ៉ាងណាអូនស្រីស្អាតឯងក៏ចេញទៅមិនផុតដែរនៅធ្វើជាស្រីកំដរបងរហូតទៅ ហ៎ាាហា..... » អន់ណាស់នាងតូចទះដៃអបអរដែលគេមានអំនួតលើខ្លួនឯងជ្រុលពេកហើយ
« ហ៊ឹស!! គិតថាខ្ញុំព្រម?? » នាងឯណាទៅដែលព្រមទៅធ្វើជាស្រីពួកវា នាងស្អាតប៉ុណ្ណឹងដែរមិនទៅធ្វើទេយ៉ាងណាក៏មានមនុស្សប្រុសល្អត្រឹមត្រូវជាងពួកគេដែរ ។
« ឲ្យនាងអាចចេញទៅរួចវិញ »
ដឹប...ដឹប....!!
នាងមិនមាត់តែហក់ទៅដាល់បងធំពួកវាពីរដៃទាំងកម្លាំងខ្លាំងនាងអាចផ្ទួលមេរបស់វាឲ្យដួលបាន នាងបោសដៃប្រៀបបានមិញនេះនាងបានរើសសម្រាមដ៏កង្វក់មួយ ។
« ប៉ុណ្ណឹងសោះក៏ដួលដែរ អាងអីមកចង់ឈ្នះយើងនោះ ពួកអាអន់បានតែសម្ដីដូចពួកឯងវាគ្មានប្រយោជន៍ឡើយ បើខ្លាំងមកតទល់ជាមួយយើងមកបើឯងមិនខ្លាច » មានទៅអន់ឯណានាងបានហាត់តៃហ្វាន់ដូបានមួយឆ្នាំដែរតើហើយកឆរវៃរនស់នាងអ្នកណាក៏សុំខ្លឆចដោយសារតែនាងមានកម្លាំងខ្លាំង ពួកនោះចាប់ផ្ដើមឆេះឆួលហើយនាងចម្អកគេខ្លាំងពេកហើយ។
« នាងអាងស្អីមកមើលងាយសមត្ថភាពរបស់យើង?? » ពួកគេស្រែកយក អ្នកណាទៅទ្រាំបានបើមនុស្សស្រីនៅចំពោះមុខម្នាក់នេះក្លាហានសម្បើមណាស់ នាងហ៊ានមកចងសាកផងប្រហែលជាចងត្រូវថ្នាំខ្លាំងហើយអញ្ចឹងពួកវានិងឲ្យ ។
ដឹប...ដឹប..ប្រាវ....
នាងហក់ចូលទៅវៃពួកគេម្ដងម្នាក់អ្នកខ្លះក៏ត្រូវដួលអ្នកខ្កះសនហលប់បាត់មាត់បាត់កអស់ ។ របស់ដែលនៅជិតនោះក៏ត្រូវខ្ទេចដោយសារស្នាដៃហ្កាអ៊ុននាងលើកយកមកគប់ពួកវា ។
« នាងឯង..ងាប់ទៅ ច្រឹប // បងហ្កាអ៊ុន .... ហ៊ឹក » នាងរវល់តែវៃគ្នាជាមួយគ្នាពួកគេក៏មានគ្នាវាម្នាក់បានលើកកាំបិទមកចាក់ចំដើមដៃរបស់ហ្កាអ៊ុននាងត្រូវបានលន់ជង្គង់ទួលតែនាងក៏គេចទាន់ទៀតពេលវារកមកចាក់ម្ដងទៀតនោះ ឡាគីរ៉ានាងយំក្រវីក្បាលបងស្រីនាងត្រូវមករងរបួសជំនួសនាង នាងមិនបានទៅជួយគាត់វិញទេ ។
« ឯង ហ៊ឹស..!! ច្រឹប..ផាំង...» នាងក្រោករួចវិញទះវាចំកណ្ដាលក្បាលហក់យកកាំបិតពីដៃវាហលយយកមកចាក់ដើមដៃវាវិញរួចយកកាំភ្លើងដែលនៅជិតនោះបាញ់ចំកណ្ដាលថ្ងាស់គ្មានខុសប្លង់ឡើយ ។
......
« សម្លេងកាំភ្លើងចៅហ្វាយ » នាយជេកលឺសម្លេងកាំភ្លើងមកពីខាងលើភ្លាមប្រាប់រាយការណ៍ប្រាប់ថេយ៉ុងយ៉ាងលឿន
« វីវ៉រហើយយើងមិនអាចចាំបានទៀតទេ ឆាប់ទៅជួយពួកនាងឲ្យលឿនទៅ » ថេយ៉ុងបញ្ជាកូនចៅហើយគេរត់ទៅតឆមសម្លេងកាំភ្លើងនោះ នាយជេករត់តឆមពីក្រោយចៅហ្វាយដែរ។
អ្នកឯទៀតក៏ទៅតាមផ្លូវផ្សេងពីថេយ៉ុងនិងនាយជេក
បើឡាគីរ៉ាវិញនាងប្រឹងរើបម្រាស់ខ្លួនឯងជាមួយខ្សែដែលពួកវាចង់នោះហើយតែវាមិនដាច់សោះ ហ្កាអ៊ុននាងមិនចាំយូរក៏ដើរមកស្រាយខ្សែពីដៃពីជើងរបស់ឡាគីរ៉ា ទាំងអស់ ។
« បងយ៉ាងមិចហើយ?? ខ្ញុំសុំទោសដែលនាំទុកដាក់បង ខ្ញុំសុំទោសបង ហ៊ឹកៗៗៗ » នាងយំង៉ូពេលនិយាយនាងនៅភ័យមិនទាន់បាត់ទេនៅសកម្មភាពអម្បិញនេះនេះ
« ហ៎ាសហ៎ា...! បងមិនអីទេតែពួកវាទៅវិញទេដែលអីនោះ ហើយឯងឈឺដែរទេ » ហ្កាអ៊ុននាងចង្អុលទៅពួកទាំងនោះមានអ្នកសន្លប់និងស្លាប់ព្រោះវាជាស្នាដៃរបស់ហ្កាអ៊ុន ហើយក៏មិនភ្លេចសួរនាំនាងក្រមុំបន្ថែម ។
« ឡាគីរ៉ា....!! » សម្រែកស្រែកហៅឈ្មោះនាងតូចគឺថេយ៉ុងនាយចូលមកចំពេលឡាគីរ៉ាកំពុងអោបគ្នាជាមួយហ្កាអ៊ុន ។
« លោក?? » នាងក៏រៀងភ្ញាក់ពេលមកឃើញថេយ៉ុងនាយនៅទីនេះ! ហើយគេមកបានរបៀបណា??
« នាងកើតអ្វីដែរ? » ថេយ៉ុងសួរទាំងអារម្មណ៍បារម្ភពីនាងស្ទើដាច់ខ្យល់ទៅហើយ
« ខ្ញុំអត់អីទេ បានបងហ្កាអ៊ុនមកជួយទាន់ពេលវេលាកុំអីខ្ញុំមិនដឹងទៅជាយ៉ាងណាទេ ខ្ញុំសុំទោសធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភហើយ » ថេយ៉ុងនាយមិនបាននិយាយអ្វីទេ នាយទាញឡាគីរ៉ាមកអោបក្រសោបទាំងក្ដីស្រលាញ់ពេញទ្រូង គេសឹងតែទប់ទឹកភ្នែកមិនបានទៅហើយពេលឃើញស្ថានភាពមនុស្សដែលគេស្រលាញ់ត្រូវពពួកនោះចាប់មកធ្វើបាបបែបនេះគេអាណិតនាងណាស់ទៅហើយ ។
« មិនមែនកំហុសនាងទេណា គ្រប់គ្នាក៏មិនចង់ឲ្យមានវាមានកើតឡើងឡើយ នាងកុំបន្ទោសខ្លួនឯងអី តោះក្រោកមកត្រឡប់ទៅផ្ទះយើងវិញ » នាយញញឹមចាប់លើកឡាគីរ៉ាមកជាមួយហើយនាំចេញទៅបាត់ ទុកឲ្យនាយជកនិងហ្កាអ៊ុនឈរសម្លងមើលមុខគ្នា
« អាជេកឯងចាត់ការពួកនេះផងកុំទុកឲ្យនៅទីនេះអីនាំតែមានរឿងដល់យើងទេ ! អរ...! អរគុណមិញនេះណាហ្កាអ៊ុនដែលបានជួយឡាគីរ៉ាជំនួសខ្ញុំ នាងពូកែណាស់ » ថេយ៉ុងមិញនេះអាឡៃតែបារម្ភពីសំណប់ចិត្តរបស់គេភ្លេចមើលហ្កាអ៊ុនដែលឈរនៅទីនោះដែរទើបដើរចេញជិតផុតហើយក៏នឹកឃើញ ងាកមកប្រាប់នាយជេកបន្ថែម នាយជេកងក់ក្បាលទទួលបញ្ជាពីចៅហ្វាយនាយ ។
« នាងប្រុងទៅណា ?? » ហ្កាអ៊ុននាងរៀបដើរចេញទៅដែរប៉ុន្តែនាយជេកសួរ
« ប្រុងឲ្យខ្ញុំដេកនៅទីនេះមែនទេ?? » នាងរាងសឺៗយ៉ាងមិចក៏និបដឹងដែរបានជានិយាយជាមួយគេសឹងតែមិនលឺសម្លេងទៅហើយតែនៅធ្វើរឹកឌឺទៀត
« សួរអត់បាន?? » នាយលើកចិញ្ចើមសួរក្បកមកនាង
« ហ៊ើយ..!! » នាងដកដង្ហើមធំរួចហាកដើរចេញទៅ
ព្រូស...
« ហ្កាអ៊ុន..! នាងកើតអ្វីហ្នឹង?? នាងៗងើប ងើបមក ..ហ៎ាសនាងត្រូវរបួស?? » នាយដើរទៅមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវដួលគ្រេងនាយជេកប្រញាប់មកមើលនាងយ៉ាងរហ័ស គេស្រែកហៅហើយក៏ដៃប៉ះជាមួយដៃខាងស្ដាំរបស់នាងមានឈាមហូរមកមិនដាច់ដោយមិនចាំយូរបន្តទៀតក៏លើកបីនាងដើរចេញទៅយ៉ាងលឿនព្រោះរបួសនាងជ្រៅណាស់តាមមើលគេក៏ធ្លាប់ត្រូវទើបដឹង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now