រយៈពេលមួយខែកន្លងផុតទៅហើយការងាររបស់នាងក៏រលូនបានល្អគ្មានទាស់ទើសទែងជាមួយចៅហ្វាយផ្ដាច់ការទៀតទេព្រោះគេឥឡូវដូចជាយកចិត្តទុកដាក់ជាមួយនិងនាងណាស់តែនាងក៏មិនបានទៅខ្វល់ខ្វាយជាមួយដែរនាងយល់ថាវាធម្មតាជាមួយនិងគេ ។ ថេយ៉ុងគេតែងហៅនាងឲ្យទៅបងប្រែឯកសារឲ្យគេឡើងវាជាទម្លាប់ទៅហើយ ។
« ឡាគីនៅឯណានាងឃើញដែរ?? »
« ...... » ស្ងាត់គ្មានសម្លេងតបតជាមួយនិងគេទៀត
« នាងលឺខ្ញុំសួរទេ? » នាយខាំមាត់សួរនាងម្ដងទៀត
« ..... » ស្ងាត់គ្មានការតបដដែល
« គីម ហ្កាអ៊ុន! » នាយស្រែកហៅឈ្មោះនាងសង្កត់សម្លេង
« ហៅខ្លាចភ្លេចឈ្មោះខ្ញុំមែនទេច៎ាស? » នាងច្រឹបចិញ្ចើមឆ្លើយតបជាមួយគេវិញ
« សួរថាឡាគីនៅឯណានាងដឹងដែរទេ?? » គេចាប់ផ្ដើមសួរនាងម្ដងទៀត
« ដើររកមើលខ្លួនឯងទៅច៎ាស » នាងញញឹមឌឺដាក់គេហើយក៏ឈប់មើលមុខរបស់គេទៀត
« នាង....នាង »
« មានអ្វីទៀតមែនទេ? »
« នាងមុខបង្គួចព្រៃ... » ទ្រាំនិយាយលេងជាមួយទៀតក៏ដាក់មួយម៉ាត់ទៅ
« ស្អីៗ?? មុខបង្គួចព្រៃចឹង???? លោកឯងនិងមុខស្អាតជាងយើងខ្លាំងណាស់ចឹងសូម្បីឆ្កែឃើញហើយក៏វារត់ដែរមុខឡើងដូចខ្មោច អាឆ្កួតនេះវ៉ី » គេមានសិទ្ធអីមកថានាងបែបហ្នឹង? សមហើយដែលនាងដាក់ទៅវិញមិនសំចៃមាត់នោះ ពិនណាស់ហ៎េសនិយាយលេងជាមួយនាងចឹងនាងក៏លេងតទល់ជាមួយ ដែរហើយកុំចងហក់លោតជាមួយ គីម ហ្កាអ៊ុន ឲ្យសោះអានាងកុំមកជោរនោះ ។
« នាងឯងហ្នឹងហើយកុំនិយាយជាមួយយើងបែបហ្នឹង?? » នាយជេកខឹងទៀតហើយ មិញចេះលេងជាមួយនាងកើតឥឡូវនាងដាក់វិញក៏មកខឹងក្ដៅដាច់តែម្នាក់ឯង ។
« ទើសអ្វីលោកដែរច៎ាស?? ខ្ញុំដូចមិនបាននិយាយអ្វីរករឿងលោកឯណា?? លោកជេកឆ្កួតឡប់ខ្លួនឯងទេមកស្រែកញ៉ែតដូចជាស្រីទៅកើតដែរ ហូយ!! បើមានគេដឹងលីគេយកទៅនិយាយដែរទេ អរភ្លេចមិញនេះខ្ញុំបានរីខតសម្លេងទុកដែរតើខ្លាចលោកភ្លេចសម្ដីខ្លួនឯង » នាងតូចលើកទូរស័ព្ទដែលនាងកាន់នៅក្នុងដៃបង្ហាញឲនយគេបានមើល នាយស្ដាប់លឺហើយហួសចិត្តណាស់នាងពូកែមែនគេសុំសរសើរសូម្បីតែចឹងសោះ ។
« បងហ្កាអ៊ុន .. » រៀបនិយាយឈ្លោះគ្នាបន្តទៅហើយក៏មានសម្លេងតូចស្រេះហៅឈ្មោះរបស់នាងមកពីចម្ងាយ ។
« ឡាគីរ៉ាមកដល់ល្មមកំពុងតែរកផង » នាយជេកដណ្ដើមនិយាយបានមុនពាក្យហ្កាអ៊ុននិយាយ នាងនេះសម្លក់មុខរបស់គេចង់ជ្រុះហើយគេញាក់ចិញ្ចើមដាក់នាងយ៉ាងឡូយ ។
« បងរកខ្ញុំ?? » នាងចង្អុលមកខ្លួនឯងថារកនាងមែនឬអត់
« បាទមែនហើយ ចៅហ្វាយឲ្យហៅឡាគីទៅជួបគាត់ » នាយជេកប្រាប់ឡាគីរ៉ាដោយស្នាមញញឹមទាំងអាមុននេះឈ្លោះគ្នាជាមួយហ្កាអ៊ុនដូចជាឆ្កែឆ្កួត ហ្កាអ៊ុនជ្រេញរឹកពារបស់គេខ្លាំងមែនទែនស្អប់ខ្លាំងណាស់មុខរបស់គេហ្នឹងសឹងតែមិនចង់ជួបលោកព្រះអើយ ។
« ទៀតហើយ ! ច៎ាសបងខ្ញុំទៅសិនហើយចឹងបើនៅយូតគាត់ប្រហែលជាខឹងទៀតហើយ » ឡាគីរ៉ានាងញញឹមហើយដើរទៅបន្ទប់របស់ចៅហ្វាយនាយមួយនោះចេះមកហៅនាងរហូតនាងនៀកវាឡើងធុញណាស់ទៅហើយហ្នឹង ។
នាងតូចឡាគីរ៉ាចូលមកក្នុងបន្ទប់ធ្វើការថេយ៉ុងនាងមិនបានទៅគោះទ្វាអីឡើយគឺថារុញចោលតែម្ដង ថេយ៉ុងសម្លងមើលមុខអ្នកដែលចូលមកទាំងកម្រោលចូលចឹង ហើយគ្មានអ្នកណាហ៊ានដូចជានាងឡើយ អាចថានាងជាមនុស្សីទីមួយផង ។
« លោកមានការអ្វីទៀតជាមួយនិងខ្ញុំ ?? ខ្ញុំត្រូវធ្វើការងារចករើនទៀតលោកកុំយល់តែចិត្តខ្លួនឯងពេក» ថេយ៉ុងភ្នែកស្លឺអស់ហើយចូលមកមិនទាន់បានសួរនាំអ្វីផងនាងមកដាក់គេប្រាវៗចឹងផង នាងដូចកាន់តែបានដៃហើយតើនេះ ។
« គ្មានធ្វើអ្វីទេ! នាងធុញពេលនៅជាមួយខ្ញុំ?? » នាងសម្លឹងមើលកែវភ្នែកស្រទន់ដែលសម្លឹងមើលមកនាងនោះស្រទន់មានមនោសញ្ចេតនាល្អណាស់ ហេតុអ្វីពេលនាងមើលហើយញាប់ញ័រក្នុងខ្លួនម្លេះ??
« ចឹងហៅខ្ញុំមកធ្វើអីទៅ?? លោកយ៉ាងមិចឲ្យប្រកដទៅខ្ញុំមិនសូវជាយល់ជាមួយលោកទាន់តែសោះហើយ! លោកដឹងទេថារាល់ថ្ងៃនេះខ្ញុំខំព្យាយាមយល់ពីលោកហើយតែវានៅតែគ្មានបានផលដដែល » នាងសារភាពត្រង់ដឹងៗថារាល់ថ្ងៃនាងតាមចិត្តរបស់គេព្រោះចង់ដឹងពីគេឲ្យបានច្រើនស្រួលនាងនិយាយចេះត្រូវរូវជាមួយគ្នាខ្លះតែនេះអត់ទេវាកាន់តែពិបាកលើសដើម ថេយ៉ុងគេដឹងថាខ្លួនគេគ្មានអ្នកណាសូវយល់ច្បាស់ប៉ុន្មានទេ គេដឹងរាល់ទង្វើកាយវិការរបស់នាងចំពោះគេរាល់ថ្ងៃនៀកវាបង្ហាញឲ្យឃើញច្បាស់ហើយ ។
« ខ្ញុំក៏មិនដឹងនិយាយបែបណាដែរ!! នាងនិងនៅជាមួយខ្ញុំរហូតបានទេ?? សុំចម្លើយមួយណាដែលវាសមគួរផងចុះ » មើលចុះសម្ដីរបស់គេប្លែកៗណាស់នាងតាមមិនទាន់គេទេនិយាយអ្វីមកទ្រង់ដូចជាសោកសង្រែកខ្លាំងណាស់ ពាក្យនេះគេសួរនាងច្រើនដងហើយតែគេចង់ដឹងចម្លើយជាលើកចុងក្រោយ ។
« ខ្ញុំមិចនិងអាចនៅជាមួយលោកបានរហូតទៅ? ខ្ញុំក៏ត្រូវមានគ្រួសារដែរ ហើយបើនៅជាមួយលោកទុកខ្ញុំក្នុងនាមអ្វីដែរទៅ?? តែហ្ហើយ..! លោកឈប់សួរទៅ ខ្ញុំនិយាយដដែលថាខ្ញុំមិនអាចនៅជាមួយលោកដល់ថ្ងៃស្លាប់បានទេ?? » នាងដកដង្ហើមធំមួយឃូសនាងសាំជាមួយនិងវាហើយ គេក៏ចេះតែសួរចឹងនាងឆ្លើយជាមួគេមិចនិងសមបានទៅ ។
« ក្នុងនាមអ្វីមែនទេ?? តែថាខ្ញុំទុកជាប្រពន្ធទៅចុះនាងព្រមដែរទេ?? » ណ៎កគេស្ដាប់បានពាក្យឃ្លានាងនិយាយមុននេះច្បាស់ណាស់ ចង់ដឹងមែនឥឡូវនេះគេឲ្យដឹងហើយចង់យ៉ាងមិចទៀតទេ ឯអ្នកដែលគេពោលពាក្យថា "ប្រពន្ធ" ភ្លាមមុខក្រហមឡើងដូចប៉េងប៉ោះ គេចេះតែនិយាយវាបានទៅរួចដែរ ។
« បានហើយលោកឈប់និយាយរឿងគ្មានបានការទៀតទៅ » នាងចង់ស្រែកប្រាប់មេឃដីថានាងអៀនណាស់លោកព្រះ គេនិយាយមកចឹងនាងក៏ចេះអៀនដែរ ។
« ចុះនាងចង់យ៉ាងមិចវិញ?? » គេសួរក្បកទៅនាងចាំមើលថាចម្លើយរបស់នាងបែបណាវិញទៅ?
___
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
