ភាគ:៣០

146 2 1
                                    

     រាងក្រាស់បោះជំហ៊ានចូលមកក្នុងភោជនីយដ្ឋានទាំងមុខស្មើធេងទោះគេមានរឿងដែលខ្វាយខ្វល់ចិត្តបែបណាក៏គ្មានអ្នកណាអាចស្មានដឹងឡើយព្រោះទឹកមុខរបស់គេបានបិតបាំងជិតអស់រលីង ។ នាយចូលមកក្នុងបន្ទប់ VIPដែលបានកក់ទុកក្នុងការនិយាយជាមួយដៃគូសហការរបស់គេ ។នាយមាននាមជាកូនចៅបលកទ្វាជូនចៅហ្វាយចូលទៅខាងក្នុងឯគេវិញកូកដៃចូលក្នុងហោបៅខោដើរមកធ្វើព្រងើយ ។
« សួស្ដីលោកខ្ញុំមកយឺតបន្តិចហើយ » ថេយ៉ុងអោននិយាយសុំទោសចំពោះអ្នកដែលបានមកដល់មុនគេហើយនាយក៏ដាក់គូថអង្គុយជិតនោះ ឯនាយជេកដើរតាមទៅឈរពីក្រោយចៅហ្វាយ ។
« បាទមិនអីទេខ្ញុំក៏ទើបនឹងមកដែរ » បុរសមានរាងចំណាស់ដែលមានអាយុស្មើនឹងឪពុករបសើគេពោកដោយញញឹមដាក់ថេយ៉ុង នាយក្រឡេកទៅឃើញមនុស្សស្រីម្នាក់អង្គុយជិតលោកទាំងញញឹមអឹមអៀនយ៉ាងមិចក៏មិនដឹងដែរហើយគេក៏មិនប្លែកនាងប្រហែលជាកូនស្រីរបស់គាត់មិនខាន ។
« នេះជាអ្នកណា? » ថេយ៉ុងស្ងាត់មាត់ហើយសួរទៅលោកស៊ីនម៉ាហើយគាត់ក៏ញញឹមដាក់ថេយ៉ុងនឹងនារីនៅក្បែរខ្លួន
« នេះជាកូនស្រីរបស់ខ្ញុំឈ្មោះ ម៉ារ៉ា ស៊ីនម៉ា កូនជម្រាបសួរបងទៅ » គាត់និយាយប្រាប់ថេយ៉ុងហើយបង្គាប់កូបស្រីឲ្យនិយាយដាក់ថេយ៉ុងជាមុន
« សួស្ដីបងថេយ៉ុង » ថេយ៉ុងខាំថ្គាមពឺតៗនាងមានសិទ្ធអ្វីមកហៅគេបងនោះ គេមិនដែលឲ្យអ្នកណាមកហៅបងងាយៗទេ តែពេលនេះប៉ារបស់នាងក៏នៅមុខរួចហើយក៏ខំញញឹមបែបមិនសម។
« បាទសួស្ដី » នាងតូចម្នាក់នោះអង្គុយញញឹមអឹមអៀនចង់ងាប់ហើយ នាងខលញគេភ្លាមក៏ស្រលាញ់ភ្លេតដោយសារតែគេសង្ហារខ្លាំងណាស់ដូចជាទេពបុត្រយ៉ងចឹង ។
« ចឹងយើងមកនិយាយរឿងរបស់ពួកយើងវិញ ! »
« បាទ លោកនិយាយមកមុនទៅចុះ »
« ខ្ញុំគិតថាការផលិតចេញម៉ូតនឹងរសជាតិស្រានៅក្នុងក្រុមហ៊ុនរបស់លោកគឺប្រព្រឹត្តទៅបានល្អខ្លាំងណាស់ខ្ញុំបានសហការជាមួយនឹងលោកគឺមិនខកបំណងសោះហើយ វាបានផលច្រើនមនុស្សម្នាក៏ជឿនលឿនជាមួយស្រារសជាតិថ្មីទាំងអស់គ្នា »
« ពិតមែនហើយ បើអ្នកដែលបានសហការជាមួយនឹងក្រុមហ៊ុនរបស់ខ្ញុំហើយគ្មានអ្នកណាដែលបរាជ័យម្នាក៊ឡើយដូចជាលោកអញ្ចឹងត្រូវទេ? » ថេយ៉ុងនាយមិនបានលើកស្ទួយខ្លួនឯងពេកទេតែវាជាការពិតមិនអាចប្រកែកបាន ។
« ហ៊ឹស ហ៊ឹស ! លោកពិតជាពូកែខ្លាំងណាស់ខ្ញុំអត់សរសើរមិនបានមែន! ហើយមលនេះក៏មានរឿងចង់សុំពឹងលោកឲ្យជួយខ្ញុំផងដែរ » គាត់ងាកទៅមើលកូនស្រីហើយមកនិយាយជាមួយថេយ៉ុង
« បាទសូមលោកនិយាយមកចុះ » គេឆ្លើយទាំងគ្មានការស្ទាក់ស្ទើជាមួយលោកស៊ីនម៉ាទេ
« ខ្ញុំឲ្យលោកជួយមើលការខុសត្រូវកូនស្រីរបស់ខ្ញុំផងដោយសារច្ញុំសុំឲ្យលោកថេយ៉ុងយកនាងទៅប្រទេសកូរ៉េហើយជួយបង្រៀនម៉ារ៉ាពីការផលិតរសជាតិដ្រានេះផងទៅចុះ សង្ឃឹមថាលោកមិនទើសទាល់ផង » លោកស៊ីនម៉ា គាត់ញញឹមហើយប្រាប់ថេយ៉ុង ភ្លាមព្រោះនេះវាជាពេលល្អសម្រាប់គាត់នឹងកូនស្រីហើយ ត្រូវតែស្រវ៉ាចាប់យក ។
« ហ៊ឹម! មិនអីទេខ្ញុំព្រមក៏បាន » ហេតុមិនចង់ធ្វើឲ្យមនុស្សចាស់អាក់អន់ស្រពោនចិត្តនាយព្រមទទួលយកសំណើមួរយនេះតែម្ដង
« អរគុណលោកហើយ ថេយ៉ុង សាន់ហ្កា »
« បាទអរគុណដូចគ្នាសម្រាប់ការជឿទុកចិត្តលើក្រុមហ៊ុនរបស់ខ្ញុំ » និយាយគ្នាចប់ចុងចប់ដើមហើយអ្នកទាំងពីរបានចាប់ដៃគ្នាទុកជាការលាគ្នាចំណែករឿងកូនស្រីរបស់លោកស៊ីនម៉ានោះថេយ៉ុងនឹងចាត់ចែងឲ្យមនុស្សទៅយកនាងនៅព្រឹកស្អែកហើយ ។
« ចៅហ្វាយគិតថាលោកស៊ីនម៉ាយកកូនដ្រីមកចង់ជើងចៅហ្វាយទេដឹង តាមមើលទៅលោកដូចជាសប្បាយចិត្តខ្លាំងណាស់ពេលលឺចៅហ្វាយយល់តមសំណើរភ្លាម » កំពុងតែបើកឡាននៅតាមផ្លូវនោះ នាយជាជំនិតមើលតាមកញ្ចក់ក្នុងឡានហើយសួរមកចៅហ្វាយថាមានគិតដូចជាគេដែរឬអត់?
« យើងមើលឃើញដល់ក្រយៅឯណោះ តែយើងមិនចង់គិតអគតិលើពួកគេពេកទេ ធ្វើធម្មតាៗជាមួយនឹងពួកគេទៅហើយរឿងដែលកូនស្រីគាត់នោះឯងជួយមើលការខុសត្រូវនាងផងទៅយើងគ្មានពេលទេ »
« ចៅហ្វាយ! គ្មានពេល? តែទៅរកអ្នកនាងឡាគីរ៉ាសោះក៏ថាទៅគ្មានអ្នកណាថាអីទេ! » គ្រប់យ៉ាងគេដដែលហើយមើលទៅចៅហ្វាយដាច់ធម៌មេត្តាចំពោះគេណាស់ ។នាយក៏នឹកឃើញដល់ពេលចៅហ្វាយថាគ្មានពេលយកមកញ៉ោះភ្លាម ថេយ៉ុងក៏ក្ដៅមុខភាយៗពូកែហ៎េខាងជាន់កែងគេឲ្យហាស្ដីលែងរួច ។
« ឯងស្ងាត់ទៅតិចយើងធាក់ធ្លាក់ពីក្នុងឡានចេញទៅក្រៅបាត់ទៅ »
« និយាយការពិតសោះខឹងដែរ »
« អាប៉ា'កាច់ឯងនៅនិយាយដល់ណាទៀតបើកឡានដឹងបើកទៅ » អត់មិនបានទេតាំងឲ្យដ្ងប់ហើយថាមិនជេរតែឥឡូវទប់មិនបានទេត្រូវតែជេរឲ្យបាន
« ខ្ញុំដឹងហើយទាន » នាយជេកសើចសប្បាយគ្មានបានទៅខ្វល់អ្វីច្រើននោះទេ ព្រោះបាននិយាយញ៉ោះចៅហ្វាយមុខស្មើបានតែនៅរអាតិចៗពេលគេខឹងអ្នកណាក៏ទប់មិនជាប់ ។
ពេលរាត្រីឈានចូលមកដល់បើមកមើលនៅក្នុងភូមិគ្រឹះមួយនេះវិញកំពុងតែសើចក្អាក់ក្អាយជាមួយគ្នាម្នាក់ៗទឹកមុខពោលគឺមានស្នាមញញឹមទាំងអស់គ្នា ។
« ថ្ងៃនេះខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាសប្បាយជាមួយគ្នាណា » នេះជាសម្លេងរបស់ហ្កាអ៊ុននាងបានប្រកាសប្រាប់អ្នកបម្រើទាំងអស់ ពេលនេះគឺមានការជប់លៀងបែបនឹងហើយទើបគ្រប់គ្នាមានស្នាមញញឹមនោះ ។ ភ្លើងពណ៍លាយឡំគ្នាជាច្រើនបានចាក់បំភ្លឺជុំវិញសួនខាងក្រោយភូមិគ្រឹះ ។
« បងខ្ញុំសុំទៅគេងមុនហើយមានអារម្មណ៍ថាវិលមុខណាស់ » ឡាគីរ៉ានាងផឹកស្រាអស់ប៉ុន្មានកែវភ្នែកនាងក៏ចាប់ផ្ដើមសឺអស់រលីងអាចថានាងមិនចេះតែចងផឹក ។
« ទៅចុះ ឯងនេះបងហាមមិនឲ្យផឹកហើយនៅចងផឹកទៀត »
« ខ្ញុំមិនចង់ឲ្យពួកគាត់មិនសប្បាយចិត្តក៏ព្រមទទួលឹកជាមួយទៅ! ខ្ញុំទៅសិនហើយបង បងប្រាប់គ្រប់គ្នាជំនួសខ្ញុំផង » នាងនិយាយប្រាប់បងស្រីហើយនាងងក់ក្បាលយល់ហើយឡាគីរ៉ាក៏ប្រឹងដើរចូលទៅក្នុងផ្ទះដើរទៅបន្ទប់គេងរបស់នាងវិញផងពេលនេះស្រវឹងខ្លាំងណាស់ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Tempat cerita menjadi hidup. Temukan sekarang