ភាគ:៤១

160 2 0
                                        


  នៅតាមដងវិថីពេលរសៀលនាងតូចដើរម្នាក់ឯងនៅតាមផ្លូវដោយស្នាមញញឹមស្រស់បោះ នាងអាចញញឹមបានវិញហើយដោយមិនទុក្ខសោកអ្វីឡើយ ជីវិតរបស់នាងក៏កាន់តែស្រស់បំព្រងជាបន្តបន្ទាប់គ្នា ។
« មានអារម្មណ៍ថារីករាយណាស់ពេលដើរលេងតាមផ្លូវចឹងទៅបើដឹងថាចឹងណាដើរតាំងពីយូរហើយមិននៅអជ្សុកក្នុងផ្ទះឡើយចេញមកស្រូបខ្យល់អាកាសខាងក្រៅវាស្រួលខ្លួនណាស់ » នាងតូចស្រដីម្នាក់ឯងហើយញញឹមញញែមនាងងាកមើលទៅមនុស្សម្នាជុំវិញខ្លួនឃលញថាពួកគេមានក្ដីរីករាយជាមួយនិងគ្នាណាស់អ្នកខ្លះដើរជជែកគ្នាលេង អង្គុយញាំអីជាមួយគ្នាជួបជុំគ្នាជាមួយក្រុមគ្រួសារមើលក៏ដឹងថាវាមានក្ដីសុខខ្លាំងប៉ុនណានោះទេ ។
« អូយ៎....! ឈឺក្បាលណាស់.. ! » នាងកំពុងតែគិតសុខៗក្បាលក៏ចាប់ផ្ដើមឈឺខ្ទោកៗថាមិនត្រូវសោះហើយមិញនេះមិនអីផងឥឡូវមិចក៏មកឈឺគ្រាន់តែនាងគិតពីមជ្ឈដ្ឋានជុំវិញខ្លួនតែប៉ុណ្ណឹងសោះ ? ហេតុអីនាងមានអារម្មណ៍ថាឯកកា? មានអារម្មណ៍ថាសោកសៅថាមិនត្រូវបែបនេះ? រាល់ថ្ងៃនាងមានតែស្នាមញញឹម! មិចក៏នាងចេះតែមានអារម្មណ៍ដូចជាបាត់បង់អ្នកណាម្នាក់ពីមិនចឹង? អារម្មណ៍នាងឥឡូវនេះថាមិនត្រូវទេវាវិលវល់បូករួមចូលគ្នាអស់ហើយ ។
« មិចក៏មកឈឺក្បាលអញ្ចឹង? » នាងចោទមកសួរខ្លួនឯងទាំងមានចម្ងល់ពេញខួរក្បាលរបស់នាងអស់ទៅហើយ  ។
« មានតែត្រឡប់ទៅផ្ទះវិញហើយដូចជាមិនស្រួលនៅក្នុងខ្លួនសោះ » នាងពោលហើយក៏ប្រឹងដើរទៅមុខទាំងឈឺក្បាលដដដែលតែវាមិនសូវជាខ្លាំងដូចមុននេះ ណាមួយវាក៏ជិតទៅដល់ផ្ទះហើយ ។ នាងតូចដើរទៅមុខជារឿយៗហើយងាកមើលទៅនេះទៅនោះជាច្រើនហូរហែរទៀតនាងនៅមិនអស់ចិត្តពីបញ្ហាទាំងអស់នេះសោះហើយ ។
   ដើរចូលមកក្នុងផ្ទះអង្គរក្សប្រុសៗដែលឈរយាមនៅជិតទ្វាចូលនោះអោនគោរពនាងគ្រប់គ្នាឯនាងក៏ញញឹមដាក់ពួកគេ ។
« អ្នកនាងកើតអ្វីដែរទេទឹកមុខដូចជាមិនសូវស្រួលសោះ» ម៉ែដោះគាត់ចេញពីផ្ទះបាយមកឃើញសភាពឡាគីហើយក៏មកជួយគ្រា ។
« ខ្ញុំមិនកើតអីទេម៉ែដោះ មិញនេះដើរៗក៏ឈឺក្បាលខ្ទោកៗមិនដឹងសោះថាមកពីអីទាំងដែលមិញនិងអត់កើតអីផង » នាងគ្រឺតជាមួយនិងអាក្បាលចង្រៃយ៍និងមែនទែនមកធ្វើឲ្យនាងឈឺដោយគ្មានមូលហេតុនៀក គិតសប់ៗទៅនាងចង់តែកាត់ក្បាលខ្លួនឯងបាត់ៗទេតែបើកាត់បាត់នាងនិងស្លាប់បាត់ហើយតើ គំនិតរបស់នាងចេញមកគេគាំងយោបល់ម៉ងហើយ ។
« បើចឹងអ្នកនាងឡើងទៅសម្រាកទៅចាំម៉ែដោះយកថ្នាំទៅឲ្យអ្នកនាងលេបណា »
« ខ្ញុំមិនអីទេ ម៉ែដោះកុំបារម្ភពេកអី »
« ហ៊ឹម ..! តាមចិត្ត » គាត់អស់អីវាចាបន្តមានតែដើរចេញទុកឲ្យឡាគីនាងនៅម្នាក់ឯងទៅចុះ ។
« មែនហើយតេទៅបងហ្វីដាសិន » នាងតូចនិយាយហើយក៏ទាញកាបូបយកទូរស័ព្ទចេញមកតេរទៅបងស្រីសំណប់ចិត្តរបស់នាង ។
« អាឡូបង » ស្រដីពិរោះរន្ដំចេញទៅអ្នកម្ខាងទៀតទាំងញញឹម
( ច៎ាសអូន ) អ្នកម្ខាងទៀតក៏មិនណយនាងក៏ស្រដីពិរោះមកវិញ
« នឹកបងខ្លាំងណាស់ បងមានដឹងទេ? អូនចង់នៅក្បែរបងដូចជាពេលមុនណាស់  » នាងប្រាប់ការពិតថានាងនឹកអើយសែននឹកចង់ហោះទៅរកបងស្រីឥឡូវៗណាស់
( បងក៏នឹកឯងដូចគ្នា បតមិននឹកស្មានថាឯងតេមកបងសោះហើយបងគិតថាឯងនៅខឹងជាមួយបងកាលពីលើកមុនតើទើបបងមិនចង់តេទៅរកឯងមុន បងសុំទោសឯងណា ឡាគី )
« ខ្ញុំយល់គ្រប់យ៉ាងហើយណាបង បងកុំមានភាពល្អក់អន់ស្រពោនចិត្តអីណា បងរីករាយខ្ញុំក៏រីករាយ បើបងមិនសប្បាយចិត្តខ្ញុំក៏មិនសប្បាយចិត្តដូចគ្នាណា » នាងពោលទាំងសម្ដីកំសត់អាចថានាងពិនសម្ដែងក៏បាននាងព្រមទទួលជានិច្ច នាងអត់ចង់ឲ្យរឿងវាកាន់តែវែងឆ្ងាយជាងនេះវាពិបាកលើសពីនេះទេ ។
( ខឹក ខឹក បងតាមឯងរហូតនិង នាងច្រម៉ក់របស់បង )
« ហា៎សហ៎ា.. ខ្ញុំព្រមធ្វើជាក្រមុំតូចរបស់បងដូចគ្នាបងស្រីសំណប់ចិត្ត» នាងសើចសប្បាយ នាងមិនខ្វល់អ្វីទៀតឡើយនាងសប្បាយចិត្តតែងតែបង្ហាញវាឲ្យគេគ្រន់គ្នាបានឃើញតែបើពិបាកចិត្តវិញមិនបង្ហាញឲ្យអ្នកណាម្នាក់បានដឹងទេ ។
( បងរវល់មើលភ្ញៀវប៉ុណ្ណឹងបានហើយណា )
« ច៎ាសបង ជម្រាបលា » តឺត តឺត...! នាងចុចបិទទូរស័ព្ទហើយក៏ញញឹមញញែមពេលបាននិយាយគ្នាជាមួយបងស្រីរួចរាល់ ។
« នឹកបងស្រីចឹងចាំសុំបងប្រុសទៅលេងគាត់ហើយ » គំនិតរបស់នាងក៏លេចឡើងមកម្ដងទៀតហើយនាងនឹកឃើញគ្រប់វិធីសាស្រ្តតែម្ដងហើយ ។
   ម៉ារ៉ានិងនយជេកបាននាំគ្នាមកដល់ផ្សារទំនើបនងដើរចូលមកក្នុងហាងសម្លៀកបំពាក់មួយកន្លែងដែលល្បីប្រចាំក្នុងផ្សារ ។
« នេះវាជារបស់ខ្ញុំទេ ខ្ញុំឃើញបានមុននាងណា » ចូលមកក្នុងហាងភ្លាមនាងបានឃើញរ៉ូបមួយពណ៍សដែលវាមានម៉ូតស្អាតជាងគេ តែចៃដន្យអីមានដៃម្នាក់ទៀតមកកាន់ដូចគ្នា ។
« តែខ្ញុំឃើញមុននាងទៅទៀត » នារីម្នាក់ទៀតក៏តបតវិញមិនឲ្យចាញ់គ្នា
« ខ្ញុំឃើញមុននាង តែនាងមកដណ្ដើមយករបស់ខ្ញុំ! »
« ឲ្យខ្ញុំនិយាយយ៉ងមិចជាមួយនិងនាងទៀតទៅ? »
« វាជារបស់ខ្ញុំ » ម៉ារ៉ានាងសង្កត់សម្លេងម៉ាត់ៗដាក់នារីម្នាក់នោះតែរ៉ូបនៅក្នុងដៃអ្នកទាំងពីរសងខាង ។
ខ្វោក...!.
រវល់តែទាញចុះទាញឡើងរ៉ូបមួយនោះក៏ដាច់រហែកជាពីរចំណែកបុគ្គលិកក្នុងហាងក៏ចូលមកមើលគ្រប់គ្នាឯមនុស្សម្នាដែលចូលមកទិញរវស់ក្នុងហាងក៏ចូលមកមើលដូចគ្នា ។
« នាងមានដឹងខ្លួនទេថាកំពុងតែធ្វើអ្វី? » ម្នាក់ស្រីនោះគ្មានអ្នកណាផ្សេងក្រៅពីរីហ្វីដាឡើយនាងចូលមកក្នុងហាងដើរមើលសម្លៀកបំពាក់ដែលទើបនិងនាំចូលមកនាងរកយកមកមើលទៅហើយបែរជាបងជួបមនុស្សស្រីអញ្ចឹងនៀក ។

« ខ្ញុំមានបានធ្វើអី? គឺមកពីនាង » ម៉ារ៉ានាងមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនឡើយនាងនៅតវ៉ាស្រែកដាច់សរសៃរកទៀតក៏នាងមិនព្រមទទួលយក ។
« ប៉ុណ្ណឹងហើយនាងនៅមកនដឹងទៀតហ៎េស? » រីហ្វីដានាងខាំមាត់និយាយសម្រួលនាងនិយាយតាមសន្តិវិធីជាមួយនិងនាងល្អណាស់មិនបានទៅស្រែកដូចជានាងម្នាក់និងឡើយចេញមកខុសរបៀបម៉ងហើយនាងធុញពពួកស្រីៗអស់ទាំងនេះណាស់ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя