« ហើយចុះរាល់ថ្ងៃនេះអូនលេង និយាយជាមួយបងព្រោះតែគ្មានគ្នាទេឬ? ចឹងបងគ្មានតម្លៃនៅក្នុងកែវភ្នែករបស់អូនទេ? អូនចាត់ទុកបងជាខ្យល់? បើបែបនិងដដែលឈប់និយាយជាមួយគ្នាម៉ងទៅ បើបែបនិងដដែលឈប់និយាយជាមួយគ្នាម៉ងទៅ បើបែបនិងនោះ »នាងចេញចរិតឆ្នើងឆ្នៃ សម្ដីគម្រោះគម្រើយ គ្រោកគ្រាតមិនដូចជាពេលមុនដែលនាងសម្ដីផ្អែមឡើយ រឹកពានាងពីដើមយ៉ាងមិចឥឡូវនេះក៏បែបនិងហើយ នាងកាន់តែធ្វើឲ្យឡាគីរ៉ាយំមិនឈប់ទេ នាងយំដោយសារតែពាក្យសម្ដីរបស់បងស្រីនៅចំពោះ នាងដូចត្រូវគេយកទៅដាក់កន្លែងដែលគ្មានពន្លឺចាំងចូល នាងដូចនៅទីងងឹតគ្មានអ្នកណាអាចរកឃើញនាងស្ថិតនៅទីណាមួយដែលឆ្ងាយហួសពីការស្មាន ។
« បងខ្ញុំគ្មានន័យអញ្ចឹងទេ..! បើបងគិតដូច្នេះហើយខ្ញុំក៏មិនមានអ្វីមកបកស្រាយឲ្យបងស្ដាប់ដែរ រឿងប៉ុណ្ណឹងធ្វើឲ្យបងគិតថាខ្ញុំមិនល្អ ខ្ញុំរំខានបង ខ្ញុំសុំទោស ខ្ញុំខុសខ្លួនឯងធ្វើឲ្យបងបារម្ភ ខ្ញុំនិយាយអ្វីនៅពេលនេះទៀតក៏បងលែងចង់ស្ដាប់ដែរ ហ៊ឹក បងនៅម្នាក់ឯងចុះខ្ញុំទៅខាងលើវិញហើយ ហ៊ឹក » ឡាគីរ៉ានាងអស់ហើយ អស់ពាក្យនិយាយ នាងសុខចិត្តក្រោកចេញមិនចង់នៅរំខានរីហ្វីដាទៀតទេ បើនាងនិយាយតែតិចសោះនាងក៏និយាយដូច្នេះមកវិញ នាងគ្រាន់តែអជ្សុកនាងចង់ចេញរំហែរខួរក្បាលខ្លះមិនបានទេ? នាងដឹងថាគាត់ចង់ឲ្យនាងជាស្រួលបួលសិនអាចចេញបានហើយ ព្រោះបើនាងចេញវាអាចនិងត្រូវខ្យល់ ត្រូវថ្ងៃវាធ្វើឲ្យឈឺថែម នាងមិបខឹងជាមួយនិងគាត់ឡើយ គាត់និយាយគាត់បារម្ភពីនាងគាត់ព្រួយពីសុខភាពរបស់នាង នាងយល់គ្រប់យ៉ាង ។ រីហ្វីដានាងដកដង្ហើមធំទាំងតានតឹងបន្ធូរអារម្មណ៍យ៉ាងណាក៏វានៅដដែលដែរ នាងនិយាយជ្រុលដាក់ប្អូនពេកហើយតែចិត្តដែលចង់ឲ្យនាងលហអទើបមិនអាចទៅនិយាយផ្សះផ្សាគ្នានៅពេលនេះបានទេ ។
« បងសុំទោសដែលធ្វើឲ្យឯងយំ ដែលបងសន្យាហើយថាបងនិងមិនធ្វើឲ្យឯងទៀតទេ តែពេលនេះបងសុំទោស វាលែងមានជាលើកទី2ហើយ » នាងយកដៃមកច្បូតមុខអារម្មណ៍ពិបាកពណ៌នាស្ថានភាពរបស់នាងពេលនេះខ្លាំងណាស់ ។
« រីហ្វីដា .. » សម្លេងមាំស្មើហៅឈ្មោះនាងពីចម្ងាយមករីហ្វីដានាងងាកទៅចាប់អារម្មណ៍ជាមួយសម្លេងហៅនោះទាំងងីងើថាជាអ្នកណា ។
« បងរិកគី » នាងគិតស្មានថាជាអ្នកណាគេបើមកស្រែកហៅដូចជាអ្នកណាផ្សេងចឹងបើនាងមិនឆ្ងល់វាហួសហេតុពេក ។
« ហើយបងឯងហៅដូចខ្ញុំជាអ្នកដទៃចឹង ខ្ញុំឯណេះភ័យចង់ងាប់ហើយស្មានតែជាចោរអីមកប្លន់ទៅហើយ បើបងឯងមកតែចឹងពីរបីដងទៀតខ្ញុំស្លាប់មុនអាយុហើយ » នាងសម្លក់មុខបងថ្មែរចេញមកខុសរបៀបរហូត នាងស្អប់ណាស់ពេលចឹងៗអី តែគេនៅសើចស្រួលទៀតណា នាងខឹងជាមួយគេប៉ុណ្ណឹងហើយ ។
« បងធ្វើលេងតើ »
« ធ្វើលេងហ៎? ចឹងខ្ញុំវៃបងឯងឲ្យស្លាប់ប្រាប់ថាខ្ញុំវៃលេងដែរមែន? » នាងវាយចិញ្ចើមឌឺ
« កុំមកនិយាយឌឺជាមួយបង » នាយសម្លក់មុខប្អូនម្ដង
« ថីចុះ? មកពីបងដូចគ្នាដែរ ! អរ..! ហើយថ្ងៃនេះមកលឿនម្លេះរាល់ដងទាល់តែយប់អីណោះបានមកឥឡូវទើបស្មាននិងមកហើយ? » រីហ្វីដានាងបង្វែរសំណួរនាងងាកទៅមើលនាឡិកាដែរដាក់ជាប់ជញ្ជាំងហើយសួរបងនាង ។
« បងមកមានការនិយាយជាមួយឯងថាឯងព្រមទៅឬក៏អត់? បើឯងមិនចង់ទៅបងក៏មិនថាអីដែរ តែបងមកចង់សួរតែប៉ុណ្ណឹង » រិកគីសួរឆ្លើយខ្លួនឯងទាំងនាងមិនយល់ថាគេចង់និយាយសំដៅលើអ្វីផងនោះ? និយាយវល់ៗនាងស្ដាប់មិនយល់ ។
« និយាយរឿងអ្វី? » នាងជ្រួញចិញ្ចើមចូលគ្នាថាមានរឿងអីសួរនាង? នាងមិនដឹងសោះហើយ ។
« រឿងវាបែបនេះទេ ! បងចង់សួរថាឯងចង់ទៅប្រទេសកូរ៉េវិញដែរឬក៏អត់ ? »
« ហេតុអ្វីក៏បងមកសួរខ្ញុំ?? »រាល់ដងឃើញមិបដែលសួរនាងពីរឿងមួយនេះផងឥឡូវមិចក៏មកសួរនាងប្លែកៗ ។
« គឺអញ្ចេះទេ ! បងមានសាខាហាងលក់សម្លៀកបំពាក់នៅទីនោះប៉ុន្មានកន្លែងដែរ បងចង់ឲ្យឯងទៅគ្រប់គ្រងវាជំនួសបង បងនៅទីនេះមានការងារច្រើនណាស់មិនអាចដកឃ្លាបានទេ បងចង់សួរថាឯងចង់ទៅឬក៏អត់? បើឯងមិនទៅបងនិងរកអ្នកណាផ្សេងមកជួយមើលការខុសត្រូវជំនួស » រិកគីគេនិយាយប្រាប់នាងអស់ហើយ ហើយនាងនៅមានឆ្ងល់មិនយល់ត្រង់កន្លែងណាទៀត? គេរៀបរាប់ឡើងអស់ពីចិត្ត ព្រោះថាវាមែន គេមិនបាននិយាយយកលេសច្រើនជាមួយនិងនាងជាប្អូនឡើយ ។
« ហ៊ឹម ..! ខ្ញុំទៅក៏បានដែរកុំឲ្យបងពិបាកជាងនេះ ហើយបងឲ្យខ្ញុំទៅថ្ងៃណាដែរទៅ? ស្រួលរៀបចំរបស់របរឲ្យរួចរាល់មុននិងទៅ! » នាងខ្ជិលជំទាស់ជាមួយបងប្រុសក៏ព្រមតាមគាត់និយាយ ចិត្តនាងមិនចង់ទៅជាន់ទឹកដីមួយនោះម្ដងទៀតឡើយ តែធ្វើមិចបើនាងគ្មានជម្រើសទេមានតែធ្វើតាមគាត់ ។
« ល្អហើយចឹង អូនត្រូវចេញទៅដំណើរទៅព្រឹកស្អែកនេះហើយទៅរៀបចំឲ្យហើយទៅ » នាយញញឹមងក់ក្បាលមុននិងប្រាប់នាងតូចរបស់យើងនឹង ។
« លឿនពេកហើយដឹងបង ! ខ្ញុំទៅក៏បានដែរ »
« ហ្វីដាចុះឡាគីប្អូននៅណាមិនឃើញចុះមកនិយាយជាមួយបងដូចពេលមុនៗចឹង ? » រិកគីគេអង្គុយយូរហើយមិនឃើញប្អូនម្នាក់ទៀតចុះមកនិយាយជាមួយគេសោះ បានជាសួរអ្នកដែលទើបនិងឈ្លោះគ្នាហើយ ។
« ប្អូនមិនសូវស្រួលខ្លួន ឡើងទៅខាងលើបាត់ហើយ បងកុំរំខាននាងអីឲ្យនាងសម្រាកទៅ ហើយចុះបងទៅវិញដែរឬក៏អត់? » នាងមើលទៅកាំជណ្ដើរហើយក៏វាចាមក
« ឡាគីឈឺមែន? មិចមិនប្រាប់បងឲ្យបានដឹងផង?»
« មិនកើតអីធ្ងន់ទេ ខ្ញុំបានឲ្យលេបថ្នាំហើយបងកុំបារម្ភអី »
« ហ៊ឹម .,. ! ចឹងបងត្រូវទៅវិញហើយ មានប្រជុំផង » រិកគីស្ដាប់លឺហើយក៏អស់បារម្ភពីនាងតូចម្នាក់នោះរួចគេក៏ប្រញាប់ក្រោកអស់កម្ពស់ចេញទៅក្រៅបាត់ ។
រីហ្វីដានាងអង្គុយនៅម្នាក់ឯងទៀតហើយ នាងងើបចេញពីលើសាឡុងដើរឡើងទៅកាំជណ្ដើរទៅបនកទប់របស់នាងទៅរៀបចំខោអាវរបស់នាងព្រោះស្អែកនាងត្រូវចេញដំណើរទៅហើយ នាងគ្មានពេលច្រើននិងរៀបចំវាទេ ហើយបើទៅក៏មិនមែនលឿនវាអាចនិងយូរ ឬក៏នាងត្រូវនៅទីនោះច្រើនឆ្នាំអីនិង ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
