« ស្អប់មុខឯងណាស់និយាយមែន បងរកអីតបមិនបានទេបើឯងពូកែជាន់ដានបងសឹងអី! » ទៅឲ្យនាងនិយាយឡា'មិចជាមួយទៀតបានទៅនាងអស់ពាក្យស៊ូនិយាយហើយទាល់តម្រិះហើយ ។
« កុំស្អប់អូនអីណាបងអូនស្លូតណាស់ បងដាច់ចិត្តស្អប់កូនក្មេងគួរឲ្យស្រឡាញ់ម្នាក់នេះដែរឬក៏អី? » កូនក្មេងស្អីគ្មានគួរឲ្យស្រឡាញ៉អីទេមានតែសមម៉ាជើងធាក់ខ្ទប់ជញ្ជាំងឲ្យបែកគូថតើ ។
« ឆឺស.. »
« ឆឺសឆួយទៀតហើយបងឯងចេះតែពាក្យនិងទេយ៉ាងមិច? ដូរស្ដាយពាក្យនិងចេញទៅ អូនសុំអង្វរ »
« ឡាគីរ៉ា ហ្វៀឌីណា » នាងខឹងណាសើដែលចូលចិត្តតែសូកពាក្យផ្ចាញ់ផ្ចាល់នាងមិនឈប់សោះហើយ ប្អូនគេសោះតែសម្ដីមិនចេះនិយាយឲ្យពិរោះស្ដាប់សោះហើយ ។
« កុំហៅឈ្មោះខ្ញុំអីបងខ្ញុំដឹងថាខ្លួនឯងឈ្មោះអីហើយ » នាងវៃចិញ្ចើមព្រឺតៗញាក់ស្មានយ៉ាងឡូយសង្ហារម៉ងហើយចេញចរិតមកដូចមនុស្សប្រុសហើយតើនេះ រីហ្វីដានាងខ្ជិលនៅបន្តជាមួយលោកស្រីប្អួនហើយក៏ក្រោកដើរចេញទៅខាងក្រៅបាត់ហើយ ។
« បងចង់ទៅណានិង? » នាងស្រែកហៅហ្វីដាពីក្រោយខ្នងក៏នាងមិនបានឆ្លើយតបមកនាងវិញឡើយនិយាយទៅគឺម្នាក់និងឌឺណាស់កុំថាតែឡាគីរ៉ានោះ។
បុរសម្នាក់ដែលមានរូបរាងស្រស់សង្ហាដែលស្រីៗតែងតែចង់ប្រលោមស្នេហ៍ជាមួយនិងគេគ្រប់គ្នាទាំងអស់ ប្រុសម្នាក់នេះទោះបីចង់កែខ្លួនយ៉ាងមិចទៀតក៏មិនបានដែរព្រោះតែវាជាទម្លាប់របស់គេទៅហើយ ។
« ចៅហ្វាយទាន »កូនចៅម្នាក់បានបើកទ្វាចូលមកក្នុងបន្ទប់ធ្វើការរបស់គេ ឯម្ចាស់បន្ទប់វិញអង្គុយលើកៅអីដោយប្រែមុខម្ខាង ។
« ពេលនេះគ្រប់យ៉ាងល្អប្រសើរហើយទាន នៅតែពេលយើងចាត់ការចំពោះវាតែប៉ុណ្ណោះ ចៅហ្វាយចង់ឲ្យខ្ញុំធ្វើយ៉ាងមិចទៅទាន? » នាយជាជំនិតម្នាក់នោះយល់ថាចៅហ្វាយមកនចង់និយាយហើយនៅចាំស្ដាប់គេនិយាយហើយចឹងនោះក៏ប្រាប់ចេញមក ។
« កុំទាន់អីចាំមើលស្ថានភាពបន្តទៅ » អ្នកហ្វាយបង្វែរកៅអីមកទល់មុខជាមួយកូនចៅដែលឈរនៅមុខតុ ក្រខ្សែភ្នែករបស់គេមុតមាំខ្លាំងណាស់ ។
« បាទទាន » គេនិយាយចប់អស់ហើយក៏សុំលាចៅហ្វាយចេញទៅវិញ អ្នកដែលមាននាមជាចៅហ្វាយរបស់គេនេះក៏អង្គុយមុខកំសត់ម្នាក់ឯង ។
« បាត់ពីរនាក់នោះលែងនៅជាមួយពិតជាធុញថប់ណាស់ ពីមុនយើងមិនមែនបែបនេះទេឥឡូវមិចក៏ក្លាយទៅជាចឹងវិញ? » អង្គុុយៗតែចិត្តចេះតែរសាត់អណ្ដែតនឹកដល់ប្អូនៗស្រីទាំងពីរនាក់ដែលពួកនាងបានទៅនៅទីកន្លែងផ្សេងទាំងពីរនាក់ទុកឲ្យគេនៅកណ្ដែតកណ្ដោយម្នាក់ឯងសោះ ។
« ឈប់គិតសិនទៅមើលអាខួរក្បាលនេះយើងត្រូវធ្វើការណាបើបែបនិងយើងធ្វើការមិនកើតទេឈប់គិតៗទៅពេលនេះមិនទំនេរឲ្យឯងគិតឡើយ » គេអង្គុយទាំងក្រវីក្បាលតតាក់មកចេះគិតអីនៅពេលនេះនាំឲ្យតែគេវិលវល់ក្នុងអារម្មណ៍ធ្វើអីមិនកើតនោះទេបើគេនៅតែស្ងៀមឈប់គិតពីនេះពីនោះទៀតក៏វាល្អជាង ។ គេអង្គុយមើលទៅកុំព្យូទ័រប្តឹងទប់អារម្មណ៍ឲ្យងាកមកធ្វើការវិញបើមិនចឹងការងារតែបន្តិចនិងធ្វើមិនរួចឡើយ ។
ម៉ារ៉ានាងអង្គុយលើសាឡុងទាំងក្ដាប់ដៃចូលគ្នាជាប់នាងក្ដៅអើយសែនក្ដៅទោះគេយកទឹកកកមកចាក់លើនាងទាំងតោនៗក៏វាមិនបានត្រជាក់ដូចជាទឹកកកនោះដែរ ។ នាងចង់តែស្រែកសួរពីប្រុសម្នាក់និងទេថាគេកើតអីទើបមកធ្វើទង្វើដែលធ្វើឲ្យគ្រួសារនាងធ្លាក់ខ្លួនបែបនេះ? គេយល់ខុសរឿងអ្វីមែន? នាងមិនដឹង គេចង់យ៉ាងមិចជាមួយនិងនាងសោះ!
« លោកចង់បានបែបនេះមែនទេ? ថេយ៉ុងខ្ញុំសង្ឃឹមថាលោកនិងគិតមើលវាម្ដងទៀតទៅចុះបើលោកធ្វើឲ្យខ្ញុំអស់សង្ឃឹមខ្ញុំនិងធ្វើឲ្យលោកពិបាករស់ជាងស្លាប់ទៅទៀតលោកចាំតែមើលចុះ » នាងសច្ចាស្បថរួចអស់ហើយ ចាំតែមើលលទ្ធផលដែលចេញទៅចុះថាវាបានសមបំណងដែរឬក៏អត់? នាងមិនចង់ធ្វើបាបមនុស្សដែលនាងស្រលាញ់ថ្នាក់ថ្នមឡើយ តែនាងនិងធ្វើឲ្យអ្នកដែលគេស្រលាញ់វេទនាជំនួស ។ ហ៎ាសហ៎ា..គ្រាន់តែគិតក៏វាសប្បាយលេងទៅហើយ គ្មានអ្នកណាអាចឆ្លាតជាងនាងទេ ។
« ពេលនេះប៉ាគាត់យ៉ាងមិចទៅហើយទេ » នាងស្រាប់តែនឹកគិតដល់គ្រួសាររបស់នាងវិញព្រោះតែរឿងដែលថេយ៉ុងឈប់សហការណ៍ជាមួយក្រុមហ៊ុនរបស់លោកប៉ានាងនិងហើយគាត់ច្បាស់ជាកំពុងរវីរវល់ជាមួយនិងរឿងនេះភ្លេចបាយភ្លេចទឹកទៀតមិនខាន ។
នាងតូចរបស់យើងឯណេះវិញអង្គុយធ្វើមុខស្អុយប៉ែគ្មានរីកទេមុខនឹងហ៎ក ញញឹមតិចក៏អត់ដែរមិនដឹងជាកំពុងតែស្លុងអារម្មណ៍គិតអ្វីសោះ ។ ឡាគីរ៉ានាងដើរចេញពីក្នុងផ្ទះដើរមើលជុំវិញបរិវេណផ្ទះមួយនេះឲ្យសព្វតែម្ដងហើយបើសម្ងំតែក្នុងផ្ទះនាងនៅមិនសុខ ។
« បងហ្វីដាក៏មិនទាន់មកពីហាងវិញទៀត ពេលណាទើបគាត់ឲ្យខ្ញុំចេញទៅខាងក្រៅខ្លះទៅ? ធុញថប់ណាស់នៅតែក្នុងផ្ទះចឹង បើខលទៅបងប្រុសពេលនេះគាត់ច្បាស់ជារវល់ធ្វើការហើយមិនអាចចលទៅរំខានគាត់ឡើយ » នាងគិតរកធ្វើអ្វីក៏មិនត្រូវសោះ ធ្វើនេះក៏មិនកើតធ្វើនោះក៏មិនកើតឥឡូវនេះនាងធ្វើអីទើបវាត្រូវទៅ? គិតហើយក៏ឈឺក្បាលដែរ បើធ្វើការងារផ្ទះក៏នាងមិនសូវជាចេះធ្វើប៉ុន្មានទេខ្លាចថាវាអាចនិងឆេះវីឡាមួយនេះផងក៏មិនដឹង រឿងស្ត្រីមេផ្ទះនិងនាងមិនជំនាញជាមួយនិងវាឡើយ ។
« គួរទៅណាអញ្ចេះវ៉ី? បើបងម៉ារីគាត់នៅសួនច្បារកាត់ស្មៅ! ហ៊ឹម..! ចឹងមានតែទៅកន្លែងបងម៉ារីសិនហើយ » នាងតូចចង់ដៃមកទ្រចង្ការរួចហើយក៏នឹកឃើញថាត្រូវទៅកន្លែងណាហើយទើបដើរទាំងប្រញាប់ទៅទាំងស្នាមញញឹមស្រស់ ។ ការគិតរបស់នាងមិនខុសមែនហើយម៉ារីកំពុងតែកាត់ស្មៅមែននាងតូចដលរសំដៅចូលទៅក្លែងដែលម៉ារីកំពុងស្ថិតនៅ ។« បងម៉ារី .. » ឡាគីរ៉ាចូលទៅខាងក្រោយខ្នងម៉ារីហើយស្រែកហៅឈ្មោះនាងឯម៉ារីវិញនាងអស់ព្រលឹងចេញពីខ្លួនអស់រលីង លោកអើយមកស្ងាត់ៗតែបែបនេះប៉ុន្មានដងទៀតដឹងតែគាំងបេះដូងស្លាប់មួយកន្លែងៗ ។
« ព្រលឹងព្រលះបួនដប់មកចូលខ្លួនខ្ញុំវិញមក » ម៉ារីនាងទម្លាក់កន្ត្រៃនៅក្នុងដៃចេញមុននិងយកដៃមករឺតទ្រូងសំណាងហើយដែលនាងមិនបានចោលកន្ត្រៃនិងរត់ចេញបាត់នោះ នាងភ័យអស់ព្រលឹងពីខ្លួនមិនស្ទើទេភ័យណាស់លោកព្រះ ប្អូនអើយប្អូនរកអីនិយាយមិនត្រូវជាមួយសោះហើយ ។
ŞİMDİ OKUDUĞUN
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romantizmស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)