« ខ្ញុំសួរនាងមួយទៅចុះ ខ្ញុំនិងនាងធ្លាប់ស្គាល់គ្នាឬ? » ថេយ៉ុងគេមិនដែលទាំងស្គាល់ថានាងជាអ្នកណាផងហេតុអីមកចង់គំនុំជាមួយនិងគេម្លេះអាសូរតែគេទៅធ្វើអីនាងអញ្ចឹង ។
« ចៅហ្វាយមើលទៅមុខរបស់នាងសិនទៅ » នាយជេកគេចង្អុលទៅមុខរបស់នាងពេលបានឃើញអ្វីរបកនៅលើផ្ទៃមុខនោះ គេមើលតាមសញ្ញានាយជេកនិយាយប្រាប់រួចហើយគេក៏បានដើរទៅកាន់តែជិតនាងបន្ថែមពីលើទៀត ។
« លោកចង់...ណែលោក.. » នាងស្រែកចាចពេលគេបានទៅបកស្បែកមុខក្លែងក្លាយចេញពីមុខរបស់នាង ថេយ៉ុងក៏រាងភ្ញាក់បន្តិច ការពិតជានាងសោះ ពូកែលាក់មុខមែន ។
«ម៉ារ៉ា ស៊ីនម៉ា? ហ៊ឹស..! ខ្ញុំមិននឹកស្មានថាជានាងសោះហើយម៉ារ៉ា » ស្បែកមុខក្លែងបន្លំត្រូវបានក្រវាត់ចេញទៅម្ខាងហើយគេឃើញមុខពិតរបស់នាង នាយជេកក៏ភ្ញាក់ដូចជាចៅហ្វាយរបស់គេដែរតែគេក៏ធ្វើដូចធម្មតា ។
« មែនជាខ្ញុំយ៉ាងមិច? លោកគិតថាបំផ្លាញគ្រួសាររបស់ខ្ញុំហើយលោកនិងរស់នៅបានសុខមែនទេ? តែខ្ញុំគិតថាវាមិនមែនបែបនោះទេ » ទោះជានាងត្រូវស្លាប់នៅពេលនេះក៏នាងមិនព្រមឲ្យគេជាន់ឈ្លីរូបនាងនិងគ្រួសារបានឡើយគឺគ្មានផ្លូវម្ដងទៀតឡើយ។
« មកពីអ្នកណាដែលបានឲ្យខ្ញុំធ្វើអញ្ចឹង? វាមិនកពីនាងខ្លួនឯងឬ ម៉ារ៉ា ស៊ីនម៉ា ? បាងជាអ្នកបង្កហេតុមួយនេះមុនដូច្នេះហើយនាងកុំដើរមកបន្ទោសគេផ្ដេសផ្ដាសនោះ » នាយស្រែកមួយទំហឹងតាមអារម្មណ៍ខឹងស្អបើនាងណាស់ មកពីនាងតើ នាងបានប្រព្រឹត្ដទង្វើមិនគប្បីច្រើនហើយ បើនឹកមិនឃើញទៀតក៏មិនថ្វី គេខំបង្ហើបប៉ុណ្ណឹងហើយនោះ ។
« លោក..លោកចង់សំដៅលើអី? ខ្ញុំមិនយល់ »
« មិនយល់? ឬមួយនាងធ្វើជាល្ងង់ទៅម៉ារ៉ា? »
« បើខ្ញុំមិនដឹងមែន » នាងស្រែកតបតជាមួយគេឡើងតឹងសរសៃរកមុខក៏ក្រហម
« ចុះនាងមានស្គាល់ម្នាក់ឈ្មោះ គីម ឡាគីរ៉ា ដែរទេ? » គេធ្មិចភ្នែកបញ្ចុះសម្លេងគំហកមករាបស្មើទឹកមុខក៏មាំ
« អរ..ម្នាក់និងឬ? ខ្ញុំមានបានទៅធ្វើអី? អរ មែនហើយនាងនៅមិនទាន់ងាប់ទៀតឬ? ការពិតទៅពេលនិងខ្ញុំខឹងណាស់ដែលនាងស្អីម្នាក់នឹងមិនទាន់ងាប់ដូចចិត្តរបឹ់ខ្ញុំ ហ៎ាសហ៎ា... »
« ថាអីចេះខុសជានាងពិតមែន ម៉ារ៉ា នាងអាក្រក់ណាស់ដែលទៅធ្វើបាបអ្នកមិនពាក់ព័ន្ធអីផងក៏មករងគ្រោះ »
« មិចថានាងមិនពាក់ព័ទ្ធ? លោកសាកគិតបន្តិចទៀតទៅមើលក្រែងលោកឆ្លាតណាស់ហី?»
« យ៉ាងមិច? ខ្ញុំនិយាយត្រូវណាស់មែន? » ម៉ារ៉ានាងឆ្លៀតនៅបន្ថែមពាក្យសម្ដីពីលើកាន់តែច្រើនទៀត នាងអត់ដឹងទេអីថានរកកំពុងតែចាំផ្លូវរបស់នាងហើយ ។
ផាច់ៗ... !
« ពីរកំភ្លៀងទុកថាខ្ញុំកក់ទុកជាមុនសិនចុះណា កុំថាខ្ញុំជាមនុស្សប្រុសវៃស្រីអី ខ្ញុំវៃព្រោះស្រីម្នាក់នុងវាថោកទាបពេកណា » ក្រខ្សែភ្នែករបស់គេបើមិននិយាយក៏ដឹងថាកំពុងទេមើលមកនាងដោយអាការ:ខ្ពើមច្រអើមណាស់ ចាត់ទុកថានាងសំណាងណាស់ហើយបានដៃរបស់គេទៅប៉ះសាច់នាង ។
« ហឹុស..ចង់វៃក៏វៃទៀតមកយើងមិនបានខ្លាចឯងទេ » នាងស្រែកមកគេម្ដងទៀតមាត់នាងបែកឈាមដោយសារតែការទះរបស់នាយនាងមិនបានទៅខ្លាចស្លាប់ក្រោមដៃរបស់គេទេនៅពេលនេះ មុននិងនាងមកទីនេះនាងបានសច្ចាក្នុងចិត្តរួចហើយ ។
« វាមិនទាន់ដល់ពេលទេណា ពេលវេលាណាល្អខ្ញុំនិងចាត់ការនាងហើយ » ថេយ៉ុងបោះមួយឃ្លានេះហើយគេក៏ដើរចេញទៅវិញថ្ងៃនេះគេមិនបានធ្វើឲ្យនាងដឹងថាគេជាអ្នកណា តែមិនប្រកដថានៅថ្ងៃស្អែក ខានស្អែកនាងនៅរស់ស្រួលបែបនេះទេ នាយជាកូនចៅបានអោនគោរពលាពីចៅហ្វាយនាយនិងបានដើរចេញទៅទាំងអស់គ្នានាយជេកដើរតាមថេយ៉ុងពីខាងក្រោយ ។
« ចៅហ្វាយចង់ទៅផ្ទះឥឡូវនេះទេទាន ? » នាយជេករត់មកជិតថេយ៉ុងហើយគេបានសួរពីគេ
« យើងមិនទាន់ទៅទេ ត្រូវនៅរកគំនិតថ្មីមកផលិតស្រាបន្តទៀត ! ចុះចម្ការទំពាំងបាយជូរនៅជេជូឯងមានបានទៅមើលដែរឬនៅ? » ថេយ៉ុងនាយឈប់មួយភ្លាមនាយជេកចង់ដើរបុកព្រោះតែគាត់ឈប់មិនឲ្យដំណឹងគេអាឡៃតែអោនក្បាលទៅក្រោម ។
« មិនអីទេទាននៅទីនោះគឺល្អ ចំណែកផ្លែផ្កាក៏បានផលល្អថែមទៀតមិនយូរមិនឆាប់និងបានយកទំពាំងបាយជូរទាំងអស់នោះមកផលិតស្រាទំពាំងបាយជូរហើយចៅហ្វាយ » នាយជេកគេទើបតែទៅបានជាដឹងច្បាស់សំណាងណាស់ដែលបានទៅពេលឥឡូវចៅហ្វាយក៏សួរត្រូវម៉ាច់ ។
« ហ៊ឹម.. ឯងឈៀងចូលទៅមើលឡាគីជំនួសយើងផងនៅថ្ងៃនេះ យើងមិនដឹងថាបានទៅឬក៏អត់ទេ? » នាយប្រាប់ទាំងមុខស្រពោនគេចង់ទៅជួបឡាគីរ៉ាសំណប់ចិត្តរបស់គេ ចង់អោបថើបនាង ប៉ុន្តែគេមានការរវល់បានជាបង្ខំចិត្តនិយាយពាក្យនេះ ។
« ចៅហ្វាយកុំខំពេកអី ចំណែកអ្នកនាងឡាគីខ្ញុំដឹងតែមើលហើយចៅហ្វាយកុំព្រួយអីទុកចិត្តលើខ្ញុំទៅចុះ » គេលើកដៃមកទ្រចង្ការអង្អែលដូចជាខ្លួនឯងមានពុកមាត់ចឹង ។
« ឯងកាលទៅពេលនេះឡាគីច្បាស់ជាឈ្លានហើយណាមួយនាងមិនសូវចេះធ្វើម្ហូបញាំខ្លួនឯងទេឯងឆាប់ទៅឲ្យលឿនៗទៅ » នាយជេកញញឹមហើយយកដៃចង្អុលមុខថេយ៉ុងបែបចង់បង្អាប់គេតែមានឯណាថេយ៉ុងគេដើរទៅរ៉ុយចូលអូហ្វីសរបស់គេបាត់ ។
« ស្រលាញ់ហើយនៅមិនថាស្រលាញ់ទៀតចៅហ្វាយរបស់ខ្ញុំអើយ » គេមិនបាននៅបង្អង់យូរក៏ទៅមើលឡាគីរ៉ាដូចតាមចៅហ្វាយបញ្ជាគេទៅ ។
« ឲ្យបងទៅរកអូននៅឯណាទៅឡាគី? បងរកឡើងសព្វអស់ហើយ » រីហ្វីដាឬហ្កាអ៊ុននាងបើកឡាននៅតាមដងផ្លូវងាករកមើលតាមផ្លូវក្រែងល៎បានឃើញនៅតែមិនបានឃើញទៀតនាងអស់សមត្ថភាពស្វែងរកហើយនៀក នាងចង់តែស្រែកយំឲ្យបែកផ្ទៃមេឃទាំងមូលទេឲ្យនាងបានរកប្អូនស្រីឃើញផងទៅ ។ងឺត...!
« អ្នកណាគេបើកឡានមិនចេះមើលទេហី? » កំពុងតែគិតនោះក៏មានឡានមួយគ្រឿងបើកវ៉ាហើយមកឈប់នៅទល់មុខឡានរបស់នាងតែម្ដង រីហ្វីដានាងជាន់ហ្វ្រាំងសឹងមិនទាន់បិះបុកឡាននៅចំពោះមុខឡាននាងបាត់ហើយតើ ។
« ចុះមក » សម្លេងត្រលរធំបានលឺនៅក្បែរកញ្ចក់ឡានរបស់នាង រីហ្វីដានាងមិនបានគិតច្រើនក៏បើក
ទ្វាចុះចេញមកហើយក៏ឃើញថាម្នាក់នោះគឺជាអ្នកណាដូចគ្នា ហើយគេមកតាមចង់កម្មពាស្អីជាមួយនិងនាងទៀតហើយបានជាត្រូវមកជួបគេម្ដងទៀតនៅពេលនេះ ព្រេងវាសនាដូចមិនប្រោសប្រណីដល់នាងអីបន្តិចហើយបើដឹងថានាងស្អប់ហើយមិចក៏ឲ្យជួបរហូតចឹង ។
VOUS LISEZ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Roman d'amourស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)