ភាគ:៥៧

119 2 0
                                        


« នាងកុហកខ្ញុំ ឡាគីនាងកុហក នាងគ្រាន់តែធ្វើសាកចិត្តរបស់ខ្ញុំប៉ុណ្ណោះតើពិតទេ? នាងខ្លាចថាខ្ញុំនិងបំភ្លេចរូបនាងចេញពីខួរក្បាលខ្ញុំឬ? ប៉ុន្តែអត់ទេណា នាងនៅតែស្រីលំដាប់លេខមួយរបស់ខ្ញុំជារៀងរហូត » ថេយ៉ុងគេមិនបានទទួលយកការពិត នៅតែទទូចមិនជឿអ្វីទាំងអស់ ច្បាស់ណាស់ថានាងមិនបានភ្លេចគេតែនាងធ្វើជាភ្លេច ហិហិ នាងកុហកគេ..!
« លោកមិនចេះស្ដាប់ភាសាមនុស្សទេយ៉ាងមិច? ចង់លោកនិយាយដល់ជើងមេឃទៀតក៏ខ្ញុំមិនដែលស្គាល់លោកដែរកុំមកពោកថាខ្ញុំធ្វើសាកចិត្តរបស់លោកនោះ » ដោយទ្រាំស្ដាប់គេដដែលៗពេកនាងក៏ក្រោកស្រែកគំហកដាក់គេមិនខ្ចីខ្លបខ្លាចបន្តទៀត នាងក៏ចេះធុញនិងសម្ដីរបស់ទាំងអស់នេះដូចគ្នា។
« ហេតុអីក៏ទៅជាបែបនេះហ៎ាស?? » ថេយ៉ុងងើបមកច្របាច់ស្មាឡាគីអង្រួនកាយរបស់នាងខ្លាំងៗចង់រលេសស្មាចេញពីខ្លួនទៅហើយគេស្រែកសួរទាំងទឹកភ្នែកស្រក់មកចង់ដឹងចម្លើយពីនាង ។
« ខ្ញុំមិនដឹង » ការឆ្លើយដោយបន្ថយសឹងមិនលឺទៅហើយនាងចង់យំក៏យំមិនចេញទៀតដែរបើឥឡូវនេះនាងនៅវិលវល់ជាមួយបុរសនៅចំពោះមុខរបស់នាង។
«  បើនាងមិននិយាយនៅពេលនេះក៏មិនអីដែរ ព្រោះនៅមានពេលច្រើនជាងនេះទៅទៀត នាងសម្រាកទៅចុះ ហើយកុំសង្ឃឹមថាខ្ញុំពនរមដោះលែងនាងចេញឲ្យសោះណា ខ្ញុំតាមរកនាងហត់ណាស់ទម្រាំតែឃើញ បើប្រលែងនាងទៅស្រួលៗដូចជាមិនកើតឡើយ ខ្ញុំទៅសិនហើយ » ថេយ៉ុងបិទភ្នែកបែរខ្នងដលរចេញពីនាងហើយនិយាយពាក្យបែបឌឺដាក់នាងទាំងបេះដូងប្រាប់ថាកុំធ្វើបែបនេះនាំតែឈឺចាប់ច្លួនឯងក៏គេនៅតែប្រព្រឹត្ត ។
ក្រឹប...!
   ទ្វាបន្ទប់ ត្រូវបានបិទដោយដៃរាងក្រាស់ពេលគេចេញទៅបាត់ នាងតូចឯណេះក៏លុតជង្គង់ដួលនៅលើការ៉ូទាំងទឹកភ្នែក ចង់សួរថាហេតុអ្វីក៏ចារមកឲ្យនាងជួបរឿងដែលមិនគួរឲ្យជួបបែបនេះនាងពិបាកនិងទទួលយកខ្លាំងណាស់ ។ នាងត្រូវគេឃុំខ្លួនទុកម្ដងហើយឥឡូវនាងក៏ត្រូវឃុំខ្លួនម្ដងទៀតជីវិតនាងវេទនាម្លេះ?
« ហ៊ឹកៗៗ..... » នាងយំក្រាបក្បាលដល់ការ៉ូនាងចង់ចេញពីទីនេះណាស់ ។ ឡាគីរ៉ាក្រោកខ្លួនយឺតៗដលរទៅអង្គុយលើគ្រែតែទឹកភ្នែកនៅស្រក់មករហូតទោះប្រឹងជូតឲ្យខ្ទេចមុខទៀតក៏មិនជ្រះ ។
   អ្នកបានចេញទៅបាត់មិនបានដើរចេញទៅណាឡើយគេនៅឈរចាំស្ដាប់អ្នកនៅខាងក្នុងបន្ទប់ចង់ដឹងថានាងនិយាយអ្វីឬក៏អត់? តែការរំពឹងរបស់គេពិតជាខកបំណងណាស់នាងមិនបាននិយាយអ្វីក្រៅពីបង្ហូរទឹកភ្នែកចោលចេញឲ្យវាបានធូរស្បើយ ។ គេក៏យំមកមកនចាញ់នាងដូចគ្នាព្រោះអ្វីដឹងទេ ? គេមិនចង់បាត់បង់នាង ។
« បងសុំទោស ..... » បានតែពោលពាក្យមួយឃ្លានេះហើយក៏ដើរចេញទៅរកអាហារឲ្យសំណប់ចិត្តរបស់គេញាំសិនហើយតាំងពីមកដល់ទីនេះនាងមិនទាន់បានមានអីចូលពោះទេ ។ គេដើរទៅទាំងប្រញាប់ប្រញាល់ នាយចូលមកដល់ក្នុងផ្ទះបាយរកមើលម្ហូបដែលអាចឆ្នៃធ្វើជាអាហារបានដោយស្នាមញញឹម ។
~ម៉ោង7យប់~
   នេះជាលើកទីប៉ុន្មានហើយក៏មិនដឹងដែរថេយ៉ុងលើកអាហារទៅឲ្យឡាគីរ៉ាឡើងចង់ស្ពឹកជើង ដើរចុះដើរឡើងតែយ៉ាងណាក៏គេមកនចុះចាញ់គេត្រូវតែយកឈ្នះចិត្តនាងឲ្យបាន ។
« ឯងត្រូវតែធ្វើបានណាថេយ៉ុង ដើម្បីមនុស្សដែលឯងស្រលាញ់ដឹងទេ? ស៊ូៗៗៗ» ថេយ៉ុងប្រឹងផ្ដល់ក្ដីសង្ឃឹនដល់ខ្លួនឯងរួចហើយបន្តឡើងតាមកាំជណ្ដើរទៅរកឡាគីរ៉ាម្ដងទៀត នាងគិតមិនញាំបាយមែនទេ? ទើបធ្វើចិត្តរឹងដល់ម្លឹង ។
តុក..!តុក....! ក្រាក...!
   គេគោះទ្វារួចហើយក៏បើកទ្វាចូលតែម្ដងហើយងាករកមើលអ្នកដែលនៅក្នុងបន្ទប់ឃើញនាងគេងលក់បាត់ទៅហើយ ។ នាយដើរយឺតៗហើយដាក់ដាសអាហារលើតុក្បាលដំណេករបស់នាង គេអង្គុយនៅជិតឡាគី ហើយលើកដៃមកអង្អែលក្បាលរបស់នាងដោយញញឹម ។
« នាងនៅតែដដែលមិនប្រែទេណាឡាគី តែខ្ញុំចង់ឲ្យនាងដូចជាពេលមុនច្រើនជាងពេលនេះល្អជាង » ស្នាមញញឹមក៏ត្រូវរលុបវិញភ្លាមៗពេលអ្នកដែលកំពុងគេងបានកម្រើកខ្លួនប៉ុន្ដែមិនទាន់ដឹងខ្លួនផងគេនេះលួសព្រលឹងអសើរលីងដោយសារតែនាង ។
« ពូកែធ្វើស៊ីឯងណាស់ » ថេយ៉ុងរឺតទ្រូងខ្លួនឯង ហ៊ឹស..! ធ្វើឲ្យគេភ័យចង់ស្លាប់លោកព្រះបែបនេះតែប៉ុន្មានដងទៀតគេគាំងបេះដូងស្លាប់ម៉ង ។
« គេងទាំងគ្មានអ្វីចូលពោះចឹងហី? » នាយលើកចិញ្ចើមនិយាយម្នាក់ឯងមិនយល់ពីនាងសោះហើយ បើនាងចង់ចឹងហើយក៏ចឹងទៅ គេលែងរំខានដំណេករបស់នាងទៀតហើយ ។
« សុបិន្តល្អណាស់ក្មេងតូចរបស់បង ខ្សឺត » មុននិងចេញទៅគេក៏មិនភ្លេចបន្សល់ទុកស្នាមថើបលើថ្ងាសរបស់នាងដូចគ្នា ទាំងនិយាយដោយពាក្យផ្អែមល្ហែម ។
« នេះយើងកើតអ្វីទៅ?? » ឡាគីរ៉ានាងបើកភ្នែកមកទាំងមិនយល់ពីខ្លួនឯងសោះហើយ មិចក៏បណ្ដោយឲ្យគេថើបនាងស្រួលៗចឹង?  មិចមិនព្រមឃាត់? ក្នុងខ្លួនរបស់នាងវាចេះតែយ៉ាងមិចទៅ? មុននេះនាងមិនបានគេងលក់ឡើយនាងធ្វើពុតជាគេងលក់ទេ តែនាងនៅប្រឹងបិទភ្នែកធ្វើជាមិនដឹង ។
« ឈប់គិតទៅ? តែដូចជាឃ្លានដល់ហើយ អូរនេះមិនបានយកទៅវិញទេឬ? ញាំសិនហើយឃ្លានចង់អីហើយ » ឡាគីអង្អែលពោះហើយក៏ក្រឡេកទៅប៉ះថាសអាហារដែលថេយ៉ុងទុកនៅលើតុក្បាលគ្រែមិនទាន់បានយកទៅវិញឡើយគេចេញទៅទាំងដៃទទេរ ប្រហែលគិតថានាងនិងភ្ញាក់មកញាំហើយឥឡូវនេះក៏ដូចជាគេគិតមែន ។
« មានអីឆ្ងាញ់ដែរតើ ថ្វីដៃក៏មិនអន់ » នាងញាំបណ្ដើរសរសើរពីស្នាដៃអ្នកធ្វើញញឹមមិនបាត់សោះហើយសង្ស័យតែលង់ស្នេហ៍គេដោយសារតែអាហារមួយពេលនេះហើយមើល ។

« អូយ...! ឆ្អែតហើយតឹងពោះល្អណាស់ » នាងតូចឡាគីបញ្ចេញទឹកមុខស្រស់រីកដូចគ្រាប់ជីទៅហើយ ។
« ចង់ងូតទឹកប៉ុន្តែអត់អ្វីស្លៀកទេធ្វើមិចទៅ? » នាងរអ៊ូង៉ូវៗលើកដៃអេះក្បាលបើងូតទឹកទៅគ្មានអ្វីផ្លាស់ប្ដួរផងចឹងទ្រាំគេងដោយមិនងូតទឹកមួយថ្ងៃទៅចុះគ្មានទៅខាតស្អីទេ កាល:ទេស:ពេលនេះតម្រូវឲ្យនាងទាល់ច្រកហើយ ។
« មិនក៏គេងមិនលក់? អូយយ...មិចក៏វាមកឈឺនៅពេលដែលយើងមានអាសន្នអញ្ចឹង ឈឺម្លេះវ៉ី ហ៊ឹក អាក្បាលចង្រៃឈប់ឈឺភ្លាមទៅ » នាងគេងនៅតែមិនលក់ឯក្បាលក៏ចាប់ឈឺខ្ទោកៗម្ដងទៀត វាមកឈឺចំពេលនាងកំពុងលំបាកបែបនេះវាមិនសមឡើយ ។
« ដេក...ហ៊ឹម » នាងដកដង្ហើមធំឲ្យធូរស្បើយក្នុងអារម្មណ៍រួចហើយបិទភ្នែកគេងម្ដងទៀតមួយសន្ទុះក្រោយមកក៏បានលង់លក់ដោយមិនបានដឹងខ្លួន ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя