កន្លែងព្រលានយន្តហោះ....
កាយតូចចុះពីលើយន្តហោះទាំងដៃមានកាន់វ៉ាលីមកជាមួយគ្នា នាងតូចដោះវ៉ែនតាដែលបានពាក់ចេញនាងមើលមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍ថាដូចជាធ្លាប់នៅទឹកដីមួយនេះមកជាយូរហើយប៉ុន្ដែនាងរកនឹកមិនឃើញទាល់តែសោះ ។ ឡាគីរ៉ានាងដើរចេញពីមនុស្សដែលបានមកទទួលមនុស្សពួកគេទាំងនោះ នាងយកទូរស័ព្ទចេញពីកាបូបស្ពាយតេរទៅនរណាម្នាក់ឲ្យមកទទួលនាងទៅផ្ទះវិញ ។
អារម្មណ៍នាងរសាប់រសល់ណាស់នាងកាន់តែមើលកាន់តែវិលៗនៅក្នុងចក្ខុប្រសាទរបស់នាង ។
« អ្នកនាង » មានបុរសម្នាក់ដែលអាចថាគេជាអង្គរក្សដែលគេបានទាក់ទងទៅអម្បិញនេះបានមកដល់ហើយ ពួកគេបានជួយអូសវ៉ាលីរបស់នាងតូចទៅឡានដែលចតទុកនៅមិនឆ្ងាយពីទីនេះ ។
នាងដើរតាមពួកគេដោយមិនមាត់អីសូម្បីមួយម៉ាត់ អារម្មណ៍នាងមិនបាននៅក្នុងខ្លួនឡើយនាងនៅគិត គិតចង់ប្រេះខួរជាពីរទៅហើយវានៅតែនឹកមិនឃើញពីរឿងពីមុន ។ ឬមួយនាងធ្លាប់រស់នៅទីនេះ? ប៉ុន្តែបងបងរបស់នាងថានាងកើតនៅទឹកដីប្រទេសអង់ភ្លេសតើ? រឿងវារញ៉េរញ៉ៃដល់ហើយ ។
« អ្នកនាងចង់ទៅផ្ទះឥឡូវឬក៏ចង់ដើរលេងមើលទីក្រុងមួយនេះសិនទាន ? » កំពុងតែស្លុងអារម្មណ៍គិតផងក៏មានសម្លេងមួយសួរមកកាន់នាង ។
« ទៅផ្ទះតែម្ដងទៅខ្ញុំចង់ជួបបងហ្វីដា » នាងញញឹមដាក់ពួកគេដោយគ្មានការរើសអើងជាមួយអ្នកណាទេ ពួកគេក៏កាន់តែស្រឡាញ់ម្ចាស់ម្នាក់នេះទៅៗហើយ ។
វីឡា...!
ឡានខ្នាតវែងបានបើកចូលមកក្នុងវីឡាមួយកន្លែងដែលវាស្ថិតនៅរាងឆ្ងាយដាច់ដោយឡែកពីគេបន្តិចដែរ ពួកគេបានបើកទ្វាឲ្យនាងតូចឡាគីរ៉ាចុះពីក្នុងឡានហើយនាងបានងើយសម្លឹងមើលជុំវិញវីឡាមួយខ្នងនេះទាំងមានក្ដីសុខ ។ អង្គរក្សនាំគ្នាបើកគូថឡានយកវ៉ាលីរបស់នាងមកកាន់ដើរតាមពីក្រោយនាង ។
« ជម្រាបសួរអ្នកនាងតូច » គ្រប់គ្នានៅក្នុងវីឡាពេលបានលឺសម្លេងឡានមកដល់ហើយនាំគ្នាចេញមកទទួលអ្នកនាងតូចដែលទើបនិងមកនោះរួមទាំងម៉ារីផងដែរ ។
« ច៎ាសជម្រាបសួរបងបង » មើលសម្ដីរបស់នាងទៅក៏ដឹងថានាងសុភាពរាបសារកម្រិតណាដែរព្រោះនាងមិនចេះលើកខ្លួនឡើយនាងចេះតែបន្ទាបខ្លួនរបស់នាងជានិច្ច ។
« អញ្ជើញចូលមកខាងក្នុងសិនមកអ្នកនាង »
« ច៎ាសបង » នាងបញ្ចេញស្នាមញញឹមស្រស់ដាក់ពួកគេរួចហើយបានដើរចូលមកខាងក្នុង នាងបានឃើញបងស្រីអង្គុយលើសាឡុងកន្លែងទទួលភ្លៀវកំពុងមើលទូរទស្សន៍ ។
« ចាក់អ៎េ...! បងហ្វីដាមើលអ្វីនិង » ឡាគីនាងដើរលបៗទៅជិតបងស្រីអង្គុយលើសាឡុងស្មានតែរីហ្វីដានាងមិនដឹងថាឡាគីមកមែន? គឺនាងបានដឹងប៉ុន្ដែធ្វើជាមិនឃើញ ។
« អ៎ាវ...! មិចអូនមកមិនប្រាប់មកអីមួយម៉ាត់ចឹង? នឹកណាស់នៀកសុំអោបមួយមកខានអោបអូនយូរហើយ » រីហ្វីដានាងបង្វែររឿងហើយអោបឡាគីយ៉ាងណែនបេះមិនចង់ដាច់ឡើយ ម៉ារីនាងទុកឲ្យបងបកអូនគេពីរនាក់និងនៅនិយាយគ្នាលេងឯនាងក៏ទៅយកទឹកមកឲ្យអ្នកនាងតូច ។
« នឹកបងដូចគ្នា បងមិនឃើញតេរទៅរកខ្ញុំសោះ អត់មិនបានក៏សុះបងរិកគីមកលេងបងទៅបែកបងតែប៉ុន្មានថ្ងៃក៏ពិបាកមែនទែនហើយ » នាងរៀបរាប់បែបជាកូនក្មេងដាក់ហ្វីដាឲ្យនាងបានដឹងពេបមាត់ពេបកណាស់កូនមួយនឹង ។
« ចឹងហ៎?? » នាងលើកចិញ្ចើមម្ខាងចង់សួរឲ្យដឹងឬសដឹងគល់តែម្ដងហើយ ព្រោះអ្នកនៅចំពោះមុខពូកែសម្ដីណាស់ ។
« ច៎ាស ឬមួយបងមិនជឿ?? ខ្ញុំអន់ចិត្តស្លាប់ហើយ » នាងបែរមុខចេញទៅមើលអ្វីផ្សេងទៀត និយាយធ្វើមើលតែនាងនឹងខូចណាស់ចឹង នាងក៏ជាក្នេងល្អដែរប្រាប់ឲ្យដឹងទៅ គាត់ដូចជាមិនដឹងថាប្អូនខ្លួនឯងនៀកសុភាពលើសពីសុភាពទៅជាប់លេខមួយខាងនឹងហើយនៅមិនជឿសម្ដីទៀត មកពីយើងគ្មានតម្លែសម្រាប់ឲ្យបងស្រីជឿណាស់ហើយ ។
« កុំដល់ស្លាប់អី ! បងនិយាយលលេងជាមួយតើ បងដឹងថាប្អូនបងសុភាពរកលេខដាក់គ្មានឡើយ បងនិយយាយត្រង់ៗណាមិនបានបញ្ឆិយបញ្ឆៀងជាមួយទេ » ហ្វីដានាងចង់តែសើចឲ្យបែកផ្ទះទេមុខនិងហ៎េសដែលថាសុភាព បៀមព្រះមកស្បថក៏មិនជឿដែរលោកអើយកុំមកចង់បោកឲ្យសោះនាងមិនចូលដៃចូលជើងជាមួយនិងនាងប្អូនជើងល្អនោះឡើយ ។
« អូខេ...! គឺបែបនិងហើយបង » នាងនៅតែសើចស្រួលទៀតទោះយល់ន័យដែលបងស្រីនិយាយមុននេះក៏ដោយគាត់និយាយចង់ឌឺនាងទៅវិញ ។
« អ្នកនាងតូចញាំទឹកសិនទៅ » ម៉ារីនាងចូលខ្លួនមកហើយនាងបានដាក់កែវទឹកនៅចំពោះមុខរបស់ឡាគីរ៉ា
« ច៎ាសអរគុណបងហើយ » នាងតូចឆ្លើយអរគុណទៅកាន់ម៉ារីរួចក៏លើកទឹកមកញាំនាងកំពុងទេស្រេកផង នាងញាំចង់អស់ពីកែងត្រឹមមួយដង្ហើម ។
« បងនិយាយចឹងផ្ទះនេះនៅគ្នាប៉ុន្មាននាក់ទៅ? » នាងងាកមើលក្នុងបរិវេណវីឡាហើយក៏សួររីហ្វីដាព្រោះវាធំគួរសមដែរ ។
« ស្រីៗប្រហែលជា8នាក់និងអង្គរក្សប្រុសៗជាច្រើននាក់តែពួកគេមិនបាននៅទីនេះទាំងអស់ឡើយគឺនៅម៉ាគួរសមអាចមើលការខុសត្រូវបងនិងឯងបាន » និយាយឲ្យចំទៅនាងក៏មិនសូវជាច្បាស់ដូចគ្នាឃើញតែមានអ្នកចូលមកឥតល្ហែរនាងមិនចាំឡើយប៉ុន្តែថ្ងៃនេះឃើញមានមនុស្សច្រើនណាស់ ក៏ចេះតែនិយាយឲ្យរួចពីមាត់ទៅ ។
« មែន?? ចឹងមានគ្នាច្រើនណាស់ហើយ » នាងញញឹមស្ញេញចេញធ្មេញដាក់បងទាំងចរិតកូនក្មេងបេះមិនដាច់កែមិនឡើង ។
« ច៎ាសអ្នកនាងប្អូន » នាយយកដៃមកញីសក់ក្បាលរបស់ឡាគីរ៉ាទាំងស្នាមញញឹម ។
« នេះបងម្នាក់នេះឈ្មោះអ្វីដែរទៅ?? » នាងក្រឡេកប៉ះម៉ារីដែលនៅឈរជិតពួកនាងមិនទាម់ទៅណានោះនាងតូចរបស់យើងក៏សួរភ្លាម ឃើញមនុស្សដូចជាគួរឲ្យចង់រាប់អានណាស់ ។« ខ្ញុំឈ្មោះម៉ារីអ្នកនាង » ម៉ារីនាងប្រាប់ឈ្មោះខ្លួនទៅឲ្យឡាគីបានស្គាល់និងស្រួលហៅ ។
« បែបនេះខ្ញុំហៅថាបងម៉ារីហើយ » ម៉ារីនាងរៀបហាមាត់និយាយប្រកែកកុំឲ្យហៅថាបងទៅហើយប៉ុន្ដែរីហ្វីដានាងក្រវីក្បាលក្បាលកុំឲ្យបដិសេធអី ។
« ក៏បានតាមចិត្តអ្នកនាង » ម៉ារីនាងញញឹមមិនសូវសមព្រោះតែចៅហ្វាយទាំងពីរនាក់នេះសន្ដោសប្រណីដល់នាងណាស់ ។
KAMU SEDANG MEMBACA
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romansaស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)