ភាគ:២២

187 2 0
                                    

        កាយសង្ហាអោនមកជិតមុខនាងហើយក៏លួចថើបបបូរមាត់ពណ៍ផ្កាឈូកបន្តិចដែរ នាងវៃរកលើកដៃទះកំភ្លៀងគេតែនាយក៏ចង្អុលហាមមុនបើនាងទះទេថើប ។

« ខ្ញុំមិចនឹងទៅចាប់អារម្មណ៍ជាមួយពួកនាងអស់នឹងទៅ បេះដូងរបស់ខ្ញុំពេលនេះវាមានម្ចាស់បាត់ទៅហើយនឹង ហ៊ឹម! បើម្នាក់ដែលបានលួចបេះដូងខ្ញុំដឹងនាងប្រាកដជាខឹងខ្ញុំស្លាប់ហើយ » នាយសង្ហារៀបរាប់ធ្វើកាយវិការ នាងក្រមុំវិញលឺថាគេមានម្ចាស់បេះដូងហើយមុខឡើងម៉ូវតែម្ដងហើយ ។

« មានក៏មានទៅចាំបាច់ប្រាប់ខ្ញុំដែរចុះ? » នាងលើកចិញ្ចើមសួរផ្ចាញ់ដាក់គេ

« មកពីនាងអ្នកចង់ដឹងឬអី?? » 

( យើស...! ស៊ីពងក្រហមអញហើយទើបមកប្រាប់ថាមានម្ចាស់បេះដូងចឹងហី? អញអត់សុខចិត្តទេ ហ៊ឹក អាងាប់ហែងចាំមើលបលអញដឹងថាជាអ្នកណាហើយអញនឹងធ្វើឲ្យពួកឯងទាំងពិរគ្មានក្ដីសុខទេជាពិសេសខាងប្រុសតែម្ដង ) នាងដើរទៅមុនគេហើយក៏លួចរអ៊ូជេរគេបន្ថែមពីក្រោយ គេក្លាយជាបុរសដំបូងដែលយកភាពបរិសុទ្ធរបស់នាងអស់គ្មានសល់ហើយគេចង់ដោះដៃមែនទេ? ល្អតើចឈមើលនាងនឹងធ្វើបែបមិចឲ្យគេបានឃើញ ។

« នៅមិនដឹងទៀតថាជាអ្នកណាមែនទេ?? ល្មេងក្បលខូចពូកែខឹងងរង៉ក់ណាស់តែសុខចិត្តដើរចេញមិននិយាយប្រាប់ថាអន់ចិត្ត » នាយក្រវីក្បាលនាងនៀកក្បាលរឹងហើយមាត់រឹងទៀតបើខឹងក៏ប្រាប់ទៅចាំបាច់ដើរគេចចេញហើយមិននិយាយរកអ្នកណាធ្វើអី??

« អេ..!! ពួកឯងឃើញទេមិញនេះ?? » ស្រីៗបុគ្គលិកប៉ុន្មាននាក់ឈរផ្ដុំគ្នាសួររឿងមិញនេះថាបានឃើញលោកប្រធានពួកនាងថើបស្រីម្នាក់ដែរមកជាមួយឬក៏អត់?

« ពេញៗភ្នែកតែម្ដងហើយ » បុគ្គលិកស្រីម្នាក់ចេញមុខមកនិយាយមុនគេ គឺថាឃើញឡើងពេញដូចឃើញថតរឿងពិតៗ ។

« មែនហើយ! តែយើងគិតថានាងស្រីស្អាតម្នាក់នោះជាស្រីកំដររបស់គាត់ហើយ »

« អឺមែនហើយ! នាងឯងនិយាយត្រូវណាស់ តែនាងមើលទៅគួឲ្យអាណិតមែនហើយ » សម្ដីចម្អកឡកលើយរបស់ពួកនាងចំពោះឡាគីរ៉ានេះវាពិតជាឈឺចាប់មែន! បើនាងដឹងនាងនឹងគិតបែបណាទៅ ប៉ុន្តែនាងបានលឺស្រាប់ហើយនូវសម្ដីទាំងអស់នេះ នាងរត់ទៅបន្ទប់ទឹកវិញឡើងលឿន ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now