ភាគ:៦៨

79 1 0
                                    


  នាយជេកគេត្រឡប់មកធ្វើការតាមតួនាទីរបស់គេដូចសព្វដងទាស់ត្រង់ថាទឹកមុខគេមាំជាប់មោនខ្ចីញញឹមដាក់អ្នកណាដូចជាពេលមុនៗសោះហើយ ។ នាយចូលមកបន្ទប់ធ្វើការរបស់ថេយ៉ុងទាំងភាពមាំទាំព្រោះចៅហ្វាយបានហៅគេឲ្យទៅជួបហើយ ។
តុក...តុក...!
« ចូលមក » អ្នកខាងក្នុងបានអនុញ្ញាតរួចហើយគេក៏បើកទ្វាចូលតែម្ដង ។
« ចៅហ្វាយមានអ្វីជាមួយនិងខ្ញុំដែរ? » គេសួរដោយទឹកមុខប្រកដប្រជាអត់លេងសើចដូចមុន
« ឯងមិនបាច់ខំធ្វើខ្លួនដូចមិនកើតអីទេអាជេកយើងស្គាល់ឯងច្បាស់ជាងអ្នកណាៗទាំងអស់បើឯងពិបាកចិត្តក៏រំលាយវាចេញមកកុំបៀមវាទុកម្នាក់ឯងធ្វើអី? យើងដឹងថាឯងមិនទាន់ទទួលយកការពិតពីការស្លាប់របស់ហ្កាអ៊ុនតែយ៉ាងណាវាជាការពិតហើយឯងត្រូវតែទទួលយកវា » ថេយ៉ុងគេមិនបាននៅអូសក្រឡាស៊ីសាំច្រើននិយាយម៉ាច់ៗដាក់នាយជេក ព្រោះគេអាចមើលឃើញពីទំហំចិត្តក្ដីស្រលាញ់របស់គេ នាយជាមនុស្សមានស្នេហាស្រាប់រឿងប៉ុណ្ណឹងវាមិនពិបាកឡើយ ។ នាយបានតែឈរស្ងៀមមួយកន្លែងត្រូវនិយាយកុហកបែបមិចទៀតក៏មិនបានដឹងត្រឹមម៉្យាងថាឥឡូឡូវនេះគេពិបាកទ្រាំខ្លាំងណាស់ ។
« ចៅហ្វាយខ្ញុំមិនអាចប្រាប់បានទេ ខ្ញុំសុំទោស យ៉ាងណាក៏ខ្ញុំនៅតែមិនអាចភ្លេចបានវានៅថ្មីៗសម្រាប់ខ្ញុំណាស់ ខ្ញុំដឹងត្រឹមថាវាលឿនពេកណាស់ហើយ » គេប្រឹងទប់ទឹកភ្នែកមិនឲ្យហូរច្រមុះឆួលចង់ចេញទឹកភ្នែកតែគេនៅរឹងក្ដាប់ដៃម្ខាងជាប់។
« ហ៊ឹស...! បើឯងមិននិយាយអត់ទៅ យើងមិនឃាត់ឯងទេ ហើយបើឯងចង់សម្រាកចិត្តបេះដូងយើងឲ្យឈប់មួយអាទិត្យចុះ ឯងយល់ស្របទេ? » គេយល់ពីអារម្មណ៍កូនចៅបានគេស្នើពាក្យទៅសួរគេ
« ពិតជាបានមែនចៅហ្វាយ? » លឺអញ្ចឹងហើយគេរាងសប្បាយចិត្តបានខ្លះដូចគ្នា បានលំហែខួរក្បាលចិត្តបេះដូងឲ្យធូរស្បើយខ្លះ ។
« យើងដែលនិយាយលេង? »
« អរគុណណាស់ចៅហ្វាយ » គេញញឹមអរគុណថេយ៉ុងជាប់ស្អេក
« បើចឹងឯងក៏ចេញទៅបានហើយ ទៅថ្ងៃនេះក៏បានដែរយើងមិនហាម » ថេយ៉ុងបើកដៃប៉ុណ្ណេះហើយរឿងអីដែលមិនព្រមទៀត?
« បាទទាន » នាយនិយាយហើយបានចេញទៅដើរលេងកំសាន្ដ នៅថ្ងៃនេះឲ្យរួច។
« តើពួកយើងអាចបែកគ្នាទេ? បងមិនចង់បាត់អូនដូចជាអាជេកបាត់បង់ហ្កាអ៊ុនទេ សង្ឃឹមថាអូននិងយល់ពីបងខ្លះ អូនធ្វើព្រងើយមិនរវីរវល់ជាមួយក៏បងនៅតែបារម្ភពីអូននៅស្រលាញ់អូនលើសដើមទៅទៀត » ថេយ៉ុងគេសោកសៅម្ដងទៀតគេតែងតែស្រមៃថាថ្ងៃណាមួយឡាគីរ៉ានិងចាកចេញចោលគេទុកឲ្យគេរស់នៅខ្សាត់អណ្ដែតម្នាក់ឯងចឹង ។
     រយៈពេលមួយសប្ដាហ៍កន្លងផុតទៅពិធីបុណ្យសប់របស់រីហ្វីដាដែលគ្រប់គ្នាស្គាល់ថាជាហ្កាអ៊ុនោះបានបញ្ចប់ដោយរៀបរយតែវាគ្មានផលល្អសម្រាប់អ្នកនៅរស់សោះ ។ ម៉ារីនាងបានសុំឈប់ពីការងារនាងសុំទៅធ្វើការផ្សេងពីនេះដូចគ្នា នាងបានសម្រេច ចិត្តតាំងពីពេលរីហ្វីដាស្លាប់ថ្មីៗមកម្លេះតែនាងនៅចាំរហូតវាបានធ្វើបានរួចរាល់អស់ហើយ ។ ពេលនេះក៏បានមកដល់ហើយបានដល់ពេលហើយ ។ រិកគីនាយបានតែអង្គុយកើតទុកម្នាក់ឯងនៅក្នុងបន្ទប់ មើលទៅបន្ទប់របស់ប្អូនស្រីទាំងស្ដាយស្រណោះស្រណោចបេះដូងជាបងប្រុសគេវាពិបាកនិងនិយាយចេញមកណាស់ ។
«  បន្ទប់របស់ឯងស្អាតណាស់មានរបៀបរៀបរយល្អមែនទែនឯងស្រឡាញ់ការស្អាតជានិច្ច ហ៊ឹម តែបងនៅចងចាំទង្វើល្អៗសម្ដីរបស់ឯងនិយាយជាមួយបង បងនិងនៅចាំទុកគ្មានថ្ងៃភ្លេចហើយគោរពតាមឯងណា » រិកគីអង្គុយលើគ្រែរីហ្វីដាទាំងមើលជុំវិញក្នុងផ្ទៃបន្ទប់មួយនេះនាយចូលមកមើលគ្រប់យ៉ាងនៅបន្ទប់គ្មានកន្លែងណាដែលមិនល្អឡើយវាស្អាត  ស្អាតដូចជាម្ចាស់ចឹងដែរ ។
« ឯងទៅទីនេះសុខសប្បាយដែរទេ? ឯងកំពុងតែមើលមកបងពីខាងលើមែន?ច្បាស់ណាស់ថាឯងកំពុងតែមើលមកបង ហិហិ » គេនិយាយទាំងទឹកភ្នែកហូរកាត់ថ្ពាល់របស់គេទៀតហើយ មនុស្សជិតសិទ្ធគ្រប់គ្នាបានចេញទៅអស់ម្ដងម្នាក់ៗ សូម្បីតែតែឡាគីរ៉ាគេមិនទាន់បានរកឃើញ ម៉ារីនាងក៏បានចាកចេញពីផ្ទះដែលនាងធ្លាប់រស់នៅជាច្រើនឆ្នាំនេះទាំងមិនស្ដាយស្រណោះសោះហើយ ។
« ហ៊ឹកៗៗ....បងជិតត្រឡប់ទៅអ៊ីតាលីវិញហើយប៉ុន្តែបងនិងឲ្យគេមកសម្អាតទីនេះឲ្យ ហើយជាពិសេសបន្ទប់មួយនេះ » គេពោលទាំងទឹកភ្នែកកំពិងតែស្រក់ចុះមក គេយំទៀតហើយ ហិហិ គិតទៅៗវាកំប្លែងដែរតើទេវតាចាមកនេះចង់ធ្វើបាបគេណាស់ ។
    ឡាគីរ៉ាវិញនាងនៅតែដូចដើមហើយមិនសូវជានិយាយស្ដីអីជាមួយអ្នកណាទេ ព្រោះនាងដូចជាល្ហល្ហេវនៅក្នុងទ្រូងណាស់ប៉ុន្មានថ្ងៃនេះ ។ នាងចេះតែគេចខ្លួនទៅលាក់ខ្លួនសម្ងំគ្រប់ពេល នាងចង់រកហេតុផលដែលកំពុងតែកើតឡើងមួយនេះនៅតែមិនឃើញ ។
« ខ្ញុំចេះតែមិចនិង? មានអ្វីមិនល្អមែន? មិចក៏ខ្ញុំមានប្រថ្នួលមិនល្អចឹងម៉ានថ្ងៃនិង? » នងអង្គុយច្រត់ចង្កាមើលបង់ក្រោយវីឡាងឿយឆ្ងល់មែនទែនបើនាងទៅសួរគេក៏ប្រហែលជាគេមិនប្រាប់ដែរ ។
« ចង់ទាក់ទងទៅអ្នកណាមិនកើតដែរ ពេលនេះម៉ោងនេះខ្ញុំពិបាកពណ៌នាណាស់ » ចង់តែស្រែកសួរមេឃយំសួរដីទេមិចក៏វាវេទនាម្លេះ? ជាតិមុននាងបានសាងអ្វីខ្លះ? បានជាជាតិនេះនាងមានកម្មជាប់ខ្លួនមិនឈប់មិនឈរ? ក្ដៅក្រហាយចិត្តលើសពីភ្នំភ្លើងដែលកំពុងតែឆេះសន្ធោសន្ធៅទៅហើយ។
« គេម្នាក់នោះមិនដឹងជាទៅណាបាត់ទៀត ហ៊ឹម....ចង់តែទៅចង់កទៅចុងម្អមឲ្យបាត់ទេហ៎ា » នាងក្រោកពីលើបង់មកបេះផ្កាលីលីមួយទងមុននិងចូលទៅក្នុងវីឡាវិញ មេឃដូចជាមិនស្រួលសោះចង់ធ្លាក់ភ្លៀងមកហើយបានជានាងប្រញាប់ ។

« អ្នកនាង.. » មកដល់ខាងក្នុងមានអង្គរក្សម្នាក់បានហៅឡាគីរ៉ា នាងបានងាកមកមើលអ្នកហៅនាងទាំងស្នាមញញឹនរងស្រពោន ។
« ហៅខ្ញុំមានអ្វី? » នាងចង្អុលមកមុខខ្លួនទាំងងឿយឆ្ងល់ថាគេមានការអីជាមួយនាង ។
« ចៅហ្វាយបានប្រាប់មកថាថ្ងៃនេះគាត់មិនបានត្រឡប់មកវិញទេ អ្នកនាងមិនបាច់រងចាំគាត់ឡើយ »
អង្គរក្សម្នាក់នោះប្រាប់អ្វីដែលចៅហ្វាយបាននិយាយជាមួយគេតាមទូរស័ព្ទនេះ ។
« ខ្ញុំគ្មានអីត្រូវនិយាយឬត្រូវរង់ចាំទេហើយណាមួយក៏មិនពាក់ព័ន្ធជាមួយនិងចៅហ្វាយនាយរបស់លោកដែរ » ឡាគីរ៉ាបោះមួយឃ្លានេះរួចអស់ហើយនាងដើរទៅកន្លែងអង្គុយទទួលភ្ញៀវបើកទូរទស្សន៍មើលមិនដឹងនាងនិយាយក៏ត្រូវព្រោះនាងនិងថេយ៉ុងមិនដែលស្គាល់គ្នាផង បើឲ្យនៅរងចាំគេទៀតវាកាន់តែមិនអាចហើយ ។ អង្គរក្សនោះមិនបានថាអ្វីទៀតនោះទេគេបានដើរចេញទៅយាមខាងក្រៅវិញដូចគ្នា ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora