ភាគ:៥៣

130 2 0
                                        


« កើតអីមែនបង? ព្រលឹងព្រលះអីទៅ? កុំប្រាប់ថាព្រឹងបងរត់ចេញពីខ្លួនណា? អ៎េ..! នេះមិនស្រួលទេបងនិយាយប្រាប់ខ្ញុំទៅមើល! ប់ព្រលឹងរត់ចេញីខ្លួនចឹងយើងកើតអ្វីដែរឬក៏អត់បង? ខ្ញុំចង់ដឹងខ្លាំងណាស់នៀក » ឡាគីរ៉ាដែលនាងមិនបានយល់ពាកកយរីហ្វីដានិយាយនោះក៏សួរភ្លេតតែម្ដងហើយ គាត់ចង់និយាយអី? មិនយល់ៗៗ....!
« មិនដឹងទេ..! តែលើកក្រោយឈប់ធ្វើចឹងទៀតលឺនៅ?ប៉ុន្តែទោះបងខំប្រាប់ចង់រោយម៉ាត់ហើយក៏អ្នកនាងអូនឯងនៅមិនតាម » ម៉ារីក្រវីក្បាលនិយាយដោយពាក្យពិតប្រកដណាស់ច្រើនលើកច្រើនសារហើយ នាងខំប្រាប់ហើយប្រាប់ទៀតមិនជឿនាងសោះ ។
« ហ៎ាសហ៎ា....ទៅអូនសុំទោស »
« ក្រៅពីពាក្យសុំទោសមានចេះអីទៀតអត់? »
« អត់ទេ.. » នាងអត់ដឹងថាគួរនិយាយបែបមិចជាមួយបងស្រីម្នាក់នេះបន្តទេ នាងមានតែពាក្យ "សុំទោស" តែប៉ុណ្ណឹងចង់យកពាក្យផ្សេងមកនិយាយទៀតក៏នាងមិនដឹងរកពាក្យអ្វី ?
« យ៉ាប់លើសពីយ៉ាប់ » នាងចង់តែទៅបោលក្បាលខ្លួនឯងឲ្យស្លាប់តើនៀក ណាហ្ហើយចាំទន្ទេញថាប្អូនយើងទេៗត្រូវតែអត់ធ្មត់ ។
« បងថាខ្ញុំយ៉ាប់?? »នាងចង្អុលមកមុខខ្លួនឯងព្រោះថាបើនាងស្ដាប់មើលទៅគឺគាត់ចង់ថានាងគ្មានបានការ ។ ។
« មានឯណា! បងចង់ឲ្យឯងចេះក្រៅពីការសុំទោសមកប្រព្រឹត្តពីទង្វើដែលបានសន្យាវិញម្ដងបានទេ? បងសុំតែប៉ុណ្ណឹងទេ » នាងតូចឈរចាំស្ដាប់បងស្រីប្រៀនប្រដៅទាំងខាំមាត់ចង់ស្រក់ទឹកភ្នែកទៅហើយ ហេតុអ្វីក៏នាងចេះតែចង់យំ? ទឹកភ្នែករបស់នាងឆាប់ស្រក់មកម្លេះ? នាងចង់វារឹងមាំដូចជាម្ចាស់វាអញ្ចឹង មិចក៏វាមិនអាច?
« អា៎វ....!បងមានបានទៅនិយាយស្ដីឲ្យអូនច្រើនឯណា?មិចមកយំដូចជាកូនក្មេងទៅកើតចឹង ?មើលហ៎កមានទាំងសំបោរមកជាមួយថែមទៀតខូចសម្រស់ស្រីស្អាតអស់ហើយ » ម៉ារីនាងភ្ញាក់ព្រើតម៉ងហើយពេលចឹងនាងនិយយតែប៉ុណ្ណឹងក៏យំ ហ៊ើយ..!
« អូនខំទប់ហើយ ហាមកុំឲ្យវាស្រក់មកហើយតែវានៅតែហូរមកទៀតទោះអូនចង់ឃាតក៏វាមិនស្ដាប់ដែរ » នាងងើយមុខមកសម្លឹងចំបងស្រីមុននិងនិយាយការពិតរបស់នាងតែម្ដងហើយតែអាទឹកភ្នែកចង្រៃយ៍មួយនិងមិនបានសហការណ៍ជាមួយនិងនាងទាល់តែសោះហើយ ។ ម៉ារីដកដង្ហើមធំ ហ៊ឹម...! ចឹងក៏ចឹងទៅបើយំកហើយក៏យំឲ្យបានធូរក្នុងព្រះឱរ៉ាម៉ងទៅ។
« ទៅបានហើយចូលទៅក្នុងផ្ទះវិញ ឈប់យំ  ឈន់នៅអណ្ដឺតអណ្ដកទៀតទៅបងប្រាប់ឲ្យឈប់យំគឺស្ងាត់ដឹងនៅ? » ឡាគីរ៉ានាងងក់ក្បាលមុននិងស្ងាត់មាត់តាមបងស្រីនិយាយប្រាប់កុំឲ្យបងស្រីថានាងមិនស្ដាប់បង្គាប់របស់គាត់ ។ ពួកនាងទាំងពីរនាក់ក៏ដើរចូលទៅក្នុងផ្ទះវិញដោយឡាគីរ៉ានាងនៅដើរឱនមុខចំដដែលមិនបានងើយមើលទៅផ្លូវខាងមុខសោះទាល់តែម៉ារីនាងកាន់ដៃដើរតាមទៅ ។
    ថេយ៉ុងគេដូចជាស្រាលខ្លួនបានបន្តិចហើយគេក៏ស្រឡះខ្លួនដូចគ្នាលែងមានឈ្លើងតាមទោងទាមដូចជាពេលមុនទៀតហើយ ទោះវាមិនបានយូរថ្ងៃក៏សប្បាយចិត្តដែរ ។ គិតៗទៅបាត់នាងទៅម្នាក់ចឹងក៏ល្អដូចគ្នា គេកាន់តែលែងខ្វល់បន្ថែមពីលើទៀតផង ។
« ទៅមើលក្រុមហ៊ុនឲ្យបានល្អណាខ្ញុំជូនពរនាងទៅចុះ វាមិនទាន់ធ្លាក់ដល់បាតពេកទេ តែក៏ជិតដល់ហើយ»គេនេះហើយដែលចាំមើលនាងពីចម្ងាយ គ្រួសារនាងវេទនាគេក៏កាន់តែជាន់ ជាន់វាបន្ថែមទៀត ចាំមើលថានាងអាចទ្រាំទ្រដល់ពេលណាបន្ត? គេបានធូរស្បើយក្នុងចិត្តពីព្រោះតែម៉ារ៉ានាងបានមកសុំគេទៅស្រុកកំណើតរបស់នាងវិញដើម្បីទៅមើលលោកប៉ា គ្រួសាររបស់នាងទាំងអស់  បែបនេះហើយគេក៏រីករាយ ។
« ឈឺចិត្តស្អិតទ្រូងបន្តហើយក៏ទ្រាំមើលស្ថានភាពគ្រួសារនាងលិចលង់ទៅចុះ ពេលវេលាមិនបានកំណត់ត្រឹមតែបន្តិចពេលនេះឡើយវានៅតែមានរហូត » អាចថាគេជាមនុស្សឃោឃៅ អាក្រក់ អាត្មានិយាយបែបណាក៏និយាយទៅចុះ គេមិនទាន់បានបង្ហាញនូវភាពកាចសាហាវរបស់នាងនៅឡើយទេ វានៅស្ទើខ្លាំងណាស់តាមគេគិតនោះ ដូចពាក្យចាស់ពោលថា " សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា " ពាក្យនេះហើយគេចាំនោះដូចជាពេលនេះអញ្ចឹងដូចគ្នាគេធ្វើវាដោយសន្សឹមៗមិនបង្ខំជាមួយរឿងនេះខ្លាំងពេកឡើយនាំតែពិបាកដល់ខ្លួនរបស់គេ ។
« សំណប់ចិត្តរបស់បងយ៉ាងមិចហើយនៅពេលនេះណ៎? នឹកចង់ជួប ចង់ឱប ចង់ថើប នឹកក្លិនខ្លួនក្រអូបរបស់អូនណាស់ ពេលនេះមិនទាន់ដល់ពេលតែបន្តិចទៀតពួកយើងបានជួបគ្នាហើយណា » ថេយ៉ុងគេក៏នឹកដល់សំណប់ចិត្ត សំណប់បេះដូងរបស់គេភ្លាមម៉ងហើយគិតៗទៅវាក៏សមស្របព្រោះថាវាមិនយូរគេនិងបានជួបនាងបានថ្នាក់ថ្នមមើលថែរក្សានាងដូចជាពេលមុនៗហើយ ។  គេអង្គុយញឹមម្នាក់ឯងដូចជាមនុស្សឆ្កួត
និងមនុស្សស្រីបានព្រោះតែរឹកពាមួយនេះបានបញ្ជាក់មកឲ្យគ្រប់គ្នាឃើញហើយ ។
« ទៅក្រៅល្អជាង » គេនិយាយតែប៉ុណ្ណេះក៏ទាញយកអាវក្រៅរបស់គេមកកាន់និងរួចមុននិងបើកទ្វាចេញពីបន្ទប់អូហ្វីសទៅខាងក្រៅ ។
« ចៅហ្វាយទៅណា? មិចមិនហៅខ្ញុំទៅផង? រាល់ដហដូចជាមិនបែបនឹងទេ! » នាយជេកដែលបានដើរកាត់ឃើញចៅហ្វាយចេញទៅដោយមិនបានហៅគេឲ្យទៅជួយបើកឡានឲ្យនោះទាំងងឿយឆ្ងល់បើរាល់ដងពេលគេចេញទៅណាដឹងតែមាននាយជំនិតម្នាក់នេះទៅជាមួយនិងគេហើយ ។
« ប្រហែលជាមានរឿងផ្ទាល់ខ្លួនហើយបានជាមកនហៅឯងទៅជាមួយនោះអាជេកទោធ្វើការវិញ បើគាត់មិនហៅទៅក៏អត់ទៅឯងបានទំនេរហើយពេលធ្វើការរួចអស់ » គេឈរនិយាយម្នាក់ឯងហើយញញឹមចេញមកទាំងមានក្ដីសុខយ៉ាងណាក៏គេបានសប្បាយចិត្តដូចគ្នា  ថ្ងៃនេះគេនិងបានទៅដើរលេងលំហែរខួរក្បាលឲ្យវាស្រឡះបានបន្តិច ។

« ទៅធ្វើការណាអាជេកបន្ទាប់មកឯងនិងបានទៅដើរលេងនូវកន្លែងដែលឯងចង់ទៅហើយ » ស្នាមញញឹមប្រៀបបាននិងកូនក្មេងរបស់គេនេះបញ្ចេញមកដោយគ្មានអ្នកណាបានឃើញក្រៅពីគេខ្លួនឯងឡើយ មុននិងទៅធ្វើការងាររបស់គេ តែប៉ុណ្ណេះនិងបានសប្បាយដៃហើយទោះគេមិនបានសុំអនុញ្ញាតពីចៅហ្វាយផ្ដាច់ការមួយនោះក៏គេនិងទៅហើយដោយសារតែដឹងថាបើចៅហ្វាយមានរឿងផ្ទាល់ខ្លួនហើយវាមិនឆាប់ឡើយដែលគាត់និងត្រឡប់មកលឿននោះ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя