រិកគីស្ថិតនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេដោយកាន់រូបថតមួយផ្ទាំងរបស់ប្អូនស្រី ។ នាយមើលទៅរូបថតមិនដាក់ភ្នែកទាល់តែសោះហើយ ។
តុក...! តុក....!
( អ្នកណា? »
« ខ្ញុំទាន »
( ចូលមក )អ្នកជាកូនចៅបើកទ្វាចូលមកខាងក្នុងបន្ទប់អោនគោរពចៅហ្វាយនាយ។
« យ៉ាងមិចហើយ? ការងារដែលយើងឲ្យឯងទៅស៉ើបមើលពីស្ថានភាពរបស់ឡាគីនោះ? » រិកគីបានឃើញមុខរបស់កូនចៅអ្នកដែលគេបានឲ្យទៅធ្វើការស៊ើបនោះហើយគេសួរភ្លេត ។
« ខ្ញុំរកឃើញតម្រុយបានហើយទាន ពួកគេធ្វេសប្រហែសបន្តិចបានជាខ្ញុំអាចមានឱកាស៊ើបមើលដឹង » ម្នាក់នោះបាននិយាយប្រាប់ចៅហ្វាយទាំងស្នាមញញឹមព្រោះថាគេបានស្វែងរកមកយូរទៅហើយ ។
« ចេញទៅថ្ងៃនេះតែម្ដងទៅ ចុះអ្នកណាជាអ្នកចាប់ប្អូនយើងទៅ? » គេបានដំណឹងក៏ពិតមែនប៉ុន្ដែចង់សួរអ្នកដែលចាប់ខ្លួនប្អូនស្រីគេទៅនោះ?
« គឺជាលោក ថេយ៉ុង សាន់ហ្កា »
« ថេយ៉ុង សាន់ហ្កា? » ពេលលឺឈ្មោះមួយនេះភ្លាមគេបាននឹកឃើញយ៉ាងភ្ញាក់ផ្អើល គេបានស្គាល់ពីឥទ្ធិពលរបស់ថេយ៉ុងខ្លាំងណាស់ អ្នកណាក៏បានស្គាល់គេគ្រប់គ្នា ។ គេក៏នឹកឃើញដល់ថ្ងៃដែលរីហ្វីដាបាននិយាយប្រប់រឿងរ៉ាវទាំងអស់រវាងថេយ៉ុងនិងឡាគីរ៉ា គេបានយល់ច្បាស់ហើយក៏ញញឹមបន្តិច ។
« បាទមែនហើយទាន » នាយឆ្លើយទាំងអោនក្បាលចុះ
« ចាប់ផ្ដើមផែនការនៅពេលនេះតែម្ដងទៅ » រិកគីទុករូបថតទៅម្ខាងរួចហើយក៏ដើរចេញទៅមុនបាត់ គេញញឹមក្របួចមាត់ ។
« យើងនិងបំបែកឯងនិងឡាគីរ៉ារហូតទាល់តែបាន » កាលដែលគេនិយាយពាក្យទាំងនេះដោយសារតែគេចង់សាកចិត្តរបស់ថេយ៉ុងបើគេស្រលាញ់នាងពិតប្រាកដមែនគេនិងតាមរកនាងហើយ ។ នាយបន្តដើរទៅខាងមុខដោយមានអង្គរក្សត្រៀមឡានរួចជស្រេចទុកចេញដំណើរទៅនោះ ។
មកមើលឡាគីរ៉ាឯណេះកំពុងសម្ងំក្នុងបន្ទប់ទៀតហើយនាងមិនបានចេញទៅណាទេមានតែអង្គរក្សនៅក្នុងផ្ទះបានរាយការណ៍មកប្រាប់ថាថេយ៉ុងគេមិនបានមកផ្ទះប៉ុណ្ណឹងឯង ។ នាងមិនបានថាអ្វីនិយាយតែប៉ុន្មានម៉ាត់ហើយបិទទ្វាជិតឈឹង ។
« ចេញធ្វើការក៏ទៅបាត់មិនខ្ចីមកវិញសោះហើយ ធុញៗៗ ចេញទៅតាមបង្អួចខ្លាចធ្លាក់បាក់កងាប់ណាស់ ហ៉ើយៗៗ » នាងស្រែកពេលបានមើលទៅខាងក្រោម បង្អួចវាខ្ពស់ណាស់ ស្រួលមិនស្រួលនាងសង្ស័យតែឈឺខ្លួនទទេរៗទេ ។
« ធ្វើយ៉ាងមិចទៅ? ហ៊ឹម » នាងមិនទៅលោតឲ្យពិបាកខ្លួនឯងវិញឡើយនាងដកដង្ហើមធំរួចហើយក៏បកក្រោយវិញនាងអង្គុយលើគ្រែគេងដោយដាក់ខ្កួនប្រាស់គេងលើគ្រែទាំងបិទភ្នែក ។
« នៅទីនេះខ្ញុំចាប់ផ្ដើមស្អប់ហើយ ខ្ញុំលែងចង់នៅជាមួយអ្នកណាទៀតណាស់ » នាងឧទានទាំងបិទភ្នែកដដែលនាងសុំបួងសួងហើយថានាងមិនចង់រស់នៅដោយពឹងផ្អែកអ្នកដទៃច្រើនពេកទេ នាងដូចជាគ្មានទំនុកចិត្តលើអ្នកណាទាល់តែសោះហើយ ។
នៅខាងក្រោមវីឡានេះវិញខាងក្រៅរបងផ្ទះមានឡានទំនើបដែលមានខ្នាតវែងមួយគ្រឿងឈប់ចតនៅទីនោះផងដែរ ។ អ្នកទាំងអស់ គ្នានៅក្នុងឡានបានបិទមុខជិតគ្មានសល់ឲ្យអ្នកណាមកចំណាំពួកគេបានទេ ។ រិកគីគេទាញក្រណាត់ចេញពីមុខរួចមើលទៅវីឡាទំនើបមួយនោះទាំងកែវភ្នែកឈាមត្រជាក់ ។
« បងមកជួយឯងចេញពីទីកនុលែងនេះហើយណាឡាគីរ៉ា ឯងកុំមានភាពភ័យខ្លាចអីនៅពេលនេះ បងនិងយកឯងទៅនៅទីកន្លែងឆ្ងាយពីកន្លែងមួយនេះមិនខានទេ » នាយនិយាយម្នាក់ឯងខ្សឹបៗរួចបិទក្រណាត់ពណ៌ខ្មៅនោះវិញ មុននិងបក់ដៃឲ្យកូនចៅទាំងអស់ចូលទៅចាត់ការពួកអ្នកយាមនៅខាងក្នុងជិតរបងវីឡា ហើយគេក៏ដើរចូលទៅខាងក្នុងទាំងលឿងឆ្លេវមិនឲ្យអ្នកណាចាប់បានទាន់ឡើយ ។
តុក....! តុក...!
« ឡាគីរ៉ាបើកទ្វាឲ្យបងបន្តិចមក បងមកជួយឯងហើយ ឡាគីរ៉ាលឺបងហៅដែរទេ ? » ឡាគីរ៉ានេះឡើងរំភើបរកអ្វីមកថ្លែងពុំបានទេ នាងបានលឺថាជាបងប្រុសហើយប្រញាប់ស្ទុះពីលើគ្រែមកបើកទ្វាភ្លាមនាងទន្ទឹងរង់ចាំថ្ងៃដែលបងប្រុសមកជួយយូរណាស់ហើយឥឡូវនេះក៏បានសមប្រកប ។
ក្រាក....!
« បងប្រុស? ហ៊ឹកៗៗៗៗ » ឡាគីរ៉ានាងហៅគាត់ហើយក៏អោបគាត់យកដោយយំមកយ៉ាងខ្លាំង ដឹងអត់ថាអារម្មណ៍នាងបែបណា? អរគុណទេវតាដែលព្រមឲ្យគាត់ស្វែករកនាងឃើញហើយបានមកជួយនៀក ។ រិកគីអង្អែលក្បាលប្អូនទាំងចង់យំដូចគ្នាព្រោះថាវារំជួលចិត្តខ្លាំងពេក ។
« ខ្ញុំនឹកបងណាស់ ខ្ញុំស្មានតែលែងបានឃើញមុខរបស់បងទៀតហើយតើ ហ៊ឹកៗៗ ខ្ញុំបន់ស្រន់រហូតថាឲ្យបងមកជួយខ្ញុំ ហ៊ឹកៗៗ » នាងនិយាយប្រាប់គេទាំងទឹកភ្នែកហូរមកដោយរំភើបរីករាយសប្បាយក្នុងចិត្ត ។
« មិនអីទេណា បងមកហើយៗ » គេយល់ពីក្ដីភ័យព្រួយរបស់នាងណាស់អារម្មណ៍នេះនាយដឹង ។
« ច៎ាសបង ! ហើយមិចក៏បងដឹងថាខ្ញុំនៅទីនេះ? »
« បងមិនអាចនិយាយនៅពេលនេះបានទេណា តោះប្រញាប់ទៅផ្ទះរបស់យើងវិញ »
« ច៎ាសបង » នាងគ្មានការស្ទាក់ស្ទើនិងយល់ព្រមសូម្បីតែបន្តិច នាងដូចជាគ្មានចិត្តស្ដាយស្រណោះក្នុងការរស់នៅទីនេះអីតិចសោះ នាងដើរចេញទៅទាំងគ្មានអារម្មណ៍សោកស្ដាយ ។ រិកគីបិទក្រណាត់នោះវិញពេលមុននេះបានដោះចេញពេលនិយាយជាមួយប្អូនស្រី ។
« ចៅហ្វាយទាន » កូនចៅរបស់គេបានចាត់ការអ្នកយាមទាំងនោះអស់ហើយក៏នៅឈររង់ចាំចៅហ្វាយនាយចេញមកវិញ ណាមួយក៏គ្មានអង្គរក្សច្រើននៅទីនេះផងបានជាគេស្រួលចាត់ការនោះ ។
« តោះចេញទៅបានហើយ » រិកគីពោលរួចអស់ហើយដើរកៀកដៃឡាគីរ៉ាចេញទៅបាត់ ឯអ្នកយាមខាងក្នុងទាំងក្រៅដេកសន្លប់ស្ដូងស្ដឹងអស់ ។
ឈានចូលមកមើលថេយ៉ុងវិញគេអង្គុយមើលកុំព្យូទ័រមិនដាក់ភ្នែកសោះហើយ គេនៅតែឆ្នៃរសជាតិដែលត្រៀមនិងចេញលក់នោះ គេផ្ចិតផ្ចង់ខ្លាំងមែនទែនបាយមិននឹកទឹកមិនស្រែកសោះហើយ ងប់តែជាមួយការងារមួយនិង ។
រីង...រីង...!
ទូរស័ព្ទនៅលើតុរបស់គេបានរោទិ៍ឡើងគេមើលលេខដឹងថាជាអ្នកណាហើយក៏ចុចទទួលតែម្ដង ។
« យ៉ាងមិចឯង? »
( ចៅហ្វាយមានរឿងធំហើយទាន )អ្នកខលមកនិយាយទាំងញ័រមាត់
« មានរឿងអ្វី? » ថេយ៉ុងស្ទុះក្រោកពីកៅអីធ្វើការហើយសួរទាំងចង់ដឹង។
( អ្នកនងឡាគីរ៉ាមានអ្នកមកចាប់ខ្កួនយកទៅហើយទាន ពួកខ្ញុំទប់មិនឈ្នះជាមួយពយកគេឡើយ)
« ពួកឯងនេះ.....! ឆាប់ទៅតាមរកឡាគីរ៉ាឲ្យលឿនទៅ ប៉ុណ្ណឹងបានហើយ » ទឺត ទឺត....!
ថេយ៉ុងគេគិតរួចហើយឥឡូវនេះវាបានកើតឡើងមកពិតមែន គេបារម្ភខ្លាចរឿងមួយនេះវាក៏កើត ។ ថេយ៉ុងគេមិនអាចនៅយូរបន្តទៀតបានទេគេបើកទ្វាអូហ្វីសចេញទៅទាំងប្រញាប់ប្រញាល់ចង់អ្នកណាយកឯកសារមកឲ្យគេស៊ីញ៉េក៏គេមិនខ្វល់ជាមួយដែរគឺរត់ចេញទៅបាត់សូន្យឈឹង ។ បុគ្គលិកទាំងអស់គ្នាក៏រាងងឿយឆ្ងល់ប៉ុន្ដែមិនហ៊ានសួរនាំពីលោកប្រធានម្នាកើនេះឡើយសូម្បីតែក្អកបន្តិចកាន់តែមិនអាចលើសដើមទៅទៀត ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
