ថេយ៉ុងគេចេញមកខាងក្រៅមិនបានទៅឯណាឆ្ងាយឡើយគឺគេមកកាន់ខនដូរមួយកន្លែងដែលមាននាយជាកូនចៅរបស់គេនៅសម្រាកទីនេះ ។នាយចូលមកខាងក្នុងខនដូរមាននាយជេកបើកទ្វាឲ្យគេចូលមក ។
« ឯងមានអីនិយាយក៏និយាយមក បើរហន់ហៅឲ្យយើងមកទាំងព្រឹកមិនទាន់មានស្អីចូលពោះអីបន្តិចសោះ » រកតែនាយជេកគេនិយាយមិនទាន់ទេបើលែងមកម៉ាខ្សៃធំហើយ នាយជាចៅហ្វាយនោះខឹងមិនស្ទើរជាមួយនិងគេ ។
« មានរឿងសំខាន់ទានបានជាហៅមកលឿនអញ្ចឹង »
« រឿងសំខាន់អី? » ថេយ៉ុងនាយមកអង្គុយស្រួលបួលហើយគងទាក់ខ្លាទៀតរឹងឡើងសម្បើមណាស់ ។
« ខ្ញុំរកកន្លែងរបស់លោក ស៊ីនម៉ា ឃើញហើយទាន» នាយជេករាយការណ៍ប្រាប់ទៅកាន់គេ បើពេលនោះកូនស្រីរបស់គាត់មិនចេញមកទិញអីវ៉ាន់នៅខាងក្រៅគេក៏មិនបានឃើញនិងតាមដានពីក្រោយដូចគ្នា ។ ឃលញទេត្រឹមតែមួយថ្ងៃគេក៏រកបានដោយងាយៗវាមិនពិបាកដូចជានិយាយតែមាត់សោះ ។
« ជាការពិត? » ថេយ៉ុងសួរម្ដងទៀតថាវាពិតឬមិនពិតគេសឹងមិនជឿសោះថាអ្នកជាកូនចៅស្វែងរកបានឆាប់រហ័សយ៉ាងហ្នឹង?
« បាទទានហើយនៅមិនឆ្ងាយប៉ុន្មានឡើយទានណាមួយលោក ស៊ីនម៉ានៅមិនចំកន្លែងសោះគាត់រើចេញសឹងគ្រប់កន្លែង នេះក៏ជាកន្លែងដែលគាត់ទើបនិងរើមកដែរ »
« បើអញ្ចឹងមែនវាក៏ល្អហើយយើងនិងស្រួលចាត់ការត្រង់កន្កែងដែលគេបានទៅរស់នៅទីកន្លែងនោះគេមិនអាចរស់នៅបានស្រួលខ្លួនទាំងរីហ្វីដានាងស្លាប់បិទភ្នែកមិនជិតឡើយគេត្រូវតែសងគ្រប់ទង្វើពួកវាធ្វើមកដាក់យើង »គេស្រដីទាំងកែវភ្នែកមុតមាំគេរង់ចាំថ្ងៃនេះមកអស់ជាយូរណាស់មកហើយគេត្រូវតែឲ្យពួកវាសងគ្រប់បែបគ្រប់យ៉ាងមិនឲ្យសល់ ។ ថេយ៉ុងមិនបានបរិយាយអីបន្តទៀតក៏ចេញពីបន្ទប់របស់នាយជេកទៅ ។
« បងនិងសងពួកវាជំនួសអូនណារីហ្វីដា » នាយជេកក្ដាប់ម្រាមដៃឡើងណែនពេលគេបានឃើញមុខរបស់លោក ស៊ីនម៉ាហើយចង់តែសម្លាប់ាដោយផ្ទាល់ដៃរបស់គេឲ្យសមជាមួយចិត្តខឹងស្អប់គេណាស់ ។
ក្រឡេកមកមើលថេយ៉ុងវិញគេត្រឡប់មកភូមិគ្រឹះរបស់រិកគីទាំងកែវភ្នែកឡើងក្រហម គេបានឃើញរិកគីនៅអង្គុយធ្វើការកន្លែងដើមមិនបានទៅណាទេ ហើយក៏មាននាងតូចរបស់គេនៅជាមួយគេដែរ ។
« លោកទើបមកពីណា? បាត់តាំងពីព្រឹកម្លេះ? » ឡាគីនាងជាអ្នកផ្ដើមប្រយោគសួរថេយ៉ុងមុនព្រោះបើនាងមិនសួរគេមិនសួរនាងមុនឡើយ ។
« ទើបមកពីជួបអាជេក » អារម្មណ៍ខឹងទាំងប៉ុន្មានបានរលាយបាត់សូន្យឈឹងអស់គ្មានសល់ពេលឃើញផ្ទៃមុខស្រស់ស្អាតឡាគី គេបាត់អស់ហើយអារម្មណ៍ម៉ួម៉ៅ ។
« អរ..! ហើយមិចក៏គាត់មិនមកទីនេះដែរ? ហើយឥឡូវនេះគាត់នៅឯណា? » ឡាគីចាប់ផ្ដើមសួរពីនាយជេកបន្ត
« នៅខនដូរ » នាយឆ្លើយទាំងគ្រោតគ្រាតមិនពិរោះស្ដាប់ដូចមុននេះទេ ធ្វើឲ្យឡាគីនងលើកចិញ្ចើមឆ្ងល់ភ្លាមមិញដូចនិយាយជាមួយនាងធម្មតាសោះឥឡូវមកធ្វើជាទឹកមុខវិញមិនបាច់មើលទេឡើងក្រញ៉ូវ ។
« និយាយឲ្យពិរោះខ្លះទៅមើលលោកចៅហ្វាយ? » ឡាគីនាងនិយាយដោយទឹកមុខញញឹមមិនសូវជាសម
« ខ្ញុំពីដើមគឺអញ្ចឹង » គេរក្សាទឹកមុខរឹងថ្កល់នៅដដែលមុខសឹងមិនមើលផងកុំមកចង់ឲ្យគេនិយាយពិរោះឲ្យស្ដាប់នោះ ។ រិកគីឃើញកាយវិការទាងអស់នេះហើយខំអង្គុយទប់សើចចង់ងាប់ហើយ ចេញរឹកពាមកប្រច័ណ្ឌច្បាស់ណាស់លោកអើយ សួរត្រឹមប៉ុណ្ណឹងប្រច័ណ្ឌបាត់ទៅហើយចុះទម្រាំចាប់ដៃចាប់ជើងគ្នាទៀតសង្ស័យតែអាម្នាក់ដែលចាប់ដៃឡាគីនោះត្រូវស្លាប់មួយកន្លែងបាត់ហើយតាមមើលទៅ ។
« បានហើយពីរនាក់ឯងនេះ តាមមើលទៅហ្វីដានិយាយប្រាប់មកមិនខុសសូម្បីតែបន្តិចសោះ.
.អរ...! ខ្ញុំច្រឡំមាត់ប៉ុណ្ណោះខ្ញុំមិនមែនចង់បានន័យបែបនិងឡើយ» រិកគីគេធ្វើខ្លួនមិនត្រូវសោះពេលបានឃើញទឹកមុខឡាគីនាងលែងញញឹមដូចជាមិញទៀតហើយប្រែទៅជាស្ងាត់លែងមាត់កទៀត ។ គេបានតែសើចញឹមៗគេបានដឹងហើយតែមាត់ចង្រៃនេះនៅរំលឹកទៀត ។
« បងខ្ញុំសុំឡើងទៅបន្ទប់វិញហើយមានអារម្មណ៍រាងងងុយគេងទៀតហើយសង្ស័យថាយប់មិញខ្ញុំគេងមិនស្កប់ហើយបានមកងងុយទៀត ហ៉ើយ...! »ឡាគីនាងអង្គុយស្ងាបមួយភ្លេតបាននិយាយប្រាប់បងប្រុសរួចហើយនាងក៏ក្រោកចេញឡើងទៅបន្ទប់យ៉ាងលឿនមិនឲ្យរិកគីបានឆ្លើយនិងសួរនាងទាន់សោះ ។
« នេះមិនទោគេងទេដឹងតែទៅលួចយំទៀតហើយ »រិកគីនាយមិនដឹងថាគួរធ្វើអ្វីបន្តមានតែអង្គុយក្រវីក្បាលគេដឹងពីចរិតរបស់នាងបានខ្លះដែរហើយ នាយបានតាមមើលនាងសឹងគ្រប់ជំហ៊ាបដែលនាងបានទៅគេចាប់ផ្ដើមយកចិត្តទុកដាក់លើនាងច្រើនជាងមុនៗឆ្ងាយណាស់បើនាងឈឺគេនៅផ្ទះចាំមើលថែនាងទៀត ។
« បណ្ដោយតាមនាងសិនទៅ ពេលនេះខ្ញុំរកកន្លែងលាក់ខ្លួនរបស់លោក ស៊ីនម៉ា បានហើយអាជេកទើបហៅទៅប្រាប់ខ្ញុំមុននេះឯងវាមិនព្រមនិយាយតាមទូរស័ព្ទទេទាល់តែទៅជួបបាននិយាយប្រាប់យើងស្អប់មុខវាណាស់ ពេលបានស្ដាប់ដឹងលឺហើយចង់ទៅសម្លាប់វាឲ្យងាប់ណាស់ » ថេយ៉ុងគេបង្ហាញភាពខឹងសម្បាមកឲ្យរិកគីបានឃើញពីចរិតពិតប្រាកដរបស់គេពេលដែលខឹងនិងនរណាម្នាក់ គេពិបាកទប់ណាស់ទើបតែពេលនេះទើបគេអាចទប់បានខ្លះ ។
« ល្អយើងនឹងប្រាប់ឲ្យកូនចៅទៅចាប់ពួកវាឥឡូវនេះឲ្យរួចហើយ យើងចង់ឃើញទឹកមុខពួកវាពេលគហរាំគ្រាណាស់ » រិកគីនាយស្រដីដោយស្នាមញញឹមចុងមាត់ថ្ងៃដែលគេទន្ទឹងរង់ចាំបានមកដល់ហើយនៅចាំដល់កាលទៀយចាត់ការនៅថ្ងៃនេះឲ្យហើយៗទៅគ្មានបញ្ហាអ្វីឡើយវាមានតែល្អ ។« ទៅឲ្យហើយក៏ល្អដោយសារតែពួកវដូរទីកន្លែងរហូតបើទុកយូរពួកយើងនិងអាចពិបាករកជាងពេលនេះទៀតក៏ថាបានដែរ » ថេយ៉ុងញេយល់ស្របតាមសម្ដីរិកគីបាននិយាយ នាយរិកគីមិនមែននិយាយតែមាត់គេបានចុចទូរស័ព្ទខលប្រាប់កូនចៅឲ្យប្រមូលគ្នីគ្នាមកទាំងអស់មិនឲ្យសល់ ។
« តោះឆាប់ទៅ ទុកឲ្យឡាគីនៅទីនេះម្នាក់ឯងសិនទៅឯងហើយនិងយើងត្រូវទៅជួបពួកវានៅពេលនេះមិនអាចរង់ចាំបន្តទៀតទេ » នាយទាំងពីរនាក់និយាយគ្នាពីនេះពីនោះពិភាក្សាគ្នាចុះឡើងហើយត្រូវពាក្យគ្នារួចក៏បានចាកចេញទៅទាំងពីនាក់ដោយមិនបានដឹងឡើយថាមានមនុស្សម្នាក់បានស្ដាប់លឺគ្រប់ពាក្យសម្ដីរបស់ពួកគេនិយាយនោះទាំងអស់គ្មានសល់សូម្បីតែមួយពាក្យ ។
« ទៅចាប់អ្នកណា? ហើយមានពាក់ព័ន្ធអ្វីជាមួយនិងបងរិកគីនិងថេយ៉ុងដែរទៅ? លោកស៊ីនម៉ាម្នាក់ណាវិញ? ដូចមិនដែលលឺថេយ៉ុងគេនិយាយពីឈ្មោះមួយនេះផង? » ឡាគីនាងឈរអេះក្បាលខ្វោកៗព្រោះនាងពិតជាមិនយល់ពិតមែន មុននាងចុះមកនេះគឺមកយកអីទៅញាំក្នុងបន្ទប់ប៉ុណ្ណោះនាងចង់យំបន្តិចដូចជាគ្នាដែរប៉ុន្ដែយ៉ាងណាក៏នាងត្រូវធ្វើចិត្តឲ្យស្រស់ស្រាយមិនត្រូវគិតច្រើនឡើយ នាងនៅឈរលើកាំជណ្ដើរចុះមកនិងទាំងងីងើរ ។
STAI LEGGENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Storie d'amoreស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)