ភាគ:៧

289 7 2
                                    

(មានក្ដីសុខចម្លែក)

ហ្កាអ៊ុនក៏មិនខ្ចីខ្វាយខ្វល់ជាមួយនិងវត្តមានរបស់គេទៀតក៏ទៅតុធ្វើការងាររបស់នាងទៅ ណាមួយនាងនិងគេមិនដែលនិយាយត្រូវធាតុគ្នាប៉ុន្មានផងហ្នឹងចង់គេយ៉ាងមិចក៏យ៉ាងហ្នឹងនាងមិនចាប់អារម្មណ៍វល់មុខជាមួយនិងគេដែរ ។

« ចៅហ្វាយហៅខ្ញុំមកទាំងព្រឹកមានការអ្វីដែរទៅច៎ាស ?? » ឡាគីរ៉ានាងចូលមកក្នុងបន្ទប់របស់ថេយ៉ុងហើយក៏សួរគេ ហៅនាងមកទាំងព្រឹកនឹងមានការអ្វីជាមួយនិងនាងដែរទៅ??

« ហៅមកមិនបាន?? » គេលើកចិញ្ចើមសួរមិចហៅមកបន្តិចមិនបានទេឬ? អិក៏ម៉េះៗគ្រាន់តែហៅមកសោះចង់ដឹងហេតុផលទៀតឬយ៉ាងមិចហ្នឹង??

« មិនមែនមានន័យបែបនេះឡើយចៅហ្វាយ » នាងប្រញាប់បដិសេធជាមួយសម្ដីរបស់គេនិយាយ នាងចងដឹងផងមិនបានទេ??

« នេះ.. » គេហោះអ្វីម៉្យាងនៅហ្នឹងមុខរបស់នាង នាងតូចជ្រួញចិញ្ចើមចូលគ្នាគិតថាវាជាអ្វីដែលចៅហ្វាយបោះមកឲ្យមើលនោះ ។

« អ្វីទៅចៅហ្វាយ?? ហេតុអ្វីក៏បោះវាមកឲ្យខ្ញុំចឹង?? ចៅហ្វាយមានអ្វីឲ្យខ្ញុំធ្វើមែនទេ? តែខ្ញុំចង់ប្រាប់ខ្ញុំមិនចេះទេ » នាងមើលទៅបញ្ជីឮកសារដែលថេយ៉ុងបោះឲ្យទាំងក្រវីក្បាលទុកជាមុន សង្ឃឹមថាគេមិនមែនចង់ឲ្យនាងធ្វើវាទេណា? បើមែននាងមិនចេះទេសុំប្រាប់ទៅគេតែប៉ុណ្ណឹងទេ ។ថេយ៉ុងញញឹមបន្តិចទាំងដែលស្នាមញញឹមនេះមិនដែលបង្ហាញឲ្យស្រីណាឃើញសោះឡើយនាងសំណាងណាស់ដែលបានឃើញវានោះ ។

« មែនហើយ ខ្ញុំឲ្យនាងរៀនធ្វើវាឲ្យខ្ញុំមើល នាងមិនបាច់មកបដិសេធវាជាមួយនិងខ្ញុំទេ ប្រាប់ឲ្យច្បាស់ថាខ្ញុំឲ្យធ្វើអ្វីហើយក៏ត្រូវទេធ្វើហាមប្រកែកជាដាច់ខាត បើមិនចឹងទេខ្ញុំនិងដេញនាងចេញជាមួយហ្កាអ៊ុនហើយ » ថេយ៉ុងចាប់ផ្តើមនិយាយគម្រាមដេញចេញហើយក៏មិនមែនមានតែនាងនៅមានបងស្រីដែលនាងស្រឡាញ់ផងនោះ នាងឈរគិតមួយសន្ទុះទើបឆ្លើយ÷

« ច៎ាស ខ្ញុំធ្វើវាក៏បានហើយបើខុសអ្វីមួយខ្ញុំមិនដឹងឡើយឡើយព្រោះចៅហ្វាយបង្ខំឲ្យខ្ញុំធ្វើខ្លួនឯងទេ » នាងទាញយកឯកសារនោះហើយនិយាយជាមួយគេទាំងមុតមាំបញ្ជាក់ច្បាស់ឲ្យគេដឹងទុកជាមុនថានាងមិនទទួលខុសត្រូវក្នុងការធ្វើការងារមួយនេះខុសទេណាមួយនាងសង្ស័យតែខ្លួនឯងធ្វើិមិនបានឲ្យចៅហ្វាយពូកែគម្រាមនេះបានឬមួយអត់នោះមានតែចាំមើល ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now