ភាគ:៦៧

74 1 0
                                    


«  ខ្ញុំចង់ឃើញនាងបើកភ្នែកមកមើលទឹកភ្នែករបស់ខ្ញុំ ចង់និយាយប្រាប់នាងនូវរឿងមួយដែលលាក់បាំងនាង ហ៊ឹកៗៗ នាងមានលឺខ្ញុំនិយាយដែរទេ?អ៎...ប្រហែលជាអត់ទេព្រោះសូម្បីរូបរាងកាយរបស់នាងខ្ញុំមិនបានឃើញផង ហ៊ឹកៗៗ ខ្ញុំចង់ប្រាប់ថាខ្ញុំស្រលាញ់នាង ស្រលាញ់តាំងពីថ្ងៃនាងចូលមកធ្វើការលើកដំបូង ប៉ុន្តែខ្ញុំមិននិយាយ ទើបនិងដាច់ចិត្តនិយាយពេលលែងមានវត្តមានរបស់នាង ខ្ញុំសុំទោស ហ៊ឹកៗៗ  » នាយរៀបរាប់មកជាច្រើនគ្រប់ពាក្យពេចន៍របស់គេនិយាយចេញមកសុទ្ធតែជាអារម្មណ៍ពិតរបស់គេផ្ទាល់អ្នកណាដែលអាចស្មានដឹងបានទៅថាមនុស្សធ្លាប់តែឈ្លោះគ្នាមកលួចស្រលាញ់គ្នាចឹងនោះ ដើរទៅប្រាប់គេក៏គ្មានអ្នកជឿដែរ ចុងក្រោយយំអោបទុក្ខ អោបក្ដីមិនក្លាហាននិយាយឲ្យលឿនជាងនេះទៅវាមិនហួសពេលដូចពេលនេះឡើយគឺមកគេខ្លួនឯង ។
«   វិលវិញមកបានទេ ? ខ្ញុំចង់តបស្នងរឿងគ្រប់យ៉ាងហេតុអ្វីទេវតាមិនប្រោសមេត្តាដាក់នាងផងទៅហេតុអ្វីក៏ប្រោសមេត្តាដល់តែខ្ញុំ? កាលពី4ឆ្នាំមុនខ្ញុំក៏ជួយគ្រោះថ្នាក់ដូចគ្នាតើ? មិចមិនស្លាប់តាំងពីពេលនោះមកទៅ ហ៊ឹកៗៗ » នាយជេកគេក៏ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារភាពស្រវឹងប៉ុន្តែគេបែរជាមិនស្លាប់ ចុះនាងមិចលោកមិនឲ្យនាងរស់នៅដូចជាដែរទៅ?
« ហ៊ឹកៗៗ.... ខ្ញុំមិនទាន់បានដេញនាងចេញទេនាងគ្មានសិទ្ធទៅឡើយ ខ្ញុំ.....ហ៊ឹកៗៗ » បើនាងទៅហើយគេរស់សង្ឃឹមអ្វី? នាងជាអ្វីរបស់គេអស់ទៅហើយតាំងពីស្គាល់នាងមកដល់ឥឡូវគេដូចជាមានជីវិតថ្មីអញ្ចឹង បើបាត់នាងទៅហើយគេនឹងក្លាយជាបែបណា??
« ខ្ញុំនិងចង់ចាំនាងទុករហូតទៅណាហ្កាអ៊ុន បេះដូងខ្ញុំអាចឆ្លាក់តែឈ្មោះរបស់នាងម្នាក់ប៉ុណ្ណោះស្រីដទៃខ្ញុំមិនស្រលាញ់ឡើយ បើមានជាតិក្រោយខ្ញុំសុំផ្សងជួបនាងម្ដងទៀត រីហ្វីដា ហ្វៀឌីណា » នាងត្រូវតែចាំទោះគ្មាននាងនៅលើទៀតក៏គេនឹងចាំ រង់ចាំនាងគ្មានថ្ងៃបំភ្លេចនាងចេញពីក្រអៅបេះដូងរបស់គេទេ ស្នេហាមួយនេះគេទុកថែរក្សាតែនាង ។
    ក្រឡេកមកមើលកន្លែងបុណ្យសប់នេះវិញមានភ្ញៀវជាច្រើនសុទ្ធតែអ្នកមានមុចមាត់ល្បីល្បាយពេញសង្គម អ្នកជំនួសនៅក្រៅប្រទេសដទៃទៀតក៏មកចូលរួមដូចគ្នា ។ ម៉ារីនិងរិកគីឈរទទួលភ្ញៀវទាំងមិនបានសម្រាកខ្លួនទេ ពួកគេទាំងពីរនាក់មើលមុខរបស់គ្នាមិនត្រូវឡើយ ម៉ារីនាងគិតតែពីរក្សាគន្លាតចេញឆ្ងាយពីគេរហូត ។
« ខ្ញុំសូមចូលរួមសោកស្ដាយផងណាអ្នកនាង » បុរសមានវ័យចំណាស់ម្នាក់នោះបាននិយាយដាក់នងដោយទឹកមុខក្រៀមក្រំដូចជានាងដែរ ។
« ច៎ាសសូមអរគុណលោក » ម៉ារីញញឹមដាក់ភ្ញៀវដោយអត់ជាតិគាត់ក៏ចូលទៅខាងក្នុងពិធីបាត់ទៅ ។
« ម៉ារី.... »
« ច៎ាស?? » នាងមើលមុខគេឆ្លើយតបធម្មតាតែអាធម្មតារបស់នាងនឹងអាចឲ្យរិកគីគេឆ្កួតបានទៅហើយ ។
« នាងនៅខឹងខ្ញុំ?»
« ច៎ាសតាមអ្នកប្រុសគិតទៅចុះខ្ញុំសុំទៅខាងក្នុងវិញហើយ ហី...! អ្នកប្រុសបានខលទៅប្រាប់លោកប្រុសលោកស្រីឬក៏នៅ?? » ម៉ារីនងសួរនាំមកគេដូចជាមិនបានខឹងអ្វីនឹងគេសោះហើយប៉ុន្តែក្នុងចិត្តមិនដឹងថាដូចកំពុងបង្ហាញនេះក៏អត់នោះទេ?
« នៅទេ ខ្ញុំកំពុងតែពិបាកចិត្តនិងរឿងមួយនេះហើយ » គេក្រវីក្បាលបើលាក់វាយូរជាងនេះក៏មិនកើតដែរ គាត់នឹងដឹង ។
« ខ្ញុំគិតថាលាក់ពួកគាត់មិនបានយូរ តែយ៉ាងណាក៏តាមពេលវេលានោះទៅ បើខ្ញុំវិញគិតថាកុំទាន់ប្រាប់លោកទាំងពីរអីចាំពេលគាត់ដឹងដោយខ្លួនឯងចុះ ខ្ញុំឲ្យយោបល់អ្នកប្រុសតែប៉ុណ្ណឹងទេ » នាងនិយាយមកគេវែងអន្លាយនេះក៏ត្រឹមត្រូវសមហេតុសមផល ញេងក់ក្បាលយល់ស្របនិងគំនិតរបស់នាង ម៉ារីចូលទៅខាងក្នុងមើលភ្ញៀវនៅខាងក្នុង ។ រិកគីគេឈរនៅទទួលភ្ញៀវវិញដោយនឹកគិតពីបញ្ហាចម្បងពេលនេះសិន ។ ប៉ាម៉ាក់របស់រិកគីនិងរីហ្វីដាពួកគាត់មិនបាននៅស្រុកកំណើតឡើយ ពួកគាត់បានទៅរស់នៅទឹកដីប្រទេសបារាំងយូរហើយ ឯព័ត៌មានរៀបនិងចេញផ្សព្វផ្សាយបន្តត្រូវរិកគីបិទជិតអស់គ្មានសល់ទេ គេប្រាប់តែអ្នកដែលសិទ្និស្នាលជាមួយនិងគេប៉ុណ្ណោះបើអ្នកផ្សេងពីនឹងទៀតមិនបានដឹងឡើយ ។ បើម៉ែដោះគាត់កាន់តែមិនដឹងទៀតដោយសារមុននិងគេមកទីនេះគាត់បានទៅលេងស្រុកកំណើតគាត់ហើយនោះ ។
   មួយថ្ងៃពេញទៅហើយថេយ៉ុងគេតាមឡាគីរ៉ាមិនដាច់សោះហើយនាងទៅណាគេក៏ទៅ នាងមិនយល់ពីអារម្មណ៍នៅក្នុងខ្លួនរបស់គេទេ ។
« លោកហត់ដែរទេ? » នាងអត់នឹងមិនសួរពីគេណាស់មិនយល់ៗសញ្ញាសួរលោតពេញខួរក្បាលរបស់នាងអស់ហើយ ញេគិតអ្វីឲ្យប្រកដទៅ? និយាយអីក៏បញ្ឆិតបញ្ឆៀងមិននិយាយចំៗទៀតឆ្ងល់អើយឆ្ងល់ ។
« អត់ហត់ទេ ព្រោះបានដើរជាមួយមនុស្សដែលខ្ញុំស្រលាញ់នោះ » គេញញឹមស្ញញដាក់នាងការពិតទៅគេមានក្ដីសុខស្រាប់ទៅហើយបាននាងមកនៅជិតបែបនេះ កាន់តែសប្បាយចិត្តបន្ថែមទៀតពេលឃើញនាងសប្បាយរីករាយ ។
« ឆ្កួតបំផុតហើយ » នាងលេចស្នាមញញឹមបន្តិចពាក្យគេនិយាយនេះអាចឲ្យចិត្តរបស់នាងរង្គោះរង្គើរបានតើ ។
« នេះអូនញញឹមហើយបងនិយាយត្រូវចិត្តណាស់មែន? បើថាត្រូវកុំលាក់ទៀតអី » គេរំពឹងនឹងឃើញនាងញញឹមដាក់គេឥឡូវបានឃើញនិងភ្នែកគេញញឹមបិទមាត់មិនជិតដែរ ។
« អត់ផង ដោយសារតែខ្ញុំមិនបានស្រលាញ់លោកផង ខ្ញុំមិនដែលទាំងស្គាល់លោកទៀតឲ្យខ្ញុំទៅរំភើបអីជាមួយពាក្យទាំងអស់នេះបានទៅ? លោកកុំធ្វើឲ្យខ្ញុំគិតថាលោកជាមនុស្សឆ្កួតអីល្អជាងណា » អូ៎....! គេភ្លេចឲ្យឈឹងទៅថានងមិនបានស្គាល់គេពេលកន្លងហួសមកជាមួយគ្នានេះព្រោះគេឆ្កួតតែម្នាក់ឯងនឹង? គិតអីក៏ម្នាក់ឯង នាងប្រាប់គេត្រូវហើយ អូខេ...! គេយល់ហើយ ។

« ខ្ញុំសុំទោសផងចឹង នាងចង់ដើរមើលទៀតក៏មើលទៅខ្ញុំអត់នៅរំខាននាងទៀតទេ កុំគិតថាអាចគេចផុតពីទីនេះឲ្យសោះដឹងដែរទេ រីហ្វីដា » ថេយ៉ុងបោះសម្ដីគម្រោះគម្រើយដាក់នាងម្ដងកុំអាងចេះតែនាងម្នាក់ឯងនោះ គេត្រជាក់បានគ្រប់ពេលតែពេលខ្លះក៏មិនប្រាកដថាញេចិត្តត្រជាក់រហូតឯណា?
« នេះខ្ញុំនិយាយខុសត្រង់ណាដែរទៅ? គេគិតតែខ្លួនឯងខ្ញុំមិនខ្វល់ជាមួយនិងគេទៀតទេរឿងច្រើនណាស់ » នាងពេបមាត់គេវេញទៅបាត់នោះហើយនាងមកមើលដើមផ្កាលីលីស្រូបស្រង់យកក្លិនវាមកចូលពោះទាំងអស់ហើយ ផ្កានេះក្រអូបប្រហើរធ្វើឲ្យចិ្តនាងសប្បាយបាន ។
« នេះខ្ញុំមិនដែលដើរមកត្រង់កន្លែងនេះសោះហើយ មានដើមផ្កាលីលីច្រើនណាស់នៀក អូរ...! តាមមើលដូចជាបណ្ដុរគ្រាប់ទៀត ហ៊ឹម.. ! » នាងនិយាយហើយក៏អោនស្រូបយកក្លិនរបស់វាបន្តទៀតនាងចង់ជៀនជាមួយនិងក្លិនដើមផ្កាលីលីទាំងអស់នេះទៅហើយ ។
« បើពេលនេះមានបងហ្វីដានៅជាមួយមិនដឹងជាសប្បាយប៉ុណ្ណាទេ គាត់ចូលចិត្តផ្កាលីលីណាស់ ណាមួយនៅទីនេះក៏មានច្រើនទៀត » នាងនឹកដល់រីហ្វីដាទៀតហើយចិត្តនងវិលវល់ជាមួយតែរីហ្វីដាប៉ុណ្ណោះឯង រីឯបងរិកគីរបស់នាងវិញនាងក៏នឹកគាត់ដូចគ្នាចង់ទៅអោបពួកគាត់ទាំងពីរនាក់ខ្លាំងណាស់ នឹកអើយសែននឹកប៉ុន្ដែនាងបានតែនិយាយបណ្ដែតវាចោលដូចឥឡូវនេះអញ្ចឹង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Onde histórias criam vida. Descubra agora