ភាគ:២៦

227 2 0
                                        

  
ប្រទេសអ៊ីតាលី...ទីក្រុងរ៉ូម...

នៅក្នុងបន្ទប់ទំហំធំមួយមានការរៀបចំរបស់ទំនើបៗចាច្រើនហើយក៏របស់របរពេទ្យផងដែរ ដោយសារតែនៅក្នុងបន្ទប់មានអ្នកជំនឺសម្រាកនៅក្នុងនោះ ។ មនុស្សស្រីដែលកំពុងគេងស្ដូកស្ដង់មានប្រដាប់ដាក់អុកស៊ីសែននៅក្នុងមាត់របស់នាង តាំងពីមកទីនេះមកនាងមិនទាន់បានដឹងខ្លួននៅឡើយ ។ មនុស្សភាគច្រើនថានាងចចេសក្បាលរឹង ចូលចិត្តតែសើចសប្បាយប៉ុន្តែអ្វីគ្រប់យ៉ាងបានក្រឡាប់ចាក់អស់គ្មានសល់ នាងបានតែគេងនៅលើគ្រែមិនទាន់បានដឹងខ្លួនឡើយ ។
បើមកមើលនារីម្នាក់ដែលនាំនាងមកទីនេះវិញកំពុងនិយាយគ្នាជាមួយបងប្រុសដែលបានបែកគ្នាមកជាយូរខែឆ្នាំពួកគេទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ។
« ឯងដឹងទេបងបានតាមរកឯងជាច្រើនខែឆ្នាំតែរកមិនឃើញសោះអត្តសញ្ញាឯងបែបណាក៏បងរកមិនឃើញមិននឹកស្មានថាឯងដូរឈ្មោះដូរនាមក្រកូលបែនឹងសោះហើយ ចិត្តដាច់មែនណាស់ប្អូនស្រីខ្ញុំ »រិកគីនិយាយមិនខ្ចីមើលមុខប្អូនហើយមិញអោបគ្នាមិនចង់លែងផងមកធ្វើឯងរឹកអីណាលេងចរិតឆុយម៉ាយហើយលោកបងប្រុសសង្ហាអើយ ។
« អ៊ែក..! មិនបាច់មកធ្វើមុខធ្វើមាត់ដាក់ខ្ញុំទេបងពីបងឯងទេដែលមិនខ្វល់ពីខ្ញុំគិតតែពីស្រីញីនឹងហើយទើបខ្ញុំរត់ចេញពីបងមិនចង់នៅទៀតទេ បងប្រុសគេអីដែលមិនខ្វល់ពីប្អូនសោះនឹង » ហ្កាអ៊ុននាងពេបមាត់អន់ចិត្តជាមួយបងប្រុសពេលនឹកដល់ពេលមុនដែលរិកគីមិនខ្វល់ពីនាងដោយសារតែនាងជាមនុស្សដែលឆាប់អន់ចិត្តទើបគិតអ្វីចេញក៏ធ្វើបែបនឹង ។
« ទៅពីមុនបងចឹងមែនតែឥឡូវនេះបងកែហើយណា » តាំងពីបាត់នាងទៅគេក៏លេងរវីរវល់ជាមួយពួកស្រីអស់នោះគឺឃើញហើយគេចចេញមិនចង់ជួបម៉ងព្រោះគេពេលនឹងអារម្មណ៍មានតែប្អូនស្រីរបស់គេប៉ុណ្ណោះ ។
« ហ៊ឹស!! មិនបាច់មកឯងថាកែខ្លួនទេ! អរ..ឬមួយមកប្រាប់ថាកែពេលដែលបាត់ខ្ញុំចេញទៅនោះ » នាងមិនចង់សើរើរឿងចាស់ៗមកនិយាយទេតែវាហួសចិត្តឥតថ្លែងចឹងហើយមានតែរើយកមកបកស្រាយម្ដងម្នាក់ៗ ។
« រីហ្វីដា បងសុំទោសមែនណា បងដឹងហើយថាមានតែឯងទេដែលនៅខាងបងលើកទឹកចិត្តបង ផ្ដល់ក្ដីសង្ឃឹមឲ្យបងរហូតបងបងដឹងណាថាឯងមិនអចខឹងបងបានយូរឡើយឯងជមនុស្សដែលមិនប្រកាន់ច្រើនទេ » ធ្វើជាបងគេទៅហើយរឿងប៉ុណ្ណឹងវាមិនសំខាន់សម្រាប់គេប៉ុន្មានទេតែអ្វីដែលគួរឲ្យតម្លៃទៅលើមនុស្សនៅក្បែរខ្លួនរបស់យលងដែលយើងខ្លួនឯងគិតថាគេម្នាក់នោះអាចទុកចិត្តបាន ។
« ខ្ញុំឈ្មោះហ្កាអ៊ុន ច៎ាស មិនមែនរីហ្វីដាស្អីទៀតទេបងចាំផង » នាងបានប្ដូរឈ្មោះទៅហើយនៅហៅឈ្មោះមុនរបស់នាងទៀតលឺហើយពិតជាគួរឲ្យខឹងណាស់
« ឯងចង់ដូរពិតមែន?? » រិកគីសួរបញ្ជាក់ប្អូនថានាងលែងចង់បានឈ្មោះដូចមុនហើយមែនទេ? នាងចាប់ចិត្តតែឈ្មោះថ្មីរបស់នាងឬ?
« ច៎ាសបង! ព្រោះឈ្មោះមួយនេះបានបង្រៀនខ្ញុំច្រើនណាស់ក្នុងការរស់នៅជាខ្លួនឯងមិនពឹងផ្អែកលើអ្នកណាម្នាក់ឡើយខ្ញុំគិតថាបងនឹងយល់ពីខ្ញុំផង » នាងចង់បានឈ្មោះមួយនេះពិតប្រកដព្រោះតែនាងបានឆ្លងកាត់រឿងមកជាច្រើនហូរហែររាប់មិនអស់ ពេលដំបូងៗនាងក៏ដូចជាឡាគីរ៉ាអញ្ចឹងនាងត្រូវគេមើលងាយជាន់ឈ្លីគ្រប់ទីកន្លែងទើបតែបានជួបថេយ៉ុងបាននាងមានការងារល្អហើយគ្មានអ្នកណាបានមលលងាយដូចមុនទៀតឡើយ ។
« ហ៊ឹម! បងមិនជំទាស់ទេតាមចិត្តរបស់អូនទៅចុះ តែបងសួររឿងខ្លះទាក់ទងនឹងនារីម្នាក់នោះបានខ្លះទេ?» រិកគីក៏នឹកឃើញដល់ឡាគីរ៉ាដែលគេងនៅខាងលើបន្ទប់នោះ។
« ឡាគីរ៉ាមែនទេ?? បើបងចង់ដឹងសួរមកខ្ញុំឆ្លើយ » ហ្កាអ៊ុននាងយល់ហើយថាជាអ្នកណាដែលបងប្រុសសំដៅរកហើយក៏ព្រមចាំឆ្លើយសំណួរដែលបងប្រុសនឹងសួរឥឡូវនេះ ។
« នាងតូចមួយនោះត្រូវជាអ្វីជាមួយឯង? » រិកគីត្រូវជាអ្វីបានជាហ្កាអ៊ុនប្អូនរបស់គេបារម្ភពីនាងហើយឲ្យគេនាំយកមកប្រទេសអ៊ីតាលីថែមទៀត ។
« អ្នកធ្វើការជាមួយតែនាងប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំអញ្ចឹង នាងកំសត់ខ្លាំងណាស់ម៉ាក់របស់នាងត្រូវបានស្លាប់ពេលនាងប្រឡងបញ្ចប់ឆ្នាំឯប៉ានាងវិញបានចេញចោលនាងតាំងពីនាងនៅក្នុងពោះម៉ាក់របស់នាងម្លេះ » ហ្កាអ៊ុននាងរៀបរាប់ជាបន្តបន្ទាប់ប្រាប់រិកគីនាងប្រាប់ពីការរស់នៅរបស់ឡាគីរ៉ានិយាយពីរឿងគ្រប់យ៉ាងដែលនាងដឹងពីឡាគីរ៉ាប្រាប់បងប្រុសនាងគ្មានសល់រិកគីយកចិត្តទុកដាក់ស្ដាប់គ្រប់យ៉ាងមានអារម្មណ៍ថាអាណតនាងតូចម្នាក់នោះខ្លាំងមែនទែន ឥឡូវក៏ត្រូវមកជួបគ្រោះ ថ្នាក់ដែលនឹកស្មានមិនដល់ដូចជាពេលនេះទៀត។
« ណ្ហើយ..!ហើយអ្នកស្រីប្អូនឯងគិតយ៉ាងមិច? ពេលនាងដឹងខ្លួនមកវិញនោះហើយបើអាការ:របស់នាងមិនល្អដូចដើម? » គំនិតមួយនេះគេគ្រាន់តែស្មានតាមអ្វីដែលគេគិតចំពោះអាការ:របស់នាងដែលគេបានមើលគ្រប់ជ្រុងជ្រោយអស់ហើយ ។
« ខ្ញុំនឹងមើលថែរហូតដល់ជាហើយបើស្ថានភាពបែបណាចាំគិតបន្តទៀត» នាងញញឹមមិនសូវជាសមជាមួយការនិយាយមួយនេះក៏ដោយក៏នាងត្រូវតែមើលថែឡាគីរ៉ាឲ្យបានល្អជាទីបំផុត ។
« បងតាមឯងរហូតទេ » រិកគីនាយញញឹមដាក់នាមជាប្អូនហើយក្រោកឈរអស់កម្ពស់រៀបចំអាវឲ្យបានរៀបរយវិញ ។
« បងគិតចង់ទៅណាទៀតហើយ? កុំប្រាប់ថាចេញទៅជួបស្រីស្នេហ៍បងទៀតណា? នេះបងទើបតែនិយាយថាកែខ្លួនជាមួយខ្ញុំហើយទេ? » គាត់គិតចង់ក្បត់ពាក្យសម្ដីរបស់ខ្លួនហើយមែន? និយាយហើយក្ដៅៗមិញសោះសូមកុំឲ្យដូចជាការគិតរបស់នាងផង ។
« ហូត! មានឯណាឯងមើលបងនៅក្នុងផ្លូវល្អខ្លះផងមកអ្នកនាងប្អូនខ្ញុំម្ចាស់ចេញទៅធ្វើការមិនបានទៅជួបស្រីស្នេហ៍អីឡើយបាទសូមទានជ្រាបបាទ » គេស្ទើតែលើកដៃសំពះនិយាយប្រាប់នាងទៅហើយមកទើបតែបានជិត2ថ្ងៃអង្គុយចាប់កំហុសរបស់គេបាត់ទៅហើយមិចគិតចង់ឲ្យគេអង្គុយស្ងៀមៗមួយកន្លែងៗដូចជានាងមែនទេ? គេត្រូវធ្វើការរកលុយចូលផ្ទះមិនមែនដូចជានាងឯណានាងឥឡូវមានតែនៅចាំផ្ទះនឹងឯងគេមិនឲ្យនាងដូចមុនឡើយ ។
« អរចឹងហ៎កលោកបង? » រិកគីងក់ក្បាលរួចហើយក៏ដើរចេញទៅបាត់ឯប្អូនកំហូចក៏ញញឹមក្របួចមាត់សមចិត្តជាមួយរឹកពាបងប្រុស ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now