ភាគ:១៦

207 2 0
                                    

     ស្បៃរាត្រីបានគ្របដណ្ដប់ជុំវិញទីក្រុងសេអ៊ូលទាំងអស់ សត្វបក្សាបក្សីនាំគ្នាហោះហើរមករកសម្រុកទីជម្រករបស់ពួកវាវិញដូចគ្នា ពេលរាត្រីអញ្ចឹងបើមកមើលនៅតាមដងផ្លូវមានមនុស្សម្នាជាច្រើននាក់បានអង្គុយនិយាយគ្នាលេង ហើយញាំអ្វីៗដែលពួកគេទាំងនោះចូលចិត្ត មានគូរសង្សាបណ្ដើរគ្នាដលរលេងសើចសប្បាយជុំទិសទី ។ បើមកមើលនាងតូចក្រមុំម្នាក់កំពុងតែគេងនៅលើគ្រែឃីងសាយធំទូរលាយមួយ នាងគេងសន្លប់យូរហើយតែនៅមិនទាន់ភ្ញាក់នៅឡើយ ។ បុរសម្នាក់អង្គុយនៅលើដសឡុងក្នុងបន្ទប់មួយនោះអាចថាបានថាវាជាបន្ទប់របស់គេផងក៏មិនដឹង គេអង្គុយនៅមើលនាងក្រមុំគេងទាំងស្នាមញញឹមមិបដឹងជាសប្បាយចិត្តរឿងអ្វីទេ ឬមួយសប្បាយចិត្តដែលបានចាប់កូនក្រមុំគេមក??
« នាងកាលភ្ញាក់ទៅហ្កាអ៊ុន នាងគេងយូរហើយនាងភ្ញាក់មកឈ្លោះគ្នាជាមួយនិងខ្ញុំទៀតមក ខ្ញុំអជ្សុកណាស់ពេលគ្មាននាងឈ្លោះជាមួយខ្ញុំ នាងឆាប់ដឹងខ្លួនមកណា ប្អូបរបស់នាងកំពុងតែចាំនាងហើយណា នាងកុំឲ្យគេបារម្ភនាងខ្លាំងអី » នាយចូលមកអង្គុយលើគ្រែរួចហើយកាន់ដៃនាងមកអង្អែលទាំងអង្វរឲ្យនាងឆាប់ដឹងខ្លួន គេអង្គុយចាំនាងភ្ញក់យូរណាស់ហើយមិនហ៊ានសូម្បីដើរចេញទៅទីណាផ្សេងឡើយ។
ខ្សឺត..ខ្សឺតៗ....
នាយអោនទៅថើបថ្ងាសថ្ពាល់នាងសងខាងទាំងគ្រឺតខ្នាញ់មុខនាងណាស់សូម្បីតែពេលគេងក៏គួរឲ្យស្រលាញ់ដែរ ឱកាសល្អមកដល់ហើយគេក៏បានថើបស្រីម្នាក់ដោយស្រួលហើយបើនាងដឹងគេមិបដឹងសល់ឆ្អឹងឬក៏អត់ទេ ។
« ស្រីពូកែអើយ ហ៊ានណាស់ទៅវៃគ្នាជាមួយគេដោយមិនខ្លាចស្លាប់ ខ្លួនស្រីទេតែខ្លាំងនោះខ្លាំង មនុស្សសឮប្រុសក៏មិនក្លាហានដូចជានាងផង ជួយគេសឹងតែមិនគិតពីសុខទុក្ខខ្លួនឯងមានរបួសហើយមិនខ្ចិហាស្ដីប្រាប់អ្នកណាទេមាត់រឹងណាស់ ទោះតែដួលចឹងទើបសមចិត្តស្រីក្បាលរឹងឯង » និយាយហើយដឹងទេចាប់ក្រញិចនាងឲ្យណាណីទេមនុស្សស្រីដូចជានាងនៅសល់ប៉ុន្មាននាក់ទៀតទៅគេចង់ដឹងណាស់បើនៅសល់ទៀតគេទៅកម្ចាត់កុំឲ្យក្បាលរឹងចិត្តរឹងមាត់រឹងចឹងទៀតមានអ្វីមិនចេះនិយាយឲ្យអ្នកណាដឹង ។
.......
ឡាគីរ៉ាថ្ងៃនេះថេយ៉ុងនាំនាងមកគេងនៅភូមិគ្រឹះរបស់គេព្រោះគេកែងទុកចិត្តឲ្យនាងទៅណាម្នាក់ឯងទៀតហើយខ្លាចមានគ្រោះថ្នាក់ដូចជាពេលនេះចឹង ។ នាងដើរចុះដើរឡើងនៅក្នុងបន្ទប់ដែលថេយ៉ុងបានឲ្យអ្នកបម្រើរៀបចំឲ្យ នាងនៅគិតច្រើនពីហ្កាអ៊ុនទៀតមិនទាន់អស់ចិត្តនៅឡើយ ។ ម៉្យាងនាងត្រូវរបួសទៀតមុននាងចេញមកក៏ភ្លេចប្រាប់ថេយ៉ុងឲ្យបានដឹងមិបដឹហជាពេលនេះនាងទៅដល់ណាទេ ។
« បងអើយបងបងនៅទីណា?? ពេលណាមកវិញ?? ហ៊ើយ..!! មែនហើយ.!! ទៅសួរចៅហ្វាយទើបដឹងបានច្បាស់ហើយ » នាងលេចស្នាមញញឹមហើយរត់ចេញពីក្នុងបន្ទប់ទៅបន្ទប់របស់ថេយ៉ុង សួរនាំគេសិនប្រហែលជាគេបានដឹងហើយ ។
តុក..!! តុក... !
« ចូលមក » លឺអ្នកខាងក្នុងអនុញ្ញាតហើយនាងបើកទ្វាចូលទៅវឹងដោយមិននៅចាំយូរ ។
« ត្រូវការអ្វី?? ទើបមកដល់ក្នុងបន្ទប់ខ្ញុំ?? » នាងឈរនៅស្ងៀមមើលទៅគេជាប់
« លឺខ្ញុំសួរទេ?? » ហី..! បានគេនិយាយស្រួលជាមួយហើយនៅធ្វើរឹកធ្វើពារនៅនឹង
« ខ្ញុំមកសួរលោកពីបងហ្កាអ៊ុន! គាត់នៅឯណា?? ពេលនេះខ្ញុំចង់ទៅជួបគាត់ » នាងមករកដើម្បីសួរនាំពីអ្វីដែលនាងចង់ដឹងទេ?? បើគ្មានការនាងមិនរកគេហើយមិននិយាយរកគេទេ?? នាងដឹងអត់គេក៏ចេះអន់ចិត្ត ពេល មនុស្សយើងស្រលាញ់រកយើងតែត្រូវការនោះទៅ??
« នាងមិនអីទេបង!! » នាយឆ្លើយបែបព្រងើយជាមួយនាងវិញ
« គាត់កំពុងមានរបួសផង លោកនាំខ្ញុំទៅជួបគាត់ផងណា » នាងដើរមកជិតគេដែលអង្គុយនៅមុខកំព្យូទ័រធ្វើការរបស់គេ
« នាងមិនគឺមិនអីទេ!! ចំណែករបួសនោះគេលាងឲ្យរូចហើយ នាងមិនចាំបាច់បារម្ភខ្លាំងពេកឡើយនាងនៅមួយកន្លែងហើយទៅសម្រាកវិញចុះ » គេខាំមាតៀនិយាយជាមួយនិងដោយសារតែនាងចេះតែដើរមកជិតគេ
« លោកជូនខ្ញុំទៅឥឡូវផងបានអត់ចុះ?? » នាងពេបមាត់សួរគេទាំងមុខគួរឲ្យចងទះណាស់ពេលចឹងធ្វើឯងមកធ្វើចរិតកូនក្មេងចំពោះគេធ្វើឲ្យចិត្តគេនេះទន់តាមនាងរហូតម៉ងហាមឃាតមិនបាន។
« នាងមកណេះ » នាយបក់ដៃឲ្យនាងមកឈរជិតរូបគេ
« មានអ្វីឬ?? » នាងច្រឹបចិញ្ចើមងឿយឆ្ងល់គេហៅនាងធ្វើអីទៅជិតគេនឹងទៅ
« ថាឲ្យមកកុំនិយាយតវ៉ាច្រើនពេកតិចខ្ញុំប្ដូរចិត្តមិនជូនទៅជួបបងនាងវិញ » មើលគេចុះបាននាងមកអង្វរហើយក៏លើកពាក្យសម្ដីមួយនឹងកគម្រាមនាងឲ្យទាល់បានបើដឹងបែបនេះនាងមិនមកអង្វរគេសោះហើយជ្រេញរឹកណាស់អាងអ្វីគម្រាមបើនាងមិនចង់ជួបបងស្រីទេក៏មិនខ្ចីមិនជួបគេដែរ ។
អ៎ាយ...លោក....ខ្សឺត
« លោកឯងឆ្លៀតឱកាសណាស់ ហេតុអ្វីមកថើបខ្ញុំ អ៎ាយៗៗ ខ្ញុំមិនសុខចិត្តទេ ហ៊ឹក អាឡប់ហែងថើបអញធ្វើអី ហែងឆ្លៀតឱកាសរហូត ដាក់អញចុះវិញឲ្យលឿន ហ៊ឹក ហែងលឺទេ ?? » នាងជេរផងយំផងនាងចាញ់គេត្រង់នឹងមិនដែលមានពាក្យថាឈ្នះជាមួយគេទេ នាងលែងខ្វល់ពីអ្វីទៀតសំខាន់ពេលនេះនាងខឹងស្អប់គេមែនទែនម្នមែននិយាយធ្វើលេង ។
« ឆុយឈ្លើយម្លេះស្រីឆ្នាស់ ហៅសុទ្ធហែងនៅប្រើពាក្យអញនិយាយជាមួយខ្ញុំទៀតមិនតែប៉ុណ្ណឹងនៅជេរថែមមួយតឹងទៀតផងហ្នឹងនាងឆ្នាស់ មិចលែងខ្លាចខ្ញុំអស់ហើយ?? ចង់សាកថ្នាំខ្លាំងមែនទើបឈប់ឌឺឆ្បាស់ជាមួយខ្ញុំ?? ពេលខ្ញុំមិនមាត់កុំពិនធ្វើចឹងទៀតប្រយ័ត្នតែទ្រាំមិនបានធ្វើលើសនេះទៅ » អូយ!! គេសុំខ្លាចណាស់គ្មានស្រីណាដូចជាស្រីម្នាក់នះសោះបើឆ្នាស់ក៏ឆ្នាស់ឌឺក៏ឌឺថែមទៀត បើនិយាយពីក្បាលវិញរឹងឲ្យដូចដែកថែបទៅហើយប្រដៅមិនស្ដាប់មិនធ្វើតាមមានតែផ្គើនជាមួយវិញ ស្នេហ៍ស្រីម្នាក់នេះយ៉ាប់ហើយពិបាកបន្តិចហើយពិបាកនិយាយជាមួយណាស់ ឈ្លើយទៀតបើនិយាយពីគេនិយាយអ្វីបន្តិចដឹងទេឌឺផ្គលនមកវិញហើយសាំយាយប៉ិមួយនឹងណាស់ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now