រិកគីអង្គុយចាំមើលផ្លូវប្អូនស្រីចុះមកញាំបាយក៏ិនឃើញចុះមកនេះពេញមួយថ្ងៃទៅហើយដែលគេមិនបានមើលមុខរបស់នាងតូចឡាគីរ៉ា ។ នាយអង្គុយចុចកុំព្យូទ័រតែភ្នែកចេះតែរ៉េទៅមើលកាំជណ្ដើររហូត
« ម៉ែដោះម្សិលមិញឡាគីបែបនេះដែរទេ? » នាយនៅមិនអស់ចិត្តក៏សួរម៉ែដោះដែលអង្គុយនៅជិតនាយនោះ
« អូ៎រ.!! ម្សិលមិញខ្ញុំឃើញអ្នកនាងតូចនិងអ្នកនាងហ្វីដាដូចជាមិនត្រូវរ៉ូវគ្នាទេតាមដែលខ្ញុំមើលពីចម្ងាយនោះហើយម៉្យាងខ្ញុំមិនហ៊ានចូលទៅសួរខ្លាចថាមានរឿងខ្លាំងជាងនេះចំណែកព្រឹកមិញនេះខ្ញុំស្មានតែត្រូវរ៉ូវគ្នាវិញហើយតើ » ម៉ែដោះមានរៀបរាប់ប្រាប់លោកប្រុសកូនច្បងប្រចាំត្រកូលហ្វៀឌីណានេះទាំងអស់ ម្សិលមិញនិងគាត់ក៏បានឃើញទិដ្ឋភាពទាំងអស់និងដែរប៉ុន្តែគាត់មិនចង់ចូលទៅលូកដៃជាមួយរឿងចៅហ្វាយទាំងពីរសុខចិត្តនៅស្ងៀមធ្វើដូចជាមកនដឹងរឿងនិងទៅ។
« អរគុណម៉ែដោះហើយដែលបានប្រាប់បើមិនចឹងខ្ញុំមិនបានដឹងឡើយថាពីរនិងឈ្លោះគ្នា បែបនឹងចឹងតើបានជាហ្វីដាទៅកូរ៉េដោយមិនស្ទាក់ស្ទើជាមួយនិងខ្ញុំសោះទាំងដែលពីមុនមិនមែនបែបនេះ ហ៊ឹម » ម៉ែដោះគាត់អង្អែលខ្នងមាំទាំងស្នាមញញឹមផ្ដល់កម្លាំងចិត្ត បងប្អូននុងគ្នាតែងតែមានការទាស់សម្ដីសម្ដៅគ្នាបន្តិចហើយវាមិនអត់ទេ នាយញញឹមហើយកាន់ដៃម៉ែដោះទាំងញញឹមស្ងួតដាក់គាត់។
« ច៎ាសលោកប្រុស.. »
« ខ្ញុំសុំឡើងទៅមើលឡាគីរ៉ាសិនហើយម៉ែដោះ » នាយដូចជាមិនសូវស្រួលជាមួយឡាគីទាល់តែសោះហើយទើបសុំទៅមើលនាង ម៉ែដោះគាត់ងក់ក្បាលមុនហើយគេក៏ងើបវេញអស់កម្ពស់ឡើងទៅខាងលើបន្ទប់របស់ឡាគី។
តុក...!តុក...!
« អរ...បងប្រុស » ឡាគីនាងគ្រាន់តែលឺអ្នកគោះទ្វាពីខាងក្រៅហើយក៏ប្រញាប់បើកទ្វាភ្នែកមិនចង់ឲ្យអ្នកមកហៅរងចាំយូរឡើយ។
« បងអាចចូលទៅខាងក្នុងសិនបានទេ? » គេមិនបានឆ្លើយជាមួយនាងតែគេក៏សួរទៅវិញឡាគីនាងមិនបាននិយាយតែក៏បលកទ្វាឲ្យធំជាងមុនរិកគីក៏ចូលមកខាងក្នុងមុន។
( មានរឿងអីទៅ? ) ឡាគីនាងបិទទ្វាហើយដកដង្ហើមធំសួរខ្លួនឯងខ្សឹបៗមុននិងដើរទៅរកបង
« បងមានអីនិយាយជាមួយខ្ញុំមែនទេ? បានជាមកដល់បន្ទប់? » នាងចាប់ផ្ដើមប្រយោគសួរទៅនាយរិកគីតែគេបែរមកសម្លឹងចំកែវភ្នែកតូចក្រូចឆ្មាមួយនេះមិនដាក់ហើយនាងក៏ចេះតែគេចចេញពីខ្សែភ្នែករបស់គេ។
« បងមកមិនបាន? » សំណួរគេឆ្កុយៗមិនដឹងថាស្អីជាស្អីឲ្យប្រាកដនោះទេ តែភ្នែកនៅតែសម្លឹងមើលនាងដដែល ឯនាងវិញក៏ឈររឹងខ្លួនត្រឹង
« ខ្ញុំ...ខ្ញុំមិនចង់មានន័យអញ្ចឹងទេបង គ្រាន់តែខ្ញុំឆ្ងល់តែប៉ុណ្ណោះ ហិហិ » នាងសើចបន្លប់ដាក់គេទាំងទឹកមុខមិនចង់ទាំងសើចផង រាងភ័យៗមិចក៏មិនដឹងដែរ
« ហ៊ើយ...! បងមកមិនបានចង់បំភ័យអ្វីឯងទេកុំធ្វើរឹកពាដូចបងនេះជាបិសាធអីធ្វើខ្លួនធម្មតាទៅ បងមកសួរខ្លះៗពីឯងនិងបងស្រីឯងទេ » រិកគីឈប់មើលនាងទៀតក៏ប្រាប់ត្រង់ៗទៅ
« រឿ..រឿងអីទៅ? ខ្ញុំជាមួយបងហ្វីដាមានអីជាមួយគ្នាឯណា? ហើយកាលដែរខ្ញុំមិនបានទៅជូនដំណើររបស់គាត់ព្រោះខ្ញុំចិត្តមិនដាច់ពីគាត់ទេ » នាងរហ័សនិយាយហើយរិកគីគេមិនទាន់បាននិយាយអីឯណាហេតុអ្វីក៏ឆាប់ភ័យម្លេះ? មើលទឹកមុខទៅដូចជាលាក់បាំងរឿងអ្វីជាមួយនិងគេជាបងប្រុសណាស់ ។
« ការពិតឬក្លែងក្លាយ? » នាយនៅសួរជីកឬសជីកគល់កកាយសួរឲ្យដឹងសព្វគ្រប់កុំឲ្យគេនៅងឿយឆ្ងល់បន្តទៀតព្រោះតាមសម្ដីដែលម៉ែដោះបាននិយាយប្រាប់គ៣ក៏សង្ស័យ។
« គឺថា....អឺវាជាការពិតណាបង.. » នាងតូចទឹកមុខសូញសាញទឹកមុខជូរហ៊ួញនាងមិនចត់រំលឹកពីវាទេបើរំលឹកទៅកំហុសគ្រប់យ៉ាងមកពីនាងទាំងអស់។
« បងមើលទៅឯងដូចមិនប្រកដជាមួយចម្លើយមួយនេះសោះហើយមានអីក៏និយាយឲ្យអស់មកកុំចាំទាល់តែបងស៊ើបមើលទៅ » នាយដាក់ក្រខ្សែភ្នែកកំហិតដាក់នាងឲ្យប្រាប់ការពិត ស្រួលគេជួយសម្រួលឲ្យតែនាងវិញដូចជាមិនចង់សម្រួកសោះហើយ ។
« ហ្ហើយ...! ការពិតខ្ញុំនិងបងហ្វីដាពួកយើងឈ្លោះគ្នា ព្រោះតែខ្ញុំមិនស្ដាប់តាមសម្ដីរបស់គាត់ដែលប្រៀនប្រដៅខ្ញុំ តែខ្ញុំបាននិយាយថាយល់ព្រមហើយឈប់ធ្វើខ្លួនឲ្យគាត់បារម្ភពីខ្ញុំទៀតហើយខ្ញុំដឹងថាខ្ញមធ្វើអីខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ តែគាត់នៅតែមិនព្រមនិយាយជាមួយខ្ញមតាមសម្រួលទេ រឿងតែបន្តិចសោះគាត់ក៏នាំឲ្យឈ្លោះគ្នាទៅកើតដែរខ្ញុំខំនិយាយអង្វរគាត់ទៅហើយ » ចរិតរបស់នាងរឿងបែបណាគឺនិយាយការពិតមកមិនប្រឌិតឬបន្លើសឲ្យភាគីម្ខាងទៀតខូចឈ្មោះឡើយនាងនិយាយសមការគួរនិយាយមកគឺសមហេតុសមផល ដូចជានាងបានប្រាប់ចឹងគ្មានរឿងអីខុសពីនេះទៀតទេវាមានតែចឹង ។
« រឿងអញ្ចឹងសោះក៏មានរឿងឈ្លោះប្រកែក មើលមុខគ្នាមិនចំដែរ តែហ្ហើយទុកបងចាត់ការរឿងមួយនេះទៅចុះអូនធ្វើចិត្តឲ្យសប្បាយៗទៅហើយកុំបង្អត់អាហារខ្លួនឯងព្រោះតែរឿងនេះទៀតអី ស្ដាប់បានទេ? »
« ច៎ាសបងខ្ញុំដឹងហើយ ប៉ុន្តែបងហ្វីដាគឺមិនងាយទេដឹងបង? »
« កុំបារម្ភអីធ្វើអ្វីតាមដែលបងប្រាប់ទៅ ប៉ុណ្ណឹងគឺចប់ » នាយញញឹមដាក់ប្អូនហើយឡាគីក៏មកអោបបងប្រុសទាំងញញឹមសប្បាយចិត្តដូចគ្នានាងកើតទុក្ខចំពោះរឿងនេះមួយយប់មួយថ្ងៃហើយពេលនេះបានបងប្រុសមកជួយដោះស្រាយនាងធូរអារម្មណ៍តានតឹងដែលថប់ក្នុងទ្រូងរួចរាល់ ។
« ចឹងបងទៅវិញសិនហើយណាទៅញាំបាយល្ងាចជាមួយនិងបងផង » រិកគីចង្អុលមុខឡាគីទុកជាការគម្រាមប្អូនស្រីម្នាក់នេះហើយនាងក៏លើកដៃអូខេជាមួយនិងគេទាំងសើចកក្អាក់កក្អាយ ។« ហ៊ឹម..! បងនិងព្រមនិយាយជាមួយខ្ញុំដូចជាពេលដែរទេបងហ្វីដា? » នាងកាន់ទូរស័ព្ទដៃហើយរកចុចតេទៅសួរសុខទុក្ខបងស្រីតែចិត្តរបស់នាងងាករ៉េពិបាកសម្រេចចិត្តខ្លាំងណាស់ បើនាងតេទៅអាចថារំខានបងស្រី នាងចុចបិទទូរស័ព្ទវិញទាំងបិទភ្នែកគេងផ្កាប់មុខពិបាកសម្រេចណាស់។
« ធុញថប់ណាស់លោកអើយ មិនយល់ៗទេ ពេលណាទើបវាចប់ទៅឲ្យខ្ញុំនិងគាត់ត្រូវគ្នាដូចដើមវិញ? » នាងចង់តែស្រែកឲ្យបែកពិភបលោកមួយនេះទេនាងស្អប់ពេលវេលានៅពេលនេះណាស់ នាងខឹងស្អប់ខ្លួនឯងណាស់មែនទេ មកពីនាងតែម្នាក់គត់បានជារឿងទៅជាបែបនេះមកពីនាង។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)