ម៉ារ៉ានាងឈរស្ដាប់គេដោយបើកភ្នែកម៉ក់ៗនាងព្រិចភ្នែកជាប់ៗ ហើយក្រវីក្បាលនាងមិនយល់មិនដឹងពីអ្វីដែលគេបាននិយាយមកជាមួយនាងសូម្បីតែមួយពាក្យ ហើយបើសួរថានាងគិតអីរាល់ថ្ងៃក៏នាងមិនដឹងដូចគ្នា។
« ខ្ញុំមិនដឹងទេ ដឹងត្រឹមពេលបាននៅក្បែរលោកហើយខ្ញុំសប្បាយចិត្ត ! ចំណែករឿងរៀនវិញខ្ញុំចង់រៀនការងារជាមួយលោក » ស្ថិតនៅកាល:ទេស:ណាក៏ដោយនាងមិនបានភ័យខ្លាចជាមួយសម្លឹងរបស់គេសោះមានតែនិយាយតទល់ជាមួយ ។
« ចុះខ្ញុំឲ្យអាជេកបង្រៀននាងហើយតើ? ហេតុផលអីដែលត្រូវជាខ្ញុំនោះ? »គេចង្អុលមកខ្លួនឯងទាំងមុខឆ្ងល់ៗ
« ខ្ញុំចង់រៀនជាមួយនិងលោក ហើយខ្ញុំមិនចូលចិត្តកូនចៅរបស់លោកទេ បែបនេះហើយបានជាខ្ញុំចេះតែដើរតាមលោករហូតនិង ហើយខ្ញុំក៏ចូលចិត្តលោកដូចគ្នា ថេយ៉ុង » នាងបាញ់ក្រខ្សែភ្នែកទាក់ទាញមកគេទាំងញញឹមញញែមមុននិងដើរមកជិតគេដែលអង្គុយលើកៅអី។
« ព្រូស....អ៎ាយ...! លោក » នាងរៀបនិងអង្គុយលើភ្លៅមាំរបស់គេទៅហើយ តែសុំទោសផងថេយ៉ុងគេមិនបានយល់ស្របជាមួយនិងនាងឡើយ គេរុញទម្លាក់នាងចេញពីខ្លួនគេទាំងក្រញែងខ្លួនសំណាងណាស់ហើយរបស់នាងដែលគេព្រមឲ្យមកចូលក្នុងក្រុមហ៊ុននោះ ចរិតបែបនេះគេមើលដឹងតាំងពីដំបូងឪព៧កកូនរបស់គេមួយនេះកាត់រកគ្នាគ្មានខុស ។
« នាងកុំមកធ្វើចរិតបែបនេះជាមួយខ្ញុំម្ដងទៀតឲ្យសោះ កុំថាខ្ញុំមិនប្រាប់ខ្ញុំមិនចូលចិត្តសូមមេត្តចេញទៅរៀនការងាររបស់នាងបន្តទៅកុំនៅឈរសម្លក់មុខខ្ញុំអី មុខរបស់ខ្ញុំមិនបានប្រឡាក់អ្វីទេ ! អញ្ជើញចេញ » នាយវៃចិញ្ចើមម្ខាងហើយបោះសម្ដីចម្អករូបនាងទាំងញញឹមក្របួចមាត់គេមិនចាញ់ត្រឹមរបៀបលួងលោមនិយាយផ្អែមល្អែមជាមួយឡើយ បើគេមិនចូលចិត្តហើយនៅប្រឹងធ្វើទៀតម្នាក់នោះរស់មិនស្រួលទេដូចជានាងដែរ ម៉ារ៉ា ស៊ីនម៉ា ។
ម៉ារ៉ានាងចេញមកខាងក្រៅទាំងមុខមិនបាច់មើលទេនិយាយពីថាក្រញ៉ូវឲ្យជាប់ នាងមកក្នុងក្រុមហ៊ុនមួយនេះមិនទាន់បានប៉ុន្មានផងក៏មានជម្លោះជាមួយបុគ្គលិកក្នុងក្រុមហ៊ុនទៅហើយ ។
« លោកឯងចាំមើលណា ហ៊ឹស ខ្ញុំមិនឲ្យលោករបូតពីដៃរបស់ខ្ញុំទៀតទេខ្ញុំនិងយកលោកឲ្យបាន ថេយ៉ុង សាន់ហ្កា ថ្ងៃណាមួយលោកនិងមកសុំស្រលាញ់ខ្ញុំវិញ ហ៎ាសហ៎ា... ! » ម៉ារ៉ានាងគិតចេញមកគំនិតអស់ស្ទះ នាងស្មានតែគេល្ងង់មកសុំនាងស្រលាញ់នោះ ។ នាងឈរញញឹឹមចុងមាត់ទាំងសប្បាយចិត្ត ថ្ងៃមួយនោះមកដល់គេនិងក្លាយជារបស់នាងតែម្នាក់គត់ ។
« ហ៊ឹស..! កុំមានអំនួតពេកអីអ្នកនាងម៉ារ៉ា បើអ្នកនាងចង់មានក្ដីសុខនៅតែស្ងៀមៗទៅ ខ្ញុំប្រាប់តែប៉ុណ្ណឹងទេ » សម្លេងត្រលធំនិយាយពីខាងក្រោយខ្នងរបស់នាង ម៉ារ៉ានាងចង់ភ្ញាក់ដែរប៉ុន្តែបានឃើញមុខថាជាអ្នកណាហើយក៏ញញឹម ។
« ច៎ាសលោកចាំតែមើលទៅ » នាងសម្លក់មុខរបស់នាងជេកឡើងចង់ធ្លាក់ភ្នែកជ្រុះមកដល់ដីហើយតែគេមិនបាននិយាយជាមួយនាងបន្តទេគឺគេចូលទៅនិយាយជាមួយចៅហ្វាយរបស់គេថ្ងៃនេះមានដំណឹងខ្លះមកប្រាប់ ។
តុក...តុក....!
« ចៅហ្វាយទានខ្ញុំចូលបានដែរឬក៏អត់? » នាយជេកគោះទ្វាពីខាងក្រៅសុំអនុញ្ញាតពីអ្នកខាងក្នុង ។
( ចូលមក ) អ្នកខាងក្នុងឆ្លើយមកហើយនាយក៏បើកទ្វឆចូលទៅទាំងអោនក្បាលគោរពថេយ៉ុងក្នុងនាមជាកូនចៅរបស់គេ ។
« មានរឿងអីក៏ឆាប់និយាយមកកុំបន្លាយពេលយូរពេក » ថេយ៉ុងតាមគេទាញដឹងច្បាស់ណានេះប្រាកដជារឿងអីដែលត្រូវរាយការណ៍ជាបន្ទាន់ហើយបានជាគេមករាល់ដងទាល់តែគេហៅបានចូលមក ។
« ចៅហ្វាយទាញដឹងដល់ហើយទាន ! »
« កុំបូបាច់ច្រើននិយាយទៅ »
« ខ្ញុំមានដំណឹងល្អមួយមកប្រាប់ចៅហ្វាយ ! ម្សិលមិញនេះខ្ញុំបានឃើញហ្កាអ៊ុននាងមកប្រទេសយើងវ៨ញហើយទាន ដោយសារថ្ងៃម្សិលខ្ញុំជិះឡានកាត់និងឃើញនាងអូសវ៉ាលីដើរចេញមក » នាយជេកគេបានឃើញហ្កាអ៊ុនឬរីហ្វីដាមក គេសឹងតែរត់ទៅអោបសួរសុខទុក្ខនាងទៅហើយតែគួរឲ្យស្ដាយព្រោះមានឡានមួយគ្រឿងបានមកយកនាងដឹកយកទៅបាត់ហើយ ។ ថេយ៉ុងនាយបើកភ្នែកធំៗនឹកស្មានមិនដល់ថាគេបានលឺនិងត្រចៀកថានាងមកវិញហើយឬ? គេស្ដាប់មិនច្រឡំទេមែន?
« ចុះឯងមានតាមដានមើលដែរឬក៏អត់ថានាងនៅទីណា? ហើយឡាគីមានមកជាមួយនិងនាងដែរទេ? អូរមិនមែនទេ ! » ថេយ៉ុងប្រញាប់ក្រលាស់ពាក្យសម្ដីរបស់គេដែលបាននិយាយមុននេះ គេច្រឡមាត់សួរពីរឿងរបស់ឡាគីប៉ុន្តែគេពិតជាចង់ថឹងមែនទែនមិនបានច្រឡំមាត់ទេ ។
« ហ៎ាសហ៎ា...! ខ្ញុំមិនបានឃើញទេចៅហ្វាយ ខ្ញុំជើញមានឡានធំមួយគ្រឿងមកទទួលនាងយកទៅបាត់ហើយ ចំណែកឡាគីគឺមិនឃើញឡើយ ខ្ញុំបានតាមដានមើលហើយចៅហ្វាយគឺនាងស្ថិតនៅក្នុងវីឡាមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានដែរទេ »
« ល្អបែបនិងឯងទៅតាមមើលនាងបន្តទៅស៊ើបមើលឲ្យដឹងថាឡាគីនៅទីណា? ( យើងនិងបានជួបគ្នាបន្តទៀតណាឡាគីរ៉ារបស់បង )» គេនិយាយចុងប្រយោគខ្សឹបៗអារម្មណ៍ដែលម៉ួម៉ៅជាមួយម៉ារ៉ាក៏រលត់អស់តាមក្ដីរីករាយក្នុងចិត្តរបស់គេ ។
« បាទទាន » នា៦ជេកម្ដងនេះមិនបាននៅនិយាយផ្លែផ្កាជាមួយថេយ៉ុងដូចជាពេលមុនឡើយព្រោះពេលនេះគេមានភារកិច្ចត្រូវចាត់ការច្រើនណាស់ ការងារមួយនេះនិងត្រូវបានសម្រេច ។
« ខ្ញុំនឹកនាងស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ នាងដឹងដែេទេ ប៉ុន្តែបន្តិចទៀតយើងទាំងពីរនិងបានជួបគ្នាម្ដងទៀតហើយណា » គេញញឹមសើចឡើងចង់រីកថ្គាមហើយគេមិនដែលសប្បាយចិត្តខ្លាំងដូចជាពេលនេះសោះឡើយ ឬកពីគេចង់ជួបមនុស្សសំខាន់ទេដឹង?« ថ្ងៃនេះខ្ញុំមិនបាននិយាយឌឺដងជាមួយចៅហ្វាយតែលោកក្រោយខ្ញុំនិយាយទាល់តែចៅហ្វាយទទួលស្គាល់ថាបានស្រលាញ់ឡាគីហើយកុំឲ្យមានរឹងតែក្នុងចិត្តវិញឡើងទន់ » នាយជេកគ្រតជាមួយចៅហ្វាយរូបសង្ហាមួយនេះណាស់និយាយត្រង់ៗស្រឡាញ់លើសពីស្រឡាញ់ដល់ពេលសួរថាស្រឡាញ់ ឡាគីរ៉ាដែរទេ? ចម្លើយនិយាយថា " អត់ " ចុះទង្វើរាល់ថ្ងៃនេះវិញពោលថាស្រលាញ់ពេលនៅតែម្នាក់ឯងគេក៏បានស្ដាប់លឺគ្រាន់តែចង់សួរបញ្ជាក់ជាមួយគេតែគេមិនប្រាប់ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)