« បងហ៎ាខ្ញុំឃ្លាន » អង្គុយនិយាយគ្នាអស់មកជាយូរហើយឡាគីក៏ត្អូញត្អែរថាឃ្លានភ្លាមនាហធ្បើដំណើរមកអស់ជាច្រើនម៉ោងហើយមិនទាន់មានអីចូលពោះបន្តិចសោះហើយ ។
« អ្នកនាងចាំមួយភ្លេតសិនបន្តិចទៀតម្ហូបឆ្អិនហើយអាចញាំបានឥឡូវហើយ អ្នកនាងញាំផ្លែឈើទេចាំខ្ញុំចិតឲ្យ? » ម៉ារីនាងប្រញាប់សួរនាំភ្លាមគ្រាន់តែឡាគីនាងនិយាយថាឃ្លាន ។
« ច៎ាសបង » នាងតូចនិយាយទាំងងក់ក្បាលផ្លក់ៗនាងអីក៏បានតែនៅពេលនេះញាំបានគ្រប់យ៉ាង ម៉ារីនាងក៏ក្រោកដើរចេញទៅបាត់ ។
« អូនចង់ទៅមើលបន្ទប់សិនទេបងបានឲ្យគរៀបចំឲ្យអូនរួចហើយ » រីហ្វីដាដែលនាងបានស្ងាត់មួយសន្ទះហើយនោះបាននិយាយជាមួយឡាគី។
« ច៎ាសបង » នាងឆ្លើយយល់ព្រមតែម្ដងពេលបានទៅមើលបន្ទប់ហើយចុះមកវិញញាំផ្លែឈើរួចនាងបានទៅសម្រាកហើយ ។
« ចឹងទៅតាមបងមក » រីហ្វីដានាងងើបអស់កម្ពស់ហើយនាងក៏បានដលរនាំផ្លូវឡាគីទៅបន្ទប់ជាន់ខាងលើដែលវានៅជិតបន្ទប់របស់នាងនិងឯង ។
កាត់មកមើលម៉ារ៉ា ស៊ីនម៉ា ឯណេះវិញពេលទទួលបានដំណឹងថ្មីស្រឡាងមួយបន្ថែមទៀតហើយនាងកាន់តែខឹងក្ដៅអស់សព្វសាច់តែម្ដង ព្រោះតែពួកគេទាំងពីរនាក់បានបង្ហាញខ្លួនមកទាំងពីរ ។
« ឱកាសជិតមកដល់ដៃរបស់យើងវិញហើយ ហ៎ាសហា៎ពួកឯងទាំងពីរនៅជាមួយគ្នាបន្យិចទៀតសិនទៅចុះ ហ្គេមវាជិតបើកឆាកលេងហើយ » ម៉ារ៉ានាងក្ដាប់ទូរស័ព្ទតែក៏នឹកឃើញថានាងនៅមានរឿងសប្បាយៗជាច្រើនដែលត្រូវបានលេងជាមួយពួកនាង ។
រឿងរ៉ាវទាំងអស់និងត្រូវលាតត្រដាងនៅពេលណាមួយ!
តើមានរឿងអ្វីមែនទេ? នាងចង់សំដៅពួកនាងណា?
មានគំនុំអ្វីជាមួយគ្នាទៅ? រឿងកាន់តែស្មុកស្មាញ!
នាយជេកគេកាន់តែសង្ស័យទៅលើម៉ារ៉ាជាបន្តបន្ទាប់ព្រោះតែអាការ:របស់នាងបានបញ្ជាក់មកបែបនេះ គេបានដឹងច្បាស់លឺពេញត្រចៀកទាំងសងខាងហើយ គេបានស៊ើបមើលវាបានល្អិតល្អន់ណាស់ ពេលនេះក៏បានដឹង ។
« គឺជានាងពិតមែន ម៉ារ៉ា ស៊ីនម៉ា » គេមិននឹកស្មានទាល់តែសោះថាជានាងប៉ុន្តែវាក៏អាចទៅហើយតាមមើលនាងពីខាងក្រៅដូចជាសុភាពណាស់គ្មានចិត្តចង់ទៅចងគំនុំជាមួយអ្នកណាដល់ស្លាប់រៀងៗខ្លួនទេ ឥឡូវនេះបានដឹងអស់ហើយ ។
« ខ្ញុំក៏មិនអាចទុកនាងបានទៀតដែរហើយមើលទៅ ខ្ញុំសុំទោសផងណា តែខ្ញុំកាន់សច្ច:ធម៌ច្រើនជាងកាន់អ្នកជើងអ្នកសាងអំពើអាក្រក់ »នាយជេកនិយាយខ្សឹបៗម្នាក់ឯងមុននិងគេដើរទៅនិយាយរឿងមួយនេះប្រាប់ចៅហ្វាយរបស់នាយរឿងមួយនេះត្រូវចាត់ការនៅពេលឥឡូវនេះហើយ ប់នៅបន្លាយពេលឲ្យយូរកាន់តែមានគ្រោះថ្នាក់ ។
តុក...តុក...!
« អញ្ជើញចូល » ក្រាក...! ទ្វាបានបើកអ្នកដែលបានចូលមក រក្សាទឹកមុខមាំស្មើធេងបញ្ជាក់ថារឿងមួយនេះជារឿងធំណាស់ ។ នាយជេកគេបានសម្រេចចិត្តហើយត្រូវតែធ្វើវា គេថាយ៉ាងមិចគឺចឹងហើយ ។
« កុំមកធ្វើមុខអញ្ចឹងដាក់យើង »នាយសម្លក់មុខកូនចៅភ្លេតចេញមកដូចជាគេនិងជាសត្រូវស្លាប់រស់របស់នាយចឹង ។
« ខ្ញុំមានរឿងដែលសំខាន់មកប្រាប់ចៅហ្វាយទាន រឿងមួយនេះចៅហ្វាយក៏ចង់ដឹងច្បាស់ដូចគ្នាដែរ ហើយមានរឿងមួយល្អនិងរឿងមិនល្អមួយចៅហ្វាយចង់ស្ដាប់មួយណាស្រួលខ្ញុំនិយាយប្រាប់ » នាយមិនបានទៅស្ដាប់តាមថេយ៉ុងដែលធ្វើមុខធម្មតាជាមួយឡើយគេរក្សាទឹកមុខកែវភ្នែកមុតស្រួចរបស់គេដដែល សម្លឹងមើលទៅថេយ៉ុងមិនដាក់ភ្នែកឯគេក៏រាងស្រៀវខ្លួនបន្តិចដែរព្រភម្នាក់ដែលជិតគេនេះបញ្ចេញចំហាយមិនសូវជាស្រួលសម្រាប់គេដូចជារាល់ដងសោះហើយ ។
« រឿងមួយណាក៏បានដែរនិយាយទាំងពីរមកយើងចាំស្ដាប់ » ថេយ៉ុងរក្សាឥរិយាបទរបស់គេឲ្យសមសួនរួចអស់ហើយបានតបកូនចៅជំនិតរបស់គេ ។
« ខ្ញុំយករឿងល្អមកនិយាយប្រាប់ចៅហ្វាយមុនទៅចុះ ! ពេលនេះដែរអ្នកនាងឡាគីរ៉ាបានត្រឡប់មកប្រទេសយើងវិញហើយ ហើយម៉្យាងខ្ញុំបានស៊ផបសួរគេមើលហើយតែគ្មានអ្នកណាដឹងថានាងមកពីប្រទេសមួយណាដូចគ្នា » នាយជេកគេនិយាយរឿងល្អហើយវាសំខាន់សម្រាប់អ្នកដែលខូចចិត្តបាត់បង់ស្នេហាដូចជាចៅហ្វាយរបស់គេម្នាក់នេះណាស់ត្រូវគ្នាមែនទែនតែម្ដងត្រូវម៉ាច់គ្មានខុស ។
« ឯងនិយាយវាជាការពិតមែនទេអាជេក? ឯងមិននិយាយឲ្យតែយើងសប្បាយចិត្តជាមួយទេឬ? » ថេយ៉ុងគេនៅមិនប្រាកដប្រជាជាមួយសម្ដៅរបស់នាយជេកមួយឃ្លានេះឡើយ បើធ្វើចង់ឲ្យគេសប្បាយចិត្តកុំអីល្អជាង ។
« ខ្ញុំមិនបាននិយាយលេងឡើយ» គេសម្លឹងមើលកែវភ្នែករបស់ថេយ៉ុងបញ្ជាក់ឲ្យបានដឹងថាគេនិយាយចេញមកទាំងអស់ជាពាក្យពិតគ្មានពាក្យប្រឌិត ។
« អញ្ចឹងនាំយើងទៅជួបនាង » ថេយ៉ុងពេលបានស្ដាប់ពេញត្រវៀកហើយក៏រីករាយភ្លាមព្រោះតែឱកាសដែលបានជួបនាងតូចរបស់គេបានមកដល់ហើយ ។
« ឈប់សិនចៅហ្វាយនៅរឿងមួយទៀត »
« អរមែនហើយឯងក៏ឆាប់និយាយមក » គេបិះទេភ្លេចថានៅមានរឿងមួយទៀតដែលត្រូវបានដឹងទៅហើយគេនេះអន្ទះសារពេកហើយមិនចេះស្ងប់អារម្មណ៍ទាល់តែសោះ ។
« ហ៊ឹម..! ខ្ញុំរកឃើញអ្នកដែលបានចង់សម្លាប់ឡាគីរ៉ាហើយម្នាក់នោះនៅមិនឆ្ងាយពីចៅហ្វាយប៉ុន្មានឡើយពេលនេះវាកំពុងតែមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះឡាគីរ៉ានិងហ្កាអ៊ុនទៀតផងបើចៅហ្វាយចង់ទៅពេលនេះវាមិនអាចឲ្យពួកនាងទាំងពីរនាក់នោះមានសុវត្ថិភាពសូមកបីតែបន្តិច ដូចដែលចៅហ្វាយបានសន្និដ្ឋានអញ្ចឹងការគ្រោះថ្នាក់របស់អ្នកឡាគីរ៉ាមានគេរៀបគម្រោងរួចអស់ទៅហើយចំណែកលើកមួយនេះក៏ដូចគ្នាបើចៅហ្វាយចង់ឲ្យពួកគេទាំងពីរនាក់សុវត្ថិភាពចៅហ្វាយកុំទាន់ទៅអី » នាយជេកគេរៀបរាប់មកជាហូរហែរប្រៀបបាននិងសម្រាយរឿងមកឲ្យថេយ៉ុងបានស្ដាប់ហើយវាកាន់តែជក់ចិត្តបន្ថែមពីលើគ្នាទៀតនោះគឺវាមានពាក់ព័ន្ធរឿងជាមួយគ្នាជាច្រើនដាវ់ដិយឡែកអស់ពីរឿងមួយចូលរឿងមួយវាពិតជាមិនគួរឲ្យជឿពិតមែនហើយនាយជាកូនចៅនិយាយប្រាប់អ្វីដែលគេបានដឹងមកនិយាយឲ្យថេយ៉ុងបានដឹងសព្វគ្រប់អស់ហើយ គេខ្វល់ខ្វាយជាមួយរឿងទាំងអស់ណាស់ប៉ុន្ដែធ្វើមិចបើគេបានសម្រេចចិត្តថានិយាយវាប្រាប់ទៅចៅហ្វាយហើយមានតែទៅតាមនឹង ។
![](https://img.wattpad.com/cover/329840063-288-k230206.jpg)
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)