ភាគ:៣៤

166 2 0
                                        

តក់ៗ....!
  ទឹកភ្នែកកូនប្រុសដែលខំទប់មិនឲ្យយំដោយសារតែមនុស្សស្រីពេលនេះវាក៏បានយំបញ្ចេញមក គេទន់ជ្រាយណាស់មែន ? គេមិនសមកើតជាមនុស្សប្រុសទេត្រូវអត់? អ្នកណាដែលអាចឃាត់វាបាន? វាយំព្រោះតែតូចចិត្ត អន់ចិត្ត ឈឺចិត្តណាស់ វាបង្កប់នៅក្នុងក្រយៅប្រអប់ទ្រូងខាងឆ្វេងរបស់គេវាត្រហ៊ោរកម្ចាស់ស្នេហ៍របស់វាមកវិញ មករកស្នេហ៍ដែលគេចង់ប្រគល់ឲ្យនាង ។ នាងចង់បានវាទេ? ហ៊ឹស.. ប៉ុន្តែលើកមុននោះនាងមិនបានរវល់ជាមួយពាក្យសម្ដីរបស់គេឡើយ តែគេក៏មិនបានថានិងស្អប់នាង មានតែពាក្យថាស្រលាញ់នាងម្នាក់គត់ គីម ឡាគីរ៉ា ។
« ឡាគីរ៉ា អូនត្រឡប់មកវិញមក ហ៊ឹកៗៗ បងចង់បានអូនមកថ្នាក់ថ្នម ចង់និយាយពាក្យថាស្រលាញ់ ស្រលាញ់អូនរាល់ថ្ងៃ ហ៊ឹកៗៗ បងចង់ឃើញអូនញញឹមសើចសប្បាយនៅចំពោះមុខរបស់បង បងចង់ជួបអូនម្ដងទៀត ហ៊ឹកៗៗ អូននឹកបងទេ ហិហិ បថគិតថាអូនគ្មានអារម្មណ៍ដូចជាបងទេត្រូវអត់ ? បងឆ្កួតតែម្នាក់ឯង ហ៊ឹកៗៗ ដឹបៗៗ» នាយលើកដៃមកគក់ទ្រូងខ្លួនឯង ចង់ស្រែកប្រាប់ឲ្យគ្រប់គ្នាបានដឹងពីគេ ចង់ឲ្យគេមកជួយដោះស្រាយ គេហត់ចិត្តណាស់ ហត់ៗៗលើសពីថាហត់ គេទ្រាំបានប៉ុណ្ណេះគិតថាវាល្អប្រសើរហើយ ប៉ុន្តគ្រប់យ៉ាងដែលគេឃើញថា ថេយ៉ុង សាន់ហ្កាមួយនេះជាមនុស្សក្រអើតក្រទើម ឆ្នើសឆ្នៃ កាចសាហាវ ឃោឃៅ ចិត្តដាច់ គ្មានពាក្យថាស្រលាញ់នៅក្នុងវចនានុក្រមរបស់គេនៅពេលពីមុន ប៉ុន្តែតាំងពីស្គាល់នាង គីម ឡាគីរ៉ា គេប្រែប្រួលស្ទើតែទាំងអស់ អារម្មណ៍ខ្លាចបាត់បង់នាង ខ្លាចនាងទៅចោលគេ ហួងហែងនាងគ្រប់យ៉ាង ថ្ងៃមួយនោះគេបានសារភាពនៅចំពោះមុខរបស់នាងតែនាងបែរជាមិនចាប់អារម្មណ៍ជាមួយសម្ដីរបស់គេទាល់តែសោះ គេស្គាល់ហើយស្នេហា ជួបហើយ ស្គាល់រសជាតិថាវាយ៉ាងមិចហើយ វាមិបស្រួលដូចជាជានិយាយសូម្បីតែមួយម៉ាត់ ។
« នាងមកវិញមក ឡាគីរ៉ា » សម្ដីចុងក្រោយដែលគេអាចនិយាយបានគឺនឹក គេទន្ទេញពាក្យមួយម៉ាត់នេះញាប់មាត់ គេស្រលាញ់គឺស្រលាញ់ហើយ បើប្រែទៅជាស្អប់វិញវាក៏ពិបាកសម្រាប់គេទៅវិញ ចម្លើយមួយនេះមានតែតាមដានពីគេចាប់ពីពេលនេះប៉ុណ្ណោះ ។
   មានថ្ងៃណាដែលឡាគីរ៉ានាងបានជាពីឈឺទេ នាងអស់ឈឺមួយចូលមួយ គ្មានឈប់ឈរ អាការ:មិនដែលចេះល្អយ៉ាងមិចទេ ។ នាងតូចចុះពីលើបន្ទប់មកជាន់ខាងក្រោមទាំងទឹកមុខស្លេកស្លាំងបែបមនុស្សគ្រុន ។
« អាវ..! ឡាគីអូនចុះមកធ្វើអី? មើលមុខនៅស្លេកដដែលនិង? មិនគេងឲ្យបានឆ្អែតទៅហ៎ាស » រីហ្វីដាដែលយលងស្គាល់ថាជាហ្កាអ៊ុននេះវិញក្រោកអស់កម្ពស់ចេញពីលើសាឡុងដើរមកជួយទប់រាងកាយរបស់ឡាគីដែលមាន:ចុះមកទាំងពិបាក ហើយក៏ឆ្លៀតស្ដីឲ្យខ្លះ ។
« អូននៅតែក្នុងបន្ទប់អជ្សុកណាស់បងក៏ដឹងវាធុះថប់ទលបចេះតែចង់ចុះមកដើរលេងខ្លះទៅ ហើយអូនក៏ិនមែនទៅឈឺខ្លាំងអីណាបងកុំបារម្ភពេក » ឡាគីនាងញញឹមស្ញេញកុំឲ្យគេបារម្ភទេខ្លួនឯងនៀកមោនមើលទាល់តែសោះហើយថាធ្វើឲ្យបារម្ភគ្រប់គ្នា ហាមអ្វីហើយនៅមិបស្ដាប់ទាល់តែឥឡូវនេះមកនិយាយអញ្ចឹងនៀក ពាក្យដដែលមិនប្ដូរ ។
« ហ៊ឹស..! មិនបាច់មកនិយាយបែបនេះជាមួយនិងបងទេបងដឹងខ្ទេចខ្ទីអស់ហើយ អូនឯងក៏ចឹងដែរមិបដែលគិតពីសុខភាពខ្លួនឯងធ្វើឲ្យតែគេព្រួយបារម្ភ ! បែបនេះហើយបានជាមិនចង់ឲ្យអូនឯងនិងទៅណានោះ បងនិយាយប៉ុណ្ណឹងហើយអូនយល់ដែរអត់ ? » រីហ្វីដានាងប្រាប់ទាំងមើលមុខនាងមិនដាក់ភ្នែក គិតហើយចង់តែចាប់ក្រញិចប្អូនម្នាក់នេះឲ្យណាណីតើនៀកមើលទៅទឹកមុខគួរឲ្យចង់ទះណាស់ ។
« យល់ហើយ .! ប៉ុន្ដែអូននៅតែចង់ទៅ ដើរលេងនៅខាងក្រៅនេះក៏បានមានទៅឯណាឆ្ងាយ បងទៅខឹងអីច្រើនម្លេះ » ឡាគីនាងមិនយល់សោះហើយ នាងចង់ចេញទៅខាងក្រៅផ្ទះមានបានទៅណាឆ្ងាយហួសពីបរិវេនផ្ទះមួយនេះទេ តែគាត់បែរទៅនិយាយឯណាឯណីឆ្កុយវិញ ។
« បងនិយាយយ៉ាងមិចហ៎ាសឡាគី? អូនមានស្ដាប់បងនិយាយទេ? មកពីអូននិងហើយបងប្រាប់ថានៅខាងក្រៅវាត្រជាក់ណាស់ហើយវាឆាប់ឈឺសម្រាប់អូនឯងដែលជាមិនទាន់បាត់ហើយប្រឹងនៅឲ្យត្រូវទៀត អូនមានយល់បងនិយាយដែរទេ? មាត់ប្រាប់ថាយល់! តែចិត្តរបស់អូនចង់តែទៅចេញក្រៅផ្ទះ បងឲ្យនៅតែក្នុងផ្ទះញាំបាយលេបថ្នាំឲ្យបានទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់ ហើយត្រូវតែចេះមើលថែព្រួយបារម្ភពីសុខភាពខ្លួនឯងផង ប៉ុណ្ណឹងទៅហើយអូនស្ដាប់លឺពេញត្រចៀកហើយឬនៅ? បើនៅទៀតបងមិនដឹងថាគួរនិយាយយ៉ាងមិចជាមួយនិងអូនបន្តទៀតទេ បើនៅតែមិនស្ដាប់សម្ដីរបស់បងទេចឹងកុំមកនិយាយរកបងទៀត  » រីហ្វីដានាងពោលទាំងមួយខ្សែវែងអន្លាយជាប់គ្នា នាងនិយាយព្រោះចង់ឲ្យឡាគីនាងយល់ពីខ្លួនឯង ដោយសារតែមានតែខ្លួងប៉ុណ្ណោះដែលដឹងពីសុខទុក្ខរបស់ខ្លួនមុនអ្នកណាៗទាំងអស់ ។
« បងហ្វីដា ហ៊ឹកៗៗ ទៅអូនសុំទោសណា កុំនិយាយថាឈប់និយាយរកអូនអី ហ៊ឹក អូនដឹងហើយ អូនឈប់សុំជំទាស់ជាមួយនិងបងទៀតហើយ ហ៊ឹកៗៗ » បើនាងមិននិយាយជាមួយបងស្រីឲ្យនាងនិយាយជាមួយអ្នកណាទៀតទៅ? បើក្នុងផ្ទះមួយនេះនាងស្គាល់តែ បងរិកគី បងស្រីរីហ្វីដា ម៉ែដោះ អ្នកបម្រើដែលស្ថិតនៅក្នុងផ្ទះមួយនេះតែប៉ុណ្ណឹង ហើយម៉្យាងបើហៅពួកគេមកក៏វាមិនកើតដូចគ្នាព្រោះគាត់រវល់គ្រប់គ្នាហើយមិនហ៊ានមកនិយាយលេងជាមួយនាងច្រើនឡើយ ។
« បងមិនដឹងទេ » នាងបែរខ្នងទៅម្ខាងមិនមើលមុខឡាគីឡើយ ។
« បងកុំចឹងបានអត់ បើបងមិននិយាយជាមួយខ្ញុំឲ្យខ្ញុំទៅនិយាយជាមួយអ្នកណា? ខ្ញុំលែងមានអ្នកជជែកគ្នាលេងហើយ ហ៊ឹកៗៗ » ឡាគីនាងខំយំថែមពេលបងស្រីិលែងរវីរវល់ ខ្វាយខ្វល់ជាមួយរូបនាងឃើញហើយវាគ្មានន័យសមករាប់នាងទៀតសោះហើយ ។
« ចឹងហ៎ » នាងឆ្លើយគ្មានដើមគ្មានចុងនិយាយឆ្កុយៗ ភ្លាវៗដូចដាក់ប៊ីចេងជ្រុលនាងងក់ក្បាលបែបដឹងគ្រប់យ៉ាងរឿងអ្វីមួយហើយញញឹមបែចម្អកទៅកាន់ខ្លួនឯង ។
« បងហ្វីដា ខ្ញុំសុំទៅចុះណាបង កុំបែបនិងអីបងយល់ដល់ខ្ញុំផងបានឬអត់? ខ្ញុំអត់ចង់បានបែបនិងទេ »នាងតូចជូតទឹកភ្នែកចេញស្អាតនិងនិយាយបន្តទាំងស្នាមញញឹមជាប់ថ្ពាល់របស់នាង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя