« បងរិកគីខឹងនិងខ្ញុំមែនទេ? បង » ពេលរិកគីនាយរៀបនិងចេញទៅវិញហើយឡាគីនាងស្រែកសួរគេពីលើគ្រែមក នាងចងទឹកភ្នែកមកហើយ នេះនាងលេងជ្រុលពេកទេដែលកុហកថាមិនចាំគេនោះ? នាយបែរមកក្រោយយឺតៗទាំងទឹកភ្នែករលីងរលោង នេះនាងហៅគេ? នាងមិនបានភ្លេចគេនោះទេ ថេយ៉ុងដែលនៅជិតនោះចង់យំមកជាមួយនិងគេដែរ ដោយសារតែវាក្ដុកក្ដួលណាស់ ។ គេដើរយ៉ាងលឿនមកអោបឡាគីអង្គុយលើគ្រែពេទ្យនោះដោយការរីករាយ ។
« ឡាគីរ៉ា ហ៊ឹកៗៗៗៗ អូនមិនបានភ្លេចបងទេ? » រិកគីសួរនាង ហើយមិនទាន់លែងការអោបក្រសោបគ្នានោះទេ គេអោបរឹតនាងថែមទៀតព្រោះគេគិតថាលែងមានពេលវេលាណាល្អលេងសប្បាយជាមួយនិងឡាគីរ៉ាបន្តទៀតទៅហើយ ។
« ខ្ញុំធ្វើសាកចិត្តបងតើ ខ្ញុំមិនបានភ្លេចបងទេហើយក៏មិនចឹងបងរឿងទាំងអស់ដែលបងបានលាក់បាំងខ្ញុំដែរ បងជាមនុស្សដែលខ្ញុំគោរពចុងក្រោយក្រោយពីបងហ្វីដាហើយណា ហ៊ឹកៗៗៗៗ » នាងខុសណាស់ដែលទៅលេងអីឆ្កួតៗចឹង ដឹងទេថាបងនាងគាត់តូចចិត្តដល់កម្រិតណានោះ នាងមិនដឹងទេថាការលេងសើចនេះអាចឲ្យមនុស្សម្នាក់មានកំហុសគិតថាគ្រប់យ៉ាងមកពីគេផងក៏មិនដឹង នាងភ្លេតគិតពីបញ្ហាមួយនេះទៅ ។
« ឯងឈប់ធ្វើចឹងទៀតលឺទេ? ហ៊ឹកៗៗ បងទ្រាំមិនបានទេពេលឯងមកសួរថាបងជាអ្នកណា បេះដូងបងត្រូវធ្លាក់ដល់បាតជើងទៅហើយបងខ្លាចពេលវេលាមួយនិងណាស់ សង្ឃឹមថាឯងមិនធ្វើបែបនេះទៀតកុំឲ្យបងមានអារម្មណ៍ថាខុសលើសដើមពីនេះទៀតហ៊ឹកៗៗៗៗ » គេនិយាយចេញពីចិត្តហើយក៏រឹតតែអោបនាងមិនចង់លែងដូចគ្នា គេធ្លាប់បានប្រាប់ហើយគេខ្លាចថាមនុស្សនៅជុំវិញខ្លួនគេបានចាកចេញឆ្ងាយពីគេនោះ ។
« ខ្ញុំសុំទោសបង » ឡាគីរ៉ានាងពោលតែពាក្យសុំទោសនាងលេងធ្ងន់ដៃពេកហើយឲ្យរិកគីមកយំខូចចិត្តនៅចំពោះមុខនាងបែបនេះនាងមិនចង់មានវិប្បដិសារីលើខ្លួនឯងម្តងទៀតឡើយ ដែលនាងមិនបានមើលថែរីហ្វីដានោះ ។
« បានហើយឈប់សុំទោសបងទៀតទៅ ពេលនេះអ្វីៗបានត្រឡប់មកដូចដើមវិញហើយឯងក៏មានការចង់ចាំមកវិញដូចគ្នា បងសប្បាយចិត្តណាស់ » រិកគីញញឹមគេមើលមុខថេយ៉ុងហើយមើលមកឡាគីរ៉ាម្ដងគេនៅមានសួរថេយ៉ុងជាច្រើនព្រោះគេបាននិយាយថាមានរឿងចងនិយាយជាមួយនិងគេដែរ ។
« បងខ្ញុំអាចចេញពីមន្ទីរពេទ្យថ្ងៃនេះបានទេ? ខ្ញុំខ្ជិលគេងនៅទីនេះណាស់ ធុំតែថ្នាំពេទ្យនៀក » ឡាគីរ៉ាត្អូញត្អែរទាំងមុខក្រញ៉ូវពេញទីតែម្ដងហើយ ។
« អូរ...! ពេទ្យក៏ថាដែរបើអូនចងទៅផ្ទះហើយគាត់ក៏អនុញ្ញាតឲ្យទៅបានហើយ » ថេយ៉ុងបានលូកមាត់ចូលមកកាត់ការសន្ទនារបស់អ្នកទាំងពីរនាក់នោះ។
« ពិតមែន? » ឡាគីរ៉ានាងសួរបញ្ជាក់ ណាមួយនាងចងចេញទៅឥឡូវណាស់ ។
« បាទ » នាយឆ្លើយទាំងស្រទន់អាចឲ្យស្រីៗរំជើបរំជួលដែរខុសប្លែកតែមនុស្សស្រីនៅចំពោះមុខគេនេះវិញមិនបានវីវក់ជាមួយគេដូចអ្នកផ្សេងសោះគឺនាងសើចហើយបានក្រោកចេញពីគ្រែទៅបើកទូរយកសម្លៀកបំពាក់នៅទីនោះដោយសារតែរិកគីបានប្រាប់ថាគេបានទិញមកឲ្យនាងរួចទុកវានៅក្នុងទូរ ។
« លោកពេលណាបានប្រាប់ខ្ញុំទៅ? » ឆ្លៀតពេលឡាគីរ៉ានាងចូលបន្ទប់ទឹកហើយរិកគីក៏សួរនាំថេយ៉ុងគេអន្ទះអន្ទែងចងដឹងខ្លាំងណាស់ ហេតុអ្វីគេនៅឈរស្ងៀមមើលតែមុខគេមិនតប?
« លោកហ៎ា....! ខ្ញុំគុំតែប្រាប់ទេមិនបាច់រហន់ចងដឹងឡើយ »
« ឯង..... » រិកគីខឹងឡើងញ័រសាច់ហើយដោយសារតែគេនិងហើយ ចូលចិត្តធ្វើស៊ីផ្លូវអារម្មណ៍គេម្លេះ? ម្នាក់ៗនឹង?
« កំពុងនិយាយអីដែរទៅ? » ឡាគីរ៉ានាងចេញមកវិញបានជើញពីរនាក់នោះកំពុងតែបាញឮក្រខ្សែភ្នែកដាក់គ្នាហើយ នាងបនសួរឃើញទឹកមុខបងប្រុសនាងដូចជាខឹងនិងថេយ៉ុងខ្លាំងណាស់សឹងអាចសម្លាប់គេបាន ។
« គ្មានអ្វីទេ អូនកុំបារម្ភអី មិញបងថាគាត់មុខចាស់គ្មានអ្នកយកនិងបានជាបងខឹងសម្លក់មុខបង » ថេយ៉ុងលានអណ្ដាតដាក់គេមានន័យថាគេបានឈ្នះហើយ ។
« ទៅៗនៅឈរដល់កាលទៀត? » ឡាគីរ៉ានាងនិយាយបន្តទៀត ឃើញនៅតែបន្តសម្លឹងមុខគ្នាដដែលមិនបានរវល់ជាមួយពាក្យនាងនិយាយទាល់តែសោះហើយ ។ នាងអស់ជម្រើសត្រូវនិយាយបន្តមានតែដើរចេញទៅមុនពួកគេទាំងក្រវីកក្បាលហួសចិត្តតែម្ដងធំៗអស់ហើយនៅខឹងគ្នាដូចជាកូនក្មេងមិនដឹងខ្យល់អីកើតដែរអាមនុស្សធំ"រាងខ្លួនអស់ហើយ ។បើឲ្យនាងនៅប្រដៅទៀតក៏វាកាន់តែមិនកើតដូចគ្នាព្រោះពួកគេដុទ្ធតែអាយុបងនាងទាំងអស់នឹង? ពេលបានឃើញឡាគីរ៉ាចេញទៅម្នាក់ឯងចឹងថេយ៉ុងក៏ចេញទៅតាមពីក្រោយឥឡូវនេះមិនអាចឲ្យនាងទៅណាមកណាម្នាក់ឯងបានដូចជាពេលមុនបានទេ! នាងអាចនិងមានគ្រោះថ្នាក់ដល់ខ្លួនឯងមិនខាន ។
« ស្មានតែមិនមកតាមហើយតើ » នាងរអ៊ូង៉ូវៗនិងងាកមើលទៅក្រោយខ្នងរបស់នាង រិកគីនិងថេយ៉ុងដើរទន្ទឹមគ្នាមកបើមើលមុខម្នាក់ៗវិញមិនបាច់មើលទេដូចសត្រូវជាមួយគ្នាអស់ច្រើនជាតិចឹងដែរ ពេលឡាគីរ៉ានាងមិនទាន់ដឹងខ្លួននិយាយដូចត្រូវដៃត្រូវជើងគ្នាណាស់ឥឡូវនេះក៏មកឈ្លោះគ្នាទាំងគ្មានមូលហេតុ ។
« ខ្ញុំទៅបង់ថ្ងៃព្យាបាលរបស់ឡាគីសិនឯងប្រញាប់ទៅតាមនាងផង » រិកគីនាយផ្ដាំថេយ៉ុងឲ្យទៅតាមឡាគីមុនគេដោយសារគេជាប់រវល់ទៅបង់ថ្លៃពេទ្យឲ្យប្អូនស្រី ។
« ប្រញាប់មកផងចឹង » ថេយ៉ុងងក់ក្បាលហើយក៏និយាយជាមួយគេទាំងស្នាមញញឹម មើលទៅពីរនាក់នេះមើលចិត្តមិនធ្លុះសោះឡើយម្ដងក្ដៅម្ដងត្រជាក់ ។
រិកគីនាយដើរចេញទៅបាត់ហើយ នាយក៏ដើរទៅតាមឡាគីរ៉ាព្រោះនាងបានដើរចេញមកក្រៅចោលគេបាត់ហើយមានតែរត់ទៅ ។« អុញបាត់មនុស្សទៅណាបាត់ហើយ? ខ្ញុំមកតែម្នាក់ឯងទេ? » ឡាគីរ៉ានាងបែរទៅក្រោយមិនបានឃើញអ្នកណាដើរតាមពីក្រោយនាងសោះហើយ នាងធ្វើមុខឡើងកំសត់ម៉ង ។
« ដើរមកមិញក្រោយខ្ញុំសោះនឹង? ហ៊ឹកៗៗ ទៅណាអស់ហើយ » ឡាគីរ៉ានាងចេះតែងាកទៅក្រោយនៅមិនឃើញបងប្រុសនិងចៅហ្វាយនាមកតាមក្រោយទៀតនោះក៏យំតែម្ដង នាងគិតថាពួកគេនិងបោះបង់នាងចោលហើយ ។
« ណ៎ែ...! ក្មេងចម្កួតមកយំស្អី? មិញក្រែងខ្លាំងណាស់ហីដើរចេញពីខ្ញុំទាំងមិនចាំចឹង? ឥឡូវនេះក៏មកយំដូចកូនក្មេងរង្វេងប៉ាម៉ាក់ » ថេយ៉ុចូលមកដល់ភ្លាមនិយាយញ៉ោះនាងភ្លេត តែគេអស់សំណើចនិងនាងពិតមែន ។
« អ្នកណាឲ្យលោកនៅឈ្លោះគ្នាជាមួយបងប្រុសខ្ញុំធ្វើអី?ខ្ញុំខំប្រាប់ឲ្យចេញមកដែរនៅមិនមកទៀតទើបខ្ញុំត្រូវចេញមកដោយខ្លួនឯង » ឡាគីរ៉ានាងជូតទឹកភ្នែកចេញឲ្យស្អាតហើយក៏និយាយតវ៉ាជាមួយនឹងគេនាងមិនអាចចាញ់នាងត្រឹមសម្ដីប៉ុណ្ណឹងបានឡើយ ។
« ទៅបានហើយ មកតាមខ្ញុំមក »
« ទៅណា? »
« ទៅយកឡានជូននាងទៅផ្ទះវិញ » ថេយ៉ុងនាយហត់និងឆ្លើយសំណួរនាងណាស់តាំងពីមុនបែបណាឥឡូវនេះក៏ដូចមុនទៀតគេក្រញ៉ាង់ខួរព្រោះតែមងម្ដងទៀតហើយប៉ុន្ដែយ៉ាងណាគេសប្បាយចិត្តពេលមនុស្សស្រីដែលគេស្រលាញ់ត្រឡប់មកដូចដើម ។
« ចុះបងប្រុសខ្ញុំវិញគាត់ទៅណា? អត់ឃើញមកជាមួយនិងលោកចឹង? »
« គេគង់តែមកទេ »
« តែ...../ មិនបាច់តែស្អីទៀតទេតោះឆាប់ទៅ » ថេយ៉ុងនាយទាញនាងទៅតាមជាមួយទាងមិនឆ្ល់យតបតជាមួយនាងបន្តទៀតឡើយ គេអូសនាងទៅកន្លែងវតឡានមុននិងរុញឲ្យនាងចូលទៅក្នុងឡានហើយគេក៏ចូលទៅផងដែរ មុននិងបញ្ឆេះឡានបថឲ្យស្រួលបួលហើយបើកចេញទៅបាត់ ។

YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)