ភាគ:២៣

177 2 0
                                    

      នាងរាងភាំងៗជាមួយសម្ដីរបស់គេទេស្លុតនឹងពាក្យនិងណាស់ គេនិយាយការពិតមកហើយថាគេមានបំណងចឹង?
« លោក... »
« ខ្ញុំស្រលាញ់នាងពិតមែនណា ឡាគីរ៉ា សូមនាងជឿជាក់លើខ្ញុំបានទេ? » គេកាន់ដៃនាងមកដាក់លើថ្ពាល់ម្ខាងហើយអង្អែលដៃរបស់នាងប្រើទឹកមុខអង្វរនាង ។
« តែខ្ញុំថាខ្ញុំមិបសមជាមួយនិងលោកទេ! លោកឈប់រំលឹកពីវាទៅខ្ញុំសុំ លោកគួរតែរកអ្នកណាដែលល្អជាងខ្ញុំទៅ ខ្ញុំមិនចង់ឲ្យលោកបាក់មុខជាមួយនិងខ្ញុំឡើយ ថេយ៉ុង សាន់ហ្កា » នាងនឹកឃើញពាក្យនេះវាឈឺចាប់ណាស់នាងមិនចង់និយាយតែចិត្តចេះតែជម្រុញឲ្យនាងប្រាប់គេការពិតដល់គេ។
« នាងឲ្យខ្ញុំស្បថនៅទីណាក៏បានដែរ ថាខ្ញុំស្រលាញ់នាងណាស់ » គេនៅមិនយល់ថានាងចង់បានអ្វីឲ្យប្រកដជាមួយនិងគេទេ
« លោកកុំនិយាយទៀតបានទេ?? »
« នាងនៅឲ្យស្ងៀមទៅកុំរើឲ្យសោះខ្ញុំចង់អោបនាងនៅបែបនេះរហូតណាស់ » ថេយ៉ុងមិនបានឆ្លើយតបនឹងនាងតែសុំឲ្យនាងធ្វើតាមគេម្ដងគេសុំអោបនាងឲ្យណែនជាប់ដើមទ្រូងរបស់គេរហូតគ្មានថ្ងៃដោះដៃចោលនាងឲ្យនៅម្នាក់ឯងហើយសុំកុំឲ្យនាងទុកឲ្យគេនៅម្នាក់ឯងដូចគ្នា ។
........
« លោកខ្ញុំទៅសិនហើយ ឈប់នៅរំខានលោកទៀតហើយ » នាងតូចហ្កាអ៊ុនដើរចេញពីក្នុងបន្ទប់បានពាកើកណ្ដាលផ្លូវក៏ជ្រួសគ្នានិងនាយជេកដែលដើរចូលមក ។
« នាងចង់ទៅណា?? » មិចនាងនៅជាមួយគេនឹងដាច់ខ្យល់ងាប់មែនទើបចេះតែចងចេញពីគេរហូតនឹង
« ទៅកន្លែងរបស់ខ្ញុំ ! » នាងនិយាយមាំទាំម៉ាត់ៗថានាងនឹងទៅកន្លែងរបស់នាងវិញហើយនាងមិននៅជាមួយគេទេ ។
« ខ្ញុំសួរនាងដូចជាឆោតបន្តិចចុះ »
« សួរមក! »
« នាងចេះតែិចនៅក្នុងខ្លួននឹងរាល់ថ្ងៃខ្ញុំសែនឆ្ងល់អើយឆ្ងល់ នាងរហន់ទៅណា? នាងអត់ចេះនៅមួយកន្លែងខ្លះទេ? បើថាបារម្ភពីឡាគីរ៉ានោះនាងកុំភ័យអីប្អូនមានសុវត្ថិភាពហើយនាងចង់ទៅណាបន្តទៀត? នាងឆ្លើយឲ្យខ្ញុំបានទេ? » នាងឈរគាំងសំណួររបស់គេសួរហើយគេចេះតែឡា'មិចដែរទៅនាងក៏ឆ្ងល់នាងចង់ទៅណាសហរេចតែនាងតើពាក់ព័ន្ធអ្វីជាមួយគេដែរទៅ?
« រឿងរបស់ខ្ញុំ! លោកត្រឹមជាអ្នកដទៃកុំចង់ដឹងអី ! សម្រេចថាពេលនេះខ្ញុំទៅសិនហើយគ្មានពេលមកនិយាយឆ្លើយសំណួរជាមួយនិងលោកជេកទេច៎ាស » ហ្កាអ៊ុន
« នាងផ្គើនខ្ញុំ? » នាងដូចជាស្គាល់គេតិចពេកទេដឹងនឹង? នាងមិនទាន់ស្គាល់គេច្បាស់ផងក៏ចេះតែចង់ផ្ញើននាងរហូតអញ្ចឹង
« អត់មានទេច៎ាស លោកមើលខ្ញុំក្នុងផ្លូវល្អខ្លះផង កុំពិនយកការគិតខ្លួនឯងមកវាយតម្លៃអ្នកផ្សេង !! យល់ទេ?? » ហ្កាអ៊ុនលើកចិញ្ចើមនិយាយប្រាប់ទៅគេថាកុំមើលនាងក្នុងផ្លូវណាដែលមិនល្អពេកនាងក៏ខ្ជិលទទួលយកវាដែរ ។
« ចុះសម្ដីនេះមិនឌឺទៀត? » អុញ! គេចង់មានរឿងជាមួយនាងមែនទែនហើយតើនៀក
« អត់ទេ ! » នាងក្រវីដៃ
ដឹប....
« អាងាប់ចេញឲ្យឆាប់ » គេមិនមាត់តែមករយញនាងបុកជញ្ជាំងចង់បាក់ឆ្អឹងនាងចង់ស្រែកយំដែរប៉ុន្តែនាងស្រែកមិនចង់រួចព្រោះតែចុងខ្នងដោយសារការប៉ះជាមួយជញ្ជាំងនៀក គេនៅឈរឃាំងនាងមិនខ្វាយខ្វល់ជាមួយឡើយ ។
« ខ្ញុំមិនទាន់ស្លាប់ទេ បើខ្ញុំស្លាប់ដរាបណាខ្ញុំបង្ក្រាបក្មេងក្បាលរឹងដូចជានាងបាន » អុយ! គេចង់មានន័យយ៉ាងមិច? នាងក្បាលរឹងមានទៅទាក់ទងអ្វីជាមួយនឹងគេទៅ? និយាយអីវល់ៗស្ដាប់មិនចូលត្រចៀកនាងសោះ
« ណ៎ែ! លោកសូមទៅលាងខួរនឹងចេញម្ដងកុំពូកែនិយាយអីចេញមកឡប់ៗពេក » នាងជញ្ជក់មាត់ម៉ួម៉ៅនឹងប្រុសម្នាក់នេះណាស់បែបនឹងហើយបានជានាងមិនចង់នៅក្បែរគេបន្តនោះ នាងនៀកចង់ឆ្កួតឡប់ជាមួយគេហើយ។
« ថីបានជាខ្ញុំត្រូវទៅធ្វើតាមនាងទៅ? ខួរខ្ញុំតើមិនមែនខួរនាងឯណា?បើខ្ញុំឡប់នាងមានតែឡប់ដែរហើយព្រោះនាងអាចនិយាយជាមួយមនុស្សឡប់កើត? » ចុកឈាមមែនទែនហើយក៏គាំងស្ដូក និយាយភ្លាមនាងអស់អ្វីនិយាយមែនហើយ ។
« ខ្ញុំមានបានថាខួររបស់ខ្ញុំផង លោកនិយាយតែខ្លួនឯង! » សម្ដីជះរិទ្ធរបស់នាងគេចងបោកក្បាលលើពូកឲ្យស្លាប់ឲ្យបាត់ៗទេលោកអើយ ។
« ក្មេងអើយក្មេង! »
« អ្នកណាក្មេង?លោកនឹងហើយក្មេង! » ហ៎កអ្នកណាឲ្យប្រកដទៅដែលក្មេងនោះ? ពោលមកគ្មានក្បាលកន្ទុយអីសោះ ។
« មិចក៏ជាខ្ញុំ? ខ្ញុំបងនាង3ឆ្នាំណា! » គេបងហើយនាងមកថាខ្លួនឯងបងទៅកើតដែរចឹង? សុំមិនយល់ៗនិយាយយល់តែចិត្តខ្លួនឯងមែនហើយ ។
« និយាយជាមួយលោកឯងហ៎ាសមិនដែលត្រូវគ្នាយ៉ាងមិចទេ! »
« អត់ក៏អត់ទៅ! រីង..! រីង..! នាយរៀបថានិយាយអ្វីបន្តជាមួយនឹងនាងទៅហើយសម្លេងទូរស័ព្ទក៏មកផ្ដាច់ពាក្យគេនិយាយអស់ ។ នាយដកដៃដែលឃាំងនាងមុននេះចេញហើយក៏លូកចូលក្នុងហោបៅខោយកមកទទួលនិយាយ
« ចៅហ្វាយ ! » នាយដឹងថាជាអ្នកណាដែលតេមកគេហើយក៏រៀបរឹកនិយាយទាំងមុតមាំ
( ឯងប្រញាប់មកក្រុមហ៊ុនជាបន្ទានមកឲ្យលឿន ) អ្នកខ្សែម្ខាងដែលតេមកនិយាយជាមួយគេដូចជាមានរឿងអ្វីដែលសំខាន់ណាស់ចឹងមិនឲ្យនាយភ័យតាមមិនបាន
« មានរឿងអ្វីទៅចៅហ្វាយស្ដាប់សម្លេងដូចជាមនារឿងអ្វីកើតឡើងអញ្ចឹង ? » នាយជេកប្រញាប់សួរដេញដោលថាមានរឿងអ្វីទៅទើបចៅហ្វាយគេនិយាយរហន់ស្ទើតែដាច់ខ្យល់ទៅហើយដូចបារម្ភបាត់បង់អ្វីមួយអ៊ីចឹង ។
( ឯងឆាប់មកជាបន្ទាន់មកកុំនៅសួរនាំច្រើន )
« តែចៅហ្វាយប្រាប់សិនមក » គេខំសួរប៉ុណ្ណឹងហើយថេយ៉ុងនៅមិននិយាយឆ្លើយតបជាមួយគេសោះមានទេបញ្ជាថែម
( ឯងមិនលឺយើងប្រាប់ទេយ៉ាងមិចហ៎ាស មកឲ្យលឿនៗទៅ ) ថេយ៉ុងស្រែតសម្លុគេពីក្នុងទូរស័ព្ទមកនាយជកភ្ញាក់សឹងតែបោះទូរស័ព្ទចោលទៅហើយ ។
« បាទ...បាទទាន » នាយជេកនិយាយបែបញ័រៗជាមួយនឹងគេហើយចុចបិទទូរស័ព្ទវិញបាត់
« លោកមានរឿងអ្វី?? » ហ្កាអ៊ុនដែលឈរនៅជិតអត់ឆ្ងល់មិនបាន
« មកទៅជាមួយខ្ញុំបើនាងចង់ទៅផ្ទះណាស់ »នាយជេកមិនបាននិយាយច្រើនក៏ចាប់អូសទាញនាងទៅជាមួយគេយ៉ាងលឿននាងតូចវិញចង់ដួលផ្កាប់មុខ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora