ថ្ងៃថ្មីចូលមកដល់វាជាសិរីសួស្ដីខ្លាំងណាស់សម្រាប់ពេលវេលាថ្មីប៉ុន្ដែបើមើលមកបុរសកំសត់ស្នេហ៍ម្នាក់នេះវិញគេឈឺចិត្តអង្គុយកើតទុក្ខគ្មានអ្នកខ្វល់ ។ ថេយ៉ុងនាយប្រៀបបានទៅនិងមនុស្សឆ្កួតអញ្ចឹងដែរខ្លួនប្រាណនៅជាប់សម្លៀកបំពាក់កាលពីម្សិលមិនទាន់ផ្លាស់និងងូតទឹកចេញទេ ។គេអង្គុយកាន់ដបស្រាទាំងព្រឹកព្រលឹម ។ គេគ្មានដំណោះស្រាយក្រៅពីអង្គុយមួយកន្លែងធ្វើបាបខ្លួនឯងនិងទេ? បើចឹងដដែលធ្វើមិចបានរកឡាគីរ៉ាឃើញបានទៅ? នេះបើគេមិនហៅថាកំសាកឲ្ុហៅបែបមិចវិញ? ពេលបាត់មនុស្សដែលយើងស្រលាញ់ហើយខិតខំតាមស្វែងរកទៅ! ចំណែកគេធ្វើដូចជាមិនរវល់ជាមួយទាល់តែសោះ ។
« អូនទៅនៅជាមួយអ្នកណា? មិចទៅចោលបងម្ដងទៀតហើយ? លើកមុនពួកយើងមិនទាន់និយាយគ្នាដាច់ស្រាច់ឯណា? ឡាគីរ៉ា បងចង់និយាយជាមួយអូនឲ្យប្រកដច្បាស់លាស់ជាងនេះ ហេតុអ្វីក៏អូនព្រមទៅជាមួយគេវិញ? អូនមិនគិតពីសុខទុក្ខបងថាវាខូចចិត្តដែរទេ? បងខ្លាចពេលមួយដែលបាត់បង់អូន ពេលមួយនោះវាបានមកដល់ហើយ មកទាំងបងមិនទាន់បានត្រៀមខ្លួនហើយ » គេអស់សំណើចក្នុងជីវិតដ៏អភ័ព្វមួយនេះណាស់ កើតមកក្នុងតហរកូលអ្នកមានក៏ពិតមែនប៉ុន្ដែគេគ្មានភាពកក់ក្ដៅគ្រប់គ្រាន់ឡើយ ។ គេចង់មានមនុស្សម្នាក់ដែលសោះស្ម័គ្រជាមួយម្នាក់ក៏មិនមាន គ្រប់គ្នាមើលថាគេសប្បាយក្នុងរឿងនេះណាស់មែនទេ? ប៉ាម៉ាក់ត្រូវស្លាប់ចោលតាំងពីគេនៅតូចមកឥឡូវនេះគេអាចឲ្យគ្រប់គ្នាស្គាល់សឹងពេញពិភពលោកទៅហើយ ។ គេរកក្ដីសុខសម្រាប់ខ្លួនឯងនៅមិនទាន់បានទៀត ។
« លែងមានអ្នកណានៅក្បែរខ្ញុំទៀតហើយ បាត់ទៅម្នាក់ៗអស់គ្មានសល់ទេ ហ៊ឹកៗៗ ហ្អា៎យយ...ប្រាវ... » ដបស្រាក្នុងដៃបានគប់ទៅជញ្ជាំងទាំងអារម្មណ៍ស្មានមិនបានគេឈឺ បេះដូងគេស្ពឹងអស់ហើយ កាន់អំបែងកែវក៏មិនឈឺ ស្ពឹងនិយាយមិនចង់ចេញនោះទេ ចង់អ្នកណាថាអីទៀតក៏ថាទៅសំខាន់គេកែងចង់លឺ ។ ព្រោះចិត្តបេះដូងបានរត់ទៅតាមមនុស្សស្រីម្នាក់ដែលបានបាត់ខុលួនទៅនោះហើយគេនៅមានអារម្មណ៍ថាឈឺទៀតចុះ?
« មែនហើយកាមេរ៉ាសុវត្ថិភាព ក្រែងមាននៅក្នុងផ្ទះ? » ថេយ៉ុងគេយំសុខៗបាននឹកឃើញថាវីឡាមួយនេះមានកាមេរ៉ាដែរតើ នាយក៏បានភ្ជាប់វាជាមួយកុំព្យូទ័ររបស់គេដែរ ។ ថេយ៉ុងស្ទុះទៅបើកកុំព្យូទ័រផ្ទាល់ខ្លួនទាំងប្រញាប់ ទោះរត់ជាន់អំបែងកែវគេគ្មានត្អូញថាឈឺមួយម៉ាត់ ។
« ពួកវាបិតមុខជិត? ធ្វើមិចបានដឹងថាជាអ្នកណាដែរទៅ? ចុះមិចឡាគីរ៉ាតោងដៃអាម្នាក់នោះស្អិតម្លេះ?!ពួកគេស្គាល់គ្នា? មិចនឹងអាចទៅ? វាមិនចៃដន្យពេកទេ?ឬមួយគេជារិកគី ហ្វៀឌីណា ? » ថេយ៉ុងគេពិបាកមើលខ្លាំងមែនទែនម៉្យាងទៀតពួកវាទាំងនោះបិតមុខជិតឈឹងអស់ហើយមើលមិនដឹងទេ ។ បើមើលមកឡាគីរ៉ាវិញនាងតោងដៃបុរសម្នាក់ទៀតទំនងជាមេខ្លោងនោះជាប់ដោយស្នាមញញឹមនាងមិនបានភ័យខ្លាចអ្វីសោះហើយគឺញញឹមស្ញេញស្អាតណាស់ ។ តាមគេគិតច្បាស់ជា រិកគី ហ្វៀឌីណា នោះហើយដោយសារតែគេបានដឹងពីប្រវត្តិហ្កាអ៊ុនពាក់ព័ន្ធអ្វីខ្លះជាមួយប្រុសម្នាក់និង ។
« ពួកគេរវល់អស់ហើយ អាជេកវាក៏ជាប់កើតទុក្ខរឿងរីហ្វីដាមិនអាចអូសគេចូលមកពាក់ព័ន្ធនៅពេលនេះបានទេ នេះមិនទាន់បានមួយសប្ដាហ៍ផងហៅគេឲ្យមកវិញមិនបានឡើយ » ចាត់ទុកថានេះជារឿងរបស់គេម្នាក់ឯងមិនជាប់ជំពិនជាមួយនរណាទៀតចុះ គេអ្នកនិយាយដោយខ្លួនឯងមិនអាចក្បត់ពាក្យសម្ដីនិយាយនោះទេ ។
« អូយ...! ឈឺម្លេះវ៉ី? ឈាមហូរមកច្រើនទៀត » ពេលលែងសូវកើតទុក្ខប៉ុន្មានហើយទើបមានអារម្មណ៍ថាឈឺត្រង់បាតជើងនិងដៃរបស់គេ ។ ចឹងហើយបានគេមិនឲ្យយកកំហឹងមបាំងមុខវាអាចនាំគ្រោះថ្នាក់មកដល់យើងផ្ទាល់ចឹង ។ ថេយ៉ុងគេដើរប៉ាក់ខ្ញើកទៅបើកទូរមួយហើយយកប្រដាប់លាងរបួសមក ។ នាយអង្គុយលើសាឡុងក្នុងបន្ទប់រួចហើយយកទឹកអាល់កុលមកចាក់លាងសម្អាតមេរោគ ។
ក្នុងភូមិគ្រឹះធ្លាប់តែស្ងាត់ជ្រងំពេលនេះក៏មានតែសម្លេងសើចក្អាក់ក្អាយពេញភូមិគ្រឹះទាំងមូលវាលែងស្ងប់ស្ងាត់ដូចជាពេលមុនទៀតហើយ ។ នៅកន្លែងតុបាយកំពុងតែញាំអាហារទាំងទឹកមុខស្រស់បោះ ។
« នេះម្ហូបដែលឯងចូលចិត្តណា » រិកគីដួសម្ហូបមួយមុខដាក់ចានឡាគីនាងញញឹមងក់ក្បាលនិងទំពារបាយយ៉ាងឆ្ងាញ់ ។
« បងប្រាប់ថាឲ្យញាំស្រួលបួលឥឡូវមើលចុះឡើងប្រឡាក់មុខអស់ » នាយបន្ទោសប្អូនទាំងខ្នាញ់ម៉ងគេនិយាយមិនទាន់ផុតពីមាត់ផងឃើញប្អូនប្រឡាក់មាត់ឲ្យពេញម៉ង ថាមិនស្ដាប់គ្នាសោះ ។
« សុំទោសណាបង ខ្ញុំថាមិនចង់ឲ្យប្រឡាក់ដែរធ្វើមិចបើវាប្រឡាក់ទៅហើយមែនហីបង? » ឡាគីរ៉ានាងក៏ផ្ចាញ់មកបងប្រុសវិញដោយញាក់ចិញ្ចើមព្រើតៗដាក់រិកគីមើលចំការញាំបាយប៉ុណ្នឹងក៏ឈ្លោះប្រកែកគ្នាទៅបាត់ ។
( ខ្ញុំបានប្រាប់នាងហើយឲ្យញាំចេះមើលផងនេះមិនមែននៅផ្ទះទេណា )
( ដឹងតើ! តែខ្ញុំខំកុំឲ្យវាប្រឡាក់ហើយប៉ុន្ដែវានៅតែប្រឡាក់ឲ្យខ្ញុំធ្វើមិច?)( នាងពិតជាក្បាលរឹងខ្លាំងមែនទែនហើយ)
( ក្បាលខ្ញុំតើមិនមែនក្បាលលោកឯណា?( មើលទៅមុខនាងក៏ស្អាតដែរតើ )
( មុខខ្ញុំស្អាតយូរហើយលោកទើបដឹងចុះ ខ្ញុំប្រាប់ទៅមុខរបស់ខ្ញុំតារាសុំខ្មាស )( ខ្ញុំគ្រាន់តែនិយាយដាស់តឿងនាងប៉ុណ្ណោះ បើនាងមិនស្ដាប់ខ្ញុំក៏អត់ទៅខ្ជិលនិយាយច្រើនសារណាស់ )
( ហ៎េ...នាងជ្រូកពុលនិយាយរកខ្ញុំបន្តិចទៅមើល មិចថ្ងៃនេះក៏ស្ងាត់ខុសប្លែករាល់ដងចឹង? អ៎េ...នេះនាងបោកខ្ញុំ? )
( ម៉នហើយយ៉ាងមិចចុះ? ទើសស្អីលោកដែរទៅ? ពេលខ្ញុំនិយាយលោកថាខ្ញុំនិយាយច្រើនដល់ពេលមិននិយាយក៏មកបបួលឲ្យនិយាយចឹង? លោកកើតជំងឺបាត់បង់សតិហើយមើលទៅ )ត្រឹមពាក្យពេចន៍ប៉ុណ្ណឹងសោះក៏អាចឲ្យឡាគីរ៉ានាងនឹកឃើញដល់ពេលតាំងពីមុនដែរ ។ ឡាគីរ៉ានងយកដៃមកទប់ក្បាលព្រោះតែវាឈឺចង់ផ្ទុះហើយ មិនដឹងជាកើតអ្វីឡើយ ។ សម្លេងទាំងនោះជាសម្លេងអ្នកណា? ហេតុអ្វីក៏នាងមានអារម្មណ៍ថាប្រហែលៗបែបនេះ? រិកគីគេដាក់សមនិងស្លាបព្រាចុះដើរកន្លែងប្អូនអង្គុយទាំងភ័យព្រោះតែនាងទម្លាក់សមនិងស្លាបព្រាខ្លាំងពេក គេមិនភ័យមិចបានទៅ ។
« ឡាគីអូនកើតអី? »
« ខ្ញុំឈឺក្បាលណាស់បងចង់ផ្ទុះទៅហើយ ហ៊ឹកៗៗ ឈឺណាស់.. យកសម្លេងទាំងអស់នោះចេញពីត្រចៀករបស់ខ្ញុំទៅ ហ៊ឹកៗៗ ខ្ញុំមិនចង់ស្ដាប់ទេ ហ៊ឹកៗៗ បងរិកគី ហ៊ឹកៗៗ » ឡាគីរ៉ានាងស្រែកខ្លាំងៗតាមអារម្មណ៍ដែលកំពុងវិលវល់ជាមួយនិងសម្លេងទាំងអស់នោះ នាងមិនដឹងមិនយល់ថាវាមលពិអីឡើយដែលនាងទៅនឹកឃើញលឺសម្លេងទាំងនិង ។ ប៉ុន្តែនាងមានអារម្មណ៍ថាពាក្យសម្ដីនិយាយមិននេះនាងធ្លាប់បានិយាយតែមិនដឹងនិយាយជាមួយអ្នកណាឡើយនាងរកនឹកកាន់តែឈឺក្បាលលើសដើម រិកគីមិនដឹងថាគួរធ្វើអ្វីឲ្យត្រូវនៅពេលនេះទេ គេបានឲ្យអ្នកបម្រើខលហៅគ្រូពេទ្យឲ្យមកពិនិត្យអាការ:របស់ឡាគីរ៉ាប៉ុណ្ណោះ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)