ភាគ:២៤

230 2 0
                                        

      នាយជេកចាប់អូសហ្កាអ៊ុនមកជាមួយគេបន្តទៀតពេលទៅដល់ក្រុមហ៊ុនហើយដោះស្រាយបញ្ហាដែលចៅហ្វាយគេតេប្រាប់ម្ដងទៀតទើបគេដោះស្រាយវាបានរួចរាល់ហើយក៏ត្រូវមកមន្ទីពេទ្យម្ដង ។
ហ្កាអ៊ុននាងឈរយំនៅមុខបន្ទប់ICUទាំងនៅរន្ធត់ចិត្តមិនទាន់បាត់រឿងឡាគីរ៉ាជួបគ្រោះថ្នាក់ ។

ត្រឡប់មកប៉ុន្មានម៉ោងមុន......

ឡាគីរ៉ានាងចេញពីក្នុងបន្ទប់ធ្វើការថេយ៉ុងហើយចេញមកខាងក្រៅមករកទិញអ្វីញាំខ្លះ គាប់ជួនអីពេលនោះនាងបានឃើញតូបលក់បាយឆាមួយកន្លែងតែវាត្រូវឆ្លងផ្លូវទៅទើបដល់ ។ នាងបញ្ចេញស្នាមញញឹមស្រស់បស់រួចហើយក៏ឈានជើងដើរឆ្លងថ្នល់...

បាំង....គ្រាំង...~~

នាងចូលដល់ពាក់កណ្ដាលផ្លូវភ្លាមក៏មានឡានធំមួយបានបើកមកពីទិញខាងណាក៏មិនដឹងព្រោះពេលនាងរៀបនឹឆ្លងនោះគ្មានឃើញទេ។ វាបានមកបុកប៉ះទង្គិចជាមួយរាងកាយតូចស្ដើងមួយទំហឹងរាងកាយរបស់នាងត្រូវបានខ្ទាតទៅម្ខាងដោយសារតែកម្លាំងខ្លាំង ។ កាយដែលបានស្លៀករ៉ូបពណ៍ផ្កាឈូកស្រាលត្រូលដាបប្រឡាក់សុទ្ធតែឈាមពេញខ្លួននាងត្រូវសន្លប់ដេកស្ដូកស្ទង់មួយកន្លែង ។
« ឡាគីរ៉ា.... » សម្រែកស្រែកហៅឈ្មោះរបស់នាងពីចម្ងាយទាំងរន្ធត់ក្នុងចិត្ត ថេយ៉ុងរត់មកចំពេលនាងបានគ្រោះថ្នាក់បាត់ទៅហើយ មនុស្សស្រីដែលទើបនិយាយឈ្លោះគ្នាជាមួយគេមុននេះត្រូវមកដេកនៅក្នុងថ្នុកាមស្រោចពេញខ្លួន ។
« ឡាគីរ៉ានាងដឹងខ្លួនវិញមកណា នាងកុំកើតអីណាខ្ញុំនឹងយកនាងទៅមន្ទីពេទ្យណានាងកុំកើតអ្វីឲ្យសោះ » ថេយ៉ុងលើកអង្រួនរាងកាយរបស់នាងហើយនិយាយទាំងចង់យំតែគេមិនយំនៅមុខគ្រប់គ្នាឡើយ គេប្រញាប់លើករាងកាយនាងបីឡើងទៅកន្លែងឡាននឹងបានបើកជូននាងទៅមន្ទីពេទ្យតែម្ដង ។ មនុស្សម្នានៅទីនោះពេលពួកគេចេញទៅផុតះស់ហើយក៏បំបែកគ្នាវិញមិញនេះភ័យស្លន់ស្លោមកឆោឡោពេញទាំងនឹងហើយនោះ ។

ចប់ស្រមៃ......

ហ្កាអ៊ុននាងអង្គុយច្បូតមុខទាំងតានតឹងក្នុងចិត្តនាងងាកទៅមើលបន្ទប់សង្គ្រោះបន្ទាន់ជាច្រើនដង ។
« ចៅហ្វាយញាំទឹកសិនទៅ » នាយជេកបានចេញទៅទិញទឹកត្រជាក់ៗហុចឲ្យថេយ៉ុង
« យើងផឹកមិនចូលទេ » រាងកាយរបស់គេបានប្រាក់សុទ្ធតែជាឈាមរបស់នាងតូចឡាគីរ៉ាទាំងអស់គេអង្គុយចាំនៅទីនេះមិនសូម្បីចេញទៅណាទេ។
« នេះរបស់នាង! » នាយហុចទឹកសុទ្ធមួយដបឲ្យទៅហ្កាអ៊ុនម្ដង
« អរគុណលោកហើយ » នាងញញឹមបែបក្រៀមក្រំមិនសូវជាស្រស់សោះ នាងមិនដែលញញឹមដាក់គេម្ដងណាទេលើកនេះទុកថាសំណាងរបស់គេហើយចំពេលនាងមានទុកល្មម
« បាទមិនអីទេ.! » នាយជេកដាក់គូទអង្គុយនៅក្បែរហ្កាអ៊ុនហើយនាងក៏ផ្អែកក្បាលលើស្មាមាំរបស់គេឯនាយជេកក៏រៀងភ្ញាក់បន្តិចហើយអង្គុយនៅស្ងៀមឲ្យនាងផ្អែកតាមចិត្ត ។
ថេយ៉ុងដើរឈររេរ៉ទៅមកនៅមុខបន្ទប់សង្គ្រោះបន្ទាន់គេក្ដាប់ដៃខ្លួនឯងដាល់ជញ្ជាំងប៉ុន្មានដងហើយគ្មានអារម្មណ៍ថាឈឺសូម្បីតែបន្តិចទោះបីនាយមាននាមជាកូនចៅហាមឃាត់ក៏គេនៅតែប្រព្រឹត្តធ្វើដដែល ។
ក្រាក....
« លោកគ្រូពេទ្យនាងយ៉ាងមិចហើយ? » ទ្វាបន្ទប់បើកភ្លាមថេយ៉ុងប្រញាប់សួរគាត់ភ្លេត
« ខ្ញុំមិនអាចនិយាយប្រាប់លោកបានទេនៅពេលនេះ ដោយសារតែអាការ:អ្នកជំងឺធ្ងន់ធ្ងរណាស់ខាងយើងមិនទាន់ហ៊ាននិយាយថាយ៉ាងមិចបន្តទៀតទេពេលនេះខាងខ្ញុំសុំតាមដានអាការ:អ្នកជំងឺសិន សុំទោសខ្ញុំសុំទៅសិនហើយ » លោកដុកទ័រធំប្រចាំមន្ទីពេទ្យគាត់ប្រាប់ទៅគេអស់ហើយ ដោយសសរតែគ្រោះថ្នាក់មួយនេះវាធ្ងន់ធ្ងរខ្លាំងណាស់ទើបពិបាកសន្និដ្ឋានជាមួយតបួសនៅលើដងខ្លួនរបស់ឡាគីរ៉ា ។
« ខ្ញុំសុំទោស...សុំទោសដែលខ្ញុំមើលថែនាងមិនបានល្អ សុំទោសឡាគីរ៉ា » ថេយ៉ុងឈរនៅមុខទ្វាដែលមានចន្លោះមើលឃើញទៅក្នុងបានគេចុសណាស់បើគេហមនាងកុំឲ្យចេញមកតែម្នាក់ឯងបន្តិចនាងក៏មិនកើតអ្វីដែរ គ្រប់យ៉ាងគឺមកពីគេខ្លួនឯង ។
« ហ៊ឹម..! លោកពេទ្យចេញមកនៅ? » ហ្កាអ៊ុននាងគេងលក់បានមួយសន្ទុះហើយក៏បានដឹងខ្លួនមកវិញនាងឃើញទឹកមុខថេយ៉ុងស្រពោនក៏ងាកសួរទៅនាយជេក
« ចេញមកហើយក៏បបួលទៅហាងសម្លៀកបំពាក់កូនក្រមុំ ! » នាងតូចគ្រាន់តែលឺក៏អាចញញឹមបានទៅហើយចុះដំណឹងវិញ
« ចុះគាត់ថាយ៉ាងមិច? ឡាគីរ៉ាមិនអីទេមែន? នាងចេញមកហើយនៅខ្ញុំចង់ទៅមើលប្អូន » ហ្កាអ៊ុននាងប្រញ៉ែប្រញាប់ងើបចេញពីកៅអីដែលអង្គុយនេះភ្លាមនាងចង់ដឹងពីសុខទុក្ខរបស់ប្អូនណាស់
« មិនទាន់ដឹងឡើយ ពេទ្យប្រាប់ថានៅតាមដានអាការ:របស់នាងសិន » នាយជេក
« មកពីលោកម្នាក់គត់ លោកដែលនៅក្បែរថេយ៉ុងហេតុអ្វីក៏បណ្ដោយឲ្យប្អូនរបស់ខ្ញុំទៅជាបែបនេះ? លោកដឹងទេថាខ្ញុំខំទុកចិត្តលោកតែលោកបែរជាធ្វើឲ្យខ្ញុំអស់សង្ឃឹមជាមួយនឹងលោកហើយ ថេយ៉ុង សាន់ហ្កា » ហ្កាអ៊ុននាងបែរមករកអ្នកជាដើមហេតុវិញទាំងទឹកមុខខកបំណងជាមួយនឹងគេ នាងដឹងថារូបគេមានគុណចំពោះនាងតែឡាគីរ៉ានាងដូចជាប្អូនស្រីរបស់នាងអញ្ចឹងនាងមិនចង់បណ្ដោយឲ្យនាងមានគ្រោះថ្នាក់បែបនេះទៀតទេ ។
« ខ្ញុំសុំទោស » គេដឹងថាខ្លួនរបស់គេខុសក៏បាននិយាយសុំទោសហ្កាអ៊ុនទាំងដែលគេមិនធ្លាប់និយាយសុំទោសអ្នកណាអីម្នាក់ ។
« សុំទោស?សុំទោសហើយប្អូនខ្ញុំអាចដូចដើមវិញបានទេ? ហ៊ឹស..! ខ្ញុំចង់ប្រាប់លោកមួយថាខ្ញុំឈប់ធ្វើការជាមួយនឹងលោកហើយ ចំណែកថ្លៃព្យាបាលឡាគីរ៉ាខ្ញុំអាចចេញបានហើយ » ពេលនេះនាងអស់ចិត្តសន្ដោះអាណិតអ្នកណាទៀតហើយ ចង់និយាយថានាងអាក្រក់បែបណាក៏បានតែនាងមិនចង់ឲ្យប្អូនរងទុក្ខបន្តនោះទេ ។
« ហេតុអ្វីទៅ? នាងធ្វើការជាមួយខ្ញុំយូរហើយហេតុអុវីក៏ចង់ឈប់? » ថេយ៉ុងគេមិនយល់ស្របជាមួយគំនិតរបស់នាងមួយនេះឡើយ ។
« សុំទោសខ្ញុំសុំឈប់ហើយអរគុណលោកសម្រាប់ពេលវេលាកន្លងមក ថេយ៉ុង សាន់ហ្កា » ហ្កាអ៊ុននាងស្រដីទាំងមិនបានមានកូនចិត្តថានឹងអាណិតចំពោះរូបគេបន្តិច ។
« អូខេ!!ខ្ញុំមិននៅទៀតទេចឹង បើឡាគីរ៉ានាងដឹងខ្លួនហើយប្រាប់ខ្ញុំផងទៅចុះ »ថេយ៉ុង
« ខ្ញុំថាមិនចាំបាច់ទេ ! » ហ្កាអ៊ុននាងពោលទាំងញញឹមចុងមាត់តិចៗហើយថេយ៉ុងក៏ដើរចេញទៅបាត់ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя