ភាគ:៧៣+៧៤

137 0 0
                                    

ភាគ:73

« ឡាគីរ៉ាអូនកុំបំភ័យបងណា អូនកុំកើតអីណា » អ្នកជាបងប្រុសនោះទប់ខ្លួនប្រាណប្អូនដោយព្រួយបារម្ភនាងនៅតែត្អូញថាឈឺក្បាលចង់ផ្ទុះហើយនិងនិយាយឲ្យយកសម្លេងនោះចេញមិនដឹងជាសម្លេងអ្វីទេគេមិនដឹង ។
« ហ៊ឹកៗៗៗៗ » មិនបានចម្លើយឆ្លើយតបមកវិញសោះនាងគិតតែពីយំនិងក្រវីក្បាលមិនឈប់ នាងតូចក្រោករត់ចេញពីតុថាមកឡើងទៅបន្ទប់វិញ ។
« ឡាគី... » ព្រូស... ! នាយមិនទាន់បានហៅឈ្មោះពេញស្រួលបួលផងអ្នកដែលរត់ចេញទៅមុននេះក៏ដួលសន្លប់បាត់មាត់ឈឹង ។ រិកគីនិងអ្នកបម្រើទាំងអស់រត់មកជួយលើកនាង នាយបានលើកបីឡាគីរ៉ាដាក់ក្នុងរង្វង់ដៃរួចក្រោកនាំនាងទៅបន្ទប់ដាក់ឲ្យសម្រាក ។
« អ្នកប្រុសគ្រូពេទ្យមកដល់ហើយ » អ្នកបម្រើម្នាក់បានរត់មកប្រាប់រិកគីដែលកំពុងតែឈរក្នុងបន្ទប់មើលអ្នកគេងសន្លប់ ។
« ហៅគាត់ចូលមក »
« ច៎ាស អ្នកប្រុស »នាងបានចេញមកវិញហើយក៏ចូលមកមានលោកគ្រូពេទ្យរាងចំណាស់ម្នាក់បានដើរចូលមកទាំងមានស្ពាយការបូបដាក់ថ្នាំពេទ្យក្នុងនោះ។
   រយ:ពេលប៉ុន្មាននាទីក្រោយមកលោកគ្រូពេទ្យបានចេញមកវិញទាំងបិទទ្វាបន្ទប់វិញ គាត់ឃើញរិកគីឈរនៅខាងមុខបន្ទប់និងហើយក៏និយាយ÷
« អ្នកនាងមិនបានកើតអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែខ្ញុំចង់ប្រាប់ថាការចង់ចាំរបស់អ្នកនាងតូចកំពុងតែត្រឡប់មកម្ដងបន្តិចៗហើយដោយសារតែពេលខ្លះអ្នកនាងឈឺក្បាលរហូតមកដល់សន្លប់នេះ កុំធ្វើអ្វីឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកនាងឲ្យសោះព្រោះអាចឲ្យអ្នកនាងគិតច្រើនរហូតដល់ភ្លេចអ្នកដែលគាត់បានស្គាល់ពេលបាត់បង់ការចង់ចាំ ខ្ញុំសុំផ្ដែផ្ដាំអ្នកប្រុសត្រឹមប៉ុណ្ណឹងទេណា ខ្ញុំលាសិនហើយ »លោកគ្រូពេទ្យប្រាប់រិកគីគ្រប់ពាក្យពេចន៍ទាំងអស់ នាយបានតែឈរស្ងៀមត្រឹង គ្រូពេទ្យគាត់ឃើញបែបនេះហើយក៏គោះស្មាខាងស្ដាំរិកគីតិចៗបានគាត់ត្រឡប់ទៅវិញ ។ សម្ដីទាំងឡាយអម្បិញមិញនេះបានវិលវល់ក្នុងខួរក្បាលរបស់រិកគីអស់ហើយ មិចក៏វាក្លាយទៅវាអញ្ចឹងទៅវិញ? រឿងគ្រប់យ៉ាងប្រហែលជាត្រូវត្រឡប់ដូចកាលពីមុនហើយត្រូវដែរទេ? ឬមួយនាងលែងចង់ចាំគេជាបងប្រុសទៀត?  នាយចូលមកក្នុងបន្ទប់វិញទាំងដើរមិនចង់ទៅមុខសោះឡើយ គេដាក់់គូថអង្គុយក្បែរឡាគី ។
« បើអូនមានការចង់ចាំមកវិញ អូននិងអាចភ្លេចទេ? ហ៊ឹម...! បើសិនជាអូនមិនចាំបងមែន បងមិនអត់អោនឲ្យខ្លួនឯងឡើយដែលមិនអាចមើលថែអូនបាន » នាយដកសង្ហើមធំដោយគិតពីរឿងគ្រប់បែបយ៉ាងកំពុងតែនិងកើតមានឡើងនេះ នាយដើរចេញពីក្នុងបន្ទប់វិញ គេចង់ស្រក់ទឹកភ្នែកទៅហើយ ។ មិញនេះនាងនៅសើចសប្បាយជាមួយគេ ញាំបាយជាមួយគ្នាឥឡូវនេះក៏មកគេងស្ដូងស្ដឹងលើគ្រែទៅវិញ គេមិនចង់ឃើញទិដ្ឋភាពចឹងទេ ។
« អ្នកប្រុសកុំគិតច្រើនអី រឿងវាមិនទាន់កើតទេ អ្នកប្រុសធ្វើចិត្តឲ្យសប្បាយទៅណា » ម៉ែដោះគាត់បានលឺពាក្យសម្ដីរបស់លោកគ្រូពេទ្យនិយាយប្រាប់រិកគីនោះគាត់អង្អែលស្មានាយទាំងផ្ដល់កម្លាំងចិត្តឲ្យ ។
« បាទម៉ែដោះ » នាយចូលទៅអោបគាត់ទាំងស្នាមញញឹមយ៉ាងណាក៏នៅមានគាត់តែងតែជួយលើកទឹកចិត្តរបស់គេកន្លងមក គេរីករាយណាស់ពេលបាននៅជាមួយគាត់ ។
« អ្នកប្រុសចុះអ្នកនាងហ្វីដា? តាំងពីម្សិលមកម៉ែដោះអត់បានសួរទើបឥឡូវមកសួរអ្នកប្រុសថាអ្នកនាងមិនមកជាមួយគ្នាទេ? » នាយបានលឺហើយក៏ស្ងាត់មាត់ឈឹងមិចគាត់មកសួររឿងនេះនៅពេលដែលគេមិនអាចទទួលយករឿងមួយនេះ? គេខំគេចសង្ឃឹមថាគ្មានអ្នកសួរឥឡូវក៏មានអ្នកសួរទៀត ។
« ហ្វីដារវល់ណាស់ម៉ែដោះបានជាមិនបានមក ម៉ែដោះកុំបារម្ភអី » នាយប្រឹងញញឹមដាក់គាត់ដោយចិត្តមិនចង់ប៉ុន្មានទេ។
« ច៎ាស ! ប៉ុន្តែ2ថ្ងៃមកនេះមិនឃើញនាងម៉ារីទាក់ទងមកសោះ ទោះខំខលទៅនាងចង់បែកទូរស័ព្ទទៀតក៏មិនបាន អ្នកប្រុសមានដឹងអត់ថានាងកើតអ្វី? »
« នាងក៏ប្រហែលរវល់ដូចជាហ្វីដាចឹងហើយម៉ែដោះ ខ្ញុំឧស្សាហ៍ឃើញនាងចេញទៅណាមកណាជាមួយហ្វីដារហូតពេលខ្ញុំទៅទីនោះ »
« ច៎ាសអ្នកប្រុស »
« បើអស់ការហើយខ្ញុំសុំទៅខាងក្រោមសិនហើយផ្ញើម៉ែដោះឲ្យជួយមើលថែឡាគីផង »
« ច៎ាសម៉ែដោះដឹងហើយ » រិកគីងក់ក្បាលដាក់គាត់ហើយក៏បានចុះមកខាងក្រោមវិញ គេសំដៅចេញពីក្និងផ្ទះមកជួយកូនចៅជំនិតរបស់គេ។
« អ៎..! ចៅហ្វាយទាន » អ្នកជាកូនចៅឯណោះអោនគោរពគេទាំងម៉ឹងម៉ាត់ ។
« យើងមានការងារឲ្យឯងធ្វើ » រិកគីឈរអបដៃហើយនិយាយទាំងសម្លេងរាបស្មើ ។
« ការងារអ្វីដែរទៅចៅហ្វាយក៏និយាយមកទាន »
« ឯងទៅស៊ើបមើលពីកន្លែងដែលម៉ារីនាងរស់នៅទៅយើងចង់ដឹងថានងរស់នៅទីណា? រស់នៅម្នាក់ឯងកើតឬក៏អត់? តែប៉ុណ្ណឹង » រិកគីភ្នែករបស់គេឡើងក្រឡេបក្រឡាប់មើលមិនចំភ្នែករបស់នាយជាកូនចៅទេគេបែរជាទៅមើលអ្វីផ្សេង ។
« បាទទាន ! នេះចៅហ្វាយរបស់ខ្ញុំចេះបារម្ភពីមនុស្សស្សីដែរណ៎? ខ្ញុំមិនដែលដឹងសោះហើយ នេះកុំប្រាប់ថាចៅហ្វាយចាប់អារម្មណ៍ម៉ារីណា?អ៎េៗៗ...! ចៅហ្វាយងាកមុខទោណានិង?និយាយជាមួយខ្ញុំមិនទាន់ចប់ទេណា » កូនចៅកំពូលផ្លែផ្កាមោនបាត់មួយពាក្យគេញញឹមហើយចង្អុលលេងនឹងមុខរិកគី គេអីក៏សំណាងម្លេះបានឃើញពីការបារម្ភរបស់ចៅហ្វាយខ្លួនទៅលើមនុស្សស្រី ។ រិកគីឈរសម្លក់មុខនាយជាកូនចៅទាំងក្រខ្សែភ្នែកម៉ួម៉ៅមិចក៏មកបង្អាប់គេនៅពេលនេះ? ម្នាក់ៗធ្វើឲ្យគេគិតអ្វីមិនចេញតែម្ដងហើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora