ភាគ:៧៩

80 1 0
                                        

មន្ទីរពេទ្យ...!
    ថេយ៉ុងបើកឡានមកដល់មន្ទីរពេទ្យមួយដែលភាគច្រើនគេតែងតែចូលមកទីនេះរហូតជាពិសេសអ្នកមាន ។ នាយមិនបានបង្អង់យូរឡើយគេក៏យកឡានទៅចតទុករួចដើរមកចូលខាងក្នុង ។ នាយបានដើរមកសួរបុគ្គលិកមន្ទីរពេទ្យនោះនាយបានសួររកឈ្មោះរបស់ឡាគីរ៉ាឃើញហើយក៏បានទៅបន្ទប់សម្រាកដែលបុគ្គលិកមុននេះប្រាប់ ។
  រិកគីនាយអង្គុយនៅក្នុងបន្ទប់សម្រាករបស់ឡាគីរ៉ាទាំងនៅគិតពីសម្ដីរបស់លោកគ្រូពេទ្យបាននិយាយប្រាប់គេមុននេះ ។
~ស្រមៃ~
« លោកគ្រូពេទ្យប្អូនស្រីខ្ញុំអាការ:យ៉ាងណាហើយ? »
« ខ្ញុំចង់ប្រាប់លោករឿងមួយសូមមកតាមខ្ញុំ » លោកគ្រូពេទ្យម្នាក់នោះមិនបានឆ្លើយជាមួយរិកគីឡើយគាត់មានតែហៅឲ្យនាយទៅជួបគាត់នៅបន្ទប់ធ្វើការផ្ទាល់ខ្លួនវិញ ។ រិកគីងក់ក្បាលរួចទៅតាមគាត់ដោយទុកឲ្យម៉ែដោះចូលទៅមើលឡាគីរ៉ាមុនគេ ។
« លោកមានអ្វីក៏និយាយមកខ្ញុំប្រញាប់ទៅមើលប្អូន » ពេលមកដល់បន្ទប់របស់គាត់ហើយនាយក៏ចោទសួរគេភ្លាមគេបារម្ភពីប្អូនចង់ស្លាប់ហើយមកហៅគេឲ្យមកជួបទាំងប្រញាប់អញ្ចឹងទៀត ។
« លោកស្ងប់អារម្មណ៍សិនទៅ ខ្ញុំគ្មានរឿងអ្វីច្រើនឲ្យលោករិកគីព្រួយបារម្ភឡើយ សូមលោកអង្គុយចុះមក  »គ្រូពេទ្យស្នើសុំគេឲ្យអង្គុយស្រួលបួលទាំងញញឹម នាយមិនបាននិយាយអីទៀតមានតែធ្វើតាមគាត់ ។
« អ្នកនាងមានការប៉ះទង្គិចចំក្បាលខាងក្រោយ ហើយមួយទៀតនោះតាមខ្ញុំពិនិត្យមើលទៅអ្នកនាងក៏ឧស្សាហ៍ឈឺក្បាលដែរហើយ »
« មែនហើយ ឡាគីធ្លាប់ឈឺក្បាលរហូតដល់សន្លប់ទៀតផងខ្ញុំបានឲ្យពេទ្យមកពិនិត្យដែរ » រិកគីនាយគិតមួយភ្លេតហើយបាននឹកឃើញពីអាការ:ខុសប្លែករបស់ឡាគីរ៉ាពេលឥឡូវនេះៗផង ។
« ភាគរយនៃការចង់ចាំត្រឡប់មកវិញវាច្រើនណាស់ ខ្ញុំសង្ឃឹមថាលោករិកគីនិងសប្បាយចិត្តហើយចំពោះដំណឹងមួយនេះ ការរំជើបឈឺក្បាលនេះបណ្ដាលឲ្យយើងដឹងថាការចងចាំទាំងប៉ុន្មានបានរួមផ្ដុំគ្នាមួយកន្លែងហើយបង្កើតឲ្យអ្នកនាងពិបាកក្នុងការគិតអ្វីច្រើនហួសពីកម្លាំងដែលមាននៅក្នុងខ្លួន គិតរឿងស្មុកស្មាញច្រើនពេកនោះវាមិនអីប៉ុន្មាននោះទេ »
« មានន័យថាឡាគីនិងមានការចងចាំឡើងវិញ? »នាយឡើងភ្ញាក់ផ្អើលជាខ្លាំងក៏សួរបញ្ជាក់គាត់ម្ដងទៀតថាពិតឬមិនមែន?
« បាទពិតមែនហើយ »
« បើមាននោះ ចុះបើរឿងរ៉ាវកន្លងមកពេលប្អូនស្រីខ្ញុំបាត់បង់ការចងចាំតើនាងនិងចងចាំដែរទេ? »
« ភាគរយរឿងនេះខ្ញុំមិនអាចនិយាយប្រាប់លោកបានឡើយ ត្រូវមើលទៅតាមស្ថានភាពជាក់ស្តែងរបស់អ្នកនាងសិន ពេលគាត់ភ្ញាក់ដឹងខ្លួនមកវិញលោកនិងដឹងហើយ » គ្រូពេទ្យញញឹម រិកគីគេលឺច្បាស់ពេញត្រចៀកហើយក៏សុំលាលោកគ្រូពេទ្យចេញពីបន្ទប់មួយនេះវិញ ។
~ចប់ស្រមៃ~
   នាយនៅគិតពីសម្ដីទាំងនោះមិនទាន់អាចភ្លេចបានទេ ចុះបើនាងភ្លេច? ភ្លេចទាំងរូបគេទៀតនោះ? បើវាពិតជាចឹងមែនគេមិនអាចរស់នៅបន្តទេ ។
« តើអូនអាចភ្លេចពេលវេលាកន្លងដែលពួកយើងបានសាងជាមួយគ្នាដែរទេឡាគី? បងមិនចង់ឲ្យឯងភ្លេចបងទេ ឯងត្រូវតែនៅចងចាំបងណាទោះបីជាយ៉ាងណាក៏ដោយ » នាយអង្អែលដៃរបស់ប្អូនស្រីទាំងពោលពាក្យជូរចត់មកឲ្យគេស្រាប់តែពេលនោះដែរមានអ្នកបើកទ្វាចូលមកក្នុងបន្ទប់នេះ។
« លោក? » រិកគីរាងភាំងស្មារតីបន្តិចពេលបានឃើញថាជាអ្នកណាបើកទ្វាចូលមកគេងាកមើលទៅខាងក្រោយខ្នងបានដឹងថាគេជា....?
« ខ្ញុំថេយ៉ុង » មែនថេយ៉ុងគេបានមកដល់បន្ទប់ត្រូវមកហើយនាយនិយាយទាំងម៉ឹងម៉ាត់ដាក់រិកគី ។ រិកគីគេបានស្គាល់ថេយ៉ុងរួចហើយថាគេជានរណានោះនាយមិនបានឆ្លើយហើយក្រោកចេញពីកៅអីដែលអង្គុយមុននេះចេញ ។
« ខ្ញុំស្គាល់ហើយលោកមិនចាំបាច់និយាយប្រាប់ខ្ញុំឡើយ លោកមកទីនេះធ្វើអី? លោកចង់បានអ្វីទៀត? » រិកគីនាយសួរគេទាំងដាក់កំហិតតើគេត្រូវការអ្វីពីប្អូនស្រីគេកំពុងតែគេងនៅលើគ្រែនោះទៀត? គ្រប់យ៉ាងដែលគេទទួលបានវានៅមិនគ្រប់គ្រាន់ទៀត?
« ខ្ញុំមកមើលឡាគីរ៉ាប៉ុណ្ណោះ ហើយក៏គ្មានបំណងចង់បានអីដែរ លោកកុំគិតអគតិលើខ្ញុំពេក »
« កាយវិការលោកបញ្ជាក់មកហើយខ្ញុំមានធ្វើតាម? »
« ខ្ញុំមកបេះដើម្បីជួបឡាគីផងនិងមានរឿងនិយាយជាមួយនិងលោកដូចគ្នា » ថេយ៉ុងគឺមិនបាននិយាយលេងសើចជាមួយនិងរិកគីទេ នាយប្រាប់ដោយការពិត ។
« មានរឿងនិយាយជាមួយខ្ញុំ? »គេចង្អុលមកខ្លួនឯងថាគេកើតអីសុខៗមកចងនិយាយជាមួយគេចឹង? ដូចមិនយល់ពីគេសោះហើយកំពុងតែគិតអ្វីដែរទៅ? មនុស្សមិនដែលនិងបានជួបផងស្គាល់បានតែឈ្មោះហើយដឹងត្រឹមថាគេជាអ្នកជំនួសនិងឯង ។
« និយាយមកខ្ញុំចាំស្ដាប់ »
« ចាំពេលឡាគីដឹងខ្លួនខ្ញុំនិងប្រាប់ » នាយញាក់ចិញ្ចើមម្ខាងដាក់រិកគីតាមមើលដូចលេងសើចផ្លូវអារម្មណ៍គេណាស់ ។
« លោក...ណាហ្ហើយតាមនិងចុះ » រិកគីនាយមិនបានសួរនាំអ្វីពីគេឡើយនាយយល់តាមសម្ដីរបស់គេនិយាយទៅចុះ ហើយគេក៏បានដឹងពីថេយ៉ុងបានច្រើនដែរតើបានជាទុកចិត្តគេឲ្យនៅក្នុងបន្ទប់ជាមួយនិងគេ ។
« លោក...» ស្ងាត់មួយសន្ទុះហើយថេយ៉ុងក៏បង្ហើបមាត់សួរ
« ម៉េច? » រិកគីជ្រួញវិញ្ចើមឆ្ងល់ថាគេហៅរកស្អីដែរទៅ
« ហេតុអ្វីឡាគីរ៉ាទៅជាបែបនេះ? » គេចាប់ផ្តើមចង់ដឹងបន្តទៀតហើយទោះពាក្យនេះគេបានសួរកូនចៅរបស់រិកគីរួចហើយក៏ដោយគេចេះតែសួរឲ្យមានពាក្យនិយាយឆ្លើយឆ្លងគ្នាប៉ុណ្ណឹងឯងកុំឲ្យវាស្ងាត់ពេក ។

« រអិលជើងដួលនៅក្នុងបន្ទប់ទឹក »
« អ៊ឹម...»
« មិចក៏លោកដឹងថាខ្ញុំនាំឡាគីមកទីនេះ? »
« ខ្ញុំជិះឡានតាមរកនិងហើយចូលរកតាមមន្ទីរពេទ្យអស់ពីរបីហើយទើបអាចុងក្រោយនេះឃើញឈ្មោះនៅទីនេះ ហើយគុំអីក៏មិនដឹងដែរព្រោះមុននិងមកខ្ញុំបានទៅផ្ទះរបស់លោកខ្ញុំក៏សួរកូនចៅរបស់លោកថាលោកទៅឯពានិងហើយពេលដឹងក៏តាមមក » ថេយ៉ុងរៀបរាប់មកគ្មានសេសសល់ព្រោះវាជាការពិតមិនអាចកាត់ថ្ងៃបានឡើយ គេប្រាប់អ្វីដែលបានកើតឡើងនៅពេលឥឡូវនេះឲ្យរិកគីបានដឹងពីគេ ។
« ហ៉ើយ....! ពួកអស់នេះគ្មានបានការសោះហើយអ្នកណាសួរអីក៏និយាយប្រាប់ដែរ ចុះបើមានអ្នលមានគំនិតមិនល្អសុំចូលទៅបន្ទប់របស់ខ្ញុំក៏បករហែលឲ្យចូលដោយសេរីហើយតើ តិចល៎ពួកគេគូរសត្រូវមុខជំនួញរបស់ខ្ញុំទៅកាន់តែយ៉ាប់មែនហើយ » រិកគីនិយាយដោយការក្រវីក្បាលគេដាស់តឿនកូនចៅនេះប៉ុន្មានដងហើយនៅមោនចេះចាំសោះហើយសមណាស់ដែលឲ្យគេដេញចេញនោះបើធ្វើការមិនចេះគិតគូរអ្វិឲ្យត្រឹមត្រូវផងនោះ ។
« គេចិត្តល្អនិងហើយបានព្រមនិយាយប្រាប់ខ្ញុំ » ថេយ៉ុងញញឹមចេញមកទាំងសើចរឹកពារបស់រិកគីតាមមើលដូចជាខឹងណាស់ ។
« ណ៎ែកុំធ្វើមុខចឹងទៅមើលលែងសង្ហាហើយ »ថេយ៉ុងចាប់ផ្តើមនិយាយញ៉េះញ៉ោះរិកគីមិនឈប់ទាល់តែសោះអស់ពីរឿងមួយចូលរឿងមួយមិនឈប់
មិនឈរពួកគេឆាប់និយាយចុះសម្រុងគ្នាពិតមែនស្គាល់គ្នាហើយបានជួបគ្នាមិនទាន់បានមួយម៉ោងផងក៏នាំគ្នានិយាយលេងសើចសប្បាយពេញនិងទាំងអស់ម៉ងហើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя