រិកគីនិងម៉ារីបាននិយាយត្រូវរូវគ្នាអស់ហើយពួកគេមិនបាននៅឈ្លោះប្រកែកគ្នាច្រើននោះទេ ។ មួយទៀតរិកគីនាយបាននិយាយសារភាពស្នេហ៍ដាក់ម៉ារីយ៉ាងរ៉ូមេនទិចដែរណា ហើយនងក៏យល់ព្រមទទួលយកស្នេហ៍មួយនោះបើមកព្រមស្រលាញ់គេវិញវាប្លែកណាស់ស៊ីពងក្រហមនាងហើយចង់រត់គេចក៏វាមិនកើតដែរ ។ រិកគីនាំសង្សាបណ្ដូលចិត្តទើបនិងសារភាពស្រលាញ់គ្នានោះចូលមកក្នុងភូមិគ្រឹះទាំងទឹកមុខស្រស់ស្រាយទាំងពីរនាក់ ។ គ្រប់គ្នានៅក្នុងផ្ទះមើលមកពួកគេទាំងចម្លែកក្នុងចិត្តសែនងឿយឆ្ងល់ថាកើតរឿងអីឡើងមក? ឡាគីនាងអង្គុយមើលទូរទស្សន៍នោះសម្លឹងមើលមុខរិកគីហើយម៉ារីជាប់មិនងាកទៅណាទេអាចថានាងកំពុងតែរកចាប់ពិរុទ្ធបងប្រុសនាង ។
« បងមកវិញហើយ? បងម៉ារីមកតាំងពីពេលណាហេតុអ្វីមកមប្រាប់ខ្ញុំផង? ស្រួលខ្ញុំបានទៅទទួលបង » ឡាគីនាងងើបពីសាឡុងមកកាន់ដៃម៉ារីថែមទាំងសួរនាំនាងទៀត មកស្ងាត់ៗចឹងវងស៊ុបប្រាយនាងមែនទេ? ប៉ុន្តែយ៉ាងណាក៏នាងសប្បាយចិត្តដែរ ។
« ហិហិ បងមិនមែនមកដោយខ្លួនឯងទេណា » ម៉ារីនាងសើចមិនសូវសមពេលឡាគីមកសួរចឹង? នាងខ្លួនឯងមិនដឹងថាមកបានដោយរបៀបណាផង?
« អាវ...! មិចចឹងបង? » ឡាគីនាងកាន់ម៉ារីមកអង្គុយជិតគ្នា
« មានគេចាប់បងមកដើម្បីជានិយហើយតាមបងស្មានដឹង »
« ជាអ្នកណាដែរទៅបង? » នាងតូចចាប់ជម្រិតសួរម៉ារីដោយមិនបានចាប់អារម្មណ៍ថាបងប្រុសនាងសម្លក់មុខនាងឡើយ ចេះមកជម្រិតសួរអនាគតបងថ្លៃអញ្ចឹងទៅរួច?
« គឺលោកស៊ីនម៉ាហើយនិងម៉ារ៉ា អូនប្រហែលជាបានស្គាល់ហើយ? »
« អូរ..! ខ្ញុំមិនដែលទាំងលឺឈ្មោះផងឲ្យស្គាល់បានយ៉ាងមិចទៅបង? » ឡាគីនាងអេះក្បាលងីងើរមកនដឹងពិតមែន នាងមិនដែលលឺឈ្មោះម្នាក់នេះសោះតាំងពីនៅទីនេះមកដល់ឥឡូវនេះ ។
« ហ៊ឹម...! គេជាឃាតករឃោឃៅណាស់ឯងដឹងទេ? អាក្រក់លើសពីសត្វតេច្ឆានទៅទៀត » ម៉ារីនាងនិយាយតាមតែនាងបានដឹងមកខ្លះនេះ ឯប្រុសៗពីរនាក់នោះឈរក្រវីក្បាលហួសចិត្តនិងអ្នករៀបរាប់ប្រាប់គេនឹងណាស់ ។
« ខ្ញុំមិនដែលដឹងសោះបង បើអាចជួបពួកគេណាខ្ញុំនិងចិញ្រ្ចាំពួកវាឲ្យខ្ទិចសាច់ទេហើយយកមកធ្វើផ្អកមនុស្សតើ » ឡាគីនាងពោលទាំងចឹងមែនទែន ស្អប់ណាស់មនុស្សពួកអស់នឹង កាយវិការធ្វើត្រាប់តាមនោះអ្នកណាក៏សើចពេញតែនឹង ។
« ឡាគីប៉ុណ្ណឹងបានហើយវាដូចមិនស្រួលចឹងទេ កុំក្អេងក្អាយពេកប្រយ័ត្នស៊ីអំបិលបាត់ទៅ និយាយបានតែមាត់បើជួបគេផ្ទាល់វិញប្រាកដជារត់រ៉ុយទៅបាត់ហើយ ត្រូវអត់? » ថេយ៉ុងនោះអត់ការងារធ្វើក៏និយាយឌឺនាង បើគេមិនផ្ចាញ់នាងមួយថ្ងៃបើងាប់ស៊ីបាយមិនឆ្ងាញ់ដែរទៅ? រិកគីហើយម៉ារីមើលអ្នកទាំងពីរពិបាកនិយាយចូលគ្នាណាស់ជួបឈ្លោះៗប៉ុន្តែក៏ស្រលាញ់គ្នា ព្រោះវាផ្ដើមដោយការស្រលាញ់គ្នាតែម្ខាងរហូតស្រលាញ់គ្នាខ្លាំងឡើងៗមិនអាចដាច់បាននោះ ។ នាយជេកមិនអាចឈរមើលពួកគេមានក្ដីសុខទាំងដែលគេនៅមានវិប្បដិសារីនោះ វាឆ្អែតឆ្អន់សម្រាប់គេខ្លាំងណាស់ទៅហើយដែរ នាយដើរចេញពីវង់អ្នកសើចសប្បាយរីករាយមកអង្គុយលេហក្នុងសួនម្នាក់ឯង ។
« គ្រប់គ្នាមានអ្នកដែលស្រលាញ់រៀងៗខ្លួនអស់ហើយនៅឡើយតែខ្ញុំ! » ហ៊ឹស...! វាគួរឲ្យចង់សើចខ្លាំងណាស់បើអាចនោះគេមិនចង់មានជីវិតរស់នៅដោយមានតែភាពមិនរីករាយគេមើលដឹងតាមក្រខ្សែភ្នែករបស់រិកគីមើលមកម៉ារីវាជាន័យស្នេហាមានចំពោះគ្នាឃើញនាងសើចគេក៏សើចហើយគេមានក្ដីសុខណាស់ពេលបានឃើញបែបនេះ។
« ខ្ញុំសោកស្ដាយ ហ៊ឹកៗៗ » នាយជេកពោលតែមួយបីពាក្យនេះរួចយំមកដូចជាកូនក្មេងអញ្ចឹងដែរអង្គុយយំខ្សឹបខ្សួលមកតែម្នាក់ឯងជូនទឹកភ្នែកឲ្យខ្លួនឯង ។
ថេយ៉ុងក្រឡេកឃើញនាយជេកចេញទៅបាត់គេមិនបានសួរទេ គេដឹងថាអ្នកជាកូនចៅជំនិតមិនចង់ឃើញទិដ្ឋភាពមួយនេះទេវានាំឲ្យំេមិនសប្បាយចិត្តទៅវិញដែរ ។ ឡាគីមិនបានឃើញនាយជេកនៅក្នុងផ្ទះមួយនេះនាងបានដើរមកគោះស្មាថេយ៉ុង ។
« លោកមានឃើញបងជេកឬអត់? ខ្ញុំឃើញមិញនៅនេះសោះ »
« គេចេញទៅខាងក្រៅបាត់ហើយ »
« ម៉េចក៏ទៅមិនប្រាប់គ្នាសោះចឹងនៀក? » ឡាគីនាងឈឲរញីសក់ក្បាលឲ្យរញ៉េរញ៉ៃទៅណាមកណាមិនប្រាប់នាងដោយបានដឹងផង ពិតជាគួរឲ្យស្អប់ណាស់ ។
« សួររកវាធ្វើអី? » សម្ដីគ្មានជាតិហោះចេញពីមាត់បុរសសង្ហាតែមុខមាយាទមិនបាននោះ គ្រោគគ្រាតពិបាកស្ដាប់ណាស់ និយាយចឹងមែនឯមុខក៏មិនបែរមកនិយាយជាមួយឡាគីបានស្រួលដែរ ខឹងរឿងអីទៀតហើយ ?
« សួរអត់បាន? ហើយលោកមកចេះដឹងអីដែរ? សួរមចង់ស៊ីម៉ាជើងខ្ទប់ជញ្ជាំង? » ឡាគីនាងលើកជើងបង្ហាញឲ្យគេបានដឹងថានាងមិនបាននិយាយលេងឯណា? ថេយ៉ុងឥឡូវនេះដូចជាខ្លាចនាងពាក្យសម្ដីរបស់ឡាគីណាស់ បើនាងមិនឲ្យនិយាយអីហើយគេក៏ឈប់និយាយតាមនាង ។ អ្នកណាបានលឺហើយមិនដឹងទៀតថាចៅហ្វាយម្នាក់នេះលង់ស្រលាញ់កូនឈ្នួលដូចគេដែរទៅ? ចំពោះគេគឺស្រលាញ់អ្នកនៅជិតដៃនេះណាស់ ។
« អត់ហ៊ានទេបាទ » គេអោនមុខលែងហា៊នទៀតហើយ ។
« អ៎េ...! តែឈប់សិនពួកបងទាំងពីរ គឺថា...ខ្ញុំមិនយល់ត្រង់កាន់ដៃគ្នាជាប់នឹង? » ឡាគីនាងចាប់បានភ្លាមរិកគីរកធ្វើខ្លួនមិនត្រូវទាល់តែសោះហើយបើប្អូនស្រីមកសួរចំៗមិនបញ្ឆិតបញ្ឆៀងអីមួយពាក្យ ។
« គឺបងនិងម៉ារីពួកយើងជាសង្សានិងគ្នាហើយ ប៉ុណ្ណឹងបានឬនៅប្អូនស្រីបង? » រិកគីឈរមួយសន្ទុះទើបបង្ហើបវាចេញម៉ារីនាងអៀនខ្លាំងណាស់រហូតមកឈរក្រោយខ្នងរិកគី ។« អុញ...! បងម៉ារីអៀនហើយនោះ ខ្ញុំសួរតែប៉ុណ្ណឹងសោះបងក៏អៀនហើយ? ហិហិ មុខឡើងក្រហម ហ៎ាសហ៎ា...! បងរិកគីមើលមុខបងម៉ារីទៅក្រហមដូចផ្លែប៉េងប៉ោះ » នាងល្អិតបានដៃនោះនិយាយឡកលើយដាក់ម៉ារីទឹកមុខនាងឡើងខិលខូចនិយាយមកមិនចេះគិតដល់អ្នកជាបងស្រីជិតក្លាយជាបងថ្លៃនោះសោះ។
ម៉ារីនាងមិនអាចតបតបានមានតែខ្ទប់មុខនិងខ្នងរិកគីជាប់មិនលែងទាល់តែសោះហើយ ។ ថេយ៉ុងនិងឡាគីយកដៃមកខ្ទប់មាត់សើចសប្បាយនិងរឹកពាអ្នកទើបមានស្នេហាថ្មីថ្មោងនេះណាស់ ខាងស្រីអៀនរហូតមិនជិតណាយ ។
« ឡាគីមើលណ៎ែក? ម៉ារីនាងឡើងអៀនរឹងខ្លួននិយាយលែងចេញហើយឈប់បង្អាប់នាងទផតទៅបងសុំទៅចុះណា »
« អត់ទេ វាសប្បាយណាស់មែនទេបងម៉ារី ចំណែកបងវិញឈប់ហៅបងថ្លៃខ្ញុំថា"នាង'ទៀតឲ្យសោះត្រវហៅថា " អូន" លឺដែរអត់? ព្រោះពេលនិយាយ នាងៗចឹងមិនពិរោះស្ដាប់សោះ » ឡាគីនិយាយបង្គាប់បងឲ្យផ្លាស់ប្ដូរពាក្យសម្ដីមួយនេះចេញរិកគីអត់មិនបាននោះគ្រឺតជាមួយនាងណាស់ពូកែខាងផ្ចាញ់ពាក្យសម្ដីជាមួយនិងនាងពិតមែន ។
« រិកគី.. » និយាយប្រកែកគ្នាចុះឡើងៗនោះក៏មានសម្លេងមួយគូរស្រែកហៅរិកគីតាំងពីនៅមាត់ទ្វាផ្ទះចូលមកគ្រប់គ្នាងាកសម្លឹងមើលទាំងអារម្មណ៍ពិបាកពណ៌នាងហើយក៏ភ័យព្រួយនឹងរឿងមួយដែរ រិកគីនាយចង់ស្រក់ទឹកភ្នែកចុះមកពេលបានឃើញថាជាអ្នកណា។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)