ភាគ:៤៤

142 1 0
                                        

    ម៉ារ៉ានាងឈរកាន់ទូរស័ព្ទនាងក្ដាប់វាណែននៅជាប់ដៃកែវភ្នែកក្រហមឆៅ នាងដូចជាក្ដៅក្រហល់ក្រហាយរឿងអីមួយអញ្ចឹងបានជានាងខឹងឡើងក្រហមសាច់អស់ ។
« នាងហ្កាអ៊ុនមកវិញចឹងឬ? ហ៊ឹស ! បើនាងមកនាងស្អីគេម្នាក់នោះក៏មកជាមួយដែរហើយ ! យើងត្រូវតែមានផែនការកំចាត់នាងម្នាក់ទៀតហើយ » មិញនេះកូនចៅដែលនាងបានឲ្យស៊ើបមើលពីនារីពីរនាក់ម្នាក់ឈ្មោះហ្កអ៊ុន និងឡាគីរ៉ា នាងបានដំណឹងមកមិញនេះមួយទៀតថាហ្កាអ៊ុននាងបានត្រឡប់មកវិញហើយ ។
« ហ្គេមជិតចាប់ផ្ដើមម្ដងទៀតហើយ » ស្នាមញញឹមពិសពុល ឈ្នាន់នីសមិនឈប់មិនឈររបស់នាងបនាត្រឡប់មកចូលខ្លួនរបស់នាងម្ដងទៀត នាងឃោឃៅលលសពីអ្វីដែលគេបានឃើញ នាងអាក្រក់លើសពីអ្វីទាំងអស់ ។
« នាងមានអ្វីពាក់ព័ន្ធជាមួយរឿងទាំងអស់នេះ? » នាយជេកបានដើរឆ្លងកាត់កន្លែងដែលនាងឈរនិយាយទូរស័ព្ទនោះគេក៏បានលបស្ដាប់នាងនិិយាយម្នាក់ឯងទាំងចង់ចិញ្ចើមឆ្ងល់ ។
« ហ៊ើយ..! » គេចូលទៅពួនកន្លែងមួយពេលម៉ារ៉ាបាងចេញពីកន្លែងមួយនោះទាំងញញឹមបែបពិលពុលដដែល នាយជេកគេនៅមិនទាន់បាត់ឆ្ងល់ នាងមានអីលាក់បាំងជាមួយគ្រប់គ្នា?
« ខ្ញុំនិងតាមមើលនាងគ្រប់ជំហ៊ានហើយម៉ារ៉ា ស៊ីនម៉ា » កែវភ្នែកពិឃាតរបស់គេសម្លឹងមើលទៅម៉ារ៉ាទៅទាំងសច្ចាក្នុងចិត្តអារម្មណ៍របស់គេក៏កាន់តែមិនស្រួលមួយកម្រិតទៀត ។
........
   ឡាគីដើរចុះពីលើកាំជណ្ដើរទាំងដៃរបស់នាងក៏មានវ៉ាលីធំៗចំនួនពីរមកជាមួយដូចគ្នានាងតូចចុះមកដល់ខាងក្រោមហើយតែមិនបានឃើញបងប្រុសរបស់នាងនៅអង្គុយកន្កែងដូចរាល់ដងសោះហើយ ។ កាលពីយប់មិញក៏មិនបានទៅលួងនាងដែរឥឡូវក៏បាត់ខ្លួនគាត់ទៀត នាងដកដង្ហើមធំថាឈប់គិតៗ។
« អ្នកនាងរបស់ម៉ែដោះ » រាងចំណាស់ដើរមកចាប់ដៃរបស់ឡាគី ទាំងមុខកំសត់ដោយសារតែនាងចេញទៅបាត់ហើយគាត់ប្រាកដជាអជ្សុកស្លាប់ហើយមានកូនក្មេងពូកែរំខានម្នាក់ដូចជានាងក៏វាសប្បាយ ។
« ម៉ែដោះកុំធ្វើមុខចឹងអី ខ្ញុំមិនមែនទៅនៅទីនោះរហូតឯណា? ខ្ញុំទៅលេងបងហ្វីដាតែប៉ុន្មានថហងៃប៉ុណ្ណោះ » ឡាគីនាងញញឹមហើយយកដៃមកកាន់ដៃម៉ែដោះ។
« តែម៉ែដោះនឹកក្មេងពូកែសួរម្នាក់នេះណាស់ដឹងទេ? » គាត់នៅរក្សាទឹកមុខដដែល
« ហិហិ ពេលខ្ញុំទៅដល់ខ្ញុំនិងតេរមកប្រាប់ម៉ែដោះមុនគេណា ពេលនេះខ្ញុំទៅសិនហើយ ប៉ុន្តែចុះបងរិកគីគាត់នៅឯណាចុះម៉ែដោះ? » រវល់តែនិយាយគ្នាជាមួយគាត់ក៏ភ្លេចនឹកគិតដល់អ្នកមានងារជាបងបាត់ទើបតែនឹកឃើញឡើងវិញ ។
« លោកប្រុសចេញទៅក្រុមហ៊ុនតាំងពីព្រឹកម្លេះអ្នកនាង » គាត់ក៏រាងចម្លែកចិត្តដូចគ្នាក្រែងដឹងហើយមែនទេថាឡាគីនាងចេញទៅប្រទេសកូរ៉េនៅព្រឹកនេះ តែគេក៏ចេញទៅបាត់តាំងពីព្រលឹម ។
« បែបនិងទេឬ? ខ្ញុំទៅសិនហើយម៉ែដោះថែខ្លួនផងណា គ្រប់គ្នាក៏ដូចគ្នាដែរ » នាងនិយាយលាគ្រប់គ្នាសព្វគ្រប់អស់ហើយក៏មានអង្គរក្សជួយអូសវ៉ាលីរបស់នាងចេញតាមក្រោយ ។
« អញ្ជើញអ្នកនាង » ពួកគេបើកទ្វាឡានដែលមានខ្នាតវែងល្មមនោះឲ្យឡាគី ។
« អរគុណ » នាងញញឹមស្ងួតដាក់ពួកគេហើយចូលទៅ
អង្គុយក្នុងឡានដោយរក្សាភាពស្ងៀមស្ងាត់ ។  ពួកអង្គរក្សយល់ហេតុការណ៍ហើយក៏នាំគ្នាធ្វើតាមតួនាទីបើកឡានទៅព្រលានយន្តហោះ ។
( នេះខ្ញុំធ្វើឲ្យបងរិកគីគាត់អន់ចិត្តហើយមែន? ហេតុអ្វីក៏ខ្ញុំធ្វើបែបនេះទៀតហើយ? រឿងមុននោះទើបតែដោះស្រាយរួចហើយឥឡូវនេះក៏ចូលមួយរឿងទៀតហើយឬ? នាងឡាគីអើយ ) នាងរអ៊ូនៅក្នុងចិត្តនាងអត់ដឹងថាធ្វើមិចឲ្យវាប្រសើរឡើងវិញបានឡើយ ទុកវាតាមពេលវេលាដែលបានកំណត់ទុកផងទៅចុះ ។
   ម៉ារីនាងរត់មករករីហ្វីដាពីចម្ងាយព្រោះតែនាងមានអ្វីមកចង់ប្រាប់នាង ។
« អ្នកនាងៗ »
« ម៉ារីមានអ្វីមែនទេ? »
« ច៎ាសគឺមាន » នាងញញឹមស្ញេញដាក់រីហ្វីដា
« មានអ្វី? » នាងជ្រួញចិញ្ចើម ចង់ឲ្យម៉ារីឆាប់និយាយមក
« អ្នកនាងឡាគីនិងមកទីនេះថ្ងៃនេះហើយអ្នកនាង ម៉ែទើបតែតេរមកប្រាប់ខ្ញុំមុននេះឯង » នាងញញឹមហើយនិយាយរៀបរាប់ប្រាប់រីហ្វីដានាងចង់ឃើញមុខរបស់អ្នកនាងតូចម្នាក់នេះនៅខាងក្រៅណាស់ម៉ែរនស់នាងគាត់ឲ្យមើលតែក្នុងទូរស័ព្ទ ប៉ុន្តែពេលនេះនាងនិងបានមើលពេញៗភ្នែកមិនខានទេ ។
« ពិតមែនឬបង? មិចឡាគីមិនគួរមកប្រាប់ខ្ញុំ?? ពិតជាគួរឲ្យខឹងខ្លាំងណាស់ » នាងលើកដៃមកអោបជាប់គ្នាទាំងពេបមាត់នេះនាងមិនគិតទុកនាងជាបងទេអី?បានជាមកមកនឲ្យដំណឹងឲ្យបានដឹងចឹង?
« អ្នកនាងតូចប្រហែលជាចង់ស៊ុបប៊្រាយអ្នកនាងហើយបានជាមិនប្រាប់ឲ្យបានដឹងមុនចឹងនោះ » ម៉ារីនាងនិយាយប្រាប់តាមការគិតរបបស់នាងចំពោះបញ្ហាមួយនេះព្រោះនាងយល់ពីវាច្បាស់ណាស់ទៅហើយ ។
« ហ៊ឹម..! ប្រហែលជាបែបនិងដែរហើយ » រីហ្វីដានាងក៏លែងគិតមិនល្អបន្តទៀតក៏ដើរទៅអង្គុយលើសាឡុងវិញរង់ចាំវត្តមានប្អូនស្រីមក ។
« អ្នកនាងចង់ញាំអ្វីដែរទេចាំខ្ញុំយកឲ្យ ? » ម៉ារីឃើញរីហ្វីដានាងអង្គុយមួយកន្លែងហើយក៏ចោទសួរនាងតែម្ដង
« ខ្ញុំយកទឹកក្រូចមកបង »
« ច៎ាស ចឹងចាំមួយភ្លេតសិនទៅ » ពេលម៉ារីនាងចេញទៅផុត រីហ្វីដាក៏យកទូរស័ព្ទតេរទៅប្រាប់អ្នកនៅក្នុងហាងថាថ្ងៃនេះនាងមិនបានទៅមើលការខុសត្រូវឡើយព្រោះមានការសំខាន់នៅថ្ងៃនេះ ពួកគេក៏មិនបានថាអីព្រោះតែថៅកែស្រីម្នាក់នេះពិតជាល្អសម្រាប់ពួកគេណាស់ទោះគាត់ចង់ឈប់ប៉ុន្មានថនងៃទៀតក៏គ្មានបញ្ហា។

« មកហើយ »
« អរគុណច្រើនបង »
« មិនអីឡើយណា!ចុះមិញនេះអូនតេរទៅកន្លែងហាងមែនទេ? » ម៉ារីនាងមកចំពេលដែលនាងតូចរីហ្វីដាទុកទូរស័ព្ទវិញទើបសន្និដ្ឋានបែបនេះតែម្ដងទៅ ។
« ច៎ាសមែនហើយបងព្រោះចង់នៅចាំផ្លូវឡាគីមខ្ញុំមិនចង់ឲ្យប្អូនមានអារម្មណ៍មិនល្អពេលគ្មានអ្នកណានៅចាំផ្លូវនាងបានទេ »
« អូយ..! អ្នកនាងរបស់ខ្ញុំចេះគិតគូដល់ហើយនៀកមិនគួរឲ្យជឿទាល់តែសោះហើយ » ម៉ារីនាងបញ្ជូររីហ្វីដាលេងចាំមើលថានាងមានប្រតិកម្មយ៉ាងមិច។
« បានហើយបងខ្ញុំមិនដល់ថ្នាក់និងទេ » ពួកនាងទាំងពីរក៏និយាយពីនេះពីនោះហើយក៏សើចយ៉ាងសប្បាយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя