ភាគ:៩៣

98 4 0
                                    


    អ្នកគ្រប់គ្នាបាននៅឈរមុខបន្ទប់ជំងឺលោកហ្វៀឌីណាអង្គុយស្ងៀមគាត់មិនបានមាត់កអីទេតាំងពីមកដល់មន្ទីរពេទ្យនេះ ។ រិកគីនិងឡាគីឈរមើលគាត់ទាំងព្រួយបារម្ភមែនទែន បើគាត់នៅស្ងៀមៗចឹងហី?
« លោកប៉ា » រិកគីចូលមកជិតលោកប៉ាហៅគាត់តិចៗ
« បាទ? » គាត់ញញឹមតិចៗតែមិនបានមើលមុខកូនប្រុសឡើយ
« លោកប៉ាកំពុងតែគិតអ្វីដែរទៅ? ហើយខ្ញុំក៏សុំទោសដែរមិនបានប្រាប់លោកប៉ានិងអ្នកម៉ាក់តាំងពីមុនដំបូងកូនសុំទោសៗពិតមែនណាប៉ា ហ៊ឹកៗៗ »
« មិនអីទេកូនបើរឿងវាកន្លងហួសទៅហើយប៉ាមិនអាចបន្ទោសកូនបានទេ » លោកហ្វៀឌីណាញញឹមផ្ដល់កម្លាំងចិត្តកូនហើយអង្អែលស្មាគេថែមទៀត រិកគីងក់ក្បាលនិងអោបលោកប៉ាខ្លាំងៗ ។
ក្រាក....!
ក្នុងពេលតែមួយដូចគ្នាតែនោះគ្រូពេទ្យបានចេញពីពិនិត្យមើលសុខភាពរបស់អ្នកម៉ាក់របស់គេ ឡាគីរត់មកជិតគ្រូពេទ្យនិងចាប់ដៃគាត់សួរទាំងបារម្ភ ។
« គ្រូពេទ្យម៉ាក់ខ្ញុំគាត់យ៉ាងមិចហើយ? »
« គាត់លែងអីហើយ មិញមកពីគាត់តក់ស្លុតនិងរឿងអ្វីមួយទើបធ្វើឲ្យសម្ពាធឈាមគាត់ឡើងខ្ពស់ដល់ថ្នាក់សន្លប់ » គ្រូពេទ្យនិយាយរៀបរាប់មកទាំងញញឹមនេះសំណាងហើយដែលនាំយកគាត់មកមន្ទីរពេទ្យទាល់តែគុំអីកាន់តែធ្ងន់ធ្ងរហើយ ។
« បាទគ្រូពេទ្យ អរគុណហើយ » លោក ហ្វៀឌីណា ជាស្វាមីនោះអោនគោរពនិងអរគុណគ្រូពេទ្យ។
« បាទមិនអីឡើយណាមួយវាជាតួនាទីរបស់ពួកខ្ញុំ »គ្រូពេទ្យគាត់និយាយចប់ហើយដើរចេញទៅបាត់ទុកឲ្យពួកគេទាំងអស់គ្នាចូលមកមើលអ្នកស្រី ហ្វៀឌីណា  ។
« ឯងមកតាមខ្ញុំសិនមក » ថេយ៉ុងអោនខ្សឹបប្រាប់រិកគីក្បែរត្រចៀកនោះ រិកគីគេនិយាយប្រាប់អ្នកខាងក្នុងថាគេមានការចេញទៅក្រៅមួយភ្លេតរួចក៏ចេញទៅជាមួយថេយ៉ុង ឡាគីក៏រាងងឿយឆ្ងល់ថាពួកគេទៅណាដែរប៉ុន្តែនាងមិនខ្ចីសួរនាំចង់ទៅណាក៏ទៅៗ ។
« ចង់ទៅៗគ្មានជាប់ជំពាក់ជំពិនជាមួយឯងទេនាងឡាគី » នាងតូចក្រវីក្បាលបណ្ដេញ ពាក្យគិតគ្រប់យ៉ាងរបស់នាងចេញឲ្យអស់ ។
  រិកគីនិងថេយ៉ុងពួកគេចេញមកខាងក្រៅដាច់ដោយឡែកពីគេពីឯងហើយក៏បានឈប់ដើរទៅមុខបន្ត ។
« ឯងចង់ធ្វើយ៉ាងមិចចំពោះពួកគេទាំងពីរ? » ថេយ៉ុងជាអ្នកផ្ដើមប្រយោគសួររិកគីមុនគេ
« ចុះឯងវិញនោះ? »គេមិនឆ្លើយប៉ុន្ដែសួរក្បកមកនាយវិញ
« ខ្ញុំសម្រេចតាមឯងទេព្រោះនេះជាក្រុមគ្រួសាររង់គ្រោះរបស់ឯង ដូច្នេះយើងចងឲ្យគេជាអ្នកធ្វើទៅចុះយើងមិនលូកដៃជាមួយឡើយធ្វើបែបណាជាមួយពួកគេក៏ដោយយើងបើកដៃឲ្យមួយស៊េរីណា » ថេយ៉ុងគោះស្មាខាងស្ដាំរិកគីពោកដោយភាពជឿជាក់ច្បាស់ក្នុងចិត្តថារិកគីម្នាក់នេះមិនមែនមិនដឹងពីគោលការណ៍របស់ខ្លួនឯងឡើយ គេអាចនិងរៀបចំផែនកាធ្វើបាបពួកវាមិនខាន ។ រិកគីញញឹមក្របួចមាត់ពេលលឺសម្ដីថេយ៉ុងនិយាយឲ្យគេធ្វើចំពោះពីរនាក់ឪកូននោះ គេគិតហើយក៏សប្បាយលើសពីអ្វីគ្រប់យ៉ាង ។
« អូខេ..! បែបហ្នឹងក៏បានយើងសម្របតាមតែបើវាធ្ងន់ធ្ងរពេកឯងមិនថាទេ? » រិកគីសួរបញ្ជាក់ជាមុនដោយសារតែគេមានគម្រោងធំណាស់បើឲ្យពួកគេទាំងនោះស្លាប់ងាយៗយ៉ាងមិចបានទៅមានតែឲ្យឈឺលើសប្អូនស្រីរបស់គេហើយ ។
« ល្អ! កាន់តែធ្ងន់យើងក៏គាំទ្រដែរ ធ្វើតាមដែលឯងគិតទៅចុះ យើងមកនិយាយប្រាប់តែប៉ុណ្ណឹងទេ គិតតាមសម្រួលទៅ » ថេយ៉ុងញញឹមដាក់រិកគីបន្តិចមុននិងដើរទៅបន្ទប់អ្នកជំងឺសម្រាកនោះវិញ រិកគីវិញគេមិនទាន់ដើរទៅតាមក្រោយថេយ៉ុងឡើយគឺនៅគិតពីពាក្យពេចន៍ដែលគេបាននិយាយមុននេះ ។
« ខ្ញុំមិនត្រូវខ្លាច យ៉ាងណាក៏បងត្រូវតែសងសឹកជំនួសអូនណារីហ្វីដា បងមិនឲ្យពួកវាសប្បាយចិត្តពេលបងមិនបានធ្វើអ្វីសោះនោះទេ បងសុំទោស » គេសុំទោសគេមិនអាចមិនសងសឹកបាននោះឡើយគេជាម៉ាហ្វៀរទាំងមូលហេតុអ្វីក៏គ្មានចិត្តគុំគួនជាមួយពួកអាក្រក់ទាំងនោះបានទៅ? អ្នកណាៗក៏ខ្លបខ្លាចជាមួយនិងគេដែរដូចនេះហើយត្រឹមតែខ្លួនពីរនាក់នឹងវាមិនពិបាកក្នុងការសម្រេចចិត្តរបស់គេនោះទេ ។
( ជម្រាបសួរចៅហ្វាយ ) រិកគីបានចុចខលទៅនាយជាកូនចៅជំនិតរបស់គេ
« ឯងត្រូវធ្វើឱ្យពួកគេទាំងពីរនាក់នោះឈឺចាប់វេទនាដឹងដែរទេ? » រិកគីទឹកមុខរបស់គេនៅពេលឥឡូវនេះឃោឃៅណាស់ នាយប្រាប់កូនចៅតាមខ្សែទូរស័ព្ទ។
( ធ្វើដូចជារាល់ដងឬចៅហ្វាយ? ) អ្នកជាកូនចៅនោះស្រដីមកសួរចៅហ្វាយម្ដងទៀត
« មែនហើយ ប៉ុន្តែកុំដល់ថ្នាក់ស្លាប់ពេក ហ៊ឹម...ត្រឹមដកដង្ហើមចង្រិតក៏បានដែរ មិនលើកលែងទោះនាងជាស្រីក៏ដោយស្ដាប់បានដែរទេ? » សម្ដីគេនិយាយមកដូចសប្បាយណាស់គេចង់ឃើញពួកគេទាំងពីររស់ពិបាកជាងស្លាប់ឲ្យពួកវានិយាយពាក្យអង្វរកឲ្យដោះលែង តែគិតសព្វៗទៅបើដោះលែងតាមពាក្យសម្ដីពួកគេនិយាយសុំអង្វរនោះដូចជាមិនកើតសោះឡើយ ។
( បាទចៅហ្វាយខ្ញុំយល់ហើយទាន )
« ប៉ុណ្ណឹងបានហើយ » ទឺត ទឺត រិកគីចុចបិទទូរស័ព្ទបាត់ទៅបាត់ដោយមិនបានឲ្យអ្នកម្ខាងទៀតបាននិយាយថាលាចៅហ្វាយនាយអ៊ីចឹងទៅ ។ នាយដាក់ទូរស័ព្ទចូលក្នុងហោប៉ៅវិញរួចដើរចេញពីត្រង់កន្កែងនោះយ៉ាងហ៉ឺហាមិនទើសក្បាលអាណាសោះ ។
« ប៉ាគួរតែទៅផ្ទះសម្រាកសិនទៅណា ទីនេះទុកឲ្យខ្ញុំជាអ្នកមើលអ្នកម៉ាក់វិញ » ឡាគីនាងចាប់ដៃលោក ហ្វៀឌីណារួចហើយប្រាប់គាត់ឲ្យទៅផ្ទះមុនបើគាត់នៅតែអង្គុយសម្លឹងមើលទៅភរិយារហូតបែបនេះ? នាងបារម្ភពីសុខភាពគាត់ខ្លាំងណាស់ ណាមួយមនុស្សចាស់ទៅហើយទ្រាំទ្រមិនសូវជាបានយូរទេ ។

« តែប៉ាចង់ទៅមើលម៉ាក់កូនណាស់ » លោកពោលដោយមុខស្រពោបស្រពោន
« ណាប៉ាណាខ្ញុំសមទៅចុះប៉ាធ្វើបានទេ? ប៉ាគួតែមើលថែខ្លួនឯងឲ្យល្អអ្នកម៉ាក់គាត់មានកូននៅមើលថែហើយ ប៉ាត្រូវតែញាំបាយឲ្យបានទៀងពេលនិងគេងឲ្យបានគ្រប់គ្រាន់ទើបមានសុខភាពរឹងមាំ » លោក ហ្វៀឌីណា អាចញញឹមចេញមកវិញបានហើយព្រោះតែភាពក្រមិចក្រម៉ើមរបស់កូនស្រីថ្មីថ្មោងរបស់គាត់ដែលទើបនិងបានជួបមុខលើកដំបូងនេះ គាត់កន់តែចូលចិត្តនាងខ្លាំងឡើងៗ ចរិតនិងកាយវិការរបស់ឡាគីដូចជារីហ្វីដាកូនស្រីពិតប្រាកដរបស់គាត់មែនទែន ។
«  ហ៊ឹម...! ប៉ាដឹងហើយចំណែកកូនត្រូវទៅញាំអីទ្រាប់ពោះខ្លះទៅមិញប៉ាមិនបានឃើញកូនញាំអីទេនិយាយតែប៉ាចុះខ្លួនឯងវិញ? កុំគិតពីគេច្រើនជាងខ្លួនឯងខ្លាំងពេកប៉ាបារម្ភកូនដឹងឬនៅ? »
« ច៎ាសប៉ាកូនដឹងហើយ » នាងញញឹមហើយសើចសប្បាយជាមួយនិងគាត់ ពេលនៅជាមួយគាត់ហើយនាងមានអារម្មណ៍ថាកក់ក្ដៅណាស់ នាងខានមានអារម្មណ៍បែបនេះយូរណាស់ដែរហើយតាំងពីម៉ាក់របស់នាងគាត់បានចែកឋានទៅបាត់នោះ ។ សួរថានាងមាននឹកដល់លោកប៉ាដ៏ចិត្តអាក្រក់នោះទេ? ចម្លើយរបស់នាងគឺអត់ទេ នាងគ្មានអារម្មណ៍ថានឹកគាត់ដូចជាពេលមុនឡើយ នាងបានយល់ពីរឿងគ្រប់យ៉ាង នាងបានដឹងហើយថាទឹកលុយមានឥទ្ធិពលណាស់ចំពោះមនុស្សគ្រប់គ្នាសូម្បីតែឪពុករបស់នាងកាលពីមុន ។
« លោកខ្ញុំពឹងឲ្យជួយជូនលោកប៉ាខ្ញុំទៅផ្ទះវិញផងបានទេ? » ឡាគីនាងងាកមកក្រោយបានឃើញថេយ៉ុងហើយក៏ពឹងឲ្យគេជួយ។
« ប្រាកដជាបានហើយ លោកពូសូមមក » ថេយ៉ុងនាយយល់ព្រមយ៉ាងងាយស្រួលបំផុតគេចូលមកជួយគ្រាលោក ហ្វៀឌីណា ចេញទៅនិងបានទៅផ្ទះវិញជាមួយគ្នា ។ ឡាគីមើលអ្នកដែលចាកចេញទៅដោយស្នាមញញឹមមានក្ដីសុខពន់ពេកណាស់សម្រាប់នាង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Kde žijí příběhy. Začni objevovat