« ប្រាប់បងអីទៅ? ខ្ញុំខ្លាចថាវាអាចនាំរឿងដល់បងទើបលាក់វាទុកទៅ » ឡាគីរ៉ានាងអត់ឲ្យអ្នកណាមករវីរវល់ជាមួយនាងច្រើនខ្លាំងពេកទេ វាដូចជាឃុំនាងទិកចោលអញ្ចឹង ។
« ហើយអូននិងគាត់ឈ្លោះគ្នារឿងអីទៀតទៅ? កុំថារឿងបន្តិចបន្តួចដូចជាបងដែរណា? » នាងចង់សំដៅទៅរឿងដែលនាងបារម្ភលើសលួសនោះហើយទើបនាំរឿងឈ្លោះដាក់នាងតូវរបស់គាត់ ។
« ច៎ាសដូចបងនិយាយចឹង គាត់ក៏ដឹងហើយថាខ្ញុំខ្លាចសម្លេងសម្លុតតែគាត់នៅតែប្រព្រឹត្តិទង្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំបានប្រាប់ហើយថាគ្មានបំណងក៏គាត់នៅតែមិនយល់ពីខ្ញុំ » នាងនិយាយទាំងអោនមុខចុះដោយសសរតែបែបនេះទើបមិនសូវជាចុះសម្រុងគ្នាដូចជាពេលដំបូង នាងចង់ឲ្យវាដូចពេលដំបូងដែលពួកគេទាំងបីនាក់សើចសប្បាយលេងជាមួយគ្នា រត់ប្រឡែងគ្នាពីនេះដល់នោះពេញផ្ទះ ។
« ទុកបងនិយាយជាមួយបងរិកគីឲ្យឯងទៅចុះ » នាងក្រវីក្បាលព្រោះតែលើកមុនបងរិកគីរបស់នាងបានតេរមកនិយាយជាមួយនាងម្ដងហើយចឹងលើកមួយនេះនាងតេរទៅនិយាយជាមួយគាត់ម្ដងឲ្យរួចគ្នាត្រឹមនេះ ។
« បងតេរទៅហើយណាឯងចាំស្ដាប់សម្ដីគាត់ជាមួយនិងបងទៅចុះ » នាងយកទូរស័ព្ទរកលេខរបស់បងប្រុសនិងប្រាប់ឡាគីជាមុនហើយនាងតូចក៏ងក់ក្បាលចាំស្ដាប់តាុំពាក្យនាងប្រាប់ ។
« ហេឡូបងរិកគី .... » នាងបង្អូសសម្លេងនិយាយយ៉ាងផ្អែមរលួយដាក់បងប្រុសដែលនៅឆ្លងប្រទេសគ្នា ។
( កុំបង្អូសវែងពេកប្រយ័ត្នដាច់សរសៃរកទៅ ) អ្នកខ្សែម្ខាងទៀតនិយាយឡកលើយមកវិញអសឮសំណើចនិងរឹកពារបស់ានងមិនឈប់ឈរដូចគ្នាដែរ ។
« បងចង់ដាក់បណ្ដាសារខ្ញុំមែនទេ? » នាងសម្លុតទៅបងវិញតែវាមិនសូវជាខ្លាំងពេកទេម៉ាល្មមសមគួរ ។
( អត់មានទេអូនឯងនិយាយគិតដោយខ្លួនឯងតើកុំមកចោទបងឲ្យសោះមិនបានទេ ) គិតតែខ្លួនឯងសោះមកថាឲ្យគេវាដូចមិនសមសោះហើយគិតអគតិលើតែបងប្រុសរបស់ខ្លួន ។
« និយាយលេងៗ ខ្ញុំមានរឿងចង់សួរបងខ្លះទៅមើល » នាងហើយមើលមុខរបស់ឡាគីហើយឃើញនាងងក់ក្បាលត្រៀមចាំស្ដាប់រួចអស់ហើយ ។
( មានអីក៏និយាយមកទាន់បងនៅទំនេរ ) គេបើកដៃឲ្យនាងមួយសរីចង់សួរអីក៏សួរមកបានគេទំនេរទៅហើយបើរវល់ចាំតែបាននិយាយជាមួយប្អូននោះ ។
« បងមានខឹងគ្នាជាមួយឡាគីអត់? ខ្ញុំសួរប្អូនមិញៗនិងឥឡូវនាងឡើងទៅបន្ទប់វិញហើយបងមានរឿងអីដែលចង់និយាយផ្ដាំឡាគីអត់? ខ្ញុំតេរទៅបងព្រោះតែរឿងមួយនិងឯង បងកុំធ្វើចរិតដូចជាខ្ញុំឲ្យសោះហើយមួយទៀតបើកលតទុក្ខអីកុំទម្លាក់ឲ្យប្អូនវាមិនល្អឡើយ បងយល់ដែេអត់? » នាងរះមួយខ្សែទៅយ៉ាងវែងទៅលោកបងប្រុសឲ្យបានជ្រាបជាក់ច្បាស់ ឡាគីនាងបែរមុខចេញសើចជាមួយសម្ដីពាក្យពោលរបស់រីហ្វីដាទាំងអស់សំណើចបើមិនសើចគីមិនបានទេ ពូកែណាស់ទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណានាងនៅតែធ្វើឲ្យគ្រប់គ្នាញញឹមចេញមកបានដោយគ្មានទុក្ខកង្វល់ ។
( បងអត់បានខឹងទេ បងថាឡាគីខឹងជាមួយបងហើយទើបបងមិននិយាយជាមួយសម្បីតែពេលនាងទៅលេងអូនឯងម្លេះបងសុខចិត្តចេញទៅធ្វ់ការបាត់តាំងពីព្រលឹម វាបែបនិងឯង បើឯងចង់ថានិយាយរៀបរាប់បែកអូរហូរស្ទឹងមិចទៀតក៏និយាយទៅបងមិនរវល់ជាមួយទេ )
« អូខេ..! បែបនិងក៏បែបនិង ខ្ញុំដឹងហើយបងធ្វើការបន្តទៀតរបស់បងទៅខ្ញុំចេញទៅមើលហាងសិនដែរហើយ » នាងប្រញាប់និយាយបញ្ចប់ជាមួយរិកគីដោយយកលេសថាទៅហាងដោយការពិតនាងនៅផ្ទះសោះនិងហ៎ាអត់បានទៅហាងឯណាផង ។
( ហ៊ឹម ...បានហើយចឹងមានគេយលឯកសារមកឲ្យសញ្ញេហើយ )
« បាទបង » ទឺត..ទឺត...! និយាយគ្នាអស់រឿងហើយក៏នាងតូចរីហ្វីដាចុចបិទទៅបាត់ទៅ ។
« លឺច្បាស់ពេញត្រចៀកឬនៅ? រឿងជាមួយបងទើបទេបញ្ចប់ហើយហុយៗឥឡូវក៏មានជាមួយបងប្រុសធំទៀតអ្នកនាងប្អូនរបស់បងអើយបងតាមឯងមិនទាន់ទេ »នាងលើកដៃមកញីក្បាលទាំងតានតឹងអំពុលទុក្ខណាស់អ្នកនាងប្អូនរបស់បងម្នាក់នេះតាមយ៉ាងណាក៏មិនចង់ទាន់ជាមួយសោះហើយ ។
« ហិហិ អូនក៏មានចំណែកខុសដូចគ្នាចាត់ទុកថាលើកមួយនេះវាជាលលកចុងក្រោយទៅចុះណាបង » នាងសើចយល់ចិត្តហ្វីដាហើយក្បុលមកចូលអោបចង្កេះរបស់នាងទាំងបើកភ្នែកម៉ក់ៗដាក់ ។
« អើៗ...បងទៅរកអីញាំសិនហើយមានអារម្មណ៍ថាឃ្លានហើយឯងចង់យកអីដែរឬអត់បងយកឲ្យ? » ទើបនិងបានញាំុអីហើយមិញសោះឥឡូវក៏ក្រពះកូរទៀតចង់ឲ្យានងញ៊ាំប៉ុន្មានបានវាឈប់មកឃ្លាន ។
« ខ្ញុំយកមីឆុងមកចុះណាបង » នាងស្នើសុំយកមីឆុងពេលនេះនាងញ៊ាំបានតែមីហើយ ។
« មិនឲ្យញាំទេខ្លាចឈឺ » នាងលើកដៃក្រវីថាវាមិនអាចឡើយ
« តែម្ដងសោះវាមិនអីទេបង បើបងមិនធ្វើឲ្យខ្ញុំ ខ្ញុំទៅធ្វើខ្លួនឯងក៏បានដែរ » នាងតូចក្រោកចេញពីសាឡុងរៀបនិងដើរចេញទៅផ្ទះបាយទៅហើយរីហ្វីដាក៏ចាប់ដៃនាងឃាត់ទុក ។
« បងធ្វើឲ្យបានអង្គុយមួយកន្លែងហើយមើលទូរទស្សន៍ទៅ ប៉ុន្មាននាទីទៀតបានញ៊ាំហើយ » រីហ្វីដានាងក្រវីក្បាលហត់ចិត្តណាស់ពិបាកជំទាស់ជាមួយឡាគីមែនទែនចឹងមានតែព្រមធ្វើតាមនាងហើយ ។
« ច៎ាសបង » ឡាគីនាងញញឹមស្ញេញដាក់ហ្វីដាដោយដឹងថានាងបានឈ្នះគាត់ទៀតហើយធ្វើមិចបើយើងជាកូនពៅក្នុងគ្រួសារបងបងត្រូវតែសហរប់តាមចិត្តរបស់យើងហើយ ។ ចំណែកម៉ារីនាងក៏រវល់កិច្ចការរបស់នាងដូចគ្នាបានជាមិនថាម្ចាស់ស្រីទាំងពីរឃ្លានអាហារទើបមិនបានមកធ្វើឲ្យ ។ ឡាគីនាងអង្គុយមើលទូរទស្សន៍ទាំងស្ងប់ចិត្តរបស់នាង នាងតូចខ្ចង់អារម្មណ៍ជាមួយនិងសសច់រឿងដែលបានចាក់បញ្ចាំងមួយនោះខ្លាំងមមែនទែននាងជក់មើលណាស់ទោះមើលវាទើបបានតែមួយភាគក៏ដោយ ។
VOUS LISEZ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Roman d'amourស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)