ភាគ:៦៣

90 1 0
                                    


« លោក.. » មួយសន្ទុះធំមកឡាគីរ៉ានាងទើបនិងដាច់ចិត្តហៅនាយជេកឈរនៅជិតកនុលែងដែលនាងអង្គុយនោះ ។
« អ្នកនាងត្រូវការអ្វីដែរទាន ? » នាយឆ្លើយទាំងចង់ដឹងថាមានត្រូវការអ្វីមែនទេបានជាហៅគេអញ្ចឹង? ឡាគីរ៉ានាងក្រវីក្បាលមានន័យថានាងមិនត្រូវការអ្វីទេ ចុះហៅគេនេះយ៉ាងមិចវិញ?
« ខ្ញុំចង់ចេញទៅខាងក្រៅខ្លះបានអត់លោកជេក? ខ្ញុំមិនចេះតែនៅក្នុងផ្ទះឡើយ » នាងនិយាយដោយទឹកមុខអង្វរកព្រោះតែនាងពិតជាពីបាកនៅណាស់ ។
« មិនអាចទេអ្នកនាង នេះជាបញ្ជារបស់ចៅហ្វាយខ្ញុំមិនអាចជំទាស់សម្ដីរបស់គាត់បានទេ សូមអ្នកនាងយល់ពីខ្ញុំផង »
« ហ៊ឹម...! អត់ក៏អត់ចុះខ្ញុំទៅខាងលើវិញហើយ គ្មានអារម្មណ៍និយាយជាមួយអ្នកណាទៀតទេ » នាងស្ទុះក្រោកឡើងដោយសារតែមិនបានដូចចិត្តរបស់នងសោះហើយធុញៗៗខំដាក់ទន់ចុះមកអង្គុយជាមួយហើយនិងហ៎ាមិនព្រមឲ្យនាងចេញទៅទៀតអាចៅហ្វាយរបស់គេនឹងសំខាន់ដល់ថ្នាក់ណាទៅ ពិតជាខឹងមែន ។ នាយជេកគេបានដឹងពីចិត្តរបស់នាងនៅពេលនេះណាស់តែធ្វើមិចនេះជាបញ្ជាគេមិនហ៊ានជំទាស់ឡើយ ។

ងឺត.....!

    ឡានមួយគ្រឿងដែលអាចដឹងថាជាម្ចាស់វីឡាមួយនេះបានឈប់ឡានបានលាន់លឺចង់ពេញបរិវេណទាំងមូលអស់ហើយ ។ នាយចុះពីក្នុងឡានទាំងបោះសោទៅឲ្យកូនចៅឈរអោនក្បាលគោរពគេនោះ ។
« ឯណាឡាគី? »ចូលមកដល់ក្នុងផ្ទះភ្លាមគេក៏ចោទសួរទៅនាយជេកកំពុងតែដើររឥបចេញពីខាងក្នុង គេសួររហន់នោះរហន់លោក ។
« ឡើងទៅខាងលើមិញហើយចៅហ្វាយ »
« ចុះនាងមានបានញាំអាហារឬក៏នៅ?»គេអស់រឿងមួយចូលរឿងមួយឯអ្នកចាំឆ្លើយក៏មើលគេឡើងស្លឺអស់រលីងហើយបារម្ភនោះបារម្ភលោកព្រះអ្នកមានស្នេហាគឺបែបនេះសោះ ។
« ញាំរួចហើយទាន » នាយជេកគេឆ្លើយទាំងញឹមៗ ថេយ៉ុងមិនបាននៅសាំសួរច្រើនទៀតគេក៏ដើរឡើងតៅខាងលើមើលឡាគីរ៉ា ។
តុក..!តុក...!
« ឡាគី » គេគោះទ្វាហើយនៅហៅឈ្មោះរបស់នាងបន្តពីក្រោយនិងទៀត ។
ក្រាក...!
« លោកមានអ្វី? » នាងសួរមកគេទាំងជ្រួញចិញ្ចើមគេមិនចេះអស់រឿងជាមួយនិងនាងទៀតមែនទេ? បើចំពោះនាងវិញនងគ្មានអ្វីទៅនិយាយជាមួយមនុស្សឡប់សតិដូចជាគេទេ ។
« គ្រាន់តែចង់មើលមុខរបស់អូនឡាគីប៉ុណ្ណោះ ញញឹមបន្តិចទៅទើបឃើញស្អាតជាងនេះណា កុះពូកែមុខក្រញ៉ូវពេក » ថេយ៉ុងគេលេងសើចជសមួយនិងនាងឯនាងបែរជាគេចមុខមិនចង់ឲ្យគេប៉ះ គេរងទម្លាក់ទឹកមុខចុះបន្តិចវិញព្រោះតែគេគ្មានប្រយោជន៍
សម្រាប់នាងហើយ ។
« បើអស់អីហើយក៏ឆាប់ចេញពីមុខបន្ទប់របស់ខ្ញុំវិញផងណា » នាងនិយាយដោយសម្លេងគ្រោកគ្រាតមិនពិរោះស្ដាប់ទាល់តែសោះប៉ុន្ដែចំពោះថេយ៉ុងវិញគេសប្បាយចិត្តពេលបាននាងនិយាយជាមួយនិងគេ ។
« បាទ » សម្ដីរបស់គេគឺស្រទន់ណាស់ចង់នាងជេរគេបែបណាទៀតក៏គេសុខចិត្តនៅទ្រាំស្ដាប់ហើយក៏មិនតបតជាមួយនិងនាងដូចគ្នា ។ ឡាគីរ៉ានាងមិនអាចនៅឈរស្ដាប់សម្ដីរបស់គេបន្តនាងក៏បិទទ្វាបាត់។
( ពេលណាអូនព្រមនិយាយជាមួយបងឲ្យបានច្រើនជាងនេះ? អូនប្រែប្រួលអស់ហើយ អូនចង់បំភ្លេចបងដោយបែបនេះ? ) ថេយ៉ុងគេពោលនៅក្នុងចិត្តម្នាក់ឯងរួចហើយដើរចេញពីមុខបន្ទប់របស់ឡាគីរ៉ា ។
« នេះគេទៅមែន? ចំជាយ៉ាប់ណាស់ » នាងបើកទ្វាបន្តិចហើយបែរជាមិនឃើញ គេនេះពិតជាអត់ចេះទ្រាំមែនហើយនាងចង់សាកចិត្តរបស់គេសោះគេនេះក៏អន់ចិត្តចេញទៅមែន ។
« ទៅៗគ្មានអាណាឃាត់ហែងទេហ៎ា បើទៅហើយមិនមកវិញកាន់តែល្អស្អប់មុខលោកឯងណាស់ » នាងនិយាយម្នាក់ឯងខ្សឹបរួចបិទទ្វា ។
   ថេយ៉ុងដើរបណ្ដើររកនឹកធ្វើអ្វីដើម្បីឲ្យឡាគីរ៉ានាងចិត្តទន់ខ្លះតែគេនៅរកវិធីមិនឃើញសោះ ។
« ធ្វើបែបណា? ឡាគីរ៉ាអើយហេតុអ្វីក៏អូនធ្វើឲ្យបងឡប់ខួរដល់ថ្នាក់នេះ? បងធ្វើអីអត់កើតទេណា ? ហ៉ើយ... » ថេយ៉ុងនាយរកនឹកអីក៏អត់ចេញដែរនៅពេលនេះដឹងត្រឹមថាគេត្រូវធ្វើឲ្យឡាគីរ៉ានាងចិត្តទន់ដាក់គេវិញ ។
« តាមដំណើរសិនទៅចុះ ពេលណាមួយនាងនិងឃើញពីទង្វើល្អរបស់ឯងហើយអាថេយ៍ ស៊ូឡើងបន្តទៀតណា » គេញញឹមឲ្យខ្លួនឯងយ៉ាងណាក៏គេមិនព្រមចាញ់នាងដោយសារតែហេតុផលបន្តិចបន្តួចចឹងទេ គេជា ថេយ៉ុង សាន់ហ្កា ទាំងមូលផង ។
    រីហ្វីដានាងអស់ជម្រើសហើយនាងគ្មានសង្ឃឹមនិងតាមស្វែងរកឡាគីរ៉ាបន្តទៀតឡើយ នាងបានខលទៅប្រាប់បងប្រុសរួចហើយគាត់និងជិះយន្តហោះមកដល់ឥឡូវនេះហើយ ។ នាងតូចអង្គុយកន្លែងទទួលភ្ញៀវទឹកមុខរបស់នាងមិនបានអំណោយផលជាមួយនិងនាងទេបញ្ជាក់ឲ្យដឹងថានាងពិបាកចិត្តកម្រិតណាដែរ ។ ម៉ារីនាងក៏មិនចាញ់រីហ្វីដាប៉ុន្មានទេនាងរកធ្វើអ្វីមិនបានដូចគ្នាការងារផ្ទះសឹងតែគ្មានអារម្មណ៍និងធ្វើដែរ ។
« អ្នកនាងញាំអីបន្តិចទៅណាអ្នកនាងខ្ញុំសុំអង្វរណា អ្នកនាង... » នាងអត់និងនិយាយមិនបានទេបើហ្វីដានាងស្ងៀមៗមិននិយាយជាមួយនិងអ្នកណាម្នាក់ទេ ។
« បងឲ្យខ្ញុំញាំចុះបងវិញនោះ? បងញាំទៅខ្ញុំមិនឃ្លានទេគ្រាន់តែឃើញបាយក៏ឆ្អែតមុនបាត់ហើយបើបងញាំក៏ញាំម្នាក់ឯងទៅ » នាងញញឹមស្ងួតដូចអស់ជាតិពីក្នុងខ្លួនអស់ចឹង ឲ្យនាងញាំប៉ុន្តែគាត់មិនញាំដែរសោះនិងហ៎ា ។
« អូនកុំផ្ចាញ់បងបានទេហ្វីដា? »
« អត់មានអីទេ បងរិកគីប្រហែលជាជិតមកដល់ហើយស្មាននេះទៅហើយ » នងរកពាក្យទៅពោលអ្វីផ្សេងពីរឿងមិញនេះនាងអត់ចង់នៅបន្តនិយាយគ្មានប្រយោជន៍ចឹងទៀតទេ ។
« ហ៊ឹម » នាងគ្មានអីត្រូវបកស្រាយនោះទេមានតែដកដង្ហើមធំបន្ធូរការធុញថប់ក្នុងក្រអៅទ្រូងរបស់នាងប៉ុណ្ណោះ ។

ងឺត.....!
    សន្ធឹងឡានជាន់ហ្វ្រាំងលាន់លឺពេញនឹងអង្គរក្សទាំងអស់ចេញមកស្វាគមន៍អ្នកនៅក្នុងឡានទាំងអោនមុខចុះទៅមើលដីខាងក្រោមអស់ ។ រីហ្វីដានិងម៉ារីបានដឹងរួចហើយថាជាអ្នកណាពួកនាងចេញមកធម្មតាមិនបានភ័យខ្លាចដូចជាពួកអង្គរក្សទាំងនោះទេ ។ បើហ្វីដានាងឈរមួយកន្លែងទាំងមុខស្មើធេងគ្មានញញឹមដាក់អ្នកមាននាមជាបងទេ នាងធ្វើដូចគេនិងនាងជាអ្នកដទៃជាមួយគ្នាណាស់ រឹកពានាងបង្ហាញមកឲ្យឃើញជាក់ស្ដែងបែបនឹងហើយ ។ ម៉ារីនាងអោនគោរពរិកគីដូចគ្រប់គ្នានៅទីនោះនាងប្រឹងកេះរីហ្វីដាឲ្យទៅជិតរិកគីក៏នាងនៅស្ងៀមមួយកនុលែងដែរមិនដឹងថាក្នុងចិត្តរបស់នាងកំបុងតែគិតអីទេ ។ រិកគីគេក្រឡេកមកមើលមុខរបស់ប្អូនបន្តិចតែគេមិនបានមាត់និយាយហៅនាងដែរគឺគេដើរចូលក្នុងវីឡាធ្វើមិនឃើញរីហ្វីដាឬហ្កាអ៊ុនអញ្ចឹង ឯនាងក៏ធ្វើហីៗគ្មានខ្វាយខ្វល់ដែរ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora