« អ៊ុយ.! ឡាគីឯងយ៉ាងមិចហ្នឹង ហើយនៅមានអាវទៀត មានរឿងអីមែន?? » បងមេការបស់នាងនោះភ្ញាក់ចងផ្ងាក្រោយលែងមកឈរនៅមុខចឹងអ្នកណាមិនភ័យ ថែមទាំងខោអាវផង ។
« បងខ្ញុំសុំចូលទៅខាងក្នុងបានសិនអត់?? » នាងសុំឲ្យគាត់ឲ្យនាងចូលទៅសិន នាងធ្ងន់របស់ដែលនៅនិងដៃណាស់ គាត់ក៏ងក់ក្បាលបើកទ្វាឲ្យធំជាងមុនបន្តិចរួចឡាគីរ៉ានាងចូលមកក្នុងបន្ទប់ ។
« ប្រាប់បងបានឬនៅ? ថាឯងកើតអ្វី? ឬក៏ម្ចាស់ផ្ទះដេញចេញ ? អេៗ..តែវាមិនអាចទេដឹង? » នាងដាក់គូថអង្គុយជិតអ្នកដែលអង្គុយដកដង្ហើមធំនោះ ចង់ដឹងខ្លាំងមែនទែន ថានាងមានរឿងអ្វីទៅ ឬមួយក៏ដូចអ្វីដែលនាងទាញមិញនេះ? ឡាគីរ៉ានាងក៏និយាយប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់បងមេកា គាត់ស្ដាប់លឺអស់ហើយពិតជាក្ដៅក្រហាយជំនួសនាងតូចរបស់គាត់ណាស់ ។
« អីក៏ចិត្តអាក្រក់ម្លេះទេ! មិនដែលជួបសោះហើយ អត់មានយល់់ដល់អ្នកដែលក្រខ្វះខាតស្អីទេអី?មនុស្សពួកនេះអន់ចរិតណាស់ បើសិនជាបងនៅទីនោះក្នុងហេតុការនោះបងហ្នឹងជេរ ជេរឲ្យវាបាត់ក្ដៅតែម្ដងហើយ » នាងបញ្ចេញរឹកពាក្ដៅចិត្តខ្លាំងណាស់ នាងធ្វើកាយវិការរៀបរាប់ដូចខ្លួនស្ថិតនៅចឹង រាងស្ដើងអស់ពីកើតទុកមកសើចនិងការកំប្លែងរបស់គាត់វិញ ។
« បាន..បានហើយបងមិនបាច់ចូលតួពេលទេ! តែពេលនេះខ្ញុំគ្មានកន្លែងត្រូវនៅទៀតទេ លុយក៏គ្មានទៀតបើការងារទើបតែធ្វើបានប៉ុន្មានថ្ងៃហ្នឹង ហ៊ឹក » នឹកឃើញរឿងមួយនេះភ្លាមទឹកភ្នែករបស់នាងក៏ស្រក់មកម្ដងទៀតហាមឃាតមិនបាន
« កុំយំ! បើអូនអត់មានកន្លែងត្រូវនៅមកនៅជាមួយបងមកបងនៅតែម្នាក់ឯងទេ អូនគិតយ៉ាងមិចដែរ? » គាត់គិតមួយភ្លេតរួចហើយនិយាយប្រាប់ឡាគីរ៉ាទាំងស្នាមញញឹម យ៉ាងណាៗនាងនៅម្នាក់ឯងគ្មានបងប្អូនឯណាទៀតនោះ ជីវិតនាងក៏មិនខុសពីឡាគីរ៉ាប៉ុន្មានទេ ។
« មែនហីបង? ខ្ញុំសប្បាយចិត្តណាស់ អរគុណហើយណាបង ហិហិ »នាងអាចប្ដូរទឹកមុខបានគ្រប់កាល:ទេស:តែម្ដង នាងសប្បាយចិត្តណាស់មានអ្នកណាដែលចិត្តល្អដូចជាបងមេការបស់នាងទៅ? គឺវាគ្មានទេ! ចាត់ទុកថានាងសំណាងណាស់ហើយ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
