ថេយ៉ុងបើកឡានដោយខ្លួនឯងទាំងដំណើរលឿនញេពនរួយបារម្ភពីអ្នកនៅឯផ្ទះនោះខ្លាំងជាងអ្វីៗទាំងអស់ទោះបីវាសំខាន់កម្រិតណាក៏មិនឈ្នះពីទំហំចិត្តដែលគេមានដល់ឡាគីរ៉ាឡើយ ។
« ហេតុអ្វីចូលចិត្តបណ្ដោយខ្លួនម្លេះ? » គេរអ៊ូទាំងជញ្ជក់មាត់មិនដឹងថានាងឥឡូវយ៉ាងមិចទៅហើយទេថ្ងៃត្រង់ទៅហើយមិនទាន់មានអីចូលពោះទៀតនាងធ្វើឲ្យគេកាន់តែព្រួយពីនាងលើសដើម ។
ងឺត....!
ប៉ុន្មាននាទីក្រោយឡានបានដល់ក្នុងវីឡាវិញហើយគេស្តុះស្ទាចុះពីក្នុងឡានដើរឡើងញាប់ជើងអង្គរក្សឈរនៅក្បែរនោះបានអោនគោរពគេតែគេមិនបានរវីរវល់ជាមួយពួកគេអីបន្តិចសោះមានតែដើរឡើងទៅខាងលើវិញបាត់។
« ឡាគី.... » គេបានទម្លុះទ្វាចូលមកក្នុងបន្ទប់ទាំងកម្រោលអ្នកដែលដាក់ខ្លួនថានិងគេងក៏ភ្ញាក់ក្រញាងតែម្ដងនងលួសពនរលឹងមិនស្ទើ ។
« លោកចេះតែយ៉ាងមិចនិង? មានដៃទេ? » នាងងើបហើយគំហកសួរមកគេទាំងមុខក្រញូវហើយចង់ចិញ្ចើមជាប់ ។
« ដៃមានតើ » គេលើកដៃមកឲ្យនាងមើលទៀតខ្លាចថានាងមិនដឹងថាគេមានដៃពិតមែន នាងមហាសែនគ្រឺតខ្នាញ់ជាមួយទឹកមុខភ្លីភ្លឺរបស់គេណាស់ ។
« បើមានមិចមិនចេះគោះទ្វា បើចឹងដដែលកាត់ដៃទាំងគូរនិងចោលតែម្ដងទៅ » នាងស្រែកស្អីឲ្យគេម្ដងទៀតតែគេក៏ខាំថ្គាមទាំងខ្បាញ់រឹកពារបស់នាងណាស់បានសម្ដីដល់ហើយពេលញេមិនមាត់ៗ ឲ្យគេកាត់ដៃយ៉ាងមិច? នាងយកស្អីមកគិតទៅ? នេះជាគួរបង្កងច្បាស់ណាស់ ។
« ខ្ជិល » គេជ្រើសមិននិយាយថាបារម្ភពីនាងមិនតែប៉ុណ្ណោះនៅោលពាក្យមួយម៉ាត់មុខឌឺៗនិងដាក់មកទៀតសមហើយដែលនាងមិននិយាយល្អជាមួយពិរោះរន្តមនោះ ។
« ប្រុសស្អីក៏ខ្ជិលម្លេះ? រឿងប៉ុណ្ណឹងសោះដូចជារឿងធំណាស់ចឹងលោកឯងនេះ....ណាហ្ហើយ...ខ្ញុំមិនចង់ជ្រលក់មាត់ជាមួយនិងលោកទៀតទេ » នាងស្រែកមួយវ៉ាសហើយក៏ប្រាសខ្លួនគេងវិញនាងងុយគេងណាស់តែគេមករំខានដំណេករបស់នាង ។
« អត់មានគេងទេ ទៅញាំបាយសិន ហើយនេះជាសម្លៀកបំពាក់កាលពីម្សិលតើ អូនមិនងូតទឹកទេឬឡាគី? លោកអើយណវចេះនៅស្រួលខ្លួនកើតដែរ? » ថេយ៉ុងអង្គុយរឺតទ្រូងគេអស់ពាក្យថ្លែងជាមួយនាងហើយបើនិយាយមួយមាត់តមកច្រើនម៉ាត់ម្លឹងៗ នាងចំជាក្បាលរឹងជាងដែកថែមទៀត ។
« មានអ្វីដែរទៅលោក? លោកចេះដឹងស្អីដែរ? ខ្លួនខ្ញុំតើមានទៅជាប់ជាមួយនិងលោកឯណាទៅ? ចង់ខ្ញុំស្រួលខ្លួនមិនងូតទឹកក៏គ្មានទៅទើសអ្វីជាមួយនិងលោកដូចគ្នា » គេក្រោកអង្គុយហើយក៏ឆ្លើយតបតមកគេវិញដោយមិនបានគិតថានិងនិយាយសោះហើយ ថេយ៉ុងគេហួសចិត្តជាមួយនិងនាងមិនស្ទើទេ ។
« ឥឡូវនេះក្រោកទៅងូតទឹកសិនទៅនិងបានទៅញាំអាហារ » គេនិយាយសម្រួលគ្នាជាមួយនិងនាងទាំងស្នាមញញឹម
« អត់មានស្អីផ្លាស់» នាងជះសម្ដីគម្រោះគម្រើយព្រងើយកន្តើយដាក់មកកាន់គេ តែគេមិនបានខ្វល់ជាមួយនិងសម្ដីរបស់គេឡើយមានតែញញឹមញញែមពេលនាងនិយាយស្រួលៗជាមួយនិងគេចឹងទៅគួរឲ្យស្រលាញ់ណាស់ ។
« ឯងឆាប់ទៅកម្មង់សម្លៀកបំពាក់មនុស្សស្រីយកមក10ឈុតមកលុយចាំយើងជាអ្នកចេញឲ្យ » ថេយ៉ុងលើកទូរស័ព្ទខលទៅប្រាប់កូនចៅគេដែលនៅខាងក្រោមវីឡានោះ ។
( បាទចៅហ្វាយ ) ពួកគេបានដឹងហើយថាទិញឲ្យអ្នកណាក៏យល់ព្រមភ្លាមៗឯថេយ៉ុងក៏ចុចបិទបាត់ទៅងាកមកញញឹមដាក់នាងវិញម្ដង ។
( អាប៉ិនេះកើតអីទៅ? យើងនិយាយមិនល្អដាក់ហើយនៅញញឹមចេញមកទៀត? តិចគេឡប់សតិមែនទៅ? ទេៗវាមកនអាចទេដឹងបើគេឡប់សតិមែនហេតុអ្វីក៏អាចធ្វើការងារកើតទៅ ? ឈប់គិតពីអាតាប៉ិនិងទៀតទៅ ) ឡាគីរ៉ានាងងាកមុខទៅមើលអ្វីផ្សេងគេចពីក្រខ្សែភ្នែកមួយគូរដែលកំពុងញញឹមហើយសម្លឹងមើលមកនាងមិនដាក់ភ្នែកនោះ ។ នាងនិយាយទាំងសួរខ្លួនឯងនៅក្នុងចិត្តរបស់នាង
« បន្តិចទៀតពួកគេយកសម្លៀកបំពាក់មកឲ្យនាងហើយ ចឹងខ្ញុំចុះទៅធ្វើម្ហូបឲ្យនាងសិន » ថេយ៉ុងគេិយាយងល់ក្បាលតែខ្លួនឯងព្រោះអ្នកដែលអង្គុយនៅលើគ្រែធ្វើដូចមិនឬអ្វីដែលគេបាននិយាយជាមួយសោះហើយ។
« អញ្ជើញ » នាងដាច់ចិត្តបង្ហើបមាត់ឆ្លើយតែគ្មានទៅបានពិរោះសោះសម្ដីគ្មានជាតិ ។
« ក៏បាន » ថេយ៉ុងគេចេញទៅទាំងទឹកមុខមិនសូវជាស្រស់បោះអីបន្តិចឡើយ គេតូចចិត្តជាមួយនិងនាងតែគេមិននិយាយចេញមកឲ្យនាងបានដឹងទេនាំតែនាងថាស្ដីបកមកគេវិញនឹង ។
« កើតអីអញ្ចេះមិញញញឹមសើចសប្បាយស្រួលសោះមិចក៏ប្ដូរទឹកមុខលឿនម្លេះ? តាមមិនទាន់ចិត្តអារម្មណ៍លោកឯងទេ » នាងក្របីក្បាលបណ្ដេញគំនិតអត់ប្រយោជន៍ចេញឲ្យខ្ទេចមិនចង់ទុកវានៅផ្ទុកេពេញខួរក្បាលនាងទេ ។
« កាលមកទៅ ក្ដៅស្អុះខ្លួនចង់ងាប់ហើយ » នាងថាមិនក្ដៅទេតែការពិតនាងក្ដៅស្អុះស្អាប់ខ្លួនណាស់បើមានអីមកផ្លាស់ពេលងូតហើយនោះនាងងូតតាំងពីយូរមិនចាំបាច់ឲ្យគេមកនិយាយស្ដីឲ្យផាំងៗទេ ។
តុក..តុក..!
« អ្នកនាងខ្ញុំយកសម្លៀកបំពាក់មកជូន » នាងតូចលឺហើយក៏ស្ទុះងើបចេញពីលើគ្រែទៅបើកទ្វាយកថង់សម្លៀកបំពាក់ដែលនៅជាប់ដៃពួកអង្គរក្សនោះ ។
« អរគុណ » នាងនិយាយពាក្យគួរសមដាក់មកពួកគេហើយពួកគេបានតែញញឹមងក់ក្បាលទទួលយកពាក្យ "អរគុណ " ចេញពីមាត់មនុស្សស្រីនៅចំពោះមុខ។
ក្រឹប...!
« ច្រើនដល់ម្លឹងផងឬ? តែក៏ល្អដែរតើបើគេមិនដឹងជាដោះលែងខ្ញុំនៅពេលណាផង? ទៅងូតទឹកល្អជាង »នាងតូចកាន់ថង់ខោអាវទាំងអស់នោះមកដាលក់លើគ្រែនាងឆែកមើលថាវាមានអ្វីខ្លះឃើញថាមានច្រើនឈុតមែនទែន ។
« ហ៎ាស...នេះ...នេះមានទាំងឈុតក្នុងទៀត? កូនចៅគេនេះពិតជាយល់ពីមនុស្សស្រីច្បាស់លាស់ណាស់ហើយទលបដឹងគ្រប់តែរឿងអញ្ចឹងដូចជាចៅហ្វាយពួកគេមិនខុសសោះហើយ » នាងក៏រាងភ្ញាក់ប៉ុន្តែត្រឹមរឿងប៉ុណ្ណឹងវាមានទៅអាក្រក់ណាស់ណាឡើយនាងកាន់យកសម្លៀកបំពាក់មួយកំផ្លេមកកាន់មុននិងចូលទៅក្នុងបន្ទប់ទឹកចូលទៅងូតទឹកបាត់ នាងចូលមកដល់ក្នុងហើយក៏រីកមុខភ្លាមពេលបានឃើញទឹកបើបានប៉ះដឹងតែត្រជាក់ស្រួលហើយ ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
