ដំណើរស្វាហាប់ដើរចូលមកក្នុងក្រុមហ៊ុនទាំងមុខរាបស្មើមិនបានញញឹមសូម្បីតែបន្តិច នាយដើរយ៉ាងលឿនចំណែកអ្នកជាកូនចៅដែលដើរតាមនោះវិញដើរសឹងតែមិនចង់ទាន់រត់ផងអីផងទៀត ។
« ចៅហ្វាយប្រញាប់ទៅណាដើរលឿនម្លេះ? ខ្ញុំដើរមិនចង់ទាន់ទេ » នាយជេកដោយខ្ជិលទ្រាំបន្តក៏សួរនាយថេយ៉ុងពេលគេដើរមកដល់ជិត ប៉ុន្តែគិតហ៎េសថាគេឆ្លើយជាមួយនោះគេដើរទៅធ្វើមិនដឹង ដោយកាយវិការហ៊ឺហ៎ា ខាតពនរលឹងស្រីគ្រប់រូប ។ នាយដើរទៅទាំងសូកដៃចូលក្នុងហ៊ោប៉ៅខោសងខាង លេងរឹកពាដល់ក៎ហើយ នាយជេកពេបមាត់មិនមាត់ទៀតពេលចៅហ្វាយរូបសង្ហាម្នាក់នេះមិននិយាយជាមួយគេ បែរជាបញ្ជូនកែវភ្នែកពិឃាតមកទៅវិញ ។
ក្រាក..! « ចៅហ្វាយ ខ្ញុំហេតុអ្វីក៏មិនឆ្លើយ? ចៅហ្វាយកើតអីមែនទេទាន? អាចនិយាយជាមួយខ្ញុំបានអត់? » ថេយ៉ុងរុញទ្វាចូលមកក្នុងបន្ទប់អូហ្វីសរបស់គេហើយនាយជេកក៏បន្តសួរម្ដងទៀត តែគេដើរចូលទៅអង្គុយនៅតុធ្វើការធ្វើមិនដឹងមុននិងបើកកុំព្យូទ័រធ្វើការងាររបស់គេ ។
« ថ្ងៃនេះបើកប្រជុំប្រកាសប្រាប់បុគ្គលិកទាំងអស់ឲ្យបានដឹងផង » ដោយស្ងាត់យ៉ាងយូរហើយនាយជកមិនទាន់ចេញទៅណាទៀតថេយ៉ុងក៏ពន្លឺប្រយោគមួយនេះឡើងទាំងមិនមើលមុខរបស់គេទេ គៗភ្នែកសម្លឹងមើលទៅកុំព្យូទ័រវិញ នាយជេកធ្វើមុខភ្លឹះៗមិនយល់ថាគេត្រូវការអ្វី? មានរឿងអី? នាយយកដៃមកអេះក្បាលខ្វោកមិនយល់ពិតមែន ។
« ប្រជុំ? ប្រជុំរឿងអ្វីទៅចៅហ្វាយខ្ញុំ តាមខ្ញុំដឹងគ្មានរឿងអ្វីត្រូវប្រជុំទេ ! ចៅហ្វាយមានអីចង់និយាយប្រាប់ពួកគេ? » នាយជេកលើកចិញ្ចើមម្ខាងទាំងមុខឌឺតែគេឆ្ងល់មែនតាមមើលទៅកាលវិភាគនោះក៏ដូចគ្នា ហើយចុះលោកចៅហ្វាយនៀកប្រជុំរឿងស្អីទៀតហេតុផកអីដែលមិននិយាយប្រាប់គេតាំងពីយូរ? សូមមិនយល់ ចង់តែទៅលាងខួរក្បាលមួយនេះឲ្យវាបាត់ឆ្ងល់ណាស់ ។
« ឯងចង់ត្រូវរបស់យើងមែនទេអាជេក? ហើយរឿងអីដែលយើងត្រូវនិយាយនោះពាក់ពាន់អ្វីជាមួយនិងឯងដែរទៅ? ឯងចង់ដឹងគ្រប់រឿង គ្រប់បញ្ហា? ហើយចង់ឲ្យយើងនិងនៅអង្គុយនិយាយរៀបរាប់ឲ្យឯងស្ដាប់ឬ? ហើយម៉្យាងយើងចង់និយាយអ្វីមានអ្វីទាក់ទងជាមួយនិងឯងដែរ? យើងឆ្ងល់ថាបើឯងមិបសួរដេញដោលមួយរឿងដាច់ខ្យល់ងាប់មែនទេអាជេក? » ថេយ៉ុងនាយដាក់បាំងៗខ្ចីទៅរវីរវល់ជាមួយនិងគេសោះហើយនិយាយចេញមកតាមអ្វីដែលគេគិត រឿងតែប៉ុណ្ណឹងសោះក៏នៅតែសាំតាប៉ែច្រើនទាំងដែលពីមុនគេមិនមែនជាមនុស្សបែបនិងទេ! ស្ដាប់យូរៗទៅចង់តែចាប់គេបោកក្បាលជាមួយជញ្ជាំងឲ្យស្លាប់ភ្លាមៗតើ ។
« ខ្ញុំមិនមែនមានន័យបែបនិងឯណាចៅហ្វាយ ខ្ញុុំសួរចង់ដឹង បើចៅហ្វាយមិននិយាយប្រាប់ក៏មិនអី ខ្ញុំមិនបាននិយាយអីទៀតឯណា? ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះបើអត់ប្រាប់ក៏អត់ » នាយជេកមិនឲ្យចាញ់គ្នាជាមួយចៅហ្វាយឡើយដាក់វិញទៅដូចគ្នា គិតៗទៅមេហើយកូនចៅរបស់គេនេះរកគ្នាត្រូវដៃត្រូវជើងគ្នាល្អណាស់គ្មានទាស់ជាមួយនិងគ្នាឡើយ អ្នកណាឃើញបែបនេះហើយចង់តែមានដូចជាពីរនាក់នេះចឹង ។
« នាងហ៊ានស៊ូកសៀតឲ្យយើងវិញផងឬអាជេក? ឯងកាន់តែបានសម្ដីហើយ » នាយខាំធ្មេញក្រឺតៗហើយសម្លក់នាយជេកចង់ជ្រុះគ្រាប់ភ្នែកទាំងឡូរៗហើយ ។
« អត់នោះទេទាន » នាយប្រញាប់រាដៃថាគេមិនចង់មានន័យថាស៊ូកសៀតពាក្យសម្ដីជាមួយគេផង និយាយតាមការពិតតើ ខុសមែន?
« ហ៊ើយ..! យើងខ្ជិលនិយាយជាមួយនិង៉ងណាស់ ឆាប់ទៅធ្វើអ្វីដែលយើងនិយាយទៅ ឈរដល់កាលទៀត? ចង់ស៊ីគ្រាប់សំណរដោយស្នាដៃយើងមែនទេ? » ថេយ៉ុងនាយដាក់ទៅមួយខ្សែទៀតចង់ឲ្យលោកកូនចៅមួយនេះបានដឹង តែគេបៅតែឈរខ្ទប់មាត់សើចធ្វើមិនដឹងទៅវិញ ។
« អាជេក ..! »
« បាទ? ហើយចុះចៅហ្វាយចង់ប្រជុំនៅម៉ោងប៉ុន្មានទៅទាន? ខ្ញុំនិងបានទៅប្រាប់ពួកគេឥឡូវនេះ » គេឈប់លេងសើចបន្តពេលលឺថាចង់ស៊ីគ្រាប់សំណរដោយដៃរបស់គេផ្ទាល់នោះ ។
« ម៉ោង9នេះហើយឆាប់ទៅឲ្យលឿនទៅ យើងត្រូវការធ្វើការ បើបានដឹងហើយក៏ប្រញាប់ចេញឲ្យឆាប់ » និយាយប្រាប់ថាម៉ោងមួយណាហើយនាយក៏ដេញកូនចៅកំពូលចេះដឹងរឿងរបស់គេនេះវិញ ចង់ដឹងគ្រប់កាល:ទេស:ម៉ងរកណាមិនបានទេពេលកូនចៅចឹងៗអី។
« ចឹងហ៎ចៅហ្វាយ ខ្ញុំទៅក៏បាន ប៉ុន្តែអាដែលនិយាយថាធ្វើការនោះខ្ញុំមិនជឿទេ ចៅហ្វាយចង់នៅម្នាក់ឯងសម្ងំនឹកឡាគីមែនទេ? ចៅហ្វាយកុំចង់មកលាក់ជាមួយនិងខ្ញុំអីវាមិនបានផលល្អទេណាទាន កូនចៅម្នាក់នេះដឹងគ្រប់យ៉ាង » នាយជេកផ្ទឺដងផ្លែផ្កាពាក្យសម្ដីជាមួយនិងចៅហ្វាយមុខងាប់នៅតែមុខអ្នកដទៃនេះវិញ តែក្រោយខ្នងវិញពេលបាត់ឡាគីរ៉ាចេញទៅបាត់ចៅហ្វាយគេផ្លាញ់ប្ដូរទាំងស្រុងអស់ទៅហើយ ហេតុអ្វីដែលគេមិនដឹងទៀតនោះ!
« ឯងឈប់ផ្ចាញ់ផ្ចាល់ជាមួយយើងម្ដងមិនបានឬក៏អត់?ហើយភ្នែករបស់ឯងមានបញ្ហាមែនទេទើបឃើញថាយើងមិនបានធ្វើការ យើងរវល់គ្មានពេលនិយាយអ្វីគ្មានប្រយោជន៍ដូចជាឯងទេអាជេក » អ្នកណាដែលទ្រាំឲ្យគេនិយាយឌឺតាមអំពើចិត្តបានទៅ ក្រែងស្គាល់គេបានច្បាស់ហើយហី គួរដឹងហើយថាគេជាមនុស្សយ៉ាងមិច? បើអ្នកមិនស្គាល់ទេវាភាគតិចបំផុត ។
« លែងហ៊ានហើយទាន ខ្ញុំទៅវិញសិនហើយណា » នាយជេកផ្ទឺដងផ្លែផ្កាពាក្យសម្ដីជាមួយនិងចៅហ្វាយមុខងាប់នៅតែមុខអ្នកដទៃនេះវិញ
កមានតែសុំដកខ្លួនចេញពីលោកចៅហ្វាយមួយនេះលែងចង់នៅរំខានជាមួយនិងគេទៀតហើយខ្លាចត្រូវមែនព្រោះតែគេនិយាយម៉ាត់ណាគឺម៉ាត់និងហើយមិនបាននិយាយលេងសើចទេ ។
« ខ្ញុំនឹកនាង ខ្ញុំចង់អោបនាង ខ្ញុំស្រលាញ់នាងគ្មានថ្ងៃសាបសូន្យវាមានតែកើនឡើងជាហូរហែរ ខ្ញុំនឹកៗៗៗ នឹកនាងណាស់ ឡាគីរ៉ានាងទៅបាត់ហើយនាងយកបេះដូងរបស់ខ្ញុំប្រៀបដូចជាជីវិតរបស់ខ្ញុំចឹង នាងទៅណា? នាងនៅទីកន្លែងណា? នាងរស់នៅយ៉ាងមិចហើយ? នាងមាននឹកខ្ញុំដូចជាខ្ញុំនឹកនាងដែរទេ? ខ្ញុំនឹកៗៗៗ ខ្ញុំស្រលាញ់ៗៗ គ្មានអ្វីប្រែ » ថាអីចេះខុសគេនៅតែដដែលមិនបានប្ដូរទៅណាទេ គេនឹកនាងគ្រប់ដង្ហើមចេញចូល នឹកនាងស្ទើដាច់ខ្យល់ទៅហើយនាងលៗសម្លេងរបឹ់គេនិយាយដែរទេ? នាងចាំថាគេបាននិយាយអ្វីជាមួយនិងនាងដែរទេ? នាងដែលនឹករលឹកមកដល់គេដូចជាគេនឹកនាងដែរអត់? នាងយល់ថាគេជាខ្យល់អាកាសឬ? យល់ថាគេនិងមិនចេះឈឺចាប់ដែរមែន? នាងគិតស្មានគេនិងគ្មានបេះដូងឬ ? នាងគិតថាគេជាមនុស្សប្រុកដែលកំសាកណាស់មែន? ប៉ុន្តែពេលនេះនាងមិនបានមកតបតជាមួយនិងគេវិញទាល់តែសោះឡើយ គេនិយាយតែម្នាក់ឯងប៉ុណ្ណោះ ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
