ភាគ:៥៨

85 1 0
                                    


    ពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យបានជះរស្មីចែងចាំងពេញពិភពលោកទាំងមូល មនុស្សម្នាគ្រប់រូបក៏នាំគ្នាក្រោកពីគេងទៅបំពេញភារកិច្ចរបស់ពួកគេដូចគ្នា ។
   ចំណែកឯនាងតូចដែលគេងមិនងូតទឹកនេះវិញដែរ ពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់តាមវាំងននប៉ុណ្ណឹងហើយនាងមិនទាន់ដឹងខ្លួនទៀតចំជាកម្ជិលផេះណាស់ខ្លួនជាស្រីផងនោះ គេងមិនដឹងថ្ងៃរ: ។
« ហ៊ើុយ...! ថ្ងៃចង្រៃយ៍នេះមកចាំងអីនៅពេលនេះកំពុងតែគេងស្រួលផង ហ៎ាស...! នេះភ្លឺហើយឬ? មែនហើយខ្ញុំត្រូវតែរកកន្លែងរត់ចេញពីក្នុងផ្ទះមួយនេះហើយ! » នាងភ្ញាក់ដឹងខ្លួនភ្លាមក៏នឹកឃើញផែនការត្រៀមនិងរត់ចេញពីទីនេះឲ្យឆាប់ នាងមិនអាចនៅបន្តជាមួយមនុស្សឡប់សតិដូចជាគេម្នាក់នោះទៀតឡើយត្រូវតែចេញឲ្យផុតពីរូបគេ ។ នាងចុះពីលើគ្រែហើយដើរទៅជិតទ្វាក្រែងល៎គ្មានអ្នកណាចាក់សោរពីខាងក្រៅ នាងស្មានមិនខុសពិតមែនទ្វាមិនបានចាក់សោរពីខាងក្រៅទេបែបនេះហើយនាងអាចចេញរួចមិនខានទេ ។
« ហិហិ ប្រហែលជាគ្មានមនុស្សនៅទែ តែប៉ុណ្ណេះខ្ញុំអាចចេញទៅបានហើយ ឯងជិតរួចផុតហើយណាឡាគី » នាងសើចនិងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង ឡាគីនាងដើរថ្នមៗមើលនេះមើលនោះពេញក្នុងផ្ទះ ។
   ចុះមកដល់កាំជណ្ដើរនេះនាងបានចុះមួយៗងាកចុះងាកឡើងមើលរបស់ជុំវិញខ្លួននាង ។
« ស្ងាត់ ឬមួយអត់មានមនុស្សនៅទេ? គេម្នាក់នោះទៅណាបាត់ហើយ? » នាងចុះផុតពីលើមកក៏បាននិយាយខ្សឹបៗបែបមិនយល់សោះហើយហេតុអ្វីក៏ផ្ទះស្ងាត់ម្លេះ?
« អ្នកនាង » អារម្មណ៍ដែលគិតថាគ្មានមនុស្សវាមិនពិតនោះទេ ព្រោះមានសម្លេងអ្នកណាម្នាក់បានស្រែកហៅនាងពីទិសផ្សេងគ្នានោះមក ។
( អ្នកណា? )នាងស្រដីនៅក្នុងចិត្តមុនបែរទៅតាមសម្លេងស្រែកហៅ ។
« ពួកលោកជាអ្នកណា? » នាងឃើញហើយចង់រាគនោមហើយបើលេងមកហើយទឹកមុខមាំៗនាងឯណាមិនខ្លាចទៅ? តែក៏សួរពួកគេដូចជាមិនខ្លាច ។
« អ្នកនាងចង់ទៅណាមែនទេ?  » ពួកគេមិនបានឆ្លើយឆ្លងពាក្យសម្ដីជាមួយនិងនាងវិញទេមានតែសួរពីនាងបន្ថែម ។
«អ..អត់ទេខ្ញុំគ្រាន់តែចុះមកមើលខាងក្រោមប៉ុណ្ណោះ ពួកលោកមិនបាច់សួរទៀតអី » នាងសម្លក់មុខពួកគេរួចហើយក៏កញ្ឆក់ច្លួនឡើងទៅខាងលើវិញទាំងខ្នក់ខ្នាញ់ក្នុងចិត្ត ឯពួកគេក៏មើលមុខគ្នាស្លឺៗមិនយល់សោះ ។
« តោះទៅមើលការក្រៅសិនទៅអ្នកនាងមិនបានចង់ទៅណាទេ » ពួកគេនិយាយជាមួយគ្នារួចក៏ចេញទៅខាងក្រៅទាំងអស់គ្នា ។
« តាមនោះតាមវ៉ី អស់ពីកន្លែងនោះមកទីនេះក៏ដូចគ្នាយលងនៀកដូចអ្នកទោសខ្លាំងណាស់មែន? គ្មានអ្នកណាយល់ពីទឹកចិត្តរបស់ខ្ញុំទាល់តែសោះហើយ ខឹងៗៗៗ ធុញៗៗៗណាស់ » នាងចូលមកខាងក្នុងបន្ទប់ដោយស្រែកឡូឡាពេញទាំងនឹងម៉ង ចង់ចេញទៅក៏វាពិបាកណាស់ហើយមកឲ្យនាងនៅតែបន្ទប់ស្ងៀមៗ ហ៊ឹស..! ក្ដៅចិត្តណាស់បើអាចនាងនិងទៅសម្លាប់គេឲ្យបាត់មុខពីក្នុងលោកនេះឲ្យផុតតើ ។
« តាមមើលទៅគេម្នាក់និងពិតជាមិនធម្មតាពិតមែនហើយ សម្ភារៈក្នុងបន្ទប់សុទ្ធសឹងតែរបស់ទំនើបថ្លៃៗសុទ្ធរបស់ក្រៅប្រទេសហើយតើនៀកមិនគួរឲ្យជឿសោះ តែខ្ញុំក៏ឆ្ងល់មិចគេចាប់ខ្លួនខ្ញុំមក? គេជាអ្នកមានទៅហើយមានទាំងអង្គរក្សនៅជាមួយទៀត ហើយអាប្រុសមុខស្វាម្នាក់និងយកខ្ញុំមកធ្វើអ្វី? មិនយល់ៗទេពេលបែបនិង » កាលពីម្សិលនាងមិនបានមើលរបស់របរនៅក្នុងបនទប់មួយនេះច្បាស់ឡើយរវល់តែខូចចិត្តយំបោកខ្លួនគ្មានគិតខ្វល់អ្វីទេ តែឥឡូវនាងបានមើលឃើញហើយពិតជាចង់យកទៅវាជារបស់ខ្លួនច្លាំងមែនទែនម៉ង ។
« អានេះស្អាតណាស់ ហ៊ឹម...ក្រអូបឈ្ងុយម៉ងហើយ » នាងអោននៅស្រូបយកក្លិនផ្កាដែលបានតាំងដាក់ក្នុងបន្ទប់នោះទាំងញញឹមតិចៗ ហើយមើលរបស់ទាំងអស់ពេញនឹងមិនឲ្យលើសខ្វះ ។
  កម្លោះសង្ហាអង្គុយលើកជើងគងទាក់ខ្លាយ៉ាងទំនងទឹកមុខក៏ញញឹមជាប់តាំងពីពេលនាងតូចរបស់គេត្រឡប់មកក្នុងកណ្ដាប់ដៃរបស់គេវិញ នឹកឃើញដល់ផ្ទៃមុខសរលោងបបូរមាត់ពណ៌ក្រពុំគួរឲ្យចង់ណែបណិតជាមួយខ្លាំងមែនទែន ។
« ខឹក ខឹករឹកពាកោងកាចរបស់អូនក៏លែងមានទៀតហើយឬឡាគីរ៉ា? បងចង់ឲ្យអូនមានកាយវិការដូចពីមុនណាស់ ប៉ុន្តែបើវាជាធម្មជាតិរបស់អូនទៅហើយបងមិនខ្វល់ឡើយដឹងត្រឹមថាបងស្រលាញ់អូន ឡាគីរ៉ា » គេស្រដីចេញមកដោយញញឹមញញែមយ៉ាងណាក៏យ៉ាងណាទៅបើវាទៅជាចឹងហើយហាមឃាត់នាងទៅដល់ពេលណាក៏មិនកើតដូចគ្នា ។ នាយដើរមកឈរនៅជិតកញ្ចក់បង្អួចដែលអាចមើលធ្លុះទៅដល់អគារផ្សេងៗគ្រប់ៗជាន់ ដោយដៃកាន់កែវកាហ្វេជាប់និងដៃ ។
« ពិភពលោកបានចារមកឲ្យបងបានជួបអូនហើយឡាគីទោះអូនទៅជាបែបណា លែងទទួលស្គាល់បងក៏បងនៅតែស្រលាញ់មិនប្ដូរចិត្តអូនចងវាយប្រហារបងដោយរឿងមួយនេះឬ? ទឹកចិត្តបង បេះដូងបងស្ទើតែប្រេះស្រាំអស់ហើយណាឡាគី » មិចក៏ចេះតែកើតទុក? មិនធ្វើឲ្យចិត្តសប្បាយៗបែបនិង?គេបានជួប បានអោប បានថើប ប៉ុណ្ណឹងហើយនៅមិនគ្រប់គ្រាន់ទៀត? ថេយ៉ុងគ្មាន
សម៉ាធិធកបើការងារអីបន្តិចគេចេះតែដើរចុះដើរឡើងរួចហើយក៏ទៅអង្គុយលើសាឡុងផ្នែកម្ខាងទៀតនោះទាំងទឹកមុខសូញសាញពិបាកស្មាន ។
« ចុះពេលនេះអូនយ៉ាងមិចទៅហើយ? » កំពុងទេគិតពីអ្វីមួយផ្សេងទៀតហើយគេបាននឹកដល់ស្រីតូចនៅឯផ្ទះ នាងបានចេញពីក្នុងបន្ទប់ឬនៅ? បានរកអ្វីញាំដែរឬទេ? នាងនៅបានទេ? ម៉ាផ្ទះមានតែនាងនកងអង្គរក្សប៉ុន្មាននាក់ដែលគេបានចាត់ឲ្យទៅនៅមើកថែសំណប់បេះដូងរបស់គេនោះ ពេលនាយមិននៅត្រូវមកធ្វើការអញ្ចឹងមានទេពួកគេនិងហើយដែលត្រូវមើលជំនួសគេសិន ។

« មានតែខលទៅសួរពួកគេ » គិតត្រឹមតែប៉ុណ្ណឹងក៏លូកយកទូរស័ព្ទពីក្នុងហោប៉ៅខោរបស់គេខលទៅសួរកូនចៅ បើគ្មានរឿងសំខាន់គេមិនខលទៅរកពួកគេមុនជាដាច់ខាត ។
( ជម្រាបសួរចៅហ្វាយ ) អ្នកម្ខាងនោះបានលើកទូរស័ព្ទទាន់ចិត្តមុនិងវាចាយ៉ាងផ្អែមរលួយមក
« អ្នកនាង...អរ..អត់ទេ..យើងចង់សំដៅទៅឡាគីបាងបានញាំអ្វីហើយឬក៏នៅ? មានចុះចេញពីក្នុងបន្ទប់ទេ? » ថេយ៉ុងសួរទាំងប្រញាប់ព្រោះតែគេចង់ដឹងណាស់ ។
( អ្នកនាងឡាគីគាត់បានចុះមកដែរទានប៉ុន្តែក៏ឡើងទៅសម្ងំក្នុងបន្ទប់វិញបាត់ហើយចៅហ្វាយ )
« ប៉ុណ្ណឹងបានហើយ ទឺតៗ » ថេយ៉ុងចុចបិទយ៉ាងលឿនមុននិងសញ្ចឹងគិតមួយភ្លេតរួចទាញយកអាវក្រៅមកសូកពាក់បើកទ្វាចេញពីក្នុងអូហ្វីស ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora