ភាគ:៣៩

146 1 0
                                        


   បើមកមើលមនុស្សប្រុសម្នាក់នេះវិញគេអង្គុយក្នុងបន្ទប់ខនដូរផ្ទាល់ខ្លួនទាំងដៃកាន់កែវស្រាទឹកមុខមិនអំណោយផលជាមួយរូបគេអីបន្តិច។ នាយលើកស្រាអកអស់ៗពីកែងមុននិងចាក់វាជាបន្តបន្ទាប់ដូចគ្នា នាយជេកឈរជិតចៅហ្វាយនិងអាយ:ទ្រូងស្លាប់មុនណាស់ផឹកដូចងូតស្រាហើយនៅមិនឈប់ ។
« ចៅហ្វាយខ្ញុំថាបានហើយចៅហ្វាយចង់ងូតស្រាមែន?  » គេមិនយល់សូវពីអ្នកមានស្នេហាសោះហើយ គ្រាន់តែគិតនិងក៏ឈឺក្បាលជំនួសទៅហើយរកឲ្យគេទៅមានស្នេហានោះវាមិនកើតទេដឹង?
« ឯងកុំមកចេះរឿងរបស់យើងទេ ឯងចង់ប្រកាច់ទៅណាក៏ទៅឲ្យបាត់ទៅយើងចង់នៅម្នាក់ឯង » ថេយ៉ុងនាយស្ដាប់លឺនាយជេកនិយាយទាំងអស់តែគេមិនចង់ឆ្លើយមានតែដេញគេឲ្យចេញពីបន្ទប់គេថ្លង់ជាមួយសំនួរសួររបស់គេណាស់។
« ខ្ញុំអត់ទៅប្រកាច់ទេចៅហ្វាយ! ខ្ញុំចេញទៅក៏បានហើយចៅហ្វាយក៏ឈប់ផឹកស្រានិងទៅទុកថាអាជេកសំពះអង្វរទៅចុះណាទាន »
« យើងប្រាប់ឲ្យឯងចេញក៏ចេញទៅនៅសាំតាប៉ែធ្វើអីទៀតពីមុនឯងមិនមែនបែបនេះឡើយ » ថេយ៉ុងសូកសៀតមកនាយវិញទាំងភ្នែករបស់គេក្រហម
« ពីមុនផ្សេងឥឡូវក៏ផ្សេងគ្នាដែរ » នាយក្រវីក្បាលហួសចិត្តជាមួយនិងចៅហ្វាយងប់ជាមួយស្រីនេះណាស់ថាតែគេចុះគេខ្លួនឯងវិញប្រែប្រួលដល់កម្រិតណា? ប៉ុណ្ណឹងហើយនៅមិនដឹងខ្លួនទៀតឬ? មិនដឹងថានៅត្រាំត្រែងជាមួយការរងចាំមួយនេះដល់ពេលណាទៀត? រកមិនឃើញក៏មកអង្គុយផឹកនេះមែនទេចៅហ្វាយរបស់គេឥឡូវនេះ?
« អាជេក......ឯងឈប់ផ្ទឺជាមួយនិងយើងខ្លះមិនបានឬយ៉ាងមិច? »
« បាទខ្ញុំទៅហើយទាន » គេមិនចង់នៅប្រកែកឈ្លោះជាមួយនិងលោកចៅហ្វាយចូលចិត្តតែសម្លុត គំហកនេះទៀតទេ
« ឲ្យខ្ញុំទៅរកនាងឯណាទៅឡាគី? នាងលាក់ខ្លួននៅទីណា? នាងមានដឹងទេខ្ញុំតាមរកានាងយូរហើយ ? នាងនៅឯណា? នាងឈប់ស្រលាញ់បុរសម្នាក់នេះហើយឬ? » ថេយ៉ុងគេបែបនេះរាល់ថ្ងៃទៅហើយ គ្មានថ្ងៃអាចនិងកែខៃជាមួយនិងគេហើយចង់អ្នកណានិយាយអីថាអ្វីទៀតក៏គេលែងរវីរវល់ជាមួយនិងមនុស្សជុំវិញខ្លួនមួយនេះទៀតទេ។ គេនឹក គេចង់ក្រសោបរូបស្រីម្នាក់នោះឲ្យនៅជាប់និងដៃរបស់គេ បើសិនជាគេបានយកនាងត្រឡប់មកនៅក្នុងដៃរបស់គេវិញ ។
    រីហ្វីដាឯណេះវិញនាងក៏នៅអង្គុយកាន់ទូរស័ព្ទមិនដកដៃដូចគ្នាដូចជានៅចាំនរណាម្នាក់តេមកអញ្ចឹង ។
« ហេតុអីក៏មកនតេមកសួរនាំពីបងខ្លះ?? ហេតុអីក៏ស្ងាត់ទៅទាំងបែបនេះ? ចូលចិត្តឲ្យតែគេពនរួយបារម្ភរហូត » នាងទន្ទឹងចាំមើលលេខប្អូនស្រីតេមកណាស់តែដូចជាគ្មានសង្ឃឹមថានាងតេមកសោះ។
រីងៗៗ.....!
« បងប្រុស... » ពេលបានឃើញថាមិនមែនជាអ្នកនាងដែលរង់ចាំហើយក៏បាត់ស្នាមញញឹមមុននេះអស់
( យ៉ាងមិចហើយពេលទៅដល់មិនតេមករកបងទាល់តែសោះហើយណ៎អ្នកនាងប្អូនរបស់បង ) នាងមិនទាន់បាននិយាយអីច្រើនផងក៏ដាក់មកនងផាំងៗ
« ខ្ជិល.. » នាងឆ្លើយគម្រោះគម្រើយទាំងមិនខ្វល់ពីអ្វីឡើយសំខាន់នាងពេលនេះអន់ចិត្តណាស់
( ឯងមានរឿងអីនិយាយជាមួយនិងបងឬក៏អត់? )
« មាន » នាងជាមនុស្សស្រីរឹងមាំណាស់ត្រឹមរឿងប៉ុណ្ណឹងនោះនាងក៏ចង់ឲ្យគាត់ជួយនិយាយអ្វីជាមួយឡាគីជំនួសនាងដូចគ្នា ។
( ចឹងក៏និយាយមកបងចាំស្ដាប់ )
« ឡាគីនៅជិតបងដែរអត់? »
( អត់ទេ បងនៅម្នាក់ឯង )
« ហ៊ឹម..! ខ្ញុំនិងឡាគីពួកយើងឈ្លោះគ្នាខ្ញុំផ្ដាំសុំទោសជំនួសប្អួនផងណាបង ខ្ញុំគ្មានបំណងរករឿងឈ្លោះជាមួយប្អូនទេ សង្ឃឹមថាបងនិងយល់ពីបំណងរបស់ខ្ញុំ មួយវិញទៀតកាលដែលខ្ញុំមកទីនេះព្រោះខ្ញុំមិនចង់ឲ្យឡាគីនាងគិតច្រើនពេលដែលខ្ញុំមិននិយាយរកនាងដូច្នេះហើយបងនិយាយជាមួយនាងជំនួសខ្ញុំផងទៅ » រីហ្វីដានាងសុំពឹងបងប្រុសអស់ពីចិត្តហើយ បើគាត់មិនជួយទៀតក៏មិនអីដែរ
( មិនអីទេបង ទុកបងជាអ្នកសម្រួលជាមួយពួកឯងទាំងពីរទៅចុះធ្វើចិត្តឲ្យសប្បាយទៅ )
« ច៎ាសបង ខ្ញុំអរគុណបងទុកជាមុនណា » នាងអាចញញឹមចេញមកវិញបានហើយពេលបានស្ដាប់លឺសម្ដីបងប្រុសតែម្នាក់នេះប្រាប់មកនាងមានជំនឿចិត្តវិញហើយ ។
( ចឹងបងដាក់វិញហើយ រាត្រីសួស្ដីប្អូនស្រីបង )
« ច៎ាស រាត្រីសួស្ដីបង » ម៉ោងនៅប្រទេសអង់ភ្លេសវាមិនសូវជាខុសម៉ោងនៅកូរ៉េប៉ុន្មានទេចឹងហើយពួកគេអាចនិយាយជាមួយគ្នាធម្មតា
« យ៉ាងមិចដែរស្ដាប់លឺអស់ហើយនៅ? » រិកគីកំពុងទេអង្គុយជាមួយឡាគីហលយគេក៏ចុចតេទៅរីហ្វីដាសួរឲ្យដឹងរឿងតែនាងជាមនុស្សមិនសូវជាចូលចិត្តលាក់បាំងក៏និយាយប្រាប់គេមកគ្មានសល់សូម្បីតែមួយពាក្យហើយឡាគីនាងក៏បានលឺដូចគ្នាព្រោះរិកគីបើកសម្លេងទូរស័ព្ទបន្ថែមទៀត។
« ច៎ាសបង ខ្ញុំលឺហើយចឹងខ្ញុំសុំឡើងទៅបន្ទប់គេងវិញហើយណាបង » ឡាគីនាងនិយាយញញឹមដាក់បងប្រុសមុននិងងើបពីសាឡុងឡងទៅបន្ទប់របស់នាងវិញ ។
« យ៉ាប់ណាស់ប្អូនទាំងពីរអស់នេះ » គេក្រវីក្បាលអស់អ្វីនិយាយឈ្លោះៗក៏ត្រូវគ្នាវិញដោយនិយាយតែប៉ុន្មានផ្ដាំពីនេះពីនោះតែបន្តិចក៏រួចតែសម្រាប់អ្នកដែលទទួលថានិងជួយសម្រួលនេះវិញក៏វង្វេងដូចតែគ្នាដែរនិង ។
« ជ័យយោបានសម្រេច ស្អែកចាំតេទៅលេងគាត់ពេលនេះសប្បាយចិត្តសិន ហ៎ាសហ៎ា » នាងតូចចូលមកដល់ក្នុងបន្ទប់ហើយស្រែកសប្បាយអរពេញបន្ទប់នាងសប្បាយលើសពីអ្វីៗទាំងអស់ នាងតូចលោតលើគ្រែគេងហើយប្រាស់គេងលើគ្រែទាំងស្រណុកក្នុងចិត្ត ។
« ស្អែកបាននិយាយជាមួយបងហ្វីដាហើយ គួរនិយាយអ្វីជាមួយនិងគាត់ខ្លះទៅណ៎? ហ៊ឹម !  មែនហើយស្អែកចាំគិតទៀត » នាងតូចងើបឆ្ងល់ហើយអង្គុយញញឹមញញែមដូចជាកូនក្មេងមិនចេះធំនាងសប្បាយដូចជាបានរបស់ដែលខ្កួនចង់បានចឹង ។

« ក្មេងនៅតែក្មេងដដែល » រិកគីចង់ដឹងពីរឹកពារបស់ប្អូនពេលនៅខាងក្រោមដូចមិនសូវជាបារម្ភឬក៏ក៏រំភើបអ្វីសោះពេលបានមកមើលផ្ទាល់ភ្នែកហើយចង់ដាច់ផ្ងារលោកអើយ គេសូមសរសើរណាា់មិញនេះដូចមិបចឹងសោះ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя