ក្រាក!!« ចៅហ្វាយនេះអាហារទាន » នាយជេកបើកទ្វាចូលមកក្នុងបន្ទប់ដោយសារគេបានស្គាល់លេខកូដហើយគ្មានអ្វីពិបាកសម្រាប់គេចូលមកទេ នាយហៅចៅហ្វាយនាយហើយក៏ទុកអាហារនៅលើតុក្បែរនាងតូចឡាគីរ៉ារួចហើយដើរចេញទៅវិញនិងបិទទ្វាវិញស្រួលបួល ។
« លោកនេះអាហារមកដល់ហើយលោកមិនញាំទេឬយ៉ាងមិច?? » នាងហាស្ដីសួរទៅគេតែពោះនាងកូរខ្លាំងណាស់នាងប្រឹងនិយាយទៀត
« អត់ទេខ្ញុំមិនទាន់ឃ្លានទេ អាហារនេះខ្ញុំឲ្យគេយកមកឲ្យនាងទេញាំទៅបើនាងឃ្លាន » ថេយ៉ុងនាយប្រាប់នាងទាំងចេញស្នាមញញឹមមកដោយមិនដឹងខ្លួន តែក៏មិនឈ្នះភ្នែករបស់នាងតូចឡាគីរ៉ាដែរនាងបានឃើញទាន់ទោះគេប្រឹងប្ដូរទឹកមុខក៏ដោយនោះ ។
« ហ៊ឹម..!ខ្ញុំស្មានតែលោកចៅហ្វាយឯងមិនចេះញញឹមអីដូចជាគេឯងហើយតើនរាល់ថ្ងៃឃើញតែមុខងាប់មិនខ្ចីញញឹមដាក់អ្នកណាទេទោះពួកគេប្រឹងញញឹមអោនគោរពលោកចៅហ្វាយឯងបែបណាក៏ដោយក៏ចៅហ្វាយមិនខ្ចីខ្វាយខ្វល់ដែរតែខ្ញុំគិតថាខ្ញុំមានសំណាងហើយដែលបានឃើញចៅហ្វាយញញឹមដាក់ ហិហិ ហ៎ាសហា.... » នាងរ៉ាយរ៉ាប់ដាក់គេទាំងសើចកក្អាក់ព្រោះថានាងគិតបែបហ្នឹងមែន នាងមិនដែលឃើញគេញញឹមដាក់អ្នកណាផងហ្នឹងបើនាងនិយាយទៅខុសក៏ថាមិនត្រូវដែរ។
« ឈប់និយាយគ្មានប្រយោជន៍ទៀតទៅ ញាំបាយរបស់នាងឲ្យវាហើយទៅខ្ញុំថ្លង់នាងនិយាយណាស់ » ថេយ៉ុងដឹងថានាងចាប់បានហើយក៏ប្រឹងនិយាយបន្លប់ភ្នែកនាងមិនឲ្យចាប់អារម្មណ៍ជាមួយនិងគេទៀតទេ ។
« អីយ៉ា.!! ហ៎ាសហា លោកកុំមកនិយាយបន្លប់ខ្ញុំនោះខ្ញុំដឹងណាថាលោកកំពុងតែលួចញញឹមហើយត្រូវទេ?? »
« អត់! » គេឆ្លើយមួយម៉ាត់គ្មានជាតិរួចធ្វើការងាររបស់គេវិញ
« អូខេ!! បែបណាក៏បែបហ្នឹងទៅ ខ្ញុំញាំហើយបើលោកចៅហ្វាយឃ្លានចាំរកញាំខ្លួនឯងទៀតទៅ » នាងមើលទៅអាហារដែលបានរៀបចំដាក់ចានរួចរាល់នោះហើយងឿយប្រាប់ថេយ៉ុង នាយមិនមាត់មើលនាងតែតិចក៏អោនភ្នែកទៅចុចកុំព្យូទ័រវិញ ។
« អាជេកថ្ងៃនេះមានប្រជុំអ្វីឬអត់?? យើងភ្លេចបាត់ទៅហើយ » ថេយ៉ុងគេអត់ដឹងគួរធ្វើអីបន្តទៀតក៏តេទៅសួរជំនិតរបស់គេ
( បាទមានទាននៅម៉ោង2រសៀលនេះទាន ) នាយជេកគេនិយាយប្រាប់ចៅហ្វាយទាំងដៃនៅមើលសរសេរលើឯកសារមួយចំនួន
« អឺ..! បើចឹងបានហើយឯងធ្វើការងាររបស់ឯងបន្តទៅចុះយើងមិនរំខានទៀតទេ » ថេយ៉ុងនាយចុចបិទទូរស័ព្ទទុកវានៅជិតខ្លួន
« លោកខ្ញុំទៅបានឬនៅ?? » ពេលដែលនាងញាំឆ្អែតហើយសួរថេយ៉ុងម្ដងទៀតថានាងព្រមទៅបានឬនៅ?? ដោយសារតែនាងនៅទីនេះមួយព្រឹកទៅហើយគេប្រុងឃាតនាងធ្វើអ្វីទៀតឬអត់?
« នាងនឹកការងារខ្លាំងណាស់?? » បើមិនឲ្យនាងនឹកតើឲ្យនាងនិយាយបែបណា?? នាងត្រូវតែមានទំនួលខុសត្រូវលើការងាររបសើនាងហើយមិនដូចជាគេពេរមកចាប់ទាញអូសនាងមកក្រុមហ៊ុនរបស់គេឯណា?? នាងត្រូវធ្វើការបើមិនធ្វើគេប្រកដជាកាត់ប្រាក់ខែនាងហើយ ។
« ត្រូវហើយ!! ដូចខ្ញុំនិយាយចឹងដោយសារតែខ្លាចថាចៅហ្វាយនិងកាត់ប្រាក់ខែរបស់ខ្ញុំទៅគិតយ៉ាងមិច?? »
« នាងភ័យម្លេះ?? ចុងក្រោយនាងក៏ក្លាយជាប្រពន្ធរបស់ខ្ញុំដដែលហ្នឹងទៅភ័យព្រួយអ្វីត្រឹមរឿងប៉ុណ្ណឹងទៅ? » ពាក្យប្រយោគគេនិយាយចេញមកធម្មតាតែអ្វីមិនធម្មតានោះគេនិយាយចេញមកបានយ៉ាងងាយអត់ដឹងទេអីថានាងក៏ចេះអៀនប្រៀនដូចជាស្រីដទៃទៀតដែរតើ។
« លោកកុំមកលេងសើចអី ខ្ញុំមិនចូលចិត្តទេ »
« តែខ្ញុំនិយាយពិតមែនណា » នេះគេនិយាយនិយាយអញ្ចឹងហើយនាងគិតថាគេលេងសើចទៀត ចង់ឲ្យបញ្ជាក់ប្រាប់នាងរបៀបណាទៅគេនិងធ្វើឲ្យនាងបានឃើញ។
« អស់អ្វីហើយខ្ញុំសុំទៅសិនហើយលោក » នាងងើបចេញពីសាឡុងអង្គុយមិញនេះចេញដើរទៅមាត់ទ្វាបន្ទប់នាងបើកវាហើយតែមិនបានជប់លេខកូដទៀតទេនាងក៏ចេញទៅបានវិញ ។
ថេយ៉ុងគេអង្គុយមើលដំណើរនាងចេញហើយអារម្មណ៍របស់ល្ហល្ហេងម្លេះ ដូចជានាងត្រូវចាកចេញឆ្ងាយពីរូបគេមែនចឹង?? តែវាជាអារម្មណ៍របស់បានប្រាប់ពិតមែន តែគេមិនអាចគិតផលអវិជ្ជមានបានទេ?
« ខ្ញុំស្រលាញ់នាងខ្លាំងណាស់ គីម ឡាគីរ៉ា នាងដឹងទេខ្ញុំត្រូវការនាងគ្មានអ្នកណាផ្សេងអាចយកនាងចេញពីខ្ញុំបានឡើយវាគ្មានថ្ងៃជាដាច់ខាត ហើយគេនិងតាមមើលនាងរហូត ។
« នៅជាមួយនាងក៏សប្បាយម៉្យាងព្រោះបានមើលមុខនាងគ្រាន់បាត់នឹកបានខ្លះដែរ » មែនហើយវាត្រូវតែបែបហ្នឹងហើយ! មនុស្សណាដែលយើងក្រាស់លើសពីមួយខែហើយនោះវាចូលជាអត្ថន័យនៃស្នេហាហើយវាជាស្នេហាបែបប្រកដប្រជាអីបែបហ្នឹង! អ្នកណាក៏ធ្លាប់ក្រាស់គេតែបានតែមួយភ្លេតៗរបៀបថាអារម្មណ៍មួយនោះបានតែមួយឆាវអីអស់ហើយ តែបើលើសពីមួយខែវាអាចជាស្នាហាដំបូងរបស់ពួកគេទាំងអស់គ្នា។
.....
« មកវិញហើយហីបងស្មានថាឯងនៅទីនោះមិនត្រឡប់មកវិញហើយតើ ? »នាមជាបងស្រីរបស់ឡាគីរ៉ាសួរបញ្ជោប្អូនទេវាជាករគិតរបស់នាងពិតមែនមិនបាននិយាយលេងឯណា?
« បងកុំចេះតែវាចាមកដោយមិនគិតនោះ! ខ្ញុំឯណាទៅនៅជាមួយគេបានរហូតទៅបើខ្ញុំស្អប់មុខរបស់គេស្ទើស្លាប់ទៅហើយមុខឡើងដូចដុំថ្មហើយ មិនមែនទេគឺលើសពីដុំថ្មទៅទៀត » ហ្កាអ៊ុននាងកំពុងស្ដាប់លោកទេសនាមែន??និយាយមកគ្មានបានទៅដកដង្ហើមស្រួលបួលទេនិយាយម៉ែឪយ៉ាងលឿនតាម៉ងហើយ។
« បាន..បានហើយឈប់និយាយអាក្រក់ពីចៅហ្វាយទៅបងសុំណា? »
« ហ៊ើយ.!! បងទៅខ្វាយខ្វល់រវល់ធ្វើអី? គេមិនដឹងទេថាយើងនិយាយអ្វីពីគេខ្លះនោះ»
« តែបងគិតថាឯងគួរយកពេលដែលនិយាយដើមចៅហ្វាយនេះទៅធ្វើការងារវិញទៅល្អជាងហី? »
« ច៎ាសបង ខ្ញុំដឹងតើ និយាយមុននេះដឹងទេយើងពីរនាក់បានហើយ » នាងហាមប្រាមបងស្រីមិនឲ្យនិយាយប្រាប់អ្នកណាថានាងនិយាយអ្វីអាក្រក់ពីចៅហ្វាយម្នាក់នោះទៀត ហ្កាអ៊ុនក៏លែងនិយាយបន្តនាងទៅធ្វើការងារវិញ ។

YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)