« ថៅ....» បុគ្គលិកម្នាក់រៀបហៅឈ្មោះរីហ្វីដាពេញទៅហើយប៉ុន្តែនាងលើកដៃហាមប្រាមមុន ។
« យ៉ាងមិចនាងខ្លាចម្ចាស់ហាងគេមកទារសំណងពីនាងមែនទេ? » ម៉ារ៉ានាងមិនបានទៅខ្វាយខ្វល់ជាមួយនាងទេនាងមានតែនិយាយបញ្ឈឺបន្ថែមពីខាងលើបន្តទៀត រីហ្វីដានាងមិនបានឲ្យគេនៅបញ្ឈឺដោយស្រួលៗក៏ញញឹមចុងមាត់ដាក់នាង ។
« អត់ខ្លាចផង » នាងវៃចិញ្ចើមដាក់ទាំងឌឺមហាឌឺហើយកូនមួយនេះ
« អ្នកនាងច្ញុំថាឈប់ប្រកែកគ្នាបន្តទៅយើងត្រឡប់ទៅវិញចុះណាចំណែករ៉ូបមួយនេះចាំខ្ញុំចេញលុយថ្លៃខូចខាតទៅចុះអ្នកនាង» នាយជេកចូលមកក្នុងវង់អ្នកដែលឈ្លោះឌឺដងពាក្យសម្ដីគ្នា គេចូលនិយាយជាមួយម៉ារ៉ា គេមិនចង់មានរឿងដោយសារតែនាងឡើយ ។
« ឯងកុំមកចេះដឹងរឿងរបស់យើង » គេមិនបានទទួលពាក្យអីពិរោះស្ដាប់ទេគឺសម្ដីសម្លុតនាយតែម្ដង
« ចឹងអ្នកនាងដោះស្រាយខ្លួនឯងទៅខ្ញុំនៅចាំមើល » គេលែងខ្វល់ក៏ឈរម្ខាងដោយឡែក
« ហ៊ើយ...! ខ្ញុំខ្ជិលឈ្លោះជាមួយនិងនាងណាស់ទុកថារ៉ូបមួយនេះច្ញុំចោលវាទៅចុះនាងមិនបាច់បង់ថ្លៃខូចខាតទេ »
« នាងចង់មានន័យបែបណា? » រីហ្វីដានាងនិយាយមកធ្វើឲ្យម៉ារ៉ាមិនយល់ទាល់តែសោះនាងក៏សួរក្បកទៅវិញ
« ខ្ញុំចង់មានន័យថាហាងមួយនេះជារបស់ខ្ញុំបើរ៉ូបមួយនេះវាខ្ទេចទៅហើយខ្ញុំមិនទារសំណងអីជាមួយនិងនាងទេ លើកនេះខ្ញុំលើកលែងឲ្យនាងទៅចុះ ម៉ារ៉ា ស៊ីនម៉ា » នាងបញ្ជាក់ច្បាស់ៗគ្រប់ពាក្យដែលនាងបានហាស្ដីទៅនិយាយជាមួយនាងម្នាក់និងយូរៗកាន់តែធុញណាស់សាំច្រើនពិតមែន។
« ម្ចាស់ហាង?? »
« ច៎ាសមែនហើយ ខ្ញុំសង្ឃឹមថាវាគ្មានជាលើកទីពីរផងទៅចុះ » បងមេកាដែលជាអ្នកមើលការខុសត្រូវក្នុងហាងបន្ទាប់ពីរីហ្វីដាបានឆ្លើយជំនួស
« ហ៊ឹស..! ខ្ញុំចេញក៏បានខ្ជិលនៅឈ្លោះគ្នាជាមួយនិងម្ចាស់ហាងរបស់នាងទៀតណាស់ » ម៉ារ៉ានាងយកលេសនិយាយហើយក៏មិនភ្លេចបក់ដៃហៅនាយជេកទៅជាមួយដូចគ្នាហើយនាយជេកគេមើលទៅរីហ្វីដាទាំងមិនដាក់ភ្នែកដោយសារតែនាងប្លែកពេក ។
« អ្នកនាងតែរ៉ូបមួយនេះ... »
« មិនអីទេ » នាងលើកដៃអូខេ បុគ្គលិកបារម្ភនោះគឺថារ៉ូបមួយនេះវាមានតម្លៃថ្លៃខ្លាំងណាស់ទើបនិងនាំចូលថ្មីៗទៀតឥឡូវក៏មកជួបរឿងអញ្ចឹង ។
« ច៎ាសអ្នកនាង »
បើក្រឡេកមកមើលថេយ៉ុងនេះវិញម្ដងនាយដូចជាធូរស្បើយក្នុងអារម្មណ៍ខ្លះគេបានតម្រុយពីមនុស្សជាទីស្រលាញ់ម្ដងបន្តិចៗហើយព្រោះតែគេរកឃើញអ្នកជាដើមហេតុយកនាងចេញពីគេទៅហើយ ។
« បើនាងមកចុះនាងយកឡាគីទៅទុកឯណា? នាងមិនអាចឲ្យឡាគីនៅម្នាក់ឯងបានទេ? » ថេយ៉ុងអង្គុយរិះគិតវិធីដែលអាចធ្វើឲ្យរីហ្វីដាដែលគេគ្រប់គ្នាភាគច្រើនស្គាល់នៅទីនេះគឺហ្កាអ៊ុន ។ គេកាន់តែគិតមិនឃើញសោះ
« គិតមិចទៀតទេ អាជេកក៏មិនទាន់ឃើញបកក្បាលត្រឡប់មកវិញទេទៅទិញដល់ណាដល់ណីខ្លះទេវ៉ី » គេឧទានម្នាក់ឯងក្ដក់មាត់ក្ដក់ក អាកូនចៅជំនោតនោះទៅណាក៏បាត់ស្រមោលឲ្យឈឺងរកតែគេសួរពីរឿងខ្លះក៏មិនបានដែរ រឿងវាក៏ចេះរញ៉េរញ៉ៃជាបន្តបន្ទាប់ជាមួយគ្នាគេដោះស្រាយរិះរកវិធីមិនទាន់អីមួយទេ ។
« អាជេកអើយអាជេកហែងកាលមកហ៎ា? អញអើយពិបាកដូចម៉ែឲ្យការប្ដីហើយលោកព្រះជាម្ចាស់ខ្ញុំអើយនៀក រកធ្វើអីក៏មិនកើតដែរ » គេក៏កាន់តែម៉ួម៉ៅដូចជាគ្មានបញ្ហាធំដុំអីសោះរឿងគិតលេងៗតែខ្លួនឯងក៏មកវល់ខួរតែច្លួនឯងដល់ពេលចឹងក៏តាមហៅអ្នកជាកូនចៅរហូតម៉ង។
តុក...! តុក....!
« ចៅហ្វាយខ្ញុំចូលបានទេទាន? » នឹកដើមដង្ហើមដល់មែនហើយនេះ
( ចូលមក ) អ្នកនៅខាងក្នុងឆ្លើយអនុញ្ញាតមកទៅហើយនាយក៏បើកទ្វាចូលទៅខាងក្នុង
« យ៉ាងមិចទៅទិញបានស្អីខ្លះមក? » ចូលមកដល់ខាងក្នុងភ្លាមថេយ៉ុងក៏បោះមួយប្រយោគទៅនាយជេកគេក៏ចាប់ផ្ដើមមុខក្រញ៉ូវចេញមក។
« ទិញស្អីបានទេ បើនាងទៅមានរឿងជាមួយម្ចាស់ហាងរបស់គេសំណាងហើយដែលគេមិនទារសំណងពីនាងវិញនោះទើបត្រូវចេញមកវិញដោយដៃទទេររួមទាំងបានអាម៉ាស់មុខទៀតលោកអើយខ្ញុំលែងចង់ទៅណាជាមួយនាងហើយ » គេពោលទាំងមុខពិបាកមើលណាស់ខ្ជិលអើយសែនខ្ជិលម៉ងបើមានឱកាសគេមិនព្រមទៅជាមួយនាងជាដាច់ខាត ទៅតែលើកទីមួយក៏មានគេមើលមកនាយគ្រប់គ្នាព្រោះតែរឿងម៉ារ៉ានាងឈ្លោះប្រកែកគ្នានិង នឹកឃើញហើយចង់តែទៅច្របាច់មាត់ពូកែឈ្លោះរបស់នាងឲ្យបែកខ្ទេចទេតាមអារម្មណ៍ខឹងរបស់គេនោះគេក៏មិនមែនស្លូតណាស់ឯណា ។
« ហ៎ាសហ៎ា....បែបនេះហើយបានជាយើងមិនចង់ទៅឲ្យឯងទៅជំនួសយើង យើងដឹងចរិតនាងច្បាស់ណាស់ » ថេយ៉ុងគេអង្គុយសើចនៅចរិតរបស់នាយជេកនិយាយមកដូចជាខឹងង៉ក់ងរជាមួយនិងគេណាស់ គេមិនបានអាណិតជាមួយឡើយមានតែសើចដាក់គេថែមទៀតរកចៅហ្វាយឯណាបានទៅដែលសុខចិត្តឲ្យកូនចៅពិបាកជំនួសដូចជាចៅហ្វាយម្នាក់នេះទៅ ។
« ចៅហ្វាយនៅសើចស្រួលទៀតណ៎? ហើយម្នាក់ស្រីនោះក៏ជាហ្កាអ៊ុនដូចគ្នា នាងជាម្ចាស់ហាងដែលល្បីទៀតម៉្យាងទៀតនាងក៏ស្គាល់ឈ្មោះពេញរបស់អ្នកនាងម៉ារ៉ាដូចគ្នា ខ្ញុំកាន់តែចម្លែកចិត្តជាមួយនាងមែនទែនហើយមិនយល់ពីនាងសោះនៅពេលឥឡូវនេះនាងផ្លាស់ប្ដូរគ្រប់បែបយ៉ាងទៅហើយ »
« ហ្កាអ៊ុន? វាមិនអាចទេដឹង នាងមិនដែលស្គាល់អ្នកណាផ្សេងក្រៅពីយើងឡើយតាមដែលយើងដឹងនោះ! ឯងមើលច្រឡំមនុស្សទេដឹងអាជេក? » ថេយ៉ុងគេនិយាយទាំងហីៗប៉ុន្ដែក្នុងចិត្តកំពុងតែគិតដូចគ្នា
« ខ្ញុំមើលមិនបានច្រឡំទេចៅហ្វាយគឺច្បាស់និងភ្នែកទាំងគូររបស់ខ្ញុំតែម្ដងហើយ »« បើបែបនិងមែនឯងគួរដឹងថានិងចាត់ការវាយ៉ាងមិចហើយត្រូវទេ? »
« បាទចៅហ្វាយរឿងមួយនេះទុកខ្ញុំចាត់ការវាឲ្យបានរួចរាល់ » នាយជរកនិយាយចប់ហើយក៏អោនក្បាលគោរពថេយ៉ុងលាចេញទៅបំពេញតួនាទីពេលនេះឥឡូវនេះតែម្ដងមិនអាចនៅពន្យាពេលយូរជាងនេះបានទៀតទេ គេត្រូវរកមូលហេតុគ្រប់យ៉ាងទាំងអស់មកវិញ។
VOCÊ ESTÁ LENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)