ភាគ:៥១

119 0 0
                                        


ព្រូស....!
   រីហ្វីដានាងរៀបនិងតបជាមួយនិងនាងទៀតហើយតែមានឯណាអ្នកនៅខាងមុខក៏រត់ដួលបានសម្រេចនាងរតើទាំងមិនបានមើលថានៅចំពោះមុខមានដុំថ្មនៅឡើយ ។ អ្នកជាបងរត់មកមកមើលប្អូនស្រីទាំងព្រួយបារម្ភនេះហើយប្រាប់ថាឲ្យឈប់រត់មិននស្ដាប់ទេឥឡូវឃើញទេដួលព្រូសអញ្ចឹងទាល់តែបាននៀករឹងក្បាលមែន ។
« យ៉ាងមិចហើយឡាគី? អូ..!មានឈាមហូរពីជង្គង់របស់អូនទៀតនៀករត់អត់មានមើលថ្មទេអីឃើញទេវាមានរបួសទាល់តែបាន » រីហ្វីដនាងនិយាយស្ដីឲ្យប្អូនហើយក៏ជួយលើកគ្រាឲ្យនាងដើរទៅជាមួយដូចគ្នា ។
« ខ្ញុំមានចង់ឲ្យវាចឹងឯណា? ខ្ញុំរវល់តែងាកទៅមើលបងនឹងហើយបានជាត្រូវដួលចឹង » នាងមានសម្ដីមកនិយាយដាក់បងព្រោះវាបែបនឹងមែនមានបាននិយាយលេងឯណា? នាងមានតែដាក់ទៅវិញ..។
« មកពីបង? ណាហ្ហើយ...តោះទៅមុខរួចទេ? » នាងជួយទប់ហើយក៏សួរប្អូនថាអាចបន្តទៅមុខទៀតឬក៏អត់? មើលទៅរបួសក៏រាងមុតថ្មជ្រៅហើយបានជាឈាមហូរមកមិនបាត់ចឹង ។
« ទៅរួចបងជួយទប់ខ្ញុំផងក្រែងល៎ដួលម្ដងទៀត » នាងញញឹមស្ញេញមកចេញទៀតទាំងខ្លួនឯងនៅឈឺជើងហើយនឹង ។
« ច៎ាសអ្នកបងប្អូន » នាងតូចឡាគីក៏បានចិត្តហើយក៏ដលរចេញទៅទាំងញញឹមពេញផ្ទៃមុខនាងឈ្នះបងស្រីហើយគាត់ស្របតាមនាងហើយតើ ។
« អូយៗ.....! តិចៗណាបងឈឺណាស់ » នាងតូចឡាគីរ៉ាអង្គុយសន្ដូងជើងមកក្រោមដោយមានរីហ្វីដានាងដាក់ទឹកកាល់កុលនាងរបួសលើរបួសនោះបណ្ដាលឲ្យនាងផ្សារស្រែកថាឈឺមួយរំពេចន៍ ។
« បងសុំទោសមិញចាក់រាងជ្រុលបន្តិចហើយ » រីហ្វីដានាងយកសំឡីមកជូនលាងវាឲ្យបានស្អាតហើយក៏ចាក់ទឹកកា់កុលមកដាក់លាងពីលើឲ្យម្ដងទៀត ។
« សឺត. ក្រហាយ...ផ្សារខ្លាំងណាស់ » នាងចង់យំតិចអីតិចមិចទេពេលដួលដូចមិនសូវជាឈឺខ្លាំងអីណាស់ណាសោះហើយពេលមកលាងរបួសទើបឈឺ ។
«  រួចហើយ បងលាងឲ្យឯងស្រាលដៃបំផុតហើយនៅស្រែកថាឈឺទៀត » ពេលនាងទុកដាក់របស់របរនិងបិតបង់លើរបួសហើយក៏សម្លក់មុខប្អូនព្រោះនាងប្រឹងថ្នមអើយសែនថ្នមនៅតែត្អូញថាឈឺទៅកើតទៀត ។
« បើវាឈឺមែនទោះបងប្រឹងថ្នមដល់ណាទៀតក៏មិនកើតដែរ ព្រោះវាឈឺពិតមែន បើបងចង់ដឹងបងរត់ឲ្យដួលដូចជាខ្ញុំទៅចាំខ្ញុំលាងឲ្យបែបនិងបងបានដឹងហើយ » រីហ្វីដានាងចង់ទេទៅបោកក្បាលឲ្យបែកឲ្យងាប់ទេលោកអើយ នាងមិនទៅល្ងង់ធ្បើតាមអ្នកានងប្អូនឈឺដោយគ្មានមូលហេតុដូចជានាងឡើយ គិតចេញមកឆ្កួតចង់ស៊ីម៉ាជើងណាស់ ។
« ខ្ជិលធ្វើតម្រាប់តាមឯងណាស់ឈឺខ្លួនអត់អំពើលេងទេ » ចេញគំនិតមកឡប់ៗចឹងមិនលេងចូលជាមួយនិងនាងទេ ។
« អ្នកនាងអើយឈប់បាញ់គ្នាដោយពាក្យសម្ដីទៀតទៅខ្ញុំអង្គុយចាំស្ដាប់អ្នកទាំងពីរនិយាយគ្នានៀកចង់ហ៊ឹងត្រចៀកទាំងសងខាងហើយអ្នកទាំងពីរដឹងអត់? » ម៉ារីនាងត្រៀមអង្គុយស្ដាប់ទាំងដៃបិទត្រចៀកសងខាងហើយនិយាយដោយបិទភ្នែកព្រោះថាអ្នកទាំងពីរនោះសម្លឹងមើលមកនាងមិនដាក់ភ្នែកសោះធ្វើឲ្យនាងភ័យមិនស្ទើជាមួយក្រខ្សែភ្នែកបែបនិងណាស់ ។
« អ្នកណាឲ្យស្ដាប់? បងឯងចង់ស្ដាប់ដោយខ្លួនឯងតើ? មែនអត់ឡាគី? » រីហ្វីដានាងមើលមុខម៉ារីហើយក៏ឆ្លៀតកេះដៃឲ្យឡាគីចូលដៃចូលជលងជាមួយនិងនាងផង ទេឡាគីនាងងីងើមិនយល់ហេតុផលសោះពីបងហ្វីដារបស់នាង ។
« ខ្ញុំអត់ដឹងអីទេ! ខ្ញុំចេះតែនិយាយជាមួយបងហ្វីដាទៅ ភ្លេចគិតថានៅមានបងម្នាក់ទៀតនៅអង្គុយជិតនឹង ហិហិ » នាងត្រៀមពាក្យថាអីត្រូវឡើយមានទេនិយាយឲ្យបានៗនិងឯង បើទៅតាមរីហ្វីដានាងមិនដឹងគួរថាអី?
« ភ្លេចៗក៏ភ្លេចទៅចឹងបងទៅធ្វើការងារហើយបើអ្នកទាំងពីរចង់និយាយបាញ់ពាក្យឌឺដងគ្នាមិចទៀតក៏ធ្វើទៅ » ម៉ារីនាងងើបពីកន្លែងដែលអង្គុយជិតពួកគេទាំងនិយាយពាក្យដែលស្ដាប់ទៅហើយហួសចិត្តលើសពីថាហួស ។
« បងម៉ារី..... » អ្នកទាំងហៅឈ្មោះម៉ារីដំណាលគ្នាអស់អ្វីថ្លែងម៉ងនៀក នេះជារឹកពារបស់អ្នកមាននាមជាបងមែនទេ?ឃើញប្អូនៗឈ្លោះគ្នាមិនឃាត់មានតែឲ្យឈ្លោះថែមបងម្នាក់នេះល្អណាស់និយាយមែនតើ ។
« ច៎ាស..... » នាងបង្អូសសម្លេងឆ្លើយរួចហើយក៏រត់ចេញទៅបាត់ម៉ងមៅឯណាទៀតបើនាងមានតែម្នាក់ឯងគេមានគ្នាពីរនាក់ឯណោះនាងធ្វើមិចបានឈ្នះទៅ?
« បងម៉ារីគាត់និយាយតករូវហើយមកពីបងដែលនិយាយមិនចេះមើលមុខក្រោយសោះហើយ បានជាបងម៉ារីបាញ់សម្ដីមកចង់ឈឺពោះតាំងទៅហើយ » ខឹងៗណាស់លោកអើយសុំមិនយល់ៗ ហ៊ឹសៗ អត់ដឹងថានិងធ្វើបែបណាសោះហើយគឺមកពីបងស្រីម្នាក់គត់ ។
« ឈឺពោះតាំងយ៉ាងមិចហ៎ា? » នាងមិនយល់ពីពាក្យមួយនិងសោះហើយចេញមកប្លែករហូត
« គឺគ្មានអីទេ ! គ្រប់យ៉ាងមកពីបង »
« អ៎ាវ...! ចុះឡើងៗជាបងទេ? ហូយឯងកុំចេះតែមកចោទបងនោះណាឡាគីបងល្អណាស់និយាយប្រាប់ឲ្យដឹងទៅ » ស្អីល្អស្អីស្ដាប់លឺហើយអីដែលបានញាំចូលពោះនោះចង់តែចេញមកទេឲ្យអស់តើ ជឿជាក់ខ្លួឯងជ្រុលពេកហើយបងអើយ ។
« ខ្ញុំទៅរកអីញាំវិញល្អជាងអញ្ជើងបងនៅអង្គុយសម្លក់ជញ្ជាំងទៅវាស្វាគមន៍មកគ្រប់ពេលវេលាហើយក៏មិនខឹងទៀតផងណា » នាងតូចឡាគីប្រាប់ដោយក្រោកចេញពីលើសាឡុងម្នាក់ទៀតហើយ
« អ៎ាយ....! អូនចង់ឲ្យបងសម្លក់ជញ្ជាំងដូចជាមនុស្សឆ្កួតមែនទេហ៎ា ឡាគី? » យូរៗទៅហើយប្អូនរបស់របស់សម្ដីក៏កាន់តែដុតនាងលើសពីមុន ។
« បងនិយាយដោយខ្លួនឯងអូនអត់មានបានវាចាចេញទៅទេអាច សួរមេឃ សួរដី សួរពពក សួរជញ្ជាំងបានណាបង វាអាចជាសាក្សីរបស់ខ្ញុំបាន » នេះចេញពាក្យមកពីណាទេលោកអើយអត់ដឹងថាកកាយមកពីកន្លែងកន្លៀតណាខ្លះទេម៉ែឪអាប្លែកលើសពីប្លែកហើយនេះឬជាប្អូនគេបានសម្ដីដល់ក ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now