ពីមួយថ្ងៃទៅមួយថ្ងៃវាលឿនខ្លាំងណាស់ខ្លាំងរហូតដល់អ្នកដែលមានជីវិតរស់នៅសព្វថ្ងៃពិបាករស់ជាងស្លាប់ទៅទៀត ។ ជាពិសេសនៅដែលបាត់បង់នរណាម្នាក់លែងមានវត្តមានរស់នៅបន្តទៀតដែរ ។ បែរមកមើលក្នុងផ្ទះមួយដ៏ធំស្គឹងស្គៃនេះវិញមានតែភាពសប្បាយរីករាយលាក់បង្កប់ទុក្ខសោករាប់រយជំពូកគ្មានអ្នកណាអាចពិពណ៌នាបាននោះឡើយ ។ រីឯអាការ:របស់ឡាគីរ៉ាបានធូរស្បើយហើយដែរគ្រាន់តែនាងនៅពេលនេះឧស្សាហ៍ឈឺក្បាលរហូត ។
នាងតូចដើរចេញពីបន្ទប់របស់ខ្លួនមកបន្ទប់របស់បងប្រុសនាង ឡាគីរ៉ាចូលមកដល់ខាងក្នុងបន្ទប់ហើយក៏ដើរឆែកឆេររកមើលរបស់ដែលនាងបានបាត់វាក៏ប្រហែលជានៅក្នុងបន្ទប់បងរិកគីរបស់នាងហើយបានជាចូលមកមិនឲ្យគាត់បានដឹង ។
« ខ្ញុំច្រឡំដៃទៅទុកឯណា? តានតែដឹងម្សិលមិញនេះបានចូលមកបន្ទប់គាត់ហើយក៏កាន់សៀវភៅមួយនោះមកដូចគ្នា » ឡាគីឈរទ្រចង្ការកនឹកថានាងបានទុកសៀវភៅរឿងនិទាននោះនៅទីណា? នាងធ្លាប់បានមកទីនេះឲ្យបងប្រុសអានឲ្យនាងស្ដាប់ហើយឥឡូវនេះនាងចង់រកវាមកអានម្ដងទៀតបែរជាមិនឃើញ ។
« តិចបងប្រុសយកទៅចោល? អ៎េ...! តែគាត់ច្បាស់ជាបានឃើញហើយថាវាជារបស់ខ្ញុំ? អញ្ចឹងវានៅឯណា? ហូយ....! នៅឯណាទៅសៀវភៅសំណប់ចិត្តបេះដូងខ្ញុំអើយ » ពេលរកមិនឃើញចឹងនាងចង់តែស្រែកឲ្យបែកបន្ទប់ទេបើវារកមិនឃើញបែបនិងរកឡើងចង់ខ្ទេចបន្ទប់របស់គាត់ហើយ ។ ឡាគីរ៉ានាងតូចដើរមកជិតក្រវ៉ែលជុំវិញគ្រែគេងរបស់រិកគីនាងអង្គុយចុះរួចហើយក៏អោនចូលទៅមើលនៅក្រោមគ្រែខ្លាចថាវាធ្លាក់ចុះទៅខាងក្រោមនិង ។
« អាវ...! នៅនេះសោះខំតែតាមរក ហិហិ » នាងលូកដៃចូលទៅរាវនៅក្រោមគ្រែរួចហើយក៏ប៉ះអ្វីម៉្យាង
នាងលូកយកនិងឃើញថាវាជារបស់ដែលនាងត្រូវការ ។ ប៉ុន្តែចៃដន្យអីពេលនាងយកវាចេញមកនិងបានប៉ះនិងអ្វីម៉្យាងមួយទៀត ចិត្តដែលពូកែងឿយឆ្ងល់របស់នាងនេះក៏រាវទៅយកវាចេញមកដែរ ។ នាងបានទាញវាចេញមកទាំងពិបាកហើយ វាជាកូនឡាំងធំសមល្មមមួយនាងតូចក៏ងឿយឆ្ងល់ទៀតហើយ ចុះបងប្រុសនាងទុកអុវីនៅក្នុងនិងបានជាបិទជិតល្អម្លេះ?
« ជាអ្វីដែរទៅ? ហ៊ឹម...! តាមមើលដូចជារបស់សំខាន់តែមើលយូរៗដូចមិនមែនសោះហើយ » ខ្វាក...!
នាងតូចចាប់ទាញកាវស្អិតបិតនៅលើឡាំងនោះចេញនាងធ្វើវាមួយៗមិនអាចប្រញាប់បានទេ ។ នាងបកវាម្ដងបន្តិចៗសន្សឹមៗខ្លាចវារហែកខ្លាំងនាំឲ្យបងបករុសខឹងនាងមិនខានដែលចូលមកឆែកឆេរបន្ទប់គាត់ទាំងដែលគាត់មិនបានដឹង ។
« ហ៎ាស.....! នេះ....នេះ...ជាធាតុសពរបស់អ្នកណាវិញទៅ? » នាងតូចបើកប្រអប់ឡាំងអស់ហើយបាឃើញធាតុរបស់អ្នកណាក៏មិនដឹងដែរ នាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ។
« ចុះគាត់យកមកធ្វើអ្វីដែរទៅ? មានអ្នកណាដែលស្លាប់ទៅ? » នាងលើកធាតុមួយនោះចេញពីក្នុងឡាំងហើយបករទះឃើញមានរូបថតមួយដែលបានផ្កាប់មុខមិនឲ្យឃើញនោះ ។ នាងចងចិញ្ចើមមិនយល់ទៀតហើយ មិចពេលបានឃើញត្រឹមធាតុនេះនិងរូបថតដែលមិនទាន់បានមើលច្បាស់នោះហើយនាងដូចជាគ្មានកម្លាំងក្នុងខ្លួនអញ្ចឹង? ដោយមិនបង្អង់យូរជាងនេះបន្តទៀតនាងក៏លូកយកមកមើល ។
« មិនពិត....មិនពិតទេ...ខ្ញ...ខ្ញុំស្រវាងភ្នែកទេ? ហ៊ឹកៗៗៗៗ...មិនពិតហើយក៏មិនអាចហ៊ឹកៗៗៗៗ....
បងហ្វីដា បងមិនទៅណាចោលខ្ញុំទេ ហ៊ឹកៗៗៗៗ » ពេលបានមើលរូបថតនិងសំបុត្រដែលសរសេរត្រឹមប៉ុន្មានឃ្លានោះហើយនាងក៏ស្រែកពេញបន្ទប់ទាំងទឹកភ្នែកវាជារូបថតរបស់ រីហ្វីដា បងស្រីរបស់នាងនាងស្លុតចិត្តណាស់និយាយសឹងមិនចង់ចេញឡើយ ម៉េចក៏ក្លាយទៅជាបែបនេះ?
« គ្រប់គ្នាកុហក....ហ៊ឹកៗៗៗៗ.....បងហ្វីដាមិនទៅណាចោលខ្ញុំទេ ហ៊ឹកៗៗ មិនពិតឡើយ ខ្ញុំមិនជឿទេ គាត់មិចដាច់ចិត្តទៅចោលខ្ញុំទាំងមិមឲ្យដំណឹងប្រាប់មកអីបន្តិចចឹង? ហ៊ឹកៗៗៗៗ » នាងយំក្រវីក្បាលតតាក់ទឹកភ្នែកហូរមកដូចទឹកភ្លៀងមិនអាចកាត់ថ្លៃបានឡើយ ។ នាងយកដៃទៅអង្អែលធាតុនោះទាំងមិនជឿ នាងយំឡើងទន់ខ្លួនអស់ហើយ ហេតុអ្វីមនុស្សដែលនាងស្រឡាញ់ទៅចោលនាងទាំងប្រយោលដូច្នេះ?ឲ្យនងទទួលយកវាបានភ្លាមៗយ៉ាងមិចនិងបាន? នាងបើកធាតុនោះមើលទាំងចងចិញ្ចមម្ដងទៀតពេលនៅក្នុងនោះមិនមានសូម្បីតែឆ្អឹងអីបន្តិចរបស់បងស្រីនាងវាមានតែខខ្សាច់នៅក្នុងនោះប៉ុណ្ណោះ ។
« ហើយឆ្អឹងរបស់គាត់នៅទីណាវិញ? មានតែខ្សាច់? តិចល៎គាត់ស្លាប់ទាំងមិនមានរូបរាងបន្តទៀតទៅ? ប៉ុន្តែវាមិចនិងអាចបានទៅ? កាន់តែមិនមែនហើយ ខ្ញុំ...ហ៊ឹកៗៗៗៗ » នាងក្រវីក្បាលបន្តទៀតយំលែងចង់ដឹងចង់លឺអ្វីតទៅទៀតមែនទែនហើយក្ដីស្រឡាញ់នាងចំពោះរីហ្វីដាមិនទាន់បានប្រគល់ឲ្យគ្នាគ្រប់នៅឡើយទេ? គាត់ទៅមែនឬក៏វាជាការលេងសើច?
« វាមិនអាចជាដាច់ខាតបងហ្វីដាគាត់ទៅធ្វើការនៅកូរ៉េគាត់រវល់បានជាមិនបានមកលេងខ្ញុំហើយក៏មិនបានខលមកសួរសុខទុក្ខបែបនេះ ហ៊ឹកៗៗៗៗ ហិហិ ពិតណាស់បងហ្វីដាគាត់រវល់ទេ ចំណែករូបនេះវាជាការប្រឌិតឡើងទេ ហិហិ » និយាយទាំងសើចបន្លំទឹកភ្នែកកំពុងតែនិងស្រក់ចុះមកដោយមិនជឿដដែលនាងមិចនិងអាចជឿបានទៅ?
យំចុះឡើងក៏បានឃើញសំបុត្រមួយទៀតនៅក្នុងឡាំងមួយនោះនាងប្រញាប់យកវាមកអានភ្លាម ។អត្ថន័យក្នុងសំបុត្រ: រីហ្វីដា ហ្វៀឌីណា ទោះបីជាប្អូនទៅវោលបងដោយមិនបានបន្សល់ទុករូបរាងចុងក្រោយឲ្យបងមើលក៏ដោយក៏បងនៅតែទទួលយក ទទួលស្គាល់ការពិតដែលបងបានបាត់បង់ឯងទៅហើយ តែបងសូមសន្យាថានិងមើលថែឡាគីរ៉ាជំនួសឯងណា បងនិងឡាគីរ៉ាស្រឡាញ់ឯងរហូតនៅស្រឡាញ់ទោះប្អូនមិនមានរូបរាងរស់នៅលើលោកមួយនេះទៀតក៏ដោយ បងស្រឡាញ់ឯងខ្លាំងណាស់ រីហ្វីដា សំណប់ចិត្តរបស់បង គោលបំណងរបស់បងលើឯងត្រូវបានខ្ទេចខ្ទាំអស់លែងមានជាបន្តបន្ទាប់ទៀតហើយ
បងចង់និយាយឈ្លោះជាមួយនិងឯងដូចពេលមិនពេលដែលឯងខឹងស្អប់បងរឿងអ្វីមួយដឹងតែរត់ចេញពីផ្ទះឲ្យអ្នកម៉ាក់លោកប៉ាព្រួយបារម្ភរហូត បងនឹកពេលដែលឯងនៅតែជាក្មេងរលាមរបស់បងដូចពេលមុនណាស់ បងនៅតែចង់ចាំគ្រប់ទង្វើ គ្រប់ពាក្យសម្ដីរបស់ឯងគ្រប់យ៉ាង គ្រប់សកម្មភាពទាំងអស់ បងស្រឡាញ់ឯងណាស់ ។
អានចប់ភ្លាមទឹកភ្នែករាប់រយបានស្រក់មកប្រដេញគ្នាជាប់ វាក្ដុកក្ដួលណាស់ត្រឹមពាក្យសរសេរប៉ុណ្ណឹងក៏ដោយនាងថប់ដង្ហើមដកមិនចង់រួចសោះឡើយវាអួលណែនពិបាកបរិយាយនិយាយឲ្យបានដឹងខ្លាំងណាស់ ។
« ហ៊ឹកៗៗៗៗ...ការពិតឬក៏មិនមែន? ហ៊ឹកៗៗៗៗ..» ឡាគីរ៉ានាងមិនអាចនិយាយអ្វីបន្តទៅសួរអ្នកណាទៀតណាស់ នាងឈឺអីក៏ឈឺយ៉ាងនេះឲ្យនាងទទួលយកវាទាំងស្នាមញញឹបែបនិងឬ? ឲ្យនាងទទួលយកថាវាជាការពិត? កាន់តែមិនអាចហើយនាងស្រឡាញ់បងស្រីគ្មានអ្វីមកប្រៀបផ្ទឹមជាមួយបាននោះឡើយ ។
DU LIEST GERADE
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romantikស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)