រីហ្វីដានាងដាច់បាយដាច់ទឹកតាមស្វែករកប្អូនស្រីចង់បែកទ្វីបក៏នៅមិនទាន់បានឃើញសោះ នាងស្រែកយំម្ដងៗចង់សន្លប់នាងព្រួយ ភ័យខ្លាចជាមួយនិងហេតុការណ៍មួយនេះណាស់ ។ នាងដើរចូលមកក្នុងវីឡាទាំងល្ហកល្ហៃសឹងតែគ្មានកម្លាំងនៅក្នុងខ្លួន ម៉ារីនាងប្រញាប់រត់មកជួយទប់នាងទាំងព្រួយបារម្ភ ។
« អង្គុយយឺតៗ » ម៉ារីបង្គាប់ហ្វីដាឲ្យនាងអង្គុយមួយកន្លែងតែទឹកមុខនាងដូចជាមិនសូវស្រួលប៉ុន្មានទេ ម៉ារីដើរទៅផ្ទះបាយយកទឹកត្រជាក់ៗមកឲ្យហ្វីដានាងញាំឲ្យស្រឡះខ្លួន ។
« នេះញាំទឹកក្រូចសិនទៅ » នាងដាក់កែវទឹកក្រូចលើតុជិតរីហ្វីដាអង្គុយ ហើយនាងក៏ញញឹមស្រោះដាក់ម៉ារីមកវិញឲ្យនាងផឹកបានយ៉ាងមិចទៅ? បើស្មាននេះទៅហើយប្អូននាងមិនដឹងជានៅទីណា? នាងជាបងគេនៀក..។
« ខ្ញុំផឹកមិនចូលទេបង » នាងក្រវីក្បាលព្រោះតែវាមែននាងឃើញហើយក៏ឆ្អែតមុនបាត់ហើយកាលទៅល្មមឲ្យនាងផឹកទៀតក៏មិនកើត ។
« ហ៊ឹម...ខ្ញុំដឹងថាអ្នកនាងនៅគិតពីអ្នកនាងតូចប៉ុន្តែយ៉ាងណាអ្នកនាងត្រូវតែធ្វើខ្លួនឲ្យរឹកមាំពេលណាមួយយើងច្បាស់ជារកអ្នកនាងតូចឃើញមិនខានខ្ញុំជឿថាគាត់មិនកើតអ្វីទេ » នាងអង្អែលដៃរីហ្វីដាដោយផ្ដល់ស្នាមញញឹមកក់ក្ដៅឲ្យនាងបានធូរស្បើយក្នុងចិត្ត នាងឯណានៅសុខទៅបើបាត់អ្នកនាងម្នាក់ពីវីឡាហើយនាងបានដើររកដូចគ្នាតែមិនបានឃើញ ។
« ច៎ាស..! ខ្ញុំក៏សង្ឃឹមថាឡាគីមិនបានកើតអ្វីផងទៅចុះ » នាងអាចញញឹមម្ដងទៀតណាមួយនាងត្រូវការកម្លាំងចិត្តមានអ្នកលួងលោមនាងដូចជាពេលនេះ នាងទន់ជ្រាយណាស់គេមើលមកថានាងកំសាកណាស់ហើយ ។
« ចុះអ្នកនាងខលទៅប្រាប់លោកប្រុសឬនៅ?? » នាងសំដៅទៅលើរិកគីថាគេបានដឹងរឿងមួយនេះនៅ? ហ្វីដានាងក្រវីក្បាល...។
« ខ្ញុំមិនទាន់បានខលទៅប្រាប់គាត់ទេបង ចាំមើលសភាពការណ៍នៅទីនេះប់នៅតែមិនឃើញមានតម្រុយទៀតចាំខលទៅប្រាប់គាត់ »
« តាមតែអ្នកនាងគិតទៅចុះ ត្រូវចាំមានខ្ញុំនៅឲ្យកម្លាំងចិត្តអ្នកនាង »អ្នកទាំងពីរផ្ដល់ភាពទុកចិត្តដែលគ្មានអ្នកណាអាចធ្វើដូចជាពួកគេបានឡើយ ពួកគេទាំងពីរនាក់ស្រឡាញ់គ្នាប្រៀបដូចជាបងប្អូនបង្កើតនិងគ្នាអញ្ចឹង ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
