ក្រាក...!
អ្នកណាក៏មិនដឹងទៀតហើយបានបើកទ្វាចូលមកទាំងកម្រោលចូលគេចង់ស្រែកជេរស្មានទេនាយជេកទៀតទៅហើយតើពេកបានឃើញថាជាអ្នកណាហើយក៏ញញឹមចេញមកយ៉ាងឡូយ ។
« លោកធ្វើអញ្ចឹងចង់មានន័យយ៉ាងមិច? » នាងចូលមកហើយសម្លុតគេយកៗគ្មានដឹងឯណាក្បាលឯណាកន្ទុយសោះហើយ ។
« ធ្វើអី? នាងនិយាយឲ្យច្បាស់ទៅមើល ? » គេធ្វើភ្នែកក្រឡេបក្រឡាប់បែបមិនដឹងខ្យល់អីដាក់នាង វាមិនបានធ្វើឲ្យនាងធូរស្បើយក្នុងចិត្តអីបន្តិចមានតែខឹងនិងគេលើសដើម ។
« លោកមិនបាច់មកធ្វើជាមិនដឹងខ្យល់អីណាថេយ៉ុង លោកទៅផ្ដាច់កុងត្រាជាមួយលោកប៉ាយ៉ាងប្រញាប់បែបណវលកចង់មានន័យបែបណា? លោកចង់បង្វិលក្បាលពួកខ្ញុំមែនទេ? លោកឆាប់និយាយមក » នាងគំហកដាក់គេផាំងៗសឹងទេបែកបន្ទប់អូហ្វីសមួយនេះរបស់គេហើយតើ នាងមិនបានទៅនិយាយស្រួលៗអីជាមួយនិងគេបន្តិចព្រោះតែគេធ្វើដូចជាគ្មានដឹងអីតិចចឹង ។
« ហ៊ឹម..! រឿងនឹងហ៎? ខ្ញុំថាមិនបានទៅធ្វើអីច្រើនផងថ្លៃខូចខាតខ្ញុំក៏បានសងជំនឿចិត្តរួចអស់ហើយ ! នាងចង់និយាយយ៉ាងមិចជាមួយនិងខ្ញុំទៀតទៅ? បើអត់មានមារអីទៀតទេនាងក៏ចេញទៅវិញចុះខ្ញុំប្រញាប់ធ្វើការងាររបស់ខ្ញុំបន្តទៀតណាគ្មានពេលនិយាយជាមួយនិងនាងច្រើនឡើយ » ថេយ៉ុងឆ្លើយបែបហីៗគេទៅឈឺក្បាលអីពនរោះគេមានបំណងស្រាប់ហលយកើតួុក្ខមិនសុខចិត្តអីកើតទៅ? តែយ៉ាងណាគេបានគិតថាធ្វើបែបនិងហើយនាងចង់និយាយមិចក៏និយាយទៅគេមិនខ្វល់ ។
« ថេយ៉ុង សាន់ហ្កា ! លោកមានសិទ្ធអីមកធ្វើអញ្ចឹងហ៎ាស?? » នាងស្រែកចង់បែកបន្ទប់ម្ដងទៀតក្នុងខ្លួនចេះតែឡើងកម្ដៅលើសដើម គេហ្ហើយ...!
« នាងមានសិទ្ធអីមកស្រែកជំទាលហៅឈ្មោះពេញរបស់ខ្ញុំនៅទីនេះ? នាងត្រូវចាំថានេះជាក្រុុមហ៊ុនរបស់ខ្ញុំហើយខ្ញុំក៏មានសិទ្ធចង់ធ្វើបែបណាដាក់នាងក៏បានដែរគ្មានទៅខុសច្បាប់ដូចមនុស្សអន់ពាលដូចជាអ្នកខ្លះ » គេញាក់ស្មាធ្វើមិនដឹងហើយក៏អង្គុយចុចកុំព្យូទ័ររបស់គេធ្វើជាមិនខ្វល់ពីនាងសោះនាងទន្ទ្រាំជើងក្រៅចិត្តដែលនិយាយយកឈ្នះគេមិនបាន ។
« ហ៊ឹស..! លោកឯងអន់ណាស់ដែលធ្វើបែបនេះធ្វើបាបសូម្បីតែអ្នកកំពុងតែជួបរឿងលំបាកលោកបែរជាមកជាន់បន្ថែមបេះមែនទេដែលជាបុរសដែលល្អគ្រប់ដប់របស់ប្រជាជនទាំងអស់គ្នា? » នាងមិនបានទៅចុះចាញ់ជាមួយនិងគេបន្តទៀតទេនាងនៅតែតទល់និងពាក្យសម្ដីដាក់គ្នាទៅវិញទៅមក ។
« នាងកុំសូវខ្លាំងដៃពេកម៉ារ៉ា ស៊ីនម៉ា បានខ្ញុំមិនមាត់ៗនាងឡើងច្រាងហើយមែនទេ? » គេថោយអត់មិនបានក៏ស្រែកគំហកមកដាក់នាងវិញ នៅមានពាក្យសម្ដីដែលនាងថាបានឲ្យគេថា" អន់ " ចឹងឬ? វានៅស្ទើបំផុតណាស់ហើយចំពោះរឿងមួយនេះនោះ តាមមើលទៅវាត្រូវតែខ្លាំងជាងលើកនេះហើយ ។
« យ៉ាងមិច? លោកចង់ធ្វើអីខ្ញុំ? » នាងចង្អុលមកខ្លួនឯងដោយពោលពាក្យទាំងមិនបានត្រៀមទុកមកចោទសួរគេ។
« ធ្វើខ្ញុំគង់តែធ្វើទេប៉ុន្តែវាមិនមែននៅពេលនេះ! »
« ហ៊ឹស ! ខ្ញុំមិនជឿថាលោកនិងធ្វើអ្វីខ្ញុំឡើយ »
« នាងប្រាកដចិត្តហើយ? »
« និងហើយ »
« នាងចេញទៅវិញបានហើយ នោះទ្វាហ៎កនាងបានបើកចំហវាមិនទាន់បានបិទទេ » គេបង្វែរចម្លើយថានិងព្រមឆ្លើយប្រាប់នាងទៅហើយតែក៏យកពាក្យយកលេសជាមុន ។
« ខ្ញុំឃើញតើបើលោកមិនចង់និយាយក៏អត់ទៅខ្ញុំមិនសួរទៀតក៏បាន » នាងគ្រឺតខ្នាញ់ស្អប់គេត្រង់សម្ដីនេះណាស់ ហ្ហើយ..! បើគេថាអញ្ចឹងហើយនាងក៏ព្រមចាញ់ហើយដើរចេញទាំងមិនសុខនៅក្នុងខ្លួន ។
« នាងយកឈ្នះពីខ្ញុំមិនបានឡើយម៉ារ៉ា » គេសើចសប្បាយដែពេលធ្វើអញ្ចឹងរួចហើយគេដឹងពីដំបូងមកម្លេះពេលដែលនិយាយជាមួយនាយជេកនោះទាយដឹងថានាងនិងមកនិយាយជាមួយគេព្រោះរឿងនេះ ។
កាត់មកមើលឡាគីរ៉ានិងរីហ្វីដានេះវិញពួកនាងរស់នៅជាមួយគ្នាប៉ុន្មានថ្ងៃមកនេះមានក្ដីសុខណាស់នាងមានតែស្នាមញញឹមឲ្យគ្នាចុះឡើង គ្មានពាក្យថានិងយំឬអន់ចិត្តនិងគ្នាឡើយ ។
បើឡាគីរ៉ានាងមិនបានទៅណាឆ្ងាយក្រៅពីសម្ងំនៅក្នុងផ្ទះចេញចុះឡើងជុំវិញបរិវេណផ្ទះទេនាងក៏រាងធុញដែលនៅតែផ្ទះមួយកន្លែងចឹងនោះ ។
« ឡាគី .... » ការហៅចេញមកពីខាងក្រោយខ្នងនាងតូចឡាគីរ៉ាដែលនាងកំពុងតែដើរជុំវិញផ្ទះទៀតហើយនេះ ។
« បងហ្វីដា..! » នាងក្រឡេកទៅខាងក្រោយពេលបានឃើញរីហ្វីដាដើរសំដៅមករកនាង ។
« ឯងមិនគិតចូលផ្ទះវិញទេអី? នៅឺរលេងដល់ពេលណាទៀត? ឬមួយតកផ្លូវចង់រត់ចេញពីទីនេះពេលបងហាមមិនឲ្យចេញទៅណា? » នាងលើកយកសំណួរនេះមកក៏ត្រូវម៉្យាងដែរដោយសារតែនាងបានបង្ហាញចរិតបែបនិងឲ្យគ្រប់គ្នាបានដឹងពីល្បិចរបស់នាងអស់រលីងហើយ ។
« មានឯណាខ្ញុំដើរមើលជុំវិញផ្ទះលេងទៅបើនៅតែមួយកន្លែងចឹងខ្ញុំនៀកវាធុញណាស់ » នាងឆ្លើយដោយមិនលាក់លៀមជាមួយនិងនាងមនុស្សដូចជានាងចូលចិត្តនិយាយមកការពិតណាស់ហើយត្រង់ៗគ្មានវៀច ។
« បងហេតុផលឯងគួរដឹងហើយឡាគី ? » រីហ្វីដានាងមានតែការពារនាងប្រសើរជាង នៅមានរឿងដែលនាងត្រូវតែធ្វើ ។
« ខ្ញុំយល់ហើយបង បើបងនិយាយមកបែបនេះហើយខ្ញុំមិនសួរដេញដោលច្រើនក៏បានដែរ » ឡាគីនាងញញឹមហើយរត់ចេញពីកន្លែងនោះឲ្យរីហ្វីដានាងរត់តាមពីខាងក្រោយ ។
« ឈប់សិនណាឡាគីឲ្យបងចាប់ឯងឲ្យបានមកកុំរត់ឲ្យសោះឆាប់ឈប់ទៅ » នាងតូចស្រែកហៅប្អូនទាំងប្រឹងរត់ដេញតាមនាង ។
« បើឈប់មានទេភ្លើបំផុតហើយណាបង បងឆាប់ដេញតាមខ្ញុំឲ្យលឿនទៅ» នាងតូចរត់ហើយក៏នៅងាកមកខងក្រោយនិយាយឆ្លើយឆ្លងជាមួយរីហ្វីដាបន្តទៀតគ្មានបានទៅមើលផ្លូវខាងមុនថាវាមានអីនៅទីនោះសោះ។
KAMU SEDANG MEMBACA
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romansaស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)