អូយៗគេសឹងតែទៅចង់កឲ្យងាប់ឲ្យបាត់ទេលោកព្រះអង្គហ្ហ៊ើយ នាងនិយាយរៀបរាប់មកទាំងដុលរ៉ាយរ៉ាប់មកគ្មានចន្លោះ ។
« និយាយអស់ចិត្តនូវនឹងបានទៅងូតទឹកម្ដង?? » ជម្រើសដែលល្អសម្រាប់គេគឺនិយាយឲ្យនាងឈ្នះមិនត្រូវតវ៉ាជាមួយនឹងគេទេ ។
« ងូតយ៉ាងមិចបើខ្ញុំឈឺចង់ងាប់ហើយ ហ៊ឹកៗៗៗ »
« ងាប់ៗហើយពៅមាសរបស់បងអើយ ឲ្យបងសុំទោសនាអូនសម្លាញ់ » សម្ដីរបស់គេផ្អែមជាងទឹកឃ្មុំ ទៅទៀតនិយាយស្អីសុទ្ធតែ "អូនសម្លាញ់" ស្ដាប់លឺហើយចង់ក្អួត
« មិនបាច់មកអូនសម្លាញ់ងាប់យំស្អីទេ! » មនុស្សកំពុងម៉ួម៉ៅជាមួយគេហើយមកនៅនិយាយលលេងស្អីជាមួយនិងនាងទៀត
« តោះមកចាំគេមើលឲ្យចុះតែឥឡូវនេះទៅងូតទឹកសិន » អ៎ាយ..... គេស្រដីហើយចាប់ទាញភួយចេញពីលើខ្លួននាងទាំងអស់ហើយក៏លើកបីនាងចូលទៅបន្ទប់ទឹកលឿនខ្មាញ់ ។ឡាគីរ៉ានាងនិយាយតវ៉ាជាមួយគេមិនទាន់ទេបើគេលែងធ្វើអីតាមតែចិត្តរបស់គេបែបនឹង ។
« លោកកុំមកបន្លំដុសក្អែលដឹងដុសក្អែល » ចូលមកក្នុងបន្ទបើទឹកហើយគេនៅដាក់ឲ្យនាងអ្គុយលើភ្លៅរបស់គេទៀតគេមិនទុកឲ្យនាងាមនសេរីភាពអីខ្លះទេ? នៅមកបន្លំស្ទៀបអង្អែលដើមទ្រូងនាងផងនេះពោលថាដុសក្អែកឲ្យតែមិនំេនទេឆ្លៀតឱកាសច្បាស់ណាស់។
« អត់មានទេនាងកុំចេះមកថាខ្ញុំដុសក្អែកឲ្យហើយតើនៅនិយាយអីទៀត?? អង្គុយនៅឲ្យទេស្ងៀមៗទៅតិចទ្រាំមិនបានដាក់ទាំងឈឺនឹងទៅ ខ្ញុំគ្រាន់តែស្ទៀបប៉ុណ្ណឹងមានបានទៅធ្វើឯណា? » ថេយ៉ុងឆ្លើយផាំងៗឆ្កួតៗគេឡប់បំផុតហើយ បើនាងមិនឈែគេធ្វើដូចជាយប់មិញមែនគិតហើយនាងសុំខ្លាចហើយមិនចង់ជួបទៀតសោះ ។
« លោក...អ្ហា៎ស....អ្ហឹសស....លោកក្រែងថាមិនធ្វើអីនោះ!? » សម្ដីគេថាមិនធ្វើតែទងកវើរបស់គេក៏ប្រព្រឹត្តវាទៅហើយគេអោនមកបឺតគល់កឌេលស្នាមកាលពិយប់មិនទាន់បានបាត់ឥឡូវក៏ទទួលបានស្នាមថ្មីបន្ថែមពីលើទៀត.។
« អូខេ!! ខ្ញុំមិនធ្វើអ្វីទេនាងកុំភ័យទៅមើល » ថេយ៉ុងក្បង់ទឹកក្នុងអាងមកលាងខ្លួនរបស់ឡាគីរ៉ាថ្នមៗមិនដឹងថាពេលណាបានរួចរាល់ហើយទេ ។
.....
តុក...!តុក..!
« អ្នកប្រុសម៉ែដោះចូលបានអត់?? » សម្លេងអ្នកនៅខាងក្រៅបានគោះទ្វាហើយស្រែកសួរអ្នកប្រុសរបស់គាត់ ។
« បាទចូលមក » នាយឆ្លើយបែបស្រទន់ជាមួយគាត់ព្រោះគាត់ដូចជាម៉ាក់ឬុម្ដាយទីពីររបស់គេអីបែបនឹង ។
« នេះស៊ុបដែលម៉ែដោះបានធ្វើឲ្យតាមការប្រាប់របស់អ្នកប្រុសហើយៗនេះនៅក្ដីហុយៗផង » ម៉ែដោះគាត់ចូលមកជាមួយថាសដែលដាក់ចានស៊ុបមួយចានទឹកមួយកែវមានហុយផ្សែងក្ដៅឧណ្ឌៗល្មមម៉ាញាំបានផងនោះ គាត់វាចាទាំងស្នាមញញឹម ។
« បាទអរគុណច្រើនមែដោះ »ថេយ៉ុងបញ្ចេញស្នាមញញឹមគួរឲ្យស្រឡាញ់ចេញមកឲ្យម៉ែដោះយ៉ាងមានក្ដីសុខ ។
« ច៎ាសមិនអីទេ ...! ចឹងម៉ែដោះទៅសិនហើយណាឲ្យអ្នកនាងតូចខាងណោះញាំវាផងទាល់នៅក្ដៅៗ » មុននឹងទៅឆ្លៀតនិយាយផ្ដាំនាងតូចឡាគីរ៉ាបន្តផងគាត់និយាយដូចជាដឹងច្បាស់ណាស់ចឹង ។
« នេះនាងឆាប់ញាំទៅ » នាងលើកវាមកដាក់នៅខាងមុខនាងហើយប្រាប់នាងឲ្យញាំវា
« ហ៊ើយ... !! » នាងតានតឹងណាស់ពេលមានគេមកចាប់បង្ខំនាងអញ្ចឹង នាងមានតែធ្ចើតាមគេប្រាប់ហលយដោយមិនជំទាស់ជាមួយនិងនាងឡើយ ។
« ពូកែតែខាងបង្ខំគេនឹងលោកប្រុសផ្ដាច់ការចិត្តខ្មៅសម្ដីអាក្រក់ទៀត » នាងនិយយខ្សឹបៗម្នាក់ឯងនាងអត់ចង់នៅក្បែរគេយូរជាងមេះទៀតសោះហើយ ។
« នាងនិយាយពីអ្វី?? ឬមួយលួចជេរខ្ញុំ?? » គេតាមសម្លឹងមើលនាងមិនដាក់ភ្នែកតែចៃដន្យអីឃើញមាត់នាងចីបចូចៗប្រហែលជាលួចជេរគេមិនខានទេ ឡាគីរ៉ាពេលគេចាប់បានហើយក៏ប្រឹងហុតទឹកស។ុបធ្វើជាមិបដឹងមិនលឺជាមួយនិងគេឡើយ ។
« នេះអស់ហើយ » នាងហុតទម្រាំតែអស់រួចហុតចានដាក់មុខគេម្ដងវិញនាងលើកទឹកមកផឹករួចហើយក៏បែរខ្លួនទៅម្ខាង
« បើរួចហើយនាងត្រូវទៅជាមួយខ្ញុំ »
« ទៅណា?? » នាងងឿយឆ្ងល់ជាមួយគេណាា់ថាចង់នាំនាងទៅណាមែន?
« ហ៊ើយ..! ពេលទៅនាងដឹងហើយ »
« មកនៅឈរដល់ណាទៀត?? » នាងរត់ចេញទៅតាមគេតាមក្រោយត្រុកៗគេយល់តែចិត្តខ្លួនឯងរហូត។
ថេយ៉ុងបានបើកឡានមកដោយខ្លួនឯងនៅថ្ងៃនេះនាយបើកចូលមកក្នុងក្រុមហ៊ុនផលិតស្រាដែលមានឈ្មោះថា T. H. S. G. ( ន័យធម្មតាគឺ ថេយ៉ុង សាន់ហ្កា )។
នាយចូលមកក្នុងបរិវេនក្រុមហ៊ុនរួចយកឡានទៅចតកន្លែងរបស់ផ្ទាល់ខ្លួនរបស់គេ ។
ឡាគីរ៉ានាងធ្លាប់មកពីរបីដងដែហើយក៏ដឹងថានេះជាកន្លែងណា! នាយចុះពីក្នុងឡានដើរចូលក្រុមហ៊ុនស្របគ្នាជាមួយថេយ៉ុង ។
« សួស្ដីលោកប្រធាន » បុគ្គលិកនាំគ្នាអោនគោរពថេយ៉ុងទាំងអស់គ្នាទាំងញញឹមដាក់នាយ
« បាទ » ថ្ងៃនេះគេប្លែកណាស់ចេះនិយាយតបតជាមួយបុគ្គលិកឬមួយមកពីគេមកជាមួយនាងតូចនៅក្បែរខ្លួនអញ្ចឹងមែន?? ពួកគេទាំងអស់ពិតជាសប្បាយចិត្តណាស់នេះជាលើកទី1ក៏ថាមិនត្រូវ គេមិនថែលនឹងខ្យល់មើលមុខអ្នកណាផងថ្ងៃនេះក៏ប្លែក។
« ច៎ាស/បាទលោកប្រធាន » ពួកគេអោនក្បាលគោរពនាយម្ដងទៀតហើយឯថេយ៉ុងក៏ដើរចូលជាមួយឡាគីរ៉ា ។
« លោកហ៎ាមិចពួកនាងទាំងអស់មើលមុខខ្ញុំម្លេះ?? សម្លក់ផងអីផងអូយគួរឲ្យខ្លាចណាស់! នាងប្រហែលជាលួចស្រលាញ់លោកហើយណាពួកនាងមើលក៏ដឹងថាប្រច័ណ្ឌលោកជាមួយខ្ញុំហើយ » ឡាគីរ៉ានាងដើរជិតដល់អូហ្វីសរបស់ថេយ៉ុងហើយតែឃើញបុគ្គលិកស្រីមួយក្រុមសម្លក់សម្លឹងមើលនាងមិនឈប់សោះហើយនាងមើលទៅហើយព្រឺខ្លាចជាមួយពួកនាងណាស់បាននិយាយប្រាប់ថេយ៉ុង ។
« នាងទៅខ្វល់ធ្វើអី? ព្រោះក្នុងចិត្តខ្ញុំពេលនេះមានតែនាងទេណា ឡាគីរ៉ា » ថេយ៉ុងឈប់ដើរហើយមកមើលឲ្យចំមុខរបស់នាងតូចម្នាក់នេះនាងគួរឲ្យស្រលាញ់យ៉ាងនេះគេទៅដាក់ចិត្តស្រលាញ់អ្នកណាបានទៀតទៅ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)