ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍ ប្រធានាធិបតីផ្ដាច់ការ? អូហូ! គ្រាន់តែស្ដាប់ប្រវត្តិរូបសង្ខេបរបស់គាត់ក៏ខ្ញុំមានអារម្មណ៍ថារអាដែរ។ រោមដៃរបស់ខ្ញុំ ស្រាប់តែបះខ្ញាកៗ រីឯបេះដូងលោតឌុកឌាក់ៗស្ទេីរចេញមកក្រៅ ប៉ុន្តែកុំច្រឡំឲ្យសោះណាថាខ្ញុំញាប់ញ័រឱរាព្រោះតែប្រធានាធិបតីផ្ដាច់ការម្នាក់នោះ?ណូៗ តាមពិតខ្ញុំរំភើបចិត្តព្រោះសង្សារមក
លេងទេតាស៎ តែថា...ហ្ហឹម មកលេងក៏មិនត្រូវ បេីថាមក
សុំលុយចាយប្រហែលជាត្រូវជាង។ខ្ញុំដកដង្ហើមធំតឹងចិត្ត មុននឹងលូកដៃចូលហោប៉ៅអាវ
ទាញយកលុយមួយចំនួនហុចឲ្យ វ៉ាយឡែត ដែលជាសង្សារ។ គ្រាន់តែបានលុយភ្លាម គេក៏ចេញទៅបាត់ តែអរគុណមួយម៉ាត់ក៏គ្មាន ខ្ញុំខឹងណាស់ ហើយក៏គ្រឺតធ្មេញចង់ជេរណាស់ដែរ តែធ្វើម៉េចចិត្តមិនដាច់ដ្បិតសង្សារមានតែម្នាក់ បេីមានពីរនាក់ខ្ញុំធាក់ចោលយូរណាស់។ខ្ញុំគឺ ថេយ៉ុង ហ្វៀរេសហ៍ អេ! ឈប់សិន ស្ដាប់តែឈ្មោះ កុំគិតថាខ្ញុំជាកូនកាត់អាល្លឺម៉ង់ឲ្យសោះណា ខ្ញុំត្រឹមជាកូនកសិករមកពីខេត្តកាងណាមប៉ុណ្ណោះ ថែមទាំងជាជនជាតិកូរ៉េសុទ្ធមួយរយភាគរយទៀតផង ជាកូនកសិករមកពី
តាមខេត្តពិតមែន តែក៏មិនអន់ប៉ុន្មានដែរ ព្រោះថាប៉ារបស់ខ្ញុំគឺជាប៉ូលិស ប៉ុន្តែរឿងដែលហួសចិត្តបំផុត ធ្វើការយូរ
ឆ្នាំណាស់ហើយមិនឃើញឡេីងស័ក្ដិសោះ ស័ក្ដិ១តាំងពីខ្ញុំនៅក្មេងៗម្ល៉េះ ទេីបសម្រេចចិត្តលាលែងតំណែងពីមន្ត្រីរាជការ មកលក់ទឹកដោះគោនៅផ្សារវិញ។ ទឹកដោះគោស្រស់ ធម្មជាតិពិតៗគ្មានជាតិគីមី យកចេញពីគោដែលចិញ្ចឹមផ្ទាល់ដៃអ្នកម្ដាយខ្ញុំដែលជាស្រីស្អាតប្រចាំភូមិផ្ទាល់ ហិហិ។ឃេីញខ្ញុំនិយាយស៊ាំត្រប៉ែឡែឡតអ៊ីចឹង កុំគិតថាខ្ញុំ
បានតែប្រាំបួនកន្លះឲ្យសោះ ខ្ញុំគឺគ្រប់ដប់គត់ធម្មតាទេ
គ្រាន់តែមនុស្សខ្ញុំនិយាយរាងច្រេីនបន្តិច។