«ជីបៗ ជីបៗ»សំឡេងកូនសត្វចាបយំចេចចាចនៅ
ក្នុងសំបុកលេីចុងឈេី បេីតាមមេីលប្រហែលជាឃ្លាន
ចំណីរខ្លាំងណាស់ហើយ តែឪពុកម្តាយរបស់ពួកគេបែរជា
ប្រលែងគ្នា ត្រស៊ុសត្រស៊ុលខ្លួនប្រាណយ៉ាងផ្អែមល្ហែមដូច
គូស្នេហ៍ទេីបរៀបការថ្មីថ្មោងទៅវិញ។«ហិហិ»កំលោះតូច សេីចកក្អឹកហួសចិត្តនឹងគ្រួសារ
ចាបនេះជាខ្លាំង តែពួកគេក៏គួរឲ្យស្រឡាញ់មិនស្ទើរដែរ។ ដៃស្រលូនទាញជក់មកគូររូបគ្រួសារចាបនៅលេី
ចុងឈេីក្បែរផ្ទះ។ យកគំនូរដាក់មុខ ដេីម្បីបន្លប់អារម្មណ៍
នឹកនាអ្នកនៅសែនឆ្ងាយ។ ពេលនេះ ប្រធានាធិបតី លោក
យ៉ាងម៉េចហើយ?សុខសប្បាយទេ?សុខភាពយ៉ាងណាដែរ?មានអ្នកថ្មីតាមអ្វីដែលខ្លួនធ្លាប់បញ្ចួសបន្សោកដែរឫអត់? សូមអង្វរកុំមានអី ថេយ៍ៗ និយាយតាមចិត្តខឹងមួយ
ឆាវទេ។«បាត់មុខមួយឆ្នាំ តាមពិតលួចទៅនៅក្នុងសេតវិមាន
របស់លោកប្រធានាធិបតី ជុងហ្គុក ហ្រ្វេដតន់ដានេសហ៍
សោះ»វត្តមានមនុស្សចំណូលថ្មីបានមកដល់ ពាំនាំភាព
ទាក់ទេីសដល់នាយតូចជាខ្លាំង។ តាំងពីថ្ងៃដែលតាមទាន់
វ៉ាយឡែត លួចយកខ្សែដៃ និង លុយដែលខំសន្សំទៅឲ្យ
មនុស្សស្រីផ្សេងមក ថេយ៉ុង ហ្វៀរេសន៍ សូមសច្ចាថានឹង
ស្អប់ ខ្ពើម មិនចូលជិត មិនស្និទ្ធក្បែរ មិនមានទំនាក់ទំនងអ្វី
ជាមនុស្សអាត្មានិយមម្នាក់នេះជាដាច់ខាត សូម្បីតែរាប់អានគ្នានៅក្នុងនាមជាអ្នករស់នៅភូមិផងរបងជាប់គ្នាក៏មិនត្រូវការ។«ជីវិតខ្ញុំ ខ្ញុំចង់រស់នៅជាមួយអ្នកណានៅកន្លែងណា
ក៏មិនពាក់ព័ន្ធនឹងលោកដែរ»
«តែយ៉ាងណាក៏យេីងធ្លាប់ស្រឡាញ់គ្នាដែរ ថេយ៍
ដាច់ចិត្តម្ល៉េះ?»
«ទទួលស្គាល់ថាខ្ញុំធ្លាប់មានអារម្មណ៍ល្អៗជាមួយលោក តែវាគ្រាន់តែជាអារម្មណ៍ត្រូវការ មិនមែនអារម្មណ៍
ស្នេហា»ព្រោះតែឯកា គ្មានមិត្ត ទេីបត្រូវការអ្នកនៅក្បែរ។
ក្បែរយូរៗ បែរគិតថាស្នេហ៍ ទាំងដែលក្ដីស្រឡាញ់ទាំងពីរ
នេះ ផ្ទុយគ្នាទាំងស្រុងពេលដែលស្គាល់មនុស្សប្រុសម្នាក់
ឈ្មោះ ជុងហ្គុក ។