Ep36:កុំទៅណា​ចោល​អូនណាបងណា​

4.5K 357 12
                                    

ធ្មេចបើកៗ​ ពេល​វេលា​មួយ​ខែ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​
រហ័ស​ ហើយ​ថ្ងៃនេះ​ ជា​ថ្ងៃដែល​ កំលោះតូច​ ថេយ៉ុង​ ហ្វៀ
រេសន៍​ ធ្វេី​ជា​អ្នក​តំណាង​ឲ្យ​ឃុំ​ទាំង​មូល​ ទៅ​ប្រកួតប្រជែង​
លេីក​និយាយ​អំពី​របាយការណ៍​ និង​ សម្មិផល​ដែល​ភូមិ​ឃុំ
បាន​សម្រេចបាន​ ជាមួយ​នឹង​ឃុំ​ដទៃទៀតនៃ​ខេត្ត​កាងណាម​។ គួរ​បញ្ជាក់​ផងដែរថា​ ឃុំដែល​ជាប់​ឈ្មោះ​បានទៅ​ប្រកួត​មាន​ចំនួន​តែ​២៥ឃុំ​ប៉ុណ្ណោះ​។

«ថេយ៉ុង​ រួចរាល់​ឫនៅ​ក្មួយ​?»អ៊ំ​មេឃុំ​ ស្រែកសួរ
នាយតូច​ ចេញពីមាត់​ថ្នល់​ ឃើញ​ថា​កំពុង​តែ​ឱប​លា​លោក
ប៉ា​អ្នក​ម៉ាក់​ ខ្ជិល​រំខាន​ ទេីប​ដេីរ​ទៅ​អង្គុយ​ចាំ​ក្នុង​ឡានមុន។

«សំណាង​ល្អ​ណា​កូន»
«បេី​ទ្រាំ​មិនបាន​ កុំ​បង្ខំ​ខ្លួន​ឯង​ណាកូន»លោក​ ហ្វៀរេសន៍​ ផ្ដាំ​ផ្ញើ​បន្ថែម​ពី​លើ​ប្រពន្ធ​ មិនចង់​ឲ្យ​កូន​បង្ខំ​ខ្លួន​ឯង​
ពេកទេ​ ព្រោះ​កម្មវិធី​នៅពេលខ្លះក៏​តម្រូវ​ឲ្យ​អ្នក​ប្រកួត​
ឈរ​យូរដែរ​ ខ្លាចថាជេីង​របស់​ ថេយ៉ុង​ ទ្រាំទ្រ​មិនបាន
ឈរ​យូរ​ អាចនឹង​ចុក។

នាយតូច​ ងក់ក្បាល​ ទទួល​យកការ​ផ្ដាំ​ផ្ញើ​របស់​លោក
មាន​គុណ​ទាំងពីរ​ ទេីប​ស្ពាយ​កាបូប​ដេីរ​ទៅរកឡានដែល
មាន​លោក​មេឃុំនៅ​ក្នុង​នោះ​ស្រាប់​។ តាមពិត​ កន្លែង​កម្មវិធី​
មិនជា​ឆ្ងាយ​ប៉ុន្មាន​ទេ​ តែបេីដេីរ​ក៏មិនកេីតដែរ​ ជេីងមិនសូវ
ជា​សហករណ៍​សោះ។

«តេី​អ្នក​ណា​ជា​គណៈប្រតិភូ​ ទៅអ៊ំ?»
      «គឺ​លោក​ប្រធា-ចង្រៃ​យ៍!!!​ បេីក​ឡាន​គ្មាន​ភ្នែក​ទេ
ហ្ហេស​?ពួក​អាក្មេង​ពាលនេះ!»មិនទាន់​បាន​បញ្ចប់​ប្រយោគ​
ផង​ ឡានក៏​ត្រូវ​ឈប់​យ៉ាង​ទាន់ហន់​ ព្រោះតែមាន​មនុស្ស​
ស្លៀក​ឈុត​ខ្មៅ​មួយ​ក្រុម​បេីក​កាត់​មុខយ៉ាងលឿន។

     «តែង​ខ្លួន​ដូចទៅ​ធ្វើ​ឃាត​គេ»ថេយ៉ុង​ ជញ្ជក់​មាត់​ ក្ដក់​
សំឡេង​ មាន​អារម្មណ៍​មិនល្អនឹង​ពួកគេ​ជា​ខ្លាំង​។ បេីការ​ធ្វេី​
ខ្លួន​វិញ​ ដូចពួក​ឃាតករ​សុី​ឈ្នួល​ សំខាន់​មិនដឹង​បេីកឡាន
ប្រញាប់​ទៅងាប់នៅឯណាទេ។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now