កាយស្ដេីងដួលព្រូសទាំងជំហទៅលេីឥដ្ឋ តែក៏បាន
លោកហ្វៀរេសន៍ ទ្រកូនប្រុសជាប់ ខណៈអ្នកស្រីឆេរីន
និង លោកជំទាវអាន់ណា ស្រែកទ្រហោយំខ្លាំងៗ បារម្ភ
ពីសុវត្ថិភាពចៅប្រុស នាំឲ្យអ្នកនៅក្នុងប្រព័ន្ធទូរស័ព្ទស្ដាប់
ឮយ៉ាងច្បាស់។«បិទគ្រប់ច្រកល្ហកទាំងអស់នៃសេតវិមាន ស្រមោច១ក្បាលក៏មិនឲ្យចេញបានជាដាច់ខាត!»ជុងហ្គុក
ពោលឡើងទាំងកំហឹងញាប់ញ័រពេញដេីមទ្រូង។ កំពុងតែ
ធ្វើដំណើរជូនកូនស្រីទៅសាលារៀន ក៏ទទួលបានដំណឹង
ថាកូនប្រុសដែលទេីបកេីតបាន២សប្ដាហ៍ មានមនុស្ស
លួចយកទៅ។«អ្ហឹក អេរិច...យក អេរិច មកឲ្យខ្ញុំវិញ អ្ហឹកៗ»
រាងកាយទន់ល្អូកដួលដេកនៅលេីសាឡុង តែមាត់នៅតែ
ប្រឹងស្រែកហៅ ទាមទារយកកូនប្រុសត្រលប់មកវិញ។
អេរិច ប្រៀបបាននឹងកែវភ្នែករបស់នាយតូច បេីយក អេរិច
ទៅ ជីវិតដ៏ស្រស់ស្អាតនឹងប្រែជាងងឹតសូន្យឈឹង។«ឆែកកាមេរ៉ាសុវត្ថិភាព!»ជំហានវែងៗបោះសំដៅ
ទៅរកភរិយា ស្របអណ្ដាតគ្រលាស់ប្រាប់ រ៉ាក់គី និង
សាន់ឆាយ ឲ្យឆែកមេីលកាមេរ៉ាសុវត្ថិភាព។«កូនបាត់ហេីយ ជុង អ្ហឺ អូនសុំទោស អូនមេីលថែ
កូនមិនបានល្អ អូនមិនសមធ្វើជា-»ជុងហ្គុក ប្រញាប់ស្ទុះ
ទៅឱបភរិយា លេីកដៃខ្ទប់មាត់កុំឲ្យនិយាយពាក្យមិនគួរ
និយាយចេញមក។ មិនមែនជាកំហុស ថេយ៉ុង ក៏មិនមែន
កំហុសអ្នកនៅក្នុងសេតវិមានទាំងអស់ តែវាជាកំហុស
ជនល្មើសម្នាក់នោះដែលហ៊ានរត់មករកសេចក្ដីស្លាប់
ដោយខ្លួនឯង។«បងនឹងយកកូនត្រលប់មកវិញ អូនកុំបារម្ភ ឈប់
យំណា ហេីយជឿជាក់លេីបង»កាន់តែឈឺចិត្ត ដ្បិតទឹក
ភ្នែកភរិយាកាន់តែស្រក់ចុះច្រេីនឡេីងៗ។ គេមិនសន្យា
តែនឹងធ្វើឲ្យឃេីញថានឹងយក អេរិច ហ្រ្វេដតន់ដានេសហ៍
ត្រលប់មកវិញឲ្យទាល់តែបាន។