Ep6: សំណាង​ល្អណា​បងស្រី​ ជុប៎​

5.6K 384 4
                                    

     «បងមកលេងអូន​ អូន​សុខសប្បាយ​ទេទែ?»ជុងហ្គុក​
ដាក់​បាច់​ផ្កាដេសុីពណ៌​ស​នៅលេី​ផ្នូរ​របស់​ភរិយា​ ព្រមទាំង
សួរនាំ​ទៅកាន់​នាង​ដោយ​សេចក្ដី​នឹក​រលឹក​។

     ពេល​បាត់បង់​ឱកាស​ ទេីប​គេនឹក​ស្ដាយ​ក្រោយ​។ មនុស្ស​ដូចគេ​ ស័ក្ដិសម​ហើយ​ដែល​នៅចុងក្រោយ​ទទួល​
បាន​លទ្ធផល​បែបនេះ។

     «ថេយ៉ុង​ គេពិតជា​ស្អប់​បង​ណាស់​ ចំណែក​ ដាយអាឡា​ វិញ​ មិនសូម្បីតែ​ហៅបងថា​លោកប៉ា​ សារភាព​ប្រាប់​
អូនតាម​ត្រង់​ចុះ​ បងខូច​ចិត្ត​ណាស់​»ជីវិត​ធ្លាក់​ដល់​ដំណាក់
កាល​នេះក៏​ព្រោះតែគេ​អ្នក​សាង​វា​ដោយ​ខ្លួនឯង​។ ណ្ហើយ​ចុះ​ ជុងហ្គុក​ ហ្រ្វេដ​តន់​ដានេសហ៍​ នឹង​ទទួល​ខុសត្រូវ​គ្រប់​
យ៉ាង​ដោយ​មិន​រារែក​ចិត្ត​។

                          ........
     @សេតវិមាន​ហ្រ្វេដ​តន់​ដានេសហ៍​
     «នាំគ្នា​ធ្វើ​ស្អី​ហ្នឹង​?»មនុស្ស​កំពុង​តែ​មួម៉ៅ​ផង​ ពេល
មកដល់​សេតវិមាន​ក៏ឃេីញ​ស្រី​បម្រើ​រេី​អីវ៉ាន់​របស់​ នាយតូច​
យកមកដាក់នៅខាងក្រោម។ នេះវា​យ៉ាង​ម៉េច​ឲ្យ​ប្រាកដ​ទៅ?

     «គឺក្មេង-»
      «អ្នក​ប្រុសតូច!»ជុងហ្គុក​ សង្កត់​សំឡេង​ដោយ​ក្ដីមិន
ពេញចិត្ត​ ពេលឮ​ស្រីបម្រេីហៅ​ ថេយ៉ុង​ ថាក្មេងនេះក្មេង
នោះ​ ទាំងដែលគេ​ផ្ដល់​តម្លៃ​និង​ឋានៈ​ឲ្យ​នាយតូច​ស្មេីនឹង
ម្ចាស់​សេតវិមាន​។

     «គឺ​អ្នក​ប្រុសតូច​ ចង់​មករស់នៅជាន់ក្រោមវិញ​ទាន៎»
     «ហេតុអី្វ​?»
     «រឿង​ខ្ញុំ​ កុំចេះ! »សំឡេង​ស្រួយ​ស្រេះ​ស្រែក​បន្ទរ​
ពីជាន់ខាងលេី​ ធ្វេី​ឲ្យ​អ្នក​មេីលពីក្រោម​ប្រហោង​ពោះ​ធ្លុង​។
ចុះបេី​ភ្លាត់ស្នៀត​ធ្លាក់​ចុះមកក្រោម​ តេីឲ្យ​គេគិត​បែបណា?
ចុមមែន! ក្មេង​ម្នាក់​នេះ។

     ជុងហ្គុក​ ក្ដាប់​មាត់​ មិនហ៊ាន​តប.ត​ ហាក់ចាញ់​រិទ្ធ​
អំណាច​មនុស្ស​ខ្លួន​តូច​ រួចដេីរ​តឹបៗ​ទៅ​ក្រសោប​កាយ
ក្មេង​ចិត្ត​ធំ​ បីយកចុះមកជាន់ខាងក្រោម​ ក្រោមការមិន
ពេញចិត្ត​ពី​ម្ចាស់​សមី​ខ្លួន​។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now